Khmernote Media
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ កងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ បានចេញសេចក្ដីជូនដំណឹង ស្ដីពីការជ្រើសរើសបុគ្គលិក កងរាជអាវុធហត្ថលើផ្ទៃប្រទេស ក្នុងក្របខ័ណ្ឌកងរាជអាវុធហត្ថ។ ប្រធានអនុគណៈកម្មការជ្រើសរើសបុគ្គលិក កងរាជអាវុធហត្ថ សូមជំរាបជូនដល់សិស្សានុសិស្ស និងយុវជនទាំងអស់ឱ្យបានជ្រាបថា៖ សម្រាប់បងប្អូនដែលមានបំណងចង់ចូលបម្រើការងារក្នុងកងរាជអាវុធហត្ថប្រកបដោយមនសិការ និងឧត្តមគតិក្នុងការបម្រើជាតិមាតុភូមិ សូមទំនាក់ទំនងមកទទួលឯកសារ (ដោយមិនគិតប្រាក់) និងដាក់ពាក្យសុំចុះឈ្មោះនៅកងរាជអាវុធហត្ថរាជធានី-ខេត្តទាំង២៥ តាមអាស័យដ្ឋានដែលបុគ្គលនោះរស់នៅរៀងរាល់ម៉ោងធ្វើការតាមកាលបរិច្ឆេទដូចខាងក្រោម៖ – ចែកពាក្យ៖ ចាប់ពីថ្ងៃទី ០៥ ខែមករា ឆ្នាំ២០២៣ ដល់ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣ – ទទួលពាក្យ៖ ចាប់ពីថ្ងៃទី៩ ខែមករា ឆ្នាំ២០២៣

    December 31, 2022
  • ព័ត៌មានជាតិ

    ខេត្តបន្ទាយមានជ័យ៖ យោងតាមគណនីហ្វេសប៊ុករបស់ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា ដោយប្រើប្រាស់ពេល ៣៩ម៉ោង គិតរហូតមកដល់ល្ងាចថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២នេះ កម្លាំងសមត្ថកិច្ចកម្ពុជា និងថៃ បានសម្រេចបិទបញ្ចប់ប្រតិបត្តិការរុករក ស្រាវជ្រាវរកជនរងគ្រោះដែលជាប់គាំង ក្នុងហេតុការណ៍ឆេះកាស៉ីណូហ្គេនដាយមិន នៅសង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្ដបន្ទាយមានជ័យ ទាំងស្រុងហើយ។ ជាមួយនឹងការបិទបញ្ចប់ប្រតិបត្តិការទាំងស្រុងនេះ កម្លាំងប្រតិបត្តិការបានរកឃើញអ្នកបាត់បង់ជីវិតសរុបចំនួន២៦នាក់ និងអ្នករបួសចំនួន៥៧នាក់ ក្នុងនោះទាំងអ្នករបួស និងបាត់បង់ជីវិត មិនមានជនជាតិខ្មែរនោះឡើយ។ សម្រាប់ប្រតិបត្តិការជួយអន្តរាគមន៍គ្រោះអគ្គិភ័យនេះ ខាងកម្ពុជាប្រើប្រាស់កម្លាំង១០០៩នាក់ និងខាងថៃចំនួន២២១នាក់។ សាកសពអ្នកបាត់បង់ជីវិតក្នុងហេតុការណ៍នេះ មានជនជាតិថៃ ចំនួន១៧នាក់, នេប៉ាល់ម្នាក់,

    December 31, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ បានឱ្យដឹងថា សម្តេចតេជោ ហ៊ុន សែន សម្រេចដកតំណែងអភិបាលរងខេត្តកែប ដែលប្រើអំពើហិង្សា និងបៀតបៀនលើស្ត្រី ២នាក់ ក្នុងពិធីជប់លៀងមួយនៃការឡើងកាន់តំណែងប្រធានមន្ទីរបរិស្ថានខេត្តនេះកាលពីយប់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២។ រាជរដ្ឋាភិបាលកម្ពុជា សម្រេច បញ្ចប់មុខតំណែងលោក ភូ លិ ឋានន្តរស័ក្តិវរមន្ត្រី ថ្នាក់លេខ១ ពីអភិបាលរង នៃគណៈអភិបាលខេត្តកែប។ បទប្បញ្ញត្តិទាំងឡាយណាដែលមានខ្លឹមសារផ្ទុយនឹងអនុក្រឹត្យនេះ ត្រូវទុកជានិរាករណ៍។ ការដកតំណែងនេះ ធ្វើឡើងតបតាមសំណើរបស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ៕

    December 31, 2022
  • ព័ត៌មានជាតិ

    ខេត្តបន្ទាយមានជ័យ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២ បានឱ្យដឹងថា អាជ្ញាធរខេត្តបន្ទាយមានជ័យនៃប្រទេសកម្ពុជា ​ និង​អាជ្ញាធរខេត្តស្រះកែវ ប្រទេសថៃ បានសម្រេចរួមគ្នាសម្រួលឱ្យមានការដឹកទំនិញឆ្លងកាត់តាមច្រកទ្វារអន្តរជាតិស្ទឹងបត់ រវាង ប្រទេសទាំងពីរ ក្រោយមានហេតុការណ៍អគ្គិភ័យឆេះកាស៊ីណូនៅក្រុងប៉ោយប៉ែត និងក៏បាន សម្រួលឱ្យមានការធ្វើដំណើរឆ្លងកាត់របស់ភ្ញៀវទេសចរ និងប្រជាពលរដ្ឋបានដោយធម្មតា តាមរយៈផ្លូវវាងដល់ព្រំដែនតែម្តង។ ថ្លែងនៅក្នុងពិធីបើកការដ្ឋាន និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៣១ និង៣៣ ក្នុងខេត្តកំពត កាលពីព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក៏បានណែនាំឱ្យអាជ្ញាធរប្រញាប់ប្រញាល់រៀបចំសណ្តាប់ធ្នាប់នៅ កន្លែងឆេះកាស៊ីណូ ដើម្បីសម្រួលការធ្វើដំណើរឆ្លងកាត់ច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត។ ពាក់ព័ន្ធនឹងការងារនេះ

    December 30, 2022
  • សង្គម

    បុរសពោះម៉ាយកូន៤ មិនមានលទ្ធភាពឱ្យកូនបានសិក្សារៀនសូត្រ ត្រូវបានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកណ្ដាល រួមជាមួយអាជ្ញាធរក្រុងតាខ្មៅ និងអង្គការដៃគូនានា បាននាំកូនប្រុសទាំងបួននាក់របស់គាត់ ឱ្យស្នាក់នៅនឹងបន្តការសិក្សានៅ មណ្ឌលអភិវឌ្ឍន៍កុមារកម្ពុជា ក្នុងក្រុងតាខ្មៅ ខេត្តកណ្ដាល។ កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២ ក្រោមការបញ្ជាផ្ទាល់ពីឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកណ្ដាល រួមជាមួយអាជ្ញាធរក្រុងតាខ្មៅ និងអង្គការដៃគូនានា បានចុះពិនិត្យ និងសាកសួរផ្ទាល់ ដល់គ្រួសាររបស់ លោក ប្រាក់ សុភ័ក្រ ជាបុរសពោះម៉ាយ ដែលមានកូនបួននាក់ក្នុងបន្ទក់ ហើយកំពុងស្នាក់នៅក្រោមស្ពានមិត្តភាពកម្ពុជា-ជប៉ុនស្ទឹងជ្រៅ

    December 30, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងសុខាភិបាល នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២ បានចេញសេចក្តីជូនព័ត៌មាន ស្តីពីការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី៤ ដល់កុមារអាយុ ៣ឆ្នាំ ដល់ក្រោម ៥ឆ្នាំ ការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី៥ ដល់កុមារអាយុ ៥ឆ្នាំ ដល់ក្រោម ១២ឆ្នាំ និងដូសទី៦ ដល់មន្រ្តីជួរមុខ អាជ្ញាធរ និងប្រជាជនទូទៅ តាមគោលការណ៍ស្ម័គ្រចិត្ត ។ បច្ចុប្បន្ននេះមានការផ្ទុះឡើងវិញនូវការឆ្លងវីរុសកូវីដ-១៩ នៅតាមបណ្ដាប្រទេសមួយ ចំនួនក្នុងតំបន់ក៏ដូចជានៅលើសាកលលោក។ ដើម្បីរក្សា និងបង្កើនភាពស៊ាំទប់ទល់នឹងការឆ្លងរីករាលដាលនៃវីរុសកូវីដ-១៩ សំដៅ កាត់បន្ថយអត្រាឈឺធ្ងន់ និងការស្លាប់ដែលបង្កដោយជំងឺកូវីដ-១៩ នៅក្នុងព្រះរាជាណាចក្រកម្ពុជា

    December 30, 2022
  • ព័ត៌មានជាតិ

    ខេត្តកំពត៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២ បានឱ្យដឹងថា ជាមួយនឹងការចូលរួមរំលែកមរណៈទុក្ខជនរងគ្រោះ ដែលបានស្លាប់ក្នុងគ្រោះអគ្គិភ័យនៅកាស៊ីណូ Grand Diamonds City ក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពីយប់ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២នោះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានថ្លែងថា នេះជារឿងដែលគួរឱ្យសោកស្ដាយមួយដែលបានកើតនៅក្នុងចុងឆ្នាំ២០២២នេះ។ ក្នុងពិធីបើកការដ្ឋានសាងសង់ គម្រោងស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៣១ (ពីបែកគុស ដល់កំពង់ត្រាច) និងផ្លូវជាតិលេខ៣៣ (ពីក្រុងកំពត ដល់ច្រកលក) ក្រោមឥណទានសម្បទានពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន នាព្រឹកថ្ងៃទី ៣០ខែធ្នូ

    December 30, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២ បានឱ្យដឹងថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានជំរុញឱ្យប្រជាពលរដ្ឋទៅបន្តទទួលយកវ៉ាក់សាំង ខណៈជំងឺកូវីដ១៩ នៅក្នុងតំបន់ និងទីកន្លែងមួយចំនួនកំពុងតែចាប់រើបឡើងវិញ ដោយសម្ដេចបានបញ្ជាក់ថា ប្រសិនបើមិនមានវិធានការជាក់លាក់ណាមួយ ដើម្បីគ្រប់គ្រងការចាក់វ៉ាក់សាំងនោះទេ អាចមានការគិតខុស ហើយនឹងអាចឈានទៅដល់គ្រោះថ្នាក់ដែលអាចកើតឡើងជាយថាហេតុ សម្រាប់សុខភាពប្រជាពលរដ្ឋកម្ពុជានោះ។ ក្នុងសារជាសំឡេងនាយប់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២ សម្ដេចតេជោនាយករដ្ឋមន្ត្រីមានប្រសាសន៍ថា នៅមុននេះបន្តិចសម្ដេចបានសម្រេចតាមសំណើរបស់គណៈប្រចាំការនៃគណៈកម្មការជាតិប្រយុទ្ធប្រឆាំង កូវីដ១៩ ទាក់ទង នឹងដំណើរការចាក់វ៉ាក់សាំង ។ ការចាក់វ៉ាក់សាំងរបស់យើងបានធ្វើឡើងជាបន្តបន្ទាប់ ក្នុងពេលវេលានេះជំងឺកូវីដ១៩ នៅក្នុងតំបន់និងនៅទីកន្លែងមួយចំនួនកំពុងតែ ចាប់រើបឡើងវិញ។ ប្រសិនបើយើងមិនមានវិធានការជាក់លាក់គ្រប់គ្រងទៅលើការចាក់វ៉ាក់សាំងនេះទេ

    December 30, 2022
  • ព័ត៌មានជាតិ

    ខេត្តបន្ទាយមានជ័យ៖ យោងតាមការចុះផ្សាយរបស់ នាយកដ្ឋានព័ត៌មានក្នុង និងក្រៅប្រទេស បានឱ្យដឹងថា ចាប់ពីម៉ោង ៧៖០០នាទី ព្រឹកថ្ងៃ៣០ ខែធ្នូ ឆ្នាំ២០២២ ក្រុមប្រតិបត្តិការុករក និងសង្គ្រោះរបស់កម្ពុជា បានពិភាក្សាគ្នាជាមួយក្រុមសង្គ្រោះរបស់ថៃ ចាប់ផ្តើមបន្តកិច្ចប្រតិបត្តិការរុករក និងសង្គ្រោះជនរងគ្រោះ ដោយសារអគ្គិភ័យ នៅកាស៉ីណូ Grand CITY Diamond ស្ថិតក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ សូមជម្រាបថា គិតត្រឹមម៉ោង៧យប់ ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២ ក្រុមរុករកបានរកឃើញអ្នកស្លាប់កើនដល់ជិត២០នាក់ និងរបួសជិត១០០នាក់ ៕ ប្រភព៖ នាយកដ្ឋានព័ត៌មានក្នុង និងក្រៅប្រទេស

    December 30, 2022
  • អន្តរជាតិ

    អ៊ូសបេគីស្ថាន៖ ក្រសួងសុខាភិបាលនៃប្រទេសអ៊ូសបេគីស្ថានបានអះអាងថា បានរកឃើញករណីមានកូនក្មេងចំនួន ១៨នាក់បានស្លាប់បាត់បង់ជីវិត ក្រោយពេលញ៉ាំទឹកស៊ីរ៉ូ ដែលជាប្រភេទថ្នាំបំបាត់ក្អក និងផ្តាសាយផលិតនៅក្នុងប្រទេសឥណ្ឌា។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Times នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៩ ខែធ្នូបានបញ្ជាក់ថា ទឹកស៊ីរ៉ូដែលកំពុងជាប់ពាក់ព័ន្ធក្នុងករណីចម្រូងចម្រាស់នេះគឺទឹកស៊ីរ៉ូម៉ាក Dok-1 Max ផលិតឡើងដោយក្រុមហ៊ុន Marion Biotech ដែលមានមូលដ្ឋាននៅក្នុងប្រទេសឥណ្ឌា។ ប្រភពខាងលើបានបន្តថា ក្រោយញ៉ាំទឹកស៊ីរ៉ូដូចបានជម្រាបជូនខាងលើនេះរួចគឺមានកូនក្មេងចំនួន ២១នាក់បានរងប្រតិកម្មយ៉ាងខ្លាំង ពោលគឺមានបញ្ហាថប់ដង្ហើមយ៉ាងធ្ងន់ធ្ងរបំផុតនិងត្រូវបញ្ជូនទៅសង្គ្រោះបន្ទាន់ភ្លាមៗផងដែរ។ ​យ៉ាងណាក្តី មានកូនក្មេងត្រឹមតែ ៣នាក់ប៉ុណ្ណោះដែលគេអាចជួយសង្គ្រោះជីវិតបានទាន់ពេលវេលា ខណៈក្មេងចំនួន ១៨នាក់ផ្សេងទៀតបានស្លាប់យ៉ាងអាណោធអាធ័មជាទីបំផុត។ ក្រោយពេលកើតហេតុក្រុមអ្នកជំនាញអ៊ូសបេគីស្ថានបានរកឃើញថា នៅក្នុងទឹកស៊ីរ៉ូមានផ្ទុកនូវសារធាតុ Ethylene Glycol ដែលជាប្រភេ​ទសារធាតុពុលផងដែរ។ យ៉ាងណាក្តី

    December 29, 2022