- Khmernote Media
- ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានចូលរួមអបអរសាទរ ក្រុមជម្រើសជាតិកម្ពុជា រកបាន ៣ពិន្ទុពេញ ពីការប្រកួតបើកឆាកពានរង្វាន់ AFF Mitsubishi Electric Cup 2022 ពូល A ក្រោយយកឈ្នះក្រុមជម្រើសជាតិហ្វីលីពីន ៣-២ កាលពីយប់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២ម្សិលមិញនេះ។ សម្តេចតេជោ ហ៊ុន សែន បានបង្ហោះសារមានខ្លឹមសារទាំងស្រុងយ៉ាងដូច្នេះថា «អបអរសាទរ ក្រុមជម្រើសជាតិកម្ពុជា រកបាន៣ពិន្ទុពេញ ពីការប្រកួតបើកឆាកពានរង្វាន់ AFF Mitsubishi Electric
December 21, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២ បានចេញសេចក្ដីណែនាំលេខ៤៤ ស្តីពីដំណើរការគ្រឹះសា្ថនមត្តេយ្យសិក្សា និងសេវាអប់រំកុមារតូច ឆ្នាំសិក្សា ២០២២ -២០២៣។ ក្នុងឆ្នាំសិក្សា២០២២-២០២៣ ដំណើរការរបស់គ្រឹះស្ថានមត្តេយ្យសិក្សា និងការអប់រំកុមារតូច នៅតែ ផ្ដោតសំខាន់លើការអភិវឌ្ឍផ្នែកទាំង៥ គឺសុខភាពរាងកាយ, ភាសា, បញ្ញានិងការគិត, សង្គមនិងអារម្មណ៍, និង ការអភិវឌ្ឍសីលធម៌និងវប្បធម៌ ដោយផ្អែកលើមុខវិជ្ជាចិត្តចលភាព, វិទ្យាសាស្ត្រ, សិក្សាសង្គម, បុរេគណិត, និង ភាសាខ្មែរ។ ក្រសួងមានទិសដៅសម្រេចឱ្យបានចំណុចដៅប្រចាំឆ្នាំសិក្សា២០២២-២០២៣ នៃផែនការ យុទ្ធសាស្ត្រវិស័យអប់រំ
December 20, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្តីជូនដំណឹង ស្តីពីការប្រឡងជ្រើសរើសនិស្សិតអាហារូបករណ៍ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បរិញ្ញាបត្រ ទៅសិក្សានៅសាធារណរដ្ឋប្រជាមានិតចិន ក្នុងឆ្នាំសិក្សា២០២៣-២០២៤ ក្រសួងអប់រំ យុវជន និងកីឡា សូមជូនដំណឹងដល់សាធារណជនទាំងពីរភេទ ជ្រាបថា៖ ក្នុងឆ្នាំ២០២៣ ក្រសួងនឹងធ្វើការប្រឡងជ្រើសរើសនិស្សិតចំនួន ៦៧នាក់ ឱ្យទទួលអាហារូបករណ៍របស់រដ្ឋាភិបាល នៃសាធារណរដ្ឋ ប្រជាមានិតចិន (CSC) ដើម្បីទៅបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បរិញ្ញាបត្រ នៅតាមគ្រឹះស្ថាន ឧត្តមសិក្សានានា ក្នុងប្រទេសចិន សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤។ –ទីកន្លែងទទួលពាក្យ៖ ការិយាល័យអាហារូបករណ៍ និងកម្មសិក្សា នៃនាយកដ្ឋានទំនាក់ទំនងវប្បធម៌ និងអាហារូបករណ៍
December 20, 2022 - អន្តរជាតិ
អាមេរិក៖ សហរដ្ឋអាមេរិកបានព្រមានថា តួលេខជាក់ស្តែងនៃអ្នកឆ្លងជំងឺកូវីដ-១៩នៅក្នុងប្រទេសចិនអាចជាក្តីកង្វល់ថ្មីមួយសម្រាប់ពិភពលោក នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃអង្គារ ទី២០ ខែធ្នូនេះ។ សេចក្តីព្រមានខាងលើនេះត្រូវបានធ្វើឡើងដោយលោក Ned Price ដែលជាអ្នកនាំពាក្យឲ្យរដ្ឋាភិបាលអាមេរិក និងបានធ្វើឡើងនៅក្នុងឱកាសដែលរូបលោកបានធ្វើសន្និសិទ្ធសារព័ត៌មានផ្លូវការមួយនៅក្នុងទីក្រុងវ៉ាស៊ីនតោន។ លោក Ned Price អ្នកនាំពាក្យរដ្ឋាភិបាលអាមេរិក បើតាមលោក Ned Price បានលើកឡើងថា នាពេលកន្លងមកចិនមិនបានបង្ហាញតួលេខអ្នកស្លាប់ និងអ្នកឆ្លងជំងឺកូវីដ-១៩ឲ្យបានត្រឹមត្រូវនោះទេ ហើយការលាក់បាំងនូវព័ត៌មានដ៏សំខាន់នេះអាចធ្វើឲ្យពិភពលោកវាយតម្លៃខុសទៅលើ GDP និងសេដ្ឋកិច្ចជាតិចិន ដ្បិតកត្តានេះបានធ្វើឲ្យពាល់យ៉ាងខ្លាំងដល់វិស័យពាណិជ្ជកម្មនិងការដឹកជញ្ជូនជាសាកលផងដែរ។ គួរបញ្ជាក់ជូនថា គិតត្រឹមពេលនេះអាជ្ញាធរសុខាភិបាលចិនបានប្រកាសថា ទើបបានរកឃើញអ្នកស្លាប់ដោយជំងឺកូវីដ-១៩ ត្រឹមចំនួន ៥,២៣៧នាក់ប៉ុណ្ណោះ ក្នុងចំណោមពលរដ្ឋជាង ១,៤ពាន់លាននាក់ ខណៈដែលពលរដ្ឋចិនភាគច្រើនមិនបានទៅទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ឲ្យបានគ្រប់ចំនួនតាមការណែនាំរបស់អាជ្ញាធរនោះទេ៕ អត្ថបទ៖
December 20, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមចុះផ្សាយរបស់ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា នាព្រឹកថ្ងៃអង្គារ ១២រោច ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការមណ្ឌលត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត (ឆៀក) សាខាផ្សារដីហុយ ដោយមានការចូលរួមផងដែរពីសំណាក់ថ្នាក់ដឹកនាំក្រសួង និងភ្ញៀវកិត្តិយសជាច្រើនរូប។ ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់អំពីចំនួនយានយន្តដែលហួសសុពលភាពឆៀក ដែលក្នុងនោះមានចំនួនប្រមាណជាង ១៧០ពាន់គ្រឿង ក្នុងចំណោមយានយន្តដែលបានចុះបញ្ជីសរុប ជាង១លានគ្រឿងនៅទូទាំងប្រទេស។ ឯកឧត្តមទេសរដ្ឋមន្ត្រី បានអំពាវនាវទៅកាន់បងប្អូនប្រជាពលរដ្ឋ សូមយកយានយន្តមកត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តឱ្យបានទៀងទាត់
December 20, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២ បានឱ្យដឹងថា ក្នុងឋានៈម្ចាស់ផ្ទះការប្រកួតកីឡាចំបាប់ជើងឯកអាស៊ីអាគ្នេយ៍ ឆ្នាំ២០២២ អត្តពលិកកីឡាចំបាប់កម្ពុជា ឈរនៅចំណាត់ថ្នាក់លេខ៣ ក្នុងចំណោម៧ប្រទេស ជាមួយមេដាយសរុប ១៩គ្រឿង បន្ទាប់ពីដំណើរការដោយជោគជ័យរយៈពេល៣ថ្ងៃ ១៦-១៨ ខែធ្នូ ឆ្នាំ២០២២ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ មេដាយសរុប១៩គ្រឿងរបស់ចំបាប់កម្ពុជា មានមេដាយមាស ៣គ្រឿង ប្រាក់៦ និងសំរឹទ្ធ១៣គ្រឿង ខណៈវៀតណាមឈរលេខ១ ជាមួយមេដាយច្រើនលើសលប់រហូតដល់ ៣០គ្រឿង ក្នុងនោះមាស ១៨ ប្រាក់ ១១ និងសំរឹទ្ធ១។ រីឯ ឥណ្ឌូណេស៊ី
December 20, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២ បានចេញសេចក្ដីជូនដំណឹងស្ដីពីស្ថានភាពអាកាសធាតុចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២ ឱ្យបានជ្រាបថា៖ នៅក្នុងមួយសប្ដាហ៍ខាងមុខនេះប្រទេសកម្ពុជាបន្តទទួលឥទ្ធិពលពីទ្រនុងនៃសម្ពាធខ្ពស់(ចិន) និងខ្យល់ មូសុងឦសាន្តក្នុងកម្រិតមធ្យម ។ ស្ថានភាពបែបនេះនឹងធ្វើឲ្យ៖ ១-តំបន់ទំនាបកណ្តាល៖ – សីតុណ្ហភាពអប្បបរមា មានពី ១៨-២០ °C – សីតុណ្ហភាពអតិបរមា មានពី ២៩-៣១ °C – អាកាសធាតុចុះត្រជាក់ក្នុងកម្រិតបង្គួរ ។ ២-តំបន់ខ្ពង់រាប៖ – សីតុណ្ហភាពអប្បបរមា
December 20, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២២ បានចេញសេចក្ដីជូនដំណឹងស្ដីពីការផ្អាកការផ្គត់ផ្គង់ទឹកបណ្តោះអាសន្នរយៈពេលខ្លី នៅតាមបណ្តាសង្កាត់មួយចំនួនដូចខាងក្រោម៖ ១. គ្រោងកាត់ភ្ជាប់បំពង់ចែកចាយទឹកស្អាតថ្មីទំហំ ១១០មម នៅលើចិញ្ចើមផ្លូវលេខ១៤២cc ស្ថិតនៅក្នុងសង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នៅយប់ថ្ងៃព្រហស្បតិ៍ ទី២២ ខែធ្នូ ឆ្នាំ២០២២ ចាប់ពីម៉ោង ២០៖០០នាទីយប់ ដល់ម៉ោង ២៤៖០០នាទីយប់។ ២. គ្រោងកាត់ភ្ជាប់បំពង់ចែកចាយទឹកស្អាតថ្មីទំហំ ៩០មម នៅលើផ្លូវលេខ៦៤cc ស្ថិតនៅក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នៅយប់ថ្ងៃសុក្រ ទី២៣ ខែធ្នូ ឆ្នាំ២០២២
December 19, 2022 - ព័ត៌មានជាតិ
ខេត្តសៀមរាប៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២២ បានឱ្យដឹងថា ក្រសួងព្រះបរមរាជវាំង សាងសង់រូបសំណាកមេទ័ពសម័យអង្គរចំនួន ១២រូប ដាក់តាំងក្នុងសួនព្រះរាជដំណាក់ក្រុងសៀមរាប ទៅតាមរូបរាងសណ្ឋាន អាវុធបរិក្ខារនៃរូបនីមួយៗ។ ទ្រង់ទ្រាយមុខមាត់នៃរូបសំណាកទាំងនេះ គឺសូន និងច្នៃឡើងតាមទម្រង់មុខ អត្តចរិតខ្មែរបុរាណសុទ្ធសាធទៅតាមសម័យកាលដែលមេទ័ពនោះរស់នៅ និងបម្រើការរាជការ តាមរយ:រូបភាព និងចម្លាក់នៅលើជញ្ជាំងប្រាសាទ។ ថ្វីត្បិតតែជាសមិទ្ធផលនៃស្នាដៃកូនខ្មែរសម័យថ្មី ប៉ុន្តែស្នាដៃដែលលេចឡើងនេះ ត្រូវបានរក្សា និងអនុលោមយោងទៅតាមឯកសារប្រវត្តិសាស្ត្រជានិច្ច ដោយមិនចាកឆ្ងាយពីប្រវត្តិសាស្ត្រយើងនោះឡើយ។ ការជួសជុល ពង្រីក កែលម្អរបង និងសួនផ្កាបន្ថែមនេះ គឺបង្វែរទិសចរាចរណ៍ឆ្លងកាត់ទៅមករបស់ប្រជារាស្ត្រ ដើម្បីរក្សាសុវត្ថិភាព សម្រាប់ព្រះរាជដំណាក់ ព្រះវិហារព្រះអង្គចេកព្រះអង្គចម និងសុវត្ថិភាពព្រះមហាក្សត្រ
December 19, 2022 - ព័ត៌មានជាតិ
ខេត្តកំពង់ចាម៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២២ បានឱ្យដឹងថា ក្រុមការងារព័ត៌មានប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម សូមជម្រាបជូនអ្នកសារព័ត៌មាន សាធារណជន ពិសេសអ្នកនិយមប្រើប្រាស់នូវបណ្ដាញសង្គម ជ្រាបថា៖ យោងតាមប្រភព នៃការចុះផ្សាយរបស់ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ “រាជនី ធីតាសួគ៌” ពាក់ព័ន្ធនឹងការបើកបរលើសល្បឿនកំណត់ ហើយកម្លាំងនគរបាលចរាចរណ៍ឃាត់រថយន្ដ ដើម្បីធ្វើការអប់រំណែនាំ និងផាកពិន័យ។ អំពីអង្គហេតុ នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២២ នៅវេលាម៉ោង១២ និង២២នាទី នៅចំណុចគោលដៅឈរជើងរបស់កម្លាំងនៃការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក សហការជាមួយកម្លាំងជំនាញអធិការដ្ឋាននគរបាលចរាចរណ៍ស្រុកព្រៃឈរ ចុះអនុវត្តការរឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោក តាមអនុក្រឹតលេខ៣៩ អនក្រ.បក ចុះថ្ងៃទី១៧ ខែមីនា
December 19, 2022









