- Khmernote Media
- អន្តរជាតិ
ជប៉ុន៖ បញ្ហាអាកាសធាតុមិនអំណោយផលបានឆក់យកជីវិតពលរដ្ឋជប៉ុនអស់ចំនួន ១៩នាក់ហើយបើគិតចាប់តាំងថ្ងៃសោរ៍ចុងសប្តាហ៍មុនមក នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Times នៅព្រឹកថ្ងៃសោរ៍ ទី២៤ ខែធ្នូនេះ។ ហេតុការណ៍អកុសលនេះត្រូវបានកើតឡើងនៅក្នុងតំបន់ភាគខាងជើងនៃកោះ Hokkaido និងតំបន់ភាគខាងត្បូងនៃកោះ Kyushu ជាទីកន្លែងដែលមានអាកាសធាតុចុះត្រជាក់ខ្លាំង មានខ្យល់បោកបក់យ៉ាងខ្លាំង និងមានព្រិលធ្លាក់យ៉ាងក្រាស់ផងដែរ។ ប្រភពខាងលើបានបន្តថា ក្រៅតែពីបានឆក់យកជីវិតពលរដ្ឋអស់ជាច្រើននាក់ហើយ បញ្ហាអាកាសធាតុដ៏កម្រនេះក៏បានបង្កឲ្យពលរដ្ឋជប៉ុនចំនួន ១៩នាក់ផ្សេងទៀតកំពុងរងរបួសធ្ងន់ធ្ងរផងដែរ ខណៈពលរដ្ឋប្រមាណជា ១០,០០០គ្រួសារកំពុងរស់នៅដោយគ្មានចរន្តអគ្គិសនីប្រើប្រាស់ ក្នុងនោះមានគ្រួសារចំនួន ២,៧០០គ្រួសារបានដាច់ភ្លើងប្រើប្រាស់អស់រយៈពេល ៥ថ្ងៃជាប់គ្នាមកហើយ។ បើតាមលោក Koichi Tani ដែលជារដ្ឋមន្ត្រីក្រសួងការពារគ្រោះមហន្តរាយជប៉ុនបានបញ្ជាក់ថា អាកាសធាតុអាចនឹងបន្តវិវឌ្ឍទៅរកភាពកាន់តែអាក្រក់ជាងនេះបន្ថែមទៀត ដូចនេះពលរដ្ឋជប៉ុនគ្រប់រូបត្រូវចេះប្រុងប្រយ័ត្ននិងការពារខ្លួនឲ្យបានខ្ជាប់ខ្ជួនជាពិសេសនៅក្នុងឱកាសនៃពិធីបុណ្យណូអែលខាងមុខនេះ ដើម្បីរក្សាសុវត្ថិភាពពីហានិភ័យណាមួយដែលអាចបង្កឡើងដោយបញ្ហាអាកាសធាតុ៕ អត្ថបទ៖ ភក្តី ប្រភព៖ The
December 24, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា នៅព្រឹក ថ្ងៃសៅរ៍ ២កើត ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២២នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីបើកការប្រកួតកីឡាវាយ កូនគោល «ពានរង្វាន់សម្តេចតេជោលើកទី៦» ដែលប្រារព្ធឡើងនៅទីលាន វាយកូនគោលវឌ្ឍនៈហ្គោលរីសត។ សូបបញ្ជាក់ជូនថា ការប្រកួតកីឡាវាយកូនគោលដណ្តើមពានរង្វាន់របស់សម្តេចតេជោ ត្រូវបានធ្វើឡើង ដើម្បីអបអរសាទរការបិទបញ្ចប់ភ្លើងសង្គ្រាមនៅកម្ពុជា ក្រោមនយោបាយឈ្នះ-ឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី២៩
December 24, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២២នេះ បានឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា សម្រេចបង្កើត «ក្រុងសំពៅពូន» នៃខេត្តកណ្តាល ដោយកាត់យកឃុំ ចំនួន ០៥ ពីស្រុកកោះធំ។ រាជរដ្ឋាភិបាល សម្រេចបង្កើត ក្រុងសំពៅពូន នៃខេត្តកណ្តាល ដោយកាត់យកឃុំចំនួន ០៥ ពីស្រុកកោះធំ គឺឃុំឈើខ្មៅ ឃុំព្រែកជ្រៃ ឃុំព្រែកស្តី ឃុំជ្រោយតាកែវ និងឃុំសំពៅពូន។ ព្រំប្រទល់រដ្ឋបាល ក្រុងសំពៅពូន ត្រូវបានកំណត់ដូចមានក្នុងផែនទីជាឧបសម្ព័ន្ធនៃអនុក្រឹត្យនេះ។ ក្រុងសំពៅពូន មានសង្កាត់ចំនួន០៥គឺ សង្កាត់ឈើខ្មៅ សង្កាត់ព្រែកជ្រៃ សង្កាត់ព្រែកស្តី សង្កាត់
December 24, 2022 - អន្តរជាតិ
ចិន៖ របាយការណ៍បែបវិភាគមួយនេះបានបង្ហាញថា ប្រទេសចិនទំនងជាកំពុងប្រឈមនឹងការរាតត្បាតនៃជំងឺកូវីដ-១៩ យ៉ាងខ្លាំង ដោយតួលេខអ្នកឆ្លងថ្មីអាចដល់ខ្ទង់ ១លាននាក់ ខណៈតួលេខអ្នកស្លាប់ដោយជំងឺកូវីដ-១៩អាចចំនួនប្រហែលជា ៥,០០០នាក់ក្នុងមួយថ្ងៃ។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ ទៅព្រឹកថ្ងៃសុក្រ ទី២៣ ខែធ្នូបានបញ្ជាក់ថា របាយការណ៍ដ៏គួរឲ្យភ្ញាក់ផ្អើលនេះត្រូវធ្វើឡើងក្រុមហ៊ុន Airfinity Ltd ដែលជាក្រុមហ៊ុនឯកទេសវិភាគទិន្នន័យ មានមូលដ្ឋាននៅក្នុងទីក្រុងឡុងដ៏ ចក្រភពអង់គ្លេស។ នៅក្នុងរបាយការណ៍ដដែលនេះក៏បានបញ្ជាក់ផងដែរថា ស្ថានភាពនៃការរាតត្បាតនៃជំងឺកូវីដ-១៩នៅទូទាំងប្រទេសចិនអាចវិវឌ្ឍទៅរកភាពកាន់តែអាក្រក់ជាងនេះបន្ថែមទៀតនៅឆ្នាំក្រោយ ដោយនៅក្នុងអំឡុងខែមករា ឆ្នាំ ២០២៣ តួលេខឆ្លងជំងឺកូវីដ-១៩នៅក្នុងប្រទេសចិនអាចកើនឡើងដល់ខ្ទង់ ៣,៧លាននាក់នៅក្នុងមួយថ្ងៃ ហើយតួលេខនេះនឹងបន្តកើនឡើងដល់ខ្ទង់ ៤,២លាននាក់ក្នុងមួយថ្ងៃនៅក្នុងខែមីនា។ គួរបញ្ជាក់ជូនថា ចិនមានប្រជាពលរដ្ឋសរុបចំនួន ១,៤ពាន់លាននាក់ ហើយភាគច្រើននៃប្រជាជនចិនមិនបានទៅចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ឲ្យបានគ្រប់គ្រាន់តាមការណែនាំរបស់អាជ្ញាធរសុខាភិបាលនោះទេ៕ អត្ថបទ៖ ភក្តី ប្រភព៖ បាងកកប៉ុស្តិ៍
December 24, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៣នេះ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបង្កើតក្រុងមួយទៀត គឺ«ក្រុងអរិយក្សត្រ» នៃខេត្តកណ្តាល ដោយកាត់បញ្ចូលឃុំចំនួន៦ នៅស្រុកខ្សាច់កណ្តាល និងឃុំចំនួន៥ នៅស្រុកល្វាឯម។ រាជរដ្ឋាភិបាលកម្ពុជា សម្រេចបង្កើត ក្រុងអរិយក្សត្រ នៃខេត្តកណ្តាល ដោយកាត់យកឃុំចំនួន ០៦ ពីស្រុកខ្សាច់កណ្តាល គឺឃុំបាក់ដាវ ឃុំកោះឧកញ៉ាតី ឃុំព្រែកអំពិល ឃុំព្រែកលួង ឃុំព្រែកតាកូវ និងឃុំស្វាយជ្រំ និងឃុំចំនួន ០៥ ពីស្រុក ល្វាឯម គឺឃុំអរិយក្សត្រ ឃុំសារិកាកែវ ឃុំពាមឧកញ៉ាអុង ឃុំព្រែកក្មេង និងឃុំបារុង។
December 23, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២ បានឱ្យដឹងថា ម្ចាស់ស្នាដៃកំណាព្យរឿង «ម្ចាស់ជីវិត» ជ័យលាភីលេខ១ពានរង្វាន់អក្សរសិល្ប៍៧មករា ស្នើសុំសម្ដេចតេជោហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតជួយបោះពុម្ពផ្សាយ។ លោក សំ សុភារិន្ទ ជាអ្នកនិពន្ធម្ចាស់ជ័យលាភីពីមហោស្រពប្រឡងតែងនិពន្ធនានា ជាច្រើនលើក ដូចជាពានរង្វាន់ព្រះបាទសុរាម្រឹត របស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ពានរង្វាន់អក្សរសិល្ប៍៧មករា និងពានរង្វាន់ព្រះសីហនុរាជ របស់សមាគមអ្នកនិពន្ធខ្មែរ ជាដើម។ ពេលនេះលោកចង់បោះពុម្ពផ្សាយស្នាដៃកំណាព្យរឿង «ម្ចាស់ជីវិត» ជ័យលាភី លេខ១ ពានរង្វាន់អក្សរសិល្ប៍៧មករា ដោយេពឹងលើការឧបត្ថម្ភជ្រោមជ្រែងពីសម្តេចអគ្គ មហាសេនាបតីតេជោ ហ៊ុន សែន
December 23, 2022 - ព័ត៌មានជាតិ
ខេត្តសៀមរាប៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខេត្តសៀមរាប នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២ បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីការផ្សព្វផ្សាយព័ត៌មានមិនពិតលើបណ្តាញសង្គមមួយចំនួន ជុំវិញករណីធ្វើអត្តឃាត នៅស្រុកអង្គរធំ ខេត្តសៀមរាប។ រដ្ឋបាលខេត្ត មានកិត្តិយសសូមគោរពជម្រាបជូនដល់សាធារណជនមេត្តាជ្រាបថា៖ នាថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២ មានគណនីហ្វេសប៊ុកឈ្មោះ អនុរក្សវិទ្យាល័យ ហ៊ុន សែន កំពង់ពពិល គណនីហ្វេសប៊ុក ឈ្មោះ ខ្យល់ និងគណនីបណ្ដាញសង្គមមួយចំនួនទៀត បានផ្សព្វផ្សាយថា មានយុវនារីឈ្មោះ រស់ សំអុន បានចងកសម្លាប់ខ្លួន ព្រោះអន់ចិត្តនឹងប្រឡងធ្លាក់ ភូមិដូនឪ ឃុំលាងដៃ ស្រុកអង្គរធំ។ តាមការបញ្ជាក់ពី
December 23, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២ ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសារធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា គម្រោងផ្លូវរថភ្លើងក្រោមដី លើដី និងលើអាកាសក្នុងរាជធានីភ្នំពេញ បានសិក្សាចប់សព្វគ្រប់ហើយ ត្រៀមដាក់ជូនប្រមុខរាជរដ្ឋាភិបាលធ្វើការពិនិត្យសម្រេចជ្រើសរើសនាពេលឆាប់ៗនេះ។ ក្នុងកិច្ចសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីនៃក្រសួង សារធារណការ និងដឹកជញ្ជូន ឲ្យដឹងថា គម្រោងផ្លូវរថភ្លើងក្រោមដី លើដី និងលើអាកាស ក្នុងរាជធានីភ្នំពេញ បានសិក្សាចប់សព្វគ្រប់ហើយ និងបានឱ្យអ្នកសិក្សាកែសម្រួលបន្តិចបន្តួច ដើម្បីធ្វើយ៉ាងណាឱ្យគម្រោង
December 23, 2022 - សង្គម
អ្នកមីងអាយុ៥៦ឆ្នាំ ឈ្មោះ ហែម ស៊ីណាត មកពីភូមិថ្មរមៀល ឃុំបន្ទាយឆ្មារ ស្រុកថ្មពួកខេត្តបន្ទាយមានជ័យ ដែលខំតស៊ូប្រឡងយកសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ២០២២ ឱ្យបានដើម្បីបំពេញក្ដីស្រមៃរបស់ខ្លួនដោយចង់ធ្វើជាគ្រូបង្រៀនបានប្រាក់យកមកចិញ្ចឹមកូន ៤ នាក់នៅក្នុងបន្ទុក។ ចំពោះលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សម័យប្រឡងថ្ងៃទី ៥ ខែធ្នូ ឆ្នាំ ២០២២ កន្លងទៅនេះ គាត់ពុំទទួលបានជោគជ័យឡើយ ពោលគឺប្រឡងធ្លាក់។ យោងតាមលោក ឡាវ តុលា (Lav Tola Serey Sophorn) ដែលធ្លាប់ធ្វើជាអ្នកសង្កេតកាណ៍នៅមណ្ឌលប្រឡងសកលវិទ្យាល័យជាតិមានជ័យ បានសរសេររៀបរាប់ថា៖ «បេក្ខជនអាយុ ៥៦ឆ្នាំ ប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិដែលមានវ័យចំណាស់ជាងគេទូទាំងប្រទេស អ្នកម្ដាយ
December 23, 2022 - ព័ត៌មានជាតិ
ខេត្តតាកែវ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២ បានឱ្យដឹងថា នៅវិទ្យាល័យជាស៊ីមតាកែវ ឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានអញ្ជើញកាត់ស្រោមលទ្ធផលប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំសិក្សា ២០២១-២០២២ សម័យប្រលងថ្ងៃទី ០៥-០៦ ខែធ្នូ ឆ្នាំ២០២២ ដើម្បីធ្វើការបិទផ្សាយនៅតាមមណ្ឌលប្រលងនានាទូទាំងខេត្តតាកែវ មានមណ្ឌលប្រលងនៅក្រុងដូនកែវ ស្រុកសំរោង ស្រុកត្រាំកក់ និងស្រុកទ្រាំង។ បើតាមការបញ្ជាក់ពីលោក ឡោ វីរិទ្ធិ ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត បានឱ្យដឹងថា សម័យប្រឡងថ្ងៃទី
December 23, 2022









