Khmernote Media
  • ព័ត៌មានជាតិ

    ខេត្តព្រះសីហនុ៖ រដ្ឋបាលក្រុងព្រះសីហនុ សូមអំពាវនាវដល់បងប្អូនបញ្ឈប់យកចិញ្ចើមផ្លូវក្រានីតធ្វើជាកន្លែងប្រកបអាជីវកម្ម ឬចតយាន្តយន្ត និងទុកដាក់សម្ភារផ្សេងៗ ដែលសកម្មភាពទាំងនេះធ្វើឱ្យបាក់បែក ប្រេះស្រាំថ្មក្រានីត បាត់បង់សណ្តាប់ធ្នាប់សាធារណៈ និងប៉ះពាល់សោភ័ណភាពទីក្រុង។ ចិញ្ចើមផ្លូវក្រាលថ្មក្រានីត ដែលគណៈកម្មាធិការគ្រប់គ្រងតំបន់ឆ្នេរ បានស្ថាបនាឡើងគឺសម្រាប់តែអ្នកធ្វើដំណើរដោយថ្មើរជើង ដើរ ឬរត់ហាត់កីឡា រទេះជនពិការ ជិះកង់(តាមដងផ្លូវមួយចំនួន) និងដើម្បីលើកកម្ពស់សោភ័ណភាពតាមដងផ្លូវសាធារណៈ៕

    January 5, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងយុត្តិធម៌ នៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៣ បានចេញសេចក្តីណែនាំ ស្តីពីនីតិវិធីដែលត្រូវអនុវត្តចំពោះជនរងគ្រោះជាអនីតិជននៅក្នុងសំណុំរឿងព្រហ្មទណ្ឌ។ កន្លងមក ក្រសួងយុត្តិធម៌បានកត់សម្គាល់ឃើញថា ចៅក្រម និងព្រះរាជអាជ្ញា នៅតាម សាលាជម្រះក្តី និងអង្គការអយ្យការអមសាលាជម្រះក្តី បានខិតខំបំពេញតួនាទី និងភារកិច្ចរបស់ខ្លួន ដែលច្បាប់ប្រគល់ឱ្យក្នុងការដោះស្រាយរឿងក្តីព្រហ្មទណ្ឌ ដោយអនុវត្តទៅតាមបទប្បញ្ញត្តិនៃក្រមនីតិវិធី ព្រហ្មទណ្ឌ និងបទប្បញ្ញត្តិពាក់ព័ន្ធជាធរមាន ជាពិសេស ដើម្បីស្រាវជ្រាវស្វែងរកការពិត និងផ្តល់ យុត្តិធម៌តាមផ្លូវច្បាប់ជូនភាគីពាក់ព័ន្ធ ក៏ដូចជាដើម្បីធានាប្រសិទ្ធភាពនៃការអនុវត្តច្បាប់។ ប៉ុន្តែ ទោះជាយ៉ាងនេះក្តី ការអនុវត្តនូវកិច្ចនីតិវិធីមួយចំនួនរបស់ស្ថាប័នអយ្យការ និងស្ថាប័នតុលាការ នៅ មិនទាន់ឆ្លើយតបបានល្អប្រសើរទៅនឹងសំណូមពរនៃស្ថានភាពពិសេសដោយឡែកជាក់ស្ដែងមួយចំនួន នៅក្នុងរឿងក្តីព្រហ្មទណ្ឌ ជាពិសេស

    January 5, 2023
  • ព័ត៌មានជាតិ

    រាចធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ អគ្គិសនីកម្ពុជា នៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៣ បានចេញសេចក្តីជូនដំណឹងស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរតម្លើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញអគ្គិសនីរបស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ នៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៣ ដល់ថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៣ នៅតំបន់មួយចំនួនទៅតាមពេលវេលា និងទីកន្លែងដូចសេចក្តីជូនដំណឹងលម្អិតខាងក្រោម។ បើទោះបីជាមានការខិតខំថែរក្សាមិនឲ្យមានការប៉ះពាល់ដល់ការផ្គត់ផ្គង់អគ្គិសនីធំដុំយ៉ាងណាក៏ដោយក្តី ប៉ុន្តែការផ្គត់ផ្គង់ចរន្តអគ្គិសនីនៅតំបន់ខាងលើអាចនឹងមានការរអាក់រអួលខ្លះៗជៀសមិនផុតដែលយើងខ្ញុំស្នើសុំអភ័យទោសទុកជាមុន ៕ ប្រភព៖ អគ្គិសនីកម្ពុជា

    January 5, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី៤ ខែមករា ឆ្នាំ២០២៣ បានឱ្យដឹងថា ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានលើកឡើងថា ព្រះពុទ្ធប្បដិមាលើកំពូលភ្នំបូកគោ នឹងក្លាយជាមជ្ឈមណ្ឌលទេសចរណ៍សាសនាដ៏ធំនៅកម្ពុជា និងពិភព លោក នឹងអាចទាក់ទាញភ្ញៀវទេសចររាប់ម៉ឺននាក់ ទៅកម្សាន្តក្រោយសាងសង់រួច។ ក្នុងពិធីបើកការដ្ឋានសាងសង់ព្រះពុទ្ធប្បដិមា កម្ពស់ ១០៨ ម៉ែត្រ ធំ និងខ្ពស់ជាងគេនៅកម្ពុជា នៅព្រឹកថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៣ ឯកឧត្តម ជា សុផារ៉ា បានមាន

    January 4, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ Cambodia 2023 នៅថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៣ បានឱ្យដឹងថា ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នឹងយាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុត ក្នុងព្រះរាជពិធីសុំភ្លើង «ព្រះអគ្គីកីឡា» នៅប្រាសាទអង្គរវត្ត នាថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ ដែលជាពេលវេលាដ៏ល្អ ព្រះអាទិត្យរះចំពីលើកណ្តាលកំពូលប្រាសាទអង្គរវត្ត ដើម្បីរៀបចំធ្វើជាភ្លើងគប់រត់នៅខេត្តសៀមរាប និងបណ្តាប្រទេសក្នុងតំបន់អាស៊ាន សម្រាប់ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣។ ការដាក់ចេញនៅផែនការ និងពេលវេលាជាក់លាក់ ក្នុងការសុំភ្លើងព្រះអគ្គីកីឡា សម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣

    January 4, 2023
  • សង្គម

    យោងតាមគណនីហ្វេសប៊ុកមួយឈ្មោះ វត្តភ្នំរាប ទឹកដីទល់ដែនវៀតណាម នៅថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៣ បានបង្ហោះវិដេអូពីប្អូនស្រីពិការដៃទាំងសងខាងម្នាក់ ទើបឡើងថ្នាក់ទី៧ ដែលមានជីវភាពក្រលំបាក តែមិនបោះបង់ការសិក្សាចោល នៅតែប្រឹងមករៀនសូត្រ ត្រូវបានលោកគ្រូ អ្នកគ្រូ នៅក្នុងសាលាបានជួយជាថវិកា សម្រាប់ទិញខោអាវ និងសម្ភារសិក្សាផ្សេងៗទៅដល់ប្អូនស្រី។ នៅក្នុងវិដេអូនោះផងដែរ ក៏ឃើញមានអ្នកបណ្ដាញសង្គមហ្វេសប៊ុកជាច្រើនពាន់នាក់ បានចែករំលែក និងចូលរួមអាណិតអាសូរជាខ្លាំងចំពោះប្អូនស្រីពិការដៃទាំងសងពីកំណើត ក៏សូមឱ្យសម្បុរជនជួយចែករំលែក ចែកទាន ក្ដីស្រលាញ់ដល់ប្អូនស្រីក្រខ្សត់ ដើម្បីឱ្យប្អូនស្រីប្រឹងប្រែងតស៊ូរៀនសូត្រតទៅមុខទៀត ៕​ ទស្សនាវិដែអូខាងក្រោម៖ @soruensreypov♬ original sound – soruensreypov

    January 4, 2023
  • ព័ត៌មានជាតិ

    ខេត្តកំពត៖ យោងតាមការគណនីហ្វេសប៊ុកផ្ទាល់របស់ បេះដូងកំពត នៅថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៣ បានឱ្យដឹងថា ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានអញ្ជើញជាអធិបតីក្នុងពិធីក្រុងពាលីបញ្ចុះបឋមសីលាបើកការដ្ឋានសាងសង់ព្រះពុទ្ធបដិមាកម្ពស់១០៨ម៉ែត្រ លើខ្នងភ្នំបូកគោ ក្នុងឧទ្យានជាតិព្រះមុនីវង្សបូកគោ ខេត្តកំពត។ រាជរដ្ឋាភិបាលបានអនុញ្ញាតជាគោលការណ៍ឱ្យក្រុមហ៊ុន សុខា អូតែល សាងសង់ព្រះពុទ្ធប្បដិមាកម្ពស់១០៨ម៉ែត្រ លើខ្នងភ្នំបូកគោ ស្ថិតនៅក្នុងភូមិសាស្ត្រវាលស្រែ៥០០ នៃឧទ្យានជាតិព្រះមុនីវង្ស «បូកគោ» ដោយគោរពទៅតាមប្លង់មេ និងរចនាប័ទ្មដែលក្រុមការងារអន្តរក្រសួងបានសម្រេចឯកភាព ដោយមានការគាំទ្រពីគណៈសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា។ ការសាងសង់ព្រះពុទ្ធប្បដិមានេះ នឹងចូលរួមចំណែកលើកកម្ពស់ការគោរពព្រះពុទ្ធសាសនាក្នុងព្រះរាជាណាចក្រកម្ពុជា ព្រមទាំងបង្កើតនូវសក្តានុពលទេសចរណ៍ថ្មីមួយទៀត នៃឧទ្យានជាតិព្រះមុនីវង្ស «បូកគោ»។

    January 4, 2023
  • ព័ត៌មានជាតិ

    ខេត្តព្រះសីហនុ​៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលក្រុងព្រះសីហនុ នៅថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៣ បានឱ្យដឹងថា ចំពោះការមកលេងកម្សាន្តនៅតាមឆ្នេរ​ គឺមិនមានការបង់ប្រាក់នោះទេ បងប្អូនអាចក្រាលកន្ទេល ឬតង់សម្រាប់អង្គុយលេង ឬពិសារម្ហូបអាហារ ប៉ុន្តែមិនអនុញ្ញាតឱ្យនរណាម្នាក់វាតទីយកឆ្នេរសាធារណៈធ្វើជាទីតាំងផ្ទាល់ខ្លួន ដើម្បីប្រកបអាជីវកម្មជាដាច់ខាត។ សូមបញ្ជាក់ផងដែរថា កាលពីពេលកន្លងទៅ ក៏មានករណីជនឆ្លៀតឱកាសជួលតុកៅអីលើឆ្នេរសាធារណៈតម្លៃ ២០ដុល្លារ ក្នុងថ្ងៃឆ្លងឆ្នាំសកល ដោយរដ្ឋបាល បានបញ្ជាក់ថា ការលេងកម្សាន្តនៅលើឆ្នេរខ្សាច់ គឺមិនតម្រូវឱ្យមានការបង់ប្រាក់នោះទេ ករណីបងប្អូនជួបប្រទះការទារលុយកាក់​ សូមទាក់ទងក្រុមការងារ៖ 096 723 6600 សូមអរគុណ ៕ ប្រភព៖ រដ្ឋបាលក្រុងព្រះសីហនុ Administration of

    January 4, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ សាកលវិទ្យាល័យភូមិន្ទកសិកម្ម នៅថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៣ បានចេញជូនដំណឹង ស្ដីពី ការផ្ដល់ជូនអាហារូបករណ៍រយៈពេល ៤ឆ្នាំពេញ ដល់សិស្សនិទ្ទេស A ឱ្យចូលសិក្សានៅសាកលវិទ្យាល័យភូមិន្ទកសិកម្ម។ សាកលវិទ្យាល័យភូមិន្ទកសិកម្មមានកិត្តិយស សូមជម្រាបជូនដំណឹងដល់ ក្មួយៗសិស្សានុសិស្ស និង អាណាព្យាបាលសិស្សានុសិស្សទាំងអស់ ដែលបានប្រឡងជាប់មធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២២ នេះ ឱ្យបាន ជ្រាបថា សាកលវិទ្យាល័យភូមិន្ទកសិកម្មសូមផ្ដល់ជូនអាហារូបករណ៍ដល់សិស្សនិទ្ទេស A គ្រប់រូប ឱ្យចូលសិក្សា នៅសាកលវិទ្យាល័យភូមិន្ទកសិកម្ម នឹងទទួលបានការឧបត្ថម្ភគាំទ្រផ្សេងៗ ដូចខាងក្រោម៖ – ទទួលបានការសិក្សារយៈពេល៤ឆ្នាំពេញ លើមុខជំនាញណាមួយដែលចង់សិក្សា ដោយឥតគិតថ្លៃ

    January 4, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា នៅពីថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង ០៤៖៣០នាទី កម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី២ ឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ ពាក់ព័ន្ធករណីយកកាំបិតដងវែងដែកទីប និងមួកសុវត្ថិភាពវាយអ្នកដទៃ នៅចំណុចភូមិដំណាក់ធំ១ ផ្លូវលំ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ជនសង្ស័យឃាត់ខ្លួនចំនួន០៣នាក់រួមមាន៖ ១- ឈ្មោះ រុំលី សៃនី ភេទប្រុស មុខរបរ បុគ្គលិកហាងខារ៉ាអូខេ ជនជាតិខ្មែរ ស្នាក់នៅ ផ្ទះជួល ផ្លូវលំ ភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យទី២ ២- ឈ្មោះ

    January 4, 2023