- Khmernote Media
- ព័ត៌មានជាតិ
ខេត្តកំពង់ស្ពឺ៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខេត្តកំពង់ស្ពឺ បានឱ្យដឹងថា នាព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២នេះ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានអញ្ជើញកាត់កញ្ចប់លទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នាសម័យប្រឡងថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២២ នៅវិទ្យាល័យកំពង់ស្ពឺ ។ សូមបញ្ជាក់ផងដែរថាចំពោះបេក្ខជនប្រឡងមានចំនួន ៤.១០២នាក់ ស្រី ២.២៦៤នាក់ បេក្ខជនទទួលបាននិទ្ទេសA ចំនួន ២២នាក់ ស្រី ១៦នាក់ និទ្ទេសB ចំនួន ២១៧នាក់ ស្រី ១៣៨នាក់ និទ្ទេសC ចំនួន
December 23, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២ បានចេញសេចក្ដីជូនដំណឹងស្ដីពីការបញ្ចៀសចរាចរយានយន្តគ្រប់ប្រភេទជាបណ្ដោះអាសន្ន ក្នុងពិធីអបអរសាទរខួបលើកទី២៤ នៃការបញ្ចប់សង្រ្គាមស៊ីវិលនៅកម្ពុជា។ ក្រសួងការពារជាតិ នឹងរៀបចំពិធីអបអរសាទរខួបលើកទី២៤ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា និងការអនុវត្តប្រកបដោយជោគជ័យ នយោបាយឈ្នះឈ្នះ របស់សម្តេតេជោ ប៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅវិមានឈ្នះឈ្នះ ដែលស្ថិតនៅភូមិព្រែកតារ័ត្ន សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ក្រោមអធិបតីភាព សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ។ ដើម្បីឱ្យកម្មវិធីខាងលើប្រព្រឹត្តទៅដោយរលូន រក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀប
December 23, 2022 - ព័ត៌មានជាតិ
ខេត្តព្រះសីហនុ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២ បានឱ្យដឹងថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា បានអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់រូប ត្រូវនាំគ្នាលុបបំបាត់នូវវប្បធម៌ខ្លាចប៉ូលិសចរាចរណ៍ ដោយនាំគ្នាមកគោរពច្បាប់ចរាចរណ៍វិញ។ ការអំពាវនាវរបស់សម្តេចតេជោ ហ៊ុន សែន ធ្វើឡើងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវតភ្ជាប់ស្រុកព្រៃនប់ទៅក្រុងព្រះសីហនុ ប្រវែងជាង៤៣គីឡូម៉ែត នាថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២។ សម្តេចតេជោថ្លែងថា ពលរដ្ឋមួយ ចំនួនខ្លាចប៉ូលិសចរាចរណ៍ តែមិនខ្លាចច្បាប់ចរាចរណ៍ទេ ខណ: កន្លែងណាដែលមិនមានប៉ូលិសចរាចរណ៍ ប្រជាពលរដ្ឋគឺមិនគោរព ច្បាប់តែម្ដង ដូច្នេះប្រជាពលរដ្ឋទាំង អស់ត្រូវកែលម្អ ពីការខ្លាចប៉ូលិស ដោយមកគោរពច្បាប់ចរាចរណ៍វិញ
December 22, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម័យប្រឡង៖ ០៥ ធ្នូ ២០២២។ ក្រសួងអប់រំ សូមជម្រាបជូនសាធារណជនមេត្តាជ្រាបថា៖ ការប្រកាសលទ្ធផល ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ៥ ធ្នូ ២០២២ នឹងប្រព្រឹត្តទៅនៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២ សម្រាប់រាជធានីភ្នំពេញនិងខេត្តកណ្ដាល និងថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២ សម្រាប់ខេត្តដទៃទៀត។ ជាលទ្ធផល បេក្ខជនប្រឡងជាប់សរុប ៩០៩៥០នាក់ ត្រូវជា
December 22, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២ បានចេញសេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យនៃអគ្គស្នងការដ្ឋាននគរបាលជាតិ ទាក់ទងទៅនឹងការចុះផ្សាយព័ត៌មានមិនពិតរបស់ម្ចាស់ផេកហ្វេកប៊ុក IMan-KH របស់ឈ្មោះ នី ណាក់ ដែលបានបង្ហោះសារផ្សព្វផ្សាយព័ត៌មានប្រឌិត មានចរិកមូលបង្កាច់ បរិហាកេរ្តិ៍ ដោយបានប្រមាថយ៉ាងធ្ងន់ធ្ងរដល់កិត្តិយស និងសេក្តីថ្លៃថ្នូរបស់កងម្លាំងនគរបាលជាតិ ពាក់ព័ន្ធដល់ការបង្ក្រាប និងការចាប់យកសារធាតុញៀន ជាពិសេសបានចោទប្រកាន់ទាំងបំពានមកលើកងកម្លាំងនគរបាលជាតិ ជាចោរដ៏សាហាវ និងជាមេខ្លោងធំ នៃអំពើជួញដូរគ្រឿងញៀនទៀតផង។ អ្នកនាំពាក្យនៃអគ្គស្នងការដ្ឋាននគរបាលជាតិ មានកិត្តិយសជម្រាបជូនសាធារៈជនទាំងអស់ឲ្យបានជ្រាបថា៖ ១- សារធាតុញៀន ដែលចាប់យកបានក្នុងការបង្ក្រាបបទល្មើសគ្រឿងញៀន សុទ្ធតែបានធ្វើកោសល្យវិច្ច័យបច្ចេកទេស រក្សាទុកយ៉ាងត្រឹមត្រូវ ដើម្បីដាក់បន្ទុក និងផ្តន្ទាទោសជនល្មើសតាមច្បាប់។ ២- ការដុតបំផ្លាញសារធាតុញៀន
December 22, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ អគ្គនាយកដ្ឋានពន្ធដារ នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២ បានចេញសេចក្តីជូនដំណឹង ស្តីពី ការចុះត្រួតពិនិត្យការប្រកាសបង់ពន្ធលើមធ្យោបាយដឹកជញ្ជូននិងយានជំនិះគ្រប់ប្រភេទប្រចាំឆ្នាំ២០២២។ អគ្គនាយកដ្ឋានពន្ធដារ សូមជម្រាបជូនម្ចាស់យានយន្តទាំងអស់មេត្តាជ្រាបថា អនុលោមតាម ប្រកាសលេខ ៥៣១ សហវ.ប្រក ចុះថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៨ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងចំណារ ឯកភាពរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចុះថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ លើលិខិតលេខ ១០៧៦៥ សហវ.អពដ ចុះថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០ របស់ក្រសួងសេដ្ឋកិច្ចនិង
December 22, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២ បានឱ្យដឹងថា ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ កម្លាំងចំរុះនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ធ្វើការស្រាវជ្រាវឈានដល់បំបែកសំណុំរឿងប្លន់ម៉ូតូប្រដាប់អាវុធចំនួន០៤ករណី និងឃាត់ខ្លួនជនសង្ស័យទាំង០៩នាក់។ ប្រតិបត្តិការរយៈពេល០៣ថ្ងៃ ចាប់ពីថ្ងៃទី១៩ រហូតដល់ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌកំបូល ដឹកនាំដោយលោកវរសេនីយ៍ឯក ហង្ស មុនី អធិការនគរបាលខណ្ឌកំបូល សហការជាមួយកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដឹកនាំបញ្ជាលោកឧត្តមសេនីយ៍ទោ សុង លី ស្នងការរង ទទួលផែនការងារព្រហ្មទណ្ឌ បានស្រាវជ្រាវឈានដល់បំបែកសំណុំរឿងប្លន់ម៉ូតូប្រដាប់អាវុធ ចំនួន០៤ករណី
December 22, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ បណ្ឌិត្យសភានគរបាលកម្ពុជា នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២ បានចេញសេចក្តីជូនដំណឹង ស្តីពីការប្រឡងប្រជែងជ្រើសរើសនិស្សិតអាហារូបករណ៍ចំនួន២០០កន្លែង ឱ្យចូលសិក្សាថ្នាក់បរិញ្ញាបត្រវិទ្យាសាស្ត្រនគរបាល រយៈពេល៤ឆ្នាំ នៅបណ្ឌិត្យសភានគរបាលកម្ពុជា។ ដោយមានគោលការណ៍អនុញ្ញាតពីរាជរដ្ឋាភិបាលនិងក្រសួងមហាផ្ទៃ បណ្ឌិត្យសភានគរបាលកម្ពុជា សូមជូនដំណឹងដល់បេក្ខជនទាំងពីរភេទដែលមានបំណងប្រឡងប្រជែងយកអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ វិទ្យាសាស្ត្រនគរបាល សិក្សារយៈពេល៤ឆ្នាំ នៅបណ្ឌិត្យសភានគរបាលកម្ពុជា ដើម្បីបណ្តុះបណ្តាលឱ្យក្លាយជា នាយនគរបាលបន្តវេន។ និស្សិតអាហារូបករណ៍ដែលបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រវិទ្យាសាស្ត្រនគរបាល ដោយជោគជ័យនឹងត្រូវបានតាំងស៊ប់ក្នុងក្របខណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា។ អំពីទីកន្លែងនិងកាលបរិច្ឆេទ ផ្ដល់ពាក្យ-ទទួលពាក្យ៖ – ទីកន្លែងផ្តល់ពាក្យនិងទទួលពាក្យ៖ នៅបណ្ឌិត្យសភានគរបាលកម្ពុជា ស្ថិតក្នុងភូមិស្តៅកន្លែង ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល ផ្លូវជាតិលេខ១ ចម្ងាយ២៦គីឡូម៉ែត្រពីរាជធានីភ្នំពេញ។ – កាលបរិច្ឆេទផ្ដល់ពាក្យ៖
December 22, 2022 - អន្តរជាតិ
អាហ៊្សង់ទីន៖ ធនាគារកណ្តាលនៃប្រទេសអាហ្ស៊ង់ទីនកំពុងរៀបចំសំណើពិសេសមួយសុំការអនុញ្ញាតពីរដ្ឋាភិបាលអាហ្ស៊ង់ទីន ដើម្បីបោះពុម្ពក្រដាសប្រាក់ថ្មីមួយប្រភេទ ដែលមានរូបកំពូលកីឡាករបាល់ទាត់ Lionel Messi និងក្រុមកីឡាករបាល់ទាត់ជម្រើសជាតិអាហ្ស៊ង់ទីន ដើម្បីអបអរក្នុងឱកាសដែលពួកគេបានទទួលជ័យជំនះក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោក World Cup 2022 នៅក្នុងប្រទេសកាសតា។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Daily Mail បានបញ្ជាក់ថា ក្រដាសប្រាក់ដែលអាជ្ញាធរអាហ្ស៊ង់ទីនគ្រោងនឹងបោះពុម្ពថ្មីនោះគឺជាក្រដាស ១,០០០ ប៉េសូ (Pesos) ដែលមានតម្លៃស្មើនឹង ៥ដុល្លារអាមេរិក។ ប្រភពខាងលើបានបន្តថា ការជ្រើសរើសយកក្រដាសប្រាក់ ១,០០០ប៉េសូ សម្រាប់ធ្វើការបោះពុម្ពថ្មីដោយមានរូបកីឡាករ Lionel Messi ក៏ដោយហេតុថា Lionel Messi គឺជាកីឡាករសំខាន់បំផុតដែលបានជួយឲ្យក្រុមទាំងមូលលេងឈ្នះការប្រកួត ហើយលេខនេះវាស៊ីទៅនឹងលេខអាវរបស់ Lionel Messi
December 22, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២ បានឱ្យដឹងថា លោកទូតជប៉ុន សូមអរគុណ និងជម្រាបលា ឯកឧត្តម លោកជំទាវ លោក លោកស្រី ក្មួយៗ ទាំងអស់គ្នា ក្នុងឱកាសបញ្ចប់បេសកកម្មការទូតនៅកម្ពុជា។ លោកទូត បានមានប្រសាសន៍ថា ប្រជាជនកម្ពុជាជាទីគោរពរាប់អាន។ ខ្ញុំនឹងចាកចេញពីប្រទេសកម្ពុជាថ្ងៃនេះ ជាមួយនឹងការចងចាំល្អៗជាច្រើន។ សូមអរគុណសម្រាប់ការគាំទ្រការងាររបស់ខ្ញុំរយៈពេល ៣ឆ្នាំ ៤ខែនៅក្នុងប្រទេសកម្ពុជា។ ខ្ញុំសូមរំលឹកពីអាណត្តិរបស់ខ្ញុំដោយក្តីដឹងគុណយ៉ាងស្មោះចំពោះប្រជាជនកម្ពុជា។ ខ្ញុំបានចាប់ផ្តើមបេសកកម្មរបស់ខ្ញុំនៅខែកញ្ញា ឆ្នាំ២០១៩។ ទោះបីជាមានការប្រឈមនៃវិបត្តិកូវីដ-១៩ ប៉ុន្តែខ្ញុំជឿជាក់ថា ទំនាក់ទំនងជប៉ុន-កម្ពុជាបានរីកចម្រើនយ៉ាងប្រសើរ នៅគ្រប់កម្រិតចាប់ពីដំណើរទស្សនកិច្ចថ្នាក់កំពូលរហូតដល់ការផ្លាស់ប្តូរថ្នាក់មូលដ្ឋានលើគ្រប់វិស័យ។ ឆ្នាំនេះ នាយករដ្ឋមន្ត្រីនៃប្រទេសយើងទាំងពីរ
December 22, 2022









