- Khmernote Media
- ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២ បានឱ្យដឹងថា អគ្គិភ័យ បានឆាបឆេះ មួយកន្លែង ដែលហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ២និង៣០នាទីយប់រំលងអធ្រាត្រ ថ្ងៃចន្ទ ៤កើត ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២ ដែលសិ្ថតនៅចំណុចផ្ទះលេខ១៧១ តាមបណ្តោយផ្លូវព្រះមុន្នីរ៉េត ក្រុម៤៩ ភូមិ១៦ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ហេតុការណ៍អគ្គិភ័យឆាបឆេះខាងលើនេះ កម្លាំងសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវ នឹងធ្វើឲ្យខូចខាតផ្ទះអស់
December 26, 2022 - ព័ត៌មានជាតិ
ខេត្តកំពង់ស្ពឺ៖ យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានឱ្យដឹងថា នៅព្រឹកនេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន រួមជាមួយនឹង ឯកឧត្ដម វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំនៅកម្ពុជា នឹងអញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានសាងសង់ លើកម្រិតគុណភាពផ្លូវជាតិលេខ៤១ មានប្រវែងជាង៩៥ គីឡូម៉ែត្រ។ តាមការឲ្យដឹងពីក្រសួងសាធារណការ និងដឹកជញ្ជូន បានអោយដឹងថា គម្រោងសាងសង់ លើកកម្រិតគុណភាពផ្លូវជាតិលេខ៤១ មានប្រវែងសរុប ៩៥,២៧គីឡូម៉ែត្រ ចាប់ពីថ្នល់ទទឹង ត្រង់ចំណុចប្រសព្វផ្លូវជាតិលេខ៤ ខេត្តកណ្តាល ទៅដល់ស្រុកជុំគីរី ត្រង់ចំណុចប្រសព្វផ្លូវជាតិលេខ៣ ខេត្តកំពត
December 26, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ (ព័ត៌មានបឋម) យោងតាមការចុះផ្សាយរបស់ នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងថា កាលពីយប់មិញនេះ វេលាម៉ោង ០១៖២០ នាទីយប់ នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២ មានករណីអគ្គិភ័យ បានឆាបឆេះផ្ទះបងប្អូនប្រជាពលរដ្ឋមួយកន្លែងដែលស្ថិតនៅអគារបុរីកីឡា សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ កងកម្លាំងអន្តរាគមន៍បង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ បានកំពុងតែជួយអន្តរាគមន៍ពន្លត់អគ្គិភ័យនៅទីកន្លែងកើតហេតុផ្ទាល់ផងដែរ ៕ ប្រភព៖ នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ
December 26, 2022 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ ទូរទស្សន៍ជាតិកម្ពុជា បានឲ្យដឹងនាព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២២ នេះថា សូមជម្រាបថា នេះជាប្រវត្តិសាស្រ្តគុនខ្មែរ ដែល ធឿន ធារ៉ា បានផ្ដួលកីឡាករលំដាប់កំពូលប្រទេសថៃ គ្រងខ្សែក្រវាត់ Thai Fight កក្រើកពិភពសង្វៀន។ធឿន ធារ៉ា បានយកឈ្នះ អ្នកប្រដាល់ជើងចាស់ថៃ សៃ យោគ ក្នុងទឹកទី១ បែកចិញ្ចើមធំពីការវាយកែងដោយ ធឿន ធារ៉ា៕
December 25, 2022 - ព័ត៌មានជាតិ
សៀមរាប៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា តាមរបាយការណ៍របស់មន្ទីរអប់រំ យុវជន និងកីឡាខេត្តសៀមរាប កាលពីរសៀលថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ២០២២នេះ បានឲ្យដឹងថា ខេត្តសៀមរាប មានបេក្ខជនសរុបចំនួន ៨,១១១នាក់ បានប្រឡងជាប់សញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា ២០២១-២០២២ ក្នុងនោះ មានបេក្ខជនទទួលបាននិទ្ទេសA មានចំនួន ១១១នាក់ ស្រីចំនួន ៦១នាក់ តិចជាងឆ្នាំមុន ដែលមានសិស្សបានប្រឡងជាប់និទ្ទេស A ដល់ចំនួន ១៥៣នាក់ ក្នុងចំណោមបេក្ខជនសរុបចំនួន ៨,៨៣២នាក់ ។ ក្រៅពីនេះ បេក្ខជនទទួលបាននិទ្ទេស
December 25, 2022 - សិល្បៈ
កាលពីយប់ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២២ គឺជាវគ្គផ្តាច់ព្រ័ត្រនៃកម្មវិធីប្រឡងចម្រៀងកុមារលំដាប់ពិភពលោក The Voice Kids Cambodia រដូវកាលទី៣ ដែលជាវគ្គដ៏រំភើបញាប់ញ័រ វគ្គដែលទស្សនិកជន អ្នកទន្ទឹងរង់ចាំអស់រយៈពេលជាច្រើនខែ។ នៅវគ្គផ្តាច់ព្រ័ត្រនោះមានបេក្ខជន បេក្ខជន Top 6 ដែលបានឡើងលើឆាកចុងក្រោយគេរួមមាន Team Zono បេក្ខជន សារុំ បញ្ញាស័ក្ត និង បេក្ខនារី ហាង មួយគាង, Team Nisa បេក្ខនារី ម៉ូញ សៀវវិនថិច និង បេក្ខនារី រ៉ន
December 25, 2022 - ព័ត៌មានជាតិ
ខេត្តព្រះសីហនុ៖ យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២២នេះ បាននាំយកថវិកា និងអំណោយកាកបាទក្រហមកម្ពុជា ជូនដល់ប្អូនស្រី ភាព ស្រីណាក់ ជាសិស្សនៅវិទ្យាល័យហ៊ុន សែន វាលរេញ រស់នៅជាមួយលោកយាយ ប្អូនស្រីមានជីវភាពរស់នៅខ្សត់ខ្សោយ រៀនផង ស៊ីឈ្នួលលាងម៉ូតូផង ប៉ុន្តែនៅតែបន្តប្រឹងប្រែងរៀនសូត្រ ទទួលបានលទ្ធផលនិទ្ទេស A។ ក្នុងនោះ ឯកឧត្តម គួច ចំរើន បានសរសេររៀបរាប់យ៉ាងដូច្នេះថា៖ “ក្មួយស្រី ភាព ស្រីណាក់ រស់នៅជាមួយលោកយាយ មុខរបរលាងចាន
December 24, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃ២៤ ខែធ្នូ ឆ្នាំ២០២២ បានចេញសេចក្តីជូនដំណឹង៖ ស្តីពី ការព្យាករអាកាសធាតុលើកទី១ សម្រាប់រដូវប្រាំង (២០២២-២០២៣) និងដើមរដូវវស្សា ឆ្នាំ២០២៣។ ដោយយោងតាមការវិវត្តអាកាសធាតុជាសកល តំបន់ ក៏ដូចជាផ្ទៃក្នុងប្រទេស ក្រសួងធនធានទឹក និងឧតុនិយម សូមជម្រាបជូនដំណឹងដល់សាធារណជន ឲ្យបានជ្រាប អំពីស្ថានភាពអាកាសធាតុ សម្រាប់រដូវប្រាំង និងដើមរដូវវស្សា ឆ្នាំ ២០២៣ ដូចខាងក្រោម៖ ១-បាតុភូតសកល៖ ផ្អែកតាមការជូនដំណឹងជាសកល ស្តីពីស្ថានភាពសីតុណ្ហភាពលើផ្ទៃមហាសមុទ្រប៉ាស៊ីហ្វិក នៅក្នុងតំបន់អេក្វាទ័រ បានបង្ហាញឲ្យឃើញថា ចាប់ពីខែមករា ដល់ខែមេសា
December 24, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ប៉ុស្តិ៍នគរបាលរដ្ឋបាលច្បារអំពៅទី២ នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២២ បានឱ្យដឹងថា ដោយមានការបញ្ជាដឹកនាំពីលោក វរសេនីយ៍ឯក ម៉ៅសឿត អធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ប៉ុស្តិ៍នគរបាលច្បារអំពៅទី២ សហការជាមួយផ្នែកព្រហ្មទណ្ឌខណ្ឌ ធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន ០៣នាក់ ស្តីពីករណី លួចមានស្ថានទម្ងន់ទោសដោយសារការកាប់គាស់ទម្លុះទម្លាយ នៅចំណុចផ្ទះជួលគ្មានលេខ ផ្លូវ ៣៥៧ ភូមិកណ្តាល១ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ កាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២ ម៉ោង០៤ និង៣០នាទី។ ជនរងគ្រោះឈ្មោះ ហេង ទី ភេទប្រុស អាយុ ៣៣ឆ្នាំ
December 24, 2022 - ព័ត៌មានជាតិ
ខេត្តព្រះសីហនុ៖ នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២២ យោងតាមការបង្ហោះពីគណនីហ្វេសប៊ុករបស់ ប្រជាជន ខេត្តព្រះសីហនុ បានឱ្យដឹងថា ប្អូនស្រីម្នាក់ ដែលជីវភាពរស់នៅខ្សត់ខ្សោយ ប្រឡងជាប់និទ្ទេស A ប្អូនស្រី ភាព ស្រីណាត់ លេខតុ ១១៣ ជាសិស្សនៅវិទ្យាល័យហ៊ុន សែន វាលរេញ ជាកូនអ្នកក្រីក្រ មានជីវភាពខ្វះមុខខ្វះក្រោយ ប៉ុន្ដែប្អូននៅតែបន្ដប្រឹងប្រែងរៀនសូត្រ និងទទួលបានលទ្ធផល និទ្ទេស A ក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២២ នេះ។ សង្ឃឹមថា នឹងមានសប្បុរសជន បានឃើញ និងជួយឧបត្ថម្ភគាំទ្រ លើកទឹកចិត្តដល់ប្អូនស្រី
December 24, 2022









