- Khmernote Media
- ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមលិខិតរបស់ ក្រសួងពាណិជ្ជកម្ម ចុះផ្សាយថ្ងៃទី២១ ខែមករា ឆ្នាំ២០២៣ ស្តីអំពីតម្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយទាំងអស់ក្នុងព្រះរាជាណាចក្រកម្ពុជាសម្រាប់អនុវត្តទៅតាមតម្លៃមធ្យមប្រេងឥន្ធនៈលើទីផ្សារអន្តរជាតិ ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ បានឲ្យដឹងថា តម្លៃប្រេងសាំងធម្មតាមានតម្លៃ ៤,៤០០រៀលក្នុងមួយលីត្រ ចំណែកឯប្រេងសាំងម៉ាស៊ូតមានតម្លៃ ៤,៦០០រៀលក្នុងមួយលីត្រប៉ុណ្ណោះ។ ហើយតម្លៃនេះបើធៀបនឹងតម្លៃ ដែលក្រសួងបានកំណត់កាលពី១០ថ្ងៃមុន មានការឡើងបន្តិចបន្តួច ដោយកាលពី១០ថ្ងៃមុន សម្រាប់ប្រេងសាំងធម្មតាគឺមានតម្លៃ ៤,២០០មានន័យថាឡើង ២០០រៀល និងតម្លៃប្រេងសាំងម៉ាស៊ូតមានតម្លៃ ៤,៤០០រៀលក្នុងមួយលីត្រ មានន័យថាឡើង ២០០រៀលក្នុងមួយលីត្រ ៕ ប្រភព៖ ក្រសួងពាណិជ្ជកម្ម Ministry of Commerce
January 21, 2023 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២៣ បានឱ្យដឹងថា ទោះបីជាពិធីបុណ្យចូលឆ្នាំប្រពៃណីជនជាតិចិនមិនមែនជាថ្ងៃបុណ្យជាតិ ឬ បុណ្យប្រពៃណីរបស់ប្រជាពលរដ្ឋកម្ពុជា ប៉ុន្តែថ្នាក់ដឹកនាំនិងបញ្ញាជនកម្ពុជាបានអះអាងថា នៅឆ្នាំនេះសហគមន៍ជនជាតិចិននៅកម្ពុជានឹងអបអរពិធីបុណ្យនេះយ៉ាងអធិកអធមខុសពីឆ្នាំមុនៗ ជាពិសេសគឺនៅក្នុងអំឡុងរយៈពេលនៃការរីករាលដាលនៃមេរោគកូវីដ ១៩។ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីននៃកម្ពុជាបានផ្ញើរសារអបអររួចទៅហើយទៅបងប្អូនសហគមន៍ចិននៅកម្ពុជាកាលពីថ្ងៃទី ១៩ ដោយសម្តេចបានជូនពរឲ្យពិធីបុណ្យនេះដំណើរការដោយរីករាយអមជាមួយនឹងសារបីសំខាន់គឺពាក់ព័ន្ធនឹងកូវីដ-១៩ អគ្គិភ័យ និង គ្រោះថ្នាក់ចរាចរណ៍ ។ សម្តេចតេជោនាយករដ្ឋមន្រ្តីបានមានប្រសាសន៍ថា ទោះបីជាកូវីដ១៩ហាក់ស្ថិតនៅក្នុងការគ្រប់គ្រងបាន ប៉ុន្តែក៏ត្រូវប្រុងប្រយ័ត្នដោយសង្កតធ្ងន់នៅលើការចាក់វ៉ាក់សាំងដូសជំរុញ ហើយសូមបងប្អូនមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះការចម្អិនម្ហូបអាហារ ដុតក្រដាស់សែន ធូប និងទៀន ដើម្បីចៀសវាងកុំឲ្យមានអគ្គិភ័យកើតឡើង ដែលធ្វើឲ្យរំខានក្នុងថ្ងៃចូលឆ្នាំ ព្រោះតែការធ្វេសប្រហែស។
January 21, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងមហាផ្ទៃ នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២៣ បានឱ្យដឹងថា សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ មានប្រសាសន៍ថា ក្រសួងមហាផ្ទៃ និងក្រសួងយុត្តិធម៌ កំពុងធ្វើការសិក្សាគម្រោងអនុវត្តទោសសហគមន៍ ដោយមានចែកក្នុងច្បាប់ព្រហ្មទណ្ឌ ដើម្បីធ្វើយ៉ាងណាកាត់បន្ថយភាពចង្អៀតណែនក្នុងពន្ធនាគារ។ នាឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីផ្សព្វផ្សាយអំពីការរៀបចំ និងការប្រព្រឹត្តទៅ នៃលេខាធិការដ្ឋាន សម្រាប់គាំទ្រការអនុវត្តគោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព ដែលប្រារព្ធធ្វើឡើងនៅសណ្ឋាគារសុខាភ្នំពេញ នាថ្ងៃទី២០ ខែមករា ឆ្នាំ២០២២ សម្ដេចក្រឡាហោម ស ខេង បានពន្យល់ថា ក្រោយតុលាការកាត់ទោសរួច ត្រូវបញ្ជូនជនល្មើសទៅផ្ទះសំបែងពួកគាត់វិញ
January 21, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ កងរាជអាវុធហត្ថរាជធានីភ្នំពេញ នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២៣ បានឱ្យដឹងថា ជនសង្ស័យ ឈ្មោះ សុខ ពៅ ភេទប្រុស អាយុ ២៧ឆ្នាំ មុខរបរ លក់ក្ដាពុម្ព ស្នាក់នៅភូមិកាកាប សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ត្រូវបានកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌសែនសុខ បានសហការជាមួយកម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌ អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួន កាលពីវេលាម៉ោង ២២៖៣០នាទី ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣ នៅចំណុចភូមិតាងួន១ សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជយ័ ពាក់ព័ន្ធករណីលួចកាច់កម៉ូតូ ០១គ្រឿង ម៉ាក
January 21, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ថ្ងៃទី២០ ខែមករា ឆ្នាំ២០២៣- ឯកឧត្តម Sudirman Haseng ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋ ឥណ្ឌូណេស៊ី បានថ្លែងអរគុណសម្តេចតេជោ ហ៊ុន សែន ដែលបានយកចិត្តទុកដាក់ផ្តល់វ៉ាក់សាំងកូវីដ១៩ ដល់ពលរដ្ឋរដ្ឋឥណ្ឌូណេស៊ី ដែលកំពុងរស់នៅ និងធ្វើការងារនៅកម្ពុជា។ ឯកឧត្ដម ស្រ៊ី ថាមរង្គ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីបានឱ្យដឹងដូច្នេះ បន្ទាប់ពីសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យឯកឧត្តម ស៊ូឌៀម៉ាន់ ហាសេង (Sudirman Haseng) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥណ្ឌូណេស៊ី បញ្ចប់អាណត្តិបេសកកម្មការទូតនៅកម្ពុជា
January 20, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងការពារជាតិ នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៣ បានចេញសេចក្តីជូនដំណឹង ស្តីពីការជ្រើសរើស និស្សិត សិស្ស ទាំងពីរភេទ ប្រឡងចូលសិក្សាវគ្គនាយទាហានសកម្មជំនាន់ទា២៥ នាយទាហានទ័ពជើងគោកជំនាន់ទី១៣ នាយទាហានបន្តវេនជំនាន់ទី១៤ និងនាយទាហានជំនាញបច្ចេកទេសយោធា។ គណៈកម្មការជ្រើសរើស និងត្រួតពិនិត្យលក្ខណសម្បត្តិសិក្ខាកាមមកបណ្តុះបណ្តាលនៅក្នុង និងក្រៅប្រទេស សូមជូនដំណឹងដល់បេក្ខជននិស្សិត សិស្សទាំងពីរភេទ ដែលស្ម័គ្រចិត្តចូលបម្រើការងារក្នុងក្របខ័ណ្ឌ នៃកងយោធពល ខេមរភូមិន្ទ ត្រូវមកទំនាក់ទំនងនិងសុំដាក់ពាក្យចុះឈ្មោះចូលប្រឡងជ្រើសរើសវគ្គនាយទាហាន តាមប្រកាសលេខ ០៩១- ០៩២-០៩៣ និង០៩៥ របស់ក្រសួងការពារជាតិ ដូចមានលក្ខខណ្ឌជ្រើសរើស ទីកន្លែងនិងកាលបរិច្ឆេទដូចខាងក្រោម៖ ក.លក្ខខណ្ឌជើសរើស ១.សញ្ញាតិខ្មែរ ២.មានអាយុពី១៨ឆ្នាំ
January 20, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៣ បានឱ្យដឹងថា ដោយអនុវត្តអនុសាសន៍ណែនាំរបស់ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ក្នុងគោលបំណងដើម្បីការពារសុខុមាលភាព និងផលប្រយោជន៍របស់អ្នកប្រើប្រាស់ ក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីចិន និងវៀតណាមដែលនឹងឈានចូលមកដល់នៅថ្ងៃខាងមុខ ឯកឧត្តម ផាន អូន ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានក.ប.ប. បានណែនាំមន្រ្តីក្រោមឱវាទ ឱ្យបង្កើនសកម្មភាពចុះត្រួតពិនិត្យបណ្តា ទីផ្សារនៅទូទាំងប្រទេស ដើម្បីទប់ស្កាត់ការចរាចរទំនិញមិនមានអនុលោមភាព ពិសេសម្ហូបអាហារ។ ជាក់ស្តែង នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣ មន្រ្តីអគ្គនាយកដ្ឋានក.ប.ប. ប្រចាំរាជធានីភ្នំពេញបានចុះត្រួតពិនិត្យ ស្តង់លក់ផលិតផលសមុទ្រស្រស់
January 20, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៣ បានឱ្យដឹងថា ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡា អាស៊ី អាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) បានអះអាងថា ពេលនេះ កម្ពុជា ក្នុងនាមជាម្ចាស់ផ្ទះស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣បានជម្រាបជូនដល់គណៈកម្មាធិការ អូឡាំពិកនៃប្រទេសអាស៊ានទាំងអស់ថា កម្ពុជាបានប្រើប្រាស់គុនខ្មែរជាផ្លូវការជំនួសពាក្យ Muay សម្រាប់ការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣។ ឯកឧត្តម វ៉ាត់ ចំរើន បញ្ជាក់បន្ថែមទៀតថា នេះជាការប្រកាសជំហររបស់ម្ចាស់ផ្ទះ កម្ពុជា ក្នុងការសម្រេចប្រើប្រាស់ឈ្មោះ
January 20, 2023 - ព័ត៌មានជាតិ
ខេត្តព្រះសីហនុ៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលក្រុងព្រះសីហនុ នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៣ បានចេញសេចក្ដីជូនដំណឹង ស្តីពីការមិនអនុញ្ញាតឱ្យចរាចរ-ចតយានយន្ត ឬរទេះលក់ដូរនៅលើផ្លូវក្រាលថ្មក្រានីតសម្រាប់ថ្នើរជើងតាមបណ្តោយឆ្នេរ និងនៅលើឆ្នេរខ្សាច់ក្នុងភូមិសាស្រ្តក្រុងព្រះសីហនុ។ កន្លងមក រដ្ឋបាលក្រុងសង្កេតឃើញមានបងប្អូនប្រជាពលរដ្ឋមួយចំនួនបានចរាចរ-ចតយានយន្ត ឬរទេះលក់ដូរនៅ លើផ្លូវក្រាលថ្មក្រានីតសម្រាប់ថ្មើរជើងតាមបណ្តោយឆ្នេរ និងនៅលើឆ្នេរខ្សាច់ ដែលបណ្តាលឱ្យបាត់បង់ សណ្តាប់ធ្នាប់ របៀបរៀបរយ ខូចផ្លូវក្រានីត និងធ្វើឱ្យប៉ះពាល់ដល់សុវត្ថិភាពភ្ញៀវទេសចរ ដែលមកលេងកម្សាន្ត នៅតាមតំបន់ឆ្នេរសាធារណៈនៅក្នុងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ ដើម្បីពង្រឹងការរៀបចំសណ្តាប់ធ្នាប់របៀបរៀបរយ រក្សានូវសោភ័ណភាពតំបន់ឆ្នេរ និងធានាសុវត្ថិភាព ជូនភ្ញៀវទេសចរ រដ្ឋបាលក្រុងព្រះសីហនុមិនអនុញ្ញាតឱ្យមានការចរាចរ-ការចតយានយន្ត ឬរទេះលក់ដូរ នៅលើផ្លូវក្រាលថ្មក្រានីតសម្រាប់ថ្មើរជើងតាមបណ្ដោយឆ្នេរ និងនៅលើឆ្នេរខ្សាច់ ជាដាច់ខាត។ ក្នុងករណីពិនិត្យឃើញមានសកម្មភាពចរាចរ-ចតយានយន្ត ឬរទេះលក់ដូរនៅលើផ្លូវក្រាលថ្មក្រានីត
January 20, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ផ្ទះវប្បធម៌រុស្ស៊ីប្រចាំក្រុងភ្នំពេញ នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣ បានចេញសេចក្តីជូនដំណឹង ស្តីពី ការផ្ដល់អាហារូបករណ៍រដ្ឋាភិបាលសហព័ន្ធរុស្ស៊ីឆ្នាំសិក្សា២០២៣-២០២៤ ។ សិស្ស និស្សិត និងមន្ត្រីរាជការកម្ពុជា ដែលមានបំណងបន្តការសិក្សាថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ បណ្ឌិត និងថ្នាក់ឯកទេស (SPECIALIST) នៅសហព័ន្ធរុស្ស៊ី ឱ្យបានជ្រាបថា សម្រាប់ឆ្នាំសិក្សា ២០២៣-២០២៤ រដ្ឋាភិបាលសហព័ន្ធរុស្ស៊ីរុស្ស៊ី បានផ្ដល់អាហា រូបករណ៍ចំនួន ៤០កន្លែង៖ ១. មុខវិជ្ជារួមមាន៖ – ១កន្លែង សម្រាប់លើជំនាញសិល្បៈ វប្បធម៌ តូយ៉តន្ត្រី ចម្រៀង
January 19, 2023









