Khmernote Media
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣ វេលាម៉ោងប្រហែល ០៤៖០០នាទីទាបភ្លឺ កម្លាំងផ្នែកនគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានធ្វើការឃាត់ខ្លួនក្មេងទំនើងចំនួន០២នាក់ ពាក់ព័ន្ធករណីបង្ហោះម៉ូតូលើផ្លូវសាធារណៈ នៅចំណុចបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ខណៈកម្លាំងកំពុងល្បាតក្នុងមូលដ្ឋាន។ ឃាត់ខ្លួនក្មេងទំនើរចំនួន២នាក់៖ ១- ឈ្មោះ តុង គីមតង ហៅ តង ភេទប្រុស ជនជាតិខ្នែរ (ជាអ្នកឌុប) ២- ឈ្មោះ សម យ៉ាឧត្តម ហៅ ឧត្តម

    January 18, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣ បានឱ្យដឹងថា ឯកឧត្ដម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និង លោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល នៅល្ងាចថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣នេះ បានដឹកនាំមន្ត្រីជំនាញ មន្ទីរពាក់ព័ន្ធចុះពិនិត្យការដ្ឋានសាងសង់មន្ទីរពេទ្យជាតិ តេជោសន្ដិភាព នៅសង្កាត់គោករកា ខណ្ឌព្រែកព្នៅ ខណៈដែលសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន គ្រោងនឹងអញ្ជើញចុះត្រួតពិនិត្យវឌ្ឍនភាព នៃគម្រោងសាងសង់មន្ទីរពេទ្យជាតិដ៏ធំនេះ ជាមួយនិងការសំណេះសំណាលជាមួយកម្មករ ដែលបម្រើ ការងារក្នុងការដ្ឋាននេះចំនួន១២០០នាក់នៅថ្ងៃទី១៩ មករា ឆ្នាំ២០២៣។ ឯកឧត្ដមឃួង

    January 18, 2023
  • ព័ត៌មានជាតិ

    ខេត្តកណ្ដាល៖ យោងតាមការចុះផ្សាយរបស់ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានឱ្យដឹងថា ឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (គ.ជ.គ.ម.) អមដំណើរដោយ ឯកឧត្តម គង់ សោភ័ណ អភិបាលខេត្តកណ្តាល និងមន្ត្រីជំនាញ បានអញ្ជើញចុះពិនិត្យស្ថានភាពបាក់ច្រាំង និងចែកអំណោយដល់ប្រជាពលរដ្ឋប្រមាណ៧០គ្រួសារ បន្ទាប់ពីទឹកហូរខ្លាំងបង្កធ្វើឲ្យផ្ទះរបស់ប្រជាពលរដ្ឋមួយចំនួនលិចចូលព្រែកថី ក្នុងសង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល នៅរសៀលថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣។ ក្រោយពីពិនិត្យតាមដងព្រែក ឯកឧត្តមទេសរដ្ឋមន្រ្តី គន់ គីម តាងនាមសម្តេចតេជោ ហ៊ុន សែន

    January 18, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣ បានចេញសេចក្ដីជូនដំណឹង ស្ដីពី កំណត់ហេតុប្រជុំ សំណើរសុំហែម៉ុងសាយ និងអ្នកតា ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីចិន វៀតណាម របស់សមាគមខ្មែរចិន នៅកម្ពុជា ចំនួន ០៥សមាគម។ សាលារាជធានីភ្នំពេញ មានកិច្ចប្រជុំពិភាក្សាស្តីពីសំណើសុំហែម៉ុងសាយ និងអ្នកតា ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីចិន វៀតណាម របស់សមាគមខ្មែរចិន នៅកម្ពុជា ចំនួន ០៥សមាគម រួមមាន៖ សមាគមសម្ព័ន្ធខ្មែរចិន នៅកម្ពុជា, គណៈកម្មការ សមាគមខ្មែរ-ចិន ប្រចាំសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ, គណៈកម្មការសមាគមវិហារហុកតិច

    January 18, 2023
  • Der Daily

    អ្នកណាមិនស្គាល់ហាង Le Castella ដែលជាហាងនំពងទាដ៏ល្បីឈ្មោះមួយរបស់កោះតៃវ៉ាន់ ដែលបើកជាច្រើនឆ្នាំនៅកម្ពុជា។ ជាមួយនឹងរសជាតិឆ្ងាញ់ ដោយសារតែនំពងទានេះដុតក្តៅៗ រសជាតិមិនផ្អែមពេក មានរហូតដល់៥រសជាតិ ឱ្យជ្រើសរើសមានដូចជារសជាតិដើម សូកូឡា ឈីស តយ និងគ្រាប់ធញ្ញជាតិ។ សម្រាប់បងប្អូនដែលនិយមនំពងទា អាចសាកបាននៅ Le Castella មានរសជាតិមិនសូវផ្អែមពេក សាច់នំទន់ៗ ដោយមានតម្លៃចាប់ពី $6.99 ឡើងទៅ។ ហាង៖ Le Castella Bakery បើកពីម៉ោង៧ព្រឹក ដល់ម៉ោង ៩យប់ លេខទូរស័ព្ទ៖ 093 83 01

    January 18, 2023
  • អន្តរជាតិ

    កប៉ាល់ដឹកប្រេងដ៏ធំមួយដែលបានចូលចតនៅខេត្ត Samut Songkhram នៅភាគនិរតីទីក្រុងបាងកក បានផ្ទុះ និងឆាបឆេះឡើង នៅម៉ោង ៩ និង ៣០ នាទីព្រឹកថ្ងៃទី១៧​ ខែមករា​ ឆ្នាំ២០២៣។ បច្ចុប្បន្ន​មនុស្ស​ម្នាក់​ត្រូវ​បាន​គេ​បញ្ជាក់​ថា​បាន​ស្លាប់ ហើយ​មនុស្ស​ ៤នាក់​ទៀត ​កំពុង​បាត់​ខ្លួននៅឡើយ។ ក្រុម​ពន្លត់​អគ្គិភ័យ​មក​ពី​ស្ថានីយ៍​ពន្លត់​អគ្គិភ័យ Muang Samut Songkram បាន​គ្រប់គ្រង​ការ​ឆេះ​នៅ​កំពង់ផែ នៅឯសង្កាត់ Laem Yai លើ​ទន្លេ Mae Klong។ ខណៈ​ដែលកប៉ាល់បានដឹក​ប្រេង​មាន​បរិមាណ​ច្រើន ក្រុម​អ្នក​ពន្លត់​អគ្គិភ័យ​ត្រូវ​ប្រើ​ហ្វម ជាមួយនឹង​ទឹក ​ដើម្បី​ពន្លត់​អណ្តាតភ្លើង​។ ស្ថានីយពន្លត់អគ្គិភ័យ Muang Samut

    January 18, 2023
  • ព័ត៌មានជាតិ

    ខេត្តបាត់ដំបង៖ យោងតាមប្រភពព័ត៌មានពីលោក Lay Bunleng នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣ សមត្ថកិច្ចឲ្យដឹងថា មានគ្រោះថ្នាក់ចរាចរណ៍រវាងរថភ្លើងដឹកប្រេងបុកប៉ះជាមួយរថយន្តធុនធ្ងន់ដឹកថ្ម បណ្តាលឲ្យរថយន្តនិងរថភ្លើងក្រឡាប់។ ហេតុការណ៍នេះកើតឡើងនៅម៉ោងជាង១១ថ្ងៃត្រង់ ថ្ងៃទី១៧ខែមករា ឆ្ឆ្នាំ២០២៣ តាមបណ្តោយផ្លូវហាយវ៉េ ក្នុងភូមិអូរដំបង ឃុំអូរដំបង២ ស្រុកសង្កែ ខេត្តបាត់ដំបង ។ របាយការណ៍បឋមពីសមត្ថកិច្ចឲ្យដឹងថា រថភ្លើងដឹកសាទែនប្រេងមួយខ្សែ បើកបរដោយឈ្មោះ សយ សម្បត្តិ ភេទប្រុស អាយុ៥៧ឆ្នាំ ទិសដៅពីភ្នំពេញទៅបាត់ដំបង បានបុករថយន្តធុនធ្ងន់ដឹកថ្មមួយគ្រឿង ម៉ាក HYUNDAI គ្មានផ្លាកលេខ បើកបរដោយឈ្មោះ ស្វាយ រឿន

    January 17, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅរសៀលថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣នេះ បានឱ្យដឹងថា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ នៃរាជរដ្ឋាភិបាលកម្ពុជាធ្វើដំណើរត្រឡប់មកដល់ទីក្រុងភ្នំពេញ ព្រះរាជាណាចក្រកម្ពុជាវិញហើយ ប្រកបដោយសុវត្ថិភាព។ ជាលទ្ធផលនៃដំណើរអញ្ជើញបំពេញទស្សនកិច្ចទៅកាន់សាធារណរដ្ឋម៉ាឌីវ រយៈពេល៣ថ្ងៃកន្លងមកនេះ ឃើញថាទទួលបានលទ្ធផលយ៉ាងត្រចះត្រចង់សម្រាប់ជាតិមាតុភូមិ ជាពិសេសសម្រាប់ទំនាក់ទំនងយ៉ាងជិតស្និទ្ធរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋម៉ាល់ឌីវ។ ដំណើរទស្សនកិច្ចរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី ទៅកាន់ប្រទេសម៉ាល់ឌីវនា នឹងបានផ្ដល់នូវកាលានុវត្តភាពសម្រាប់ភាគីទាំងពីរធ្វើការពិនិត្យមើលឡើងវិញនូវដែនវិសាលភាពទាំងមូលនៃកិច្ចសហប្រតិបត្តិការទ្វេភាគី រួមទាំងការស្វែងរកអភិក្រមថ្មីៗ ដើម្បីពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម ការវិនិយោគ ការតភ្ជាប់ វិស័យសុខាភិបាល វប្បធម៌ កសិកម្ម និងការអភិវឌ្ឍធនធានមនុស្ស

    January 17, 2023
  • សង្គម

    ខេត្តបាត់ដំបង​៖ យោងតាមប្រភពព័ត៌មានពីលោក Lay Bunleng នៅមុននេះបន្តិច នៅថ្ងៃទី១៧ ខែមករា​ ឆ្នាំ២០២៣ បានឱ្យដឹងថា ឡានដឹកថ្មបើកលឿនមកកាត់មុខ រថភ្លើងកំពុងធ្វើដំណើរឆ្លងកាត់ផ្លូវ បើកបុកក្រឡាប់ ចាក់ថ្មពេញផ្លូវ និងរថភ្លើងកំពប់ប្រេងពេញហ្នឹង នៅវេលាប្រមាណ ១២ ថ្ងៃត្រង់ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣នេះ ដែលមានវីដេអូថតបាននៅកន្លែងកើតហេតុពេលបុកជាក់ស្ដែងតែម្ដង នៅចំណុចផ្លូវហាយវ៉េ ជិតបាហៃ ខេត្តបាត់ដំបង។ ទស្សនាវិដេអូខាងក្រោម៖

    January 17, 2023
  • ព័ត៌មានជាតិ

    ខេត្តកណ្ដាល៖ យោតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣ បានឱ្យដឹងថា លោក នូវប៉េង ច័ន្ទតារា អភិបាលរងខេត្តកណ្ដាល បានអំពាវនាវដល់ប្រជាពលរដ្ឋដែលរស់នៅអមសងខាងព្រែកខ្សេវ ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ ដើម្បីចៀសវាងការបាក់រលំផ្ទះ ខណៈទឹកកំពុងហក់ឡើង។ ការអំពាវនាវនេះ ធ្វើឡើងក្នុងពេលលោកដឹកនាំមន្ត្រីជំនាញ មន្ទីរពាក់ព័ន្ធចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀងនៅព្រលានយន្តហោះតេជោក្រុងតាខ្មៅ ស្ថិតក្នុងស្រុកកណ្តាលស្ទឹង និងស្ថានភាពទឹកនៅព្រែកខ្សេវ សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ ។ លោក នូវប៉េង ច័ន្ទតារា បានគូសបញ្ជាក់ថា ជំនន់ទឹកភ្លៀងនេះបណ្ដាលមកពី ភ្លៀងធ្លាក់ខ្លាំង ដែលបានរងការវាយប្រហារដល់ក្រុងច្បារមន ស្រុកឱរ៉ាល់

    January 17, 2023