- Khmernote Media
- អន្តរជាតិ
ថៃ៖ អ្នកដំណើរម្នាក់បានស្លាប់បាត់បង់ជីវិតក្រោយបានធ្លាក់ពីលើរថភ្លើង ខណៈពេលដែលរូបគាត់រវល់ថតរូប Selfie ក្នុងអំឡុងពេលដែលរថភ្លើងកំពុងធ្វើដំណើរឆ្លងកាត់តំបន់ដែលមានទេសភាពស្អាត។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ នៅព្រឹកថ្ងៃអង្គារ ទី២៧ ខែធ្នូនេះបានឲ្យដឹងថា ជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិតនោះគឺជាភ្ញៀវទេសចរណ៍ជនជាតិនូវែលសេឡង់ឈ្មោះ Patrick Ward ភេទប្រុស អាយុ ៤៥ឆ្នាំ។ ប្រភពខាងលើបានបន្តថា ហេតុការណ៍នេះបានកើតឡើងនៅតំបន់រូងភ្នំ Krasae ស្ថិតនៅក្នុងក្រុង Kanchanaburi ភាគខាងលិចប្រទេសថៃ និងជាតំបន់ដែលមានទេសភាពយ៉ាងស្រស់ស្អាតសម្រាប់ការថតរូប។ ដោយមើលឃើញទេសភាពដ៏ស្រស់ស្អាតនេះ លោក Patrick Ward បានបើកបង្អួចរថភ្លើងនិងអើតកចេញក្រៅដើម្បីថតរូប Selfie ហើយពេលនោះគាត់ក៏បានធ្លាក់ចេញពីរថភ្លើងតែម្តង។ បើតាមអាជ្ញាធរថៃបានបញ្ជាក់ថា លោក Patrick Ward បានធ្លាក់ចុះមកដីក្នុងកម្ពស់ប្រមាណជា ៨ម៉ែត្រ និងបានស្លាប់ភ្លាមៗតែម្តង៕ អត្ថបទ៖
December 28, 2022 - ព័ត៌មានជាតិ
ខេត្តកំពង់ស្ពឺ៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាល ខេត្តកំពង់ស្ពឺ បានឱ្យដឹងថា នាព្រឹកថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ២០២២ ឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តបានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រគល់ម៉ូតូ Honda Beat ឆ្នាំ២០២៣ ជូនដល់សិស្សប្រលងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនិទ្ទេសAចំនួន២២ រូប និងសំណេះសំណាលជាមួយលោកគ្រូអ្នកគ្រូ អាណាព្យាបាលសិស្ស ដែលរៀបចំធ្វើឡើងនៅក្នុងបរិមានសាលាខេត្តកំពង់ស្ពឺ។ សូមបញ្ជាក់ថា កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២កន្លងទៅ បេក្ខជនប្រឡងមានចំនួន ៤.១០២នាក់ ស្រី ២.២៦៤នាក់
December 28, 2022 - ព័ត៌មានជាតិ
ខេត្តកែប៖ នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ យោងតាមប្រភពព័ត៌មាន បានឱ្យដឹងថា ទូកនេសាទប្រភេទទូកកន្ទុយវែងមួយគ្រឿងបានលិចក្នុងសមុទ្រ កាលពីម៉ោងជិត១យប់រំលងអធ្រាត្រឈានចូលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២ នៅចំណុចចុងពយខាងលិចកោះទន្សាយប្រហែល៣០០ម៉ែត្រ ស្ថិតក្នុងភូមិសាស្ត្រខេត្តកែប។ បើតាមសមត្ថកិច្ចបញ្ជាក់ថា នៅលើទូកមានមនុស្សចំនួន ៥នាក់ បច្ចុប្បន្នជួយសង្គ្រោះស្រង់ពីសមុទ្របានចំនួន ៤នាក់ នៅបាត់ខ្លួនម្នាក់ទៀត។ សូមបញ្ជាក់ថា ក្រោយហេតុការណ៍នេះ ឯកឧត្តម ឧត្តមនាវីឯក ទៀ សុខា មេបញ្ជាការរងកងទព័ជើងទឹក និងជាមេបញ្ជាការទីបញ្ជាការជួរមុខ គណកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ បានបញ្ជា កម្លាំងស្នាក់ការកោះពោធិ៍ ចេញជួយរុករកសង្គ្រោះជនរងគ្រោះដោយសហការជាមួយទូកនេសាទ ជួយស្រង់មនុស្សបានចំនួន ៤នាក់ នៅរស់រានមានជីវិតរួមមាន៖ 1-ឈ្មោះ
December 28, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ បានឱ្យដឹងថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានទទូចឱ្យក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងផ្នែកពាក់ព័ន្ធ ត្រូវខិតខំពន្លឿនការផ្តល់ប័ណ្ណកម្មសិទ្ធិដីធ្លីដល់ប្រជាពលរដ្ឋឱ្យបានចប់តាមផែនការគ្រោងទុកនៅឆ្នាំ២០២៣ និងដោះស្រាយបញ្ហាជូនប្រជាជនដែលរស់នៅជាភូមិករ នៅជុំវិញបឹងទន្លេសាប ឱ្យចប់នៅក្នុងខែឧសភា ឆ្នាំ២០២៣នេះផងដែរ ដោយសម្ដេចតេជោបានបញ្ជាក់ថា នេះជាសុវត្ថិភាពនៃការកាន់កាប់ដីធ្លី ដើម្បីចៀសវាងនៅការកើតឡើងនូវបញ្ហានានាជាបន្តទៀត។ ថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២២ នឹងលើកទិសដៅការងារឆ្នាំ២០២៣ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារមន្ទីរពិសោធន៍ជាតិសំណង់ នារសៀលថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ២០២២ នៅទីស្ដីការក្រសួងរៀចំដែនដី
December 28, 2022 - ព័ត៌មានជាតិ
ខេត្តកណ្ដាល៖ យោងតាមការចុះផ្សាយរបស់ ក្រសួងមហាផ្ទៃ នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២ បានឱ្យដឹងថា សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ មានប្រសាសន៍ឱ្យដឹងថា ច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកថ្មី នឹងតម្រូវឱ្យអ្នកបើកបរគ្រប់ប្រភេទ ត្រូវធ្វើតេស្តរកសារធាតុញៀន ប៉ុន្តែមិនទាន់កំណត់ថា នឹងត្រូវធ្វើតេស្តប៉ុន្មានដងក្នុងរយៈពេលមួយឆ្នាំ។ នាឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទវគ្គសុក្រឹតការថ្នាក់ដឹកនាំនគរបាល កម្រិត១ និងកម្រិត២ ជំនាន់ទី២ នៅបណ្ឌិត្យសភានគរបាលកម្ពុជា ស្ថិតនៅស្រុកកៀនស្វាយ ខេត្តកណ្ដាល នាថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២នេះ សម្តេចក្រឡាហោម មានប្រសាសន៍ថា “ការធ្វើវិសោធនកម្មច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោកថ្មីនេះ នឹងមានការបន្ថែមចំណុចមួយ ដោយតម្រូវឱ្យអ្នកបើកបរយានយន្តគ្រប់ប្រភេទត្រូវតែធ្វើតេស្តសារធាតុញៀន
December 27, 2022 - អន្តរជាតិ
អាមេរិក៖ ក្រុមការងារជួយសង្គ្រោះជនរងគ្រោះនៅអាមេរិកបានបន្តឃើញអ្នកស្លាប់ដោយបញ្ហាអាកាសធាតុចំនួន ២៨នាក់បន្ថែមទៀតកាលពីថ្ងៃចន្ទម្សិលមិញ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Times នៅព្រឹកថ្ងៃអង្គារ ទី២៧ ខែធ្នូនេះ។ គួរបញ្ជាក់ថា បញ្ហាអាកាសធាតុដែលកំពុងវាយប្រហារតំបន់ Buffalo ភាគខាងលិចទីក្រុង New York នោះគឺជាព្យុះព្រឹលទឹកកក ឬបើតាមអាជ្ញាធរអាមេរិកបានថាហៅថា “ព្យុះកំបុតត្បូងប្រចាំសតវត្សន៍” ដ្បិតវាជាព្យុះដែលអាចបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរបំផុតក្នុងរយៈពេលមួយសតវត្សន៍ចុងក្រោយនេះ។ ប្រភពខាងលើបញ្ជាក់ថា គិតត្រឹមពេលនេះគឺតួលេខពលរដ្ឋអាមេរិកដែលបានស្លាប់បាត់បង់ជីវិតព្រោះតែបញ្ហាអាកាសធាតុខាងលើនេះបានបន្តកើនឡើងដល់ ៤៧នាក់ហើយ នៅក្នុងរដ្ឋចំនួន ៩ផ្សេងគ្នា និងត្រឹមក្នុងរយៈពេលជិតមួយសប្តាហ៍ចុងក្រោយនេះ។ ក្រៅតែពីបានបង្កគ្រោះថ្នាក់ចំពោះពលរដ្ឋហើយ ព្យុះព្រិលទឹកកកក៏បានបង្ខំឲ្យអាជ្ញាធរអាកាសចរអាមេរិកត្រូវសម្រេចលុបចោលជើងហោះហើរក្នុងស្រុកជាង ១៥,០០០ជើងជាបន្ទាន់ ខណៈចរាចរណ៍នៅតាមដងផ្លូវមួយចំនួនវិញត្រូវរាំងស្ទះទាំងស្រុងតែម្តង ព្រោះតែព្រិលបានធ្លាក់ពេញដងផ្លូវយ៉ាងក្រាស់។ ជាងនេះទៅទៀតឥទ្ធិពលនៃព្យុះទឹកកកក៏បានកាត់ផ្តាច់ចរន្តអគ្គិសនីនៅតាមតំបន់មួយចំនួនផងដែរ ដោយគិតត្រឹមពេលនេះគឺមានពលរដ្ឋរាប់ម៉ឺននាក់កំពុងរស់នៅដោយគ្មានភ្លើងអគ្គិសនីប្រើប្រាស់៕ អត្ថបទ៖
December 27, 2022 - ព័ត៌មានជាតិ
ខេត្តកណ្ដាល៖ យោងតាមការចុះផ្សាយរបស់ ក្រសួងមហាផ្ទៃ នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២ បានឱ្យដឹងថា សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានថ្លែងថា បើខ្លួនធ្វើប៉ូលិស ខ្លួនបែរជាជក់គ្រឿងញៀន គឺបង្កហានិភ័យធំណាស់ ខណៈតួនាទីនគរបាល គឺថែរក្សាសន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ។ នាឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទវគ្គសុក្រឹតការថ្នាក់ដឹកនាំនគរបាល កម្រិត១ និងកម្រិត២ ជំនាន់ទី២ នៅបណ្ឌិត្យសភានគរបាលកម្ពុជា ស្ថិតនៅស្រុកកៀនស្វាយ ខេត្តកណ្ដាល នាថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២ សម្ដេចក្រឡាហោម ស ខេង បានគូសបញ្ជាក់ថា មកដល់ពេលនេះ ការធ្វើកំណែទម្រង់នគរបាល
December 27, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលសង្កាត់វាលស្បូវ នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២ បានសូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋអោយបានឱ្យជ្រាបថា មូលនិធិហ្វ្រេដហូឡូកម្ពុជា បានចុះមកពិនិត្យសុខភាពភ្នែក ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃអង្គារទី២៧ ដល់ថ្ងៃព្រហស្បតិ៍ ទី២៩ ខែធ្នូ ឆ្នាំ២០២២ នៅសាលាបឋមសិក្សាច្បារអំពៅទី១។ ដោយកំណត់យកចំនួន ២៥០នាក់ ក្នុង ១ថ្ងៃ អាស្រ័យហេតុនេះសូមបងប្អូនប្រជាពលរដ្ឋទាំងអស់មេត្តាជ្រាបជាព័ត៌មាន សូមអរគុណ ៕ ប្រភព៖ រដ្ឋបាលសង្កាត់វាលស្បូវ
December 27, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២ បានបង្ហាញពីគម្រោងប្រឡងជ្រើសរើសនិស្សិតអាហារូបករណ៍ទៅសិក្សានៅបរទេសក្នុងឆ្នាំ២០២៣ ចំនួន ៦៧២កន្លែង នៅតាមប្រទេសដូចជា៖ -ព័ត៌មានលម្អិតសូមទំនាក់ទំនងការិយាល័យអាហារូបករណ៍ និងកម្មសិក្សានៃនាយកដ្ឋានទំនាក់ទំនងវប្បធម៌ និងអាហារូបករណ៍។ -អាសយដ្ឋាន៖ អាគារលេខ២៣ ផ្លូវ៣៦០ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។ ប្រភព៖ MoEYS Cambodia
December 27, 2022 - ព័ត៌មានជាតិ
ខេត្តក្រចេះ៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខេត្ដក្រចេះ នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២ បានចេញសេចក្ដីជូនដំណឹង ស្តីពីការបញ្ចៀសចរាចរយានយន្តគ្រប់ប្រភេទជាបណ្ដោះអាសន្ន ក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ។ រដ្ឋបាលខេត្តក្រចេះ សូមជម្រាបជូនដំណឹងដល់សាធារណជន និងបងប្អូនប្រជាពលរដ្ឋក្នុងខេត្តក្រចេះ ជ្រាបថា៖ នៅថ្ងៃទី០២ ខែមករា ឆ្នាំ២០២៣ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណា ចក្រកម្ពុជា នឹងអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ ពីស្រុកចិត្របុរី ទៅ ស្រុកព្រែកប្រសព្វ និងផ្លូវតភ្ជាប់ទៅក្រុងក្រចេះ ខេត្តក្រចេះ ។ ដើម្បីឲ្យកម្មវិធីខាងលើប្រព្រឹត្តទៅដោយរលូន រក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ និងរបៀបរៀប
December 27, 2022









