- Khmernote Media
- ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងសុខាភិបាល នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២២ បានចេញសេចក្តីជូនព័ត៌មាន ស្តីពីការការពារការចម្លងវីរុសកូវីដ-១៩ និងការប្រុងប្រយ័ត្នការពារសុខភាពក្នុងអំឡុងពេលអាកាសធាតុចុះត្រជាក់។ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ឱ្យបានជ្រាបថា ស្ថានភាព នៃជំងឺកូវីដ-១៩ នៅលើសកលលោក យើងសង្កេតឃើញថាមានការងើបឡើងវិញនូវការចម្លងវីរុសកូវីដ-១៩ ដោយឡែក ព្រះរាជាណាចក្រកម្ពុជារបស់យើងក៏ជាប្រទេសមួយដែលស្ថិតនៅក្នុងតំបន់និងនៅលើសកលលោកដែរ។ នេះបញ្ជាក់ថា វីរុសកូវីដ-១៩ មិនទាន់ទៅណាឆ្ងាយពីយើងនៅឡើយទេ ជាពិសេសពពួកអូមីក្រុង នៅតែបន្តការបំប្លែងខ្លួនរបស់វាជាបន្ត បន្ទាប់ បណ្តាលឱ្យលទ្ធភាពនៃការចម្លងគឺកើតមានគ្រប់ពេលវេលា គ្រប់កាលៈទេសៈ និងគ្រប់កន្លែងទាំងអស់។ ដូច្នេះយើង ត្រូវតែប្រុងប្រយ័ត្នទាំងអស់គ្នា ដើម្បីការពារកុំឱ្យមានការស្ទុះងើបឡើងវិញនិងការឆ្លងរាលដាលនៃវីរុសកូវីដ-១៩ ចូលទៅ ក្នុងសហគមន៍របស់យើង និងដើម្បីបន្តនិរន្តរ៍ភាពដំណើរការប្រទេសជាបន្តទៅមុខទៀតប្រកបដោយសុវត្ថិភាពនិងភាពរីករាយ ក្នុងគន្លងប្រក្រតីភាពថ្មី ក្រសួងសុខាភិបាល
December 19, 2022 - សិល្បៈ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២២ បានឱ្យដឹងថា ម្ចាស់បទ «ចំប៉ាប៉ោយប៉ែត» លោក រ៉ម រ៉ឺន បានបាត់បង់ជីវិតក្នុងអាយុ ៦៧ឆ្នាំ ដោយជំងឺបេះដូងលើទឹកដីសហរដ្ឋអាមេរិក។ នេះបើយោងតាមគណនីហ្វេសប៊ុកមួយឈ្មោះ ក្រុមព្រះសុរិយា នៅព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២២ មុននេះបន្តិចបានសរសេររៀបរាប់យ៉ាងដូច្នេះថា៖ ក្រុមព្រះសុរិយា បានទទួលដំណឹងដ៏សែនសោកស្តាយពី លោកស្រី ផ្លុង រិទ្ធី បានអោយដឹងថា លោក រ៉ម រ៉ឺន អតីតតារាចម្រៀងទសវត្ស៨០ និងជាម្ចាស់បទ «ចំប៉ាប៉ោយប៉ែត» បានទទួលមរណភាពវេលាម៉ោង ៤ រសៀល ដោយជំងឺបេះដូង
December 19, 2022 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២២ បានឱ្យដឹងថា ពីក្រុងបាងកក ប្រទេសថៃ អត្តពលិកប្រដាល់ឃីកបុកស៊ីងកម្ពុជា បានបញ្ចប់បេសកកម្មប្រកួតប្រដាល់ឃីកបុកស៊ីងអាស៊ី ២០២២ ហើយនៅថ្ងៃទី១៨ ខែធ្នូនេះដោយដណ្តើមបានមេដាយ១២គ្រឿង ក្នុងនោះមាស០២គ្រឿង ប្រាក់០៥គ្រឿង និងសំរឹទ្ធ០៥គ្រឿង បន្ទាប់ពីបានចូលរួមព្រឹត្តិការណ៍ប្រដាល់ដ៏ធំប្រចាំតំបន់អាស៊ីនេះតាំងពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២២កន្លងទៅនេះ។ កីឡាករ ឃួន ឡាំងកូស៊ីន ក្លាយជាកីឡាករទី២របស់កម្ពុជា ដែលដណ្តើមបានមេដាយមាសជូនជាតិពីការប្រកួតជើងឯកអាស៊ី ២០២២ ថ្ងៃទី១៨ ខៃធ្នូនេះ ក្រោយយកឈ្នះកីឡាករប្រទេសកាហ្សាក់ស្ថាន Duisenov Dulat ដោយពិន្ទុ ក្នុងវិញ្ញាសា Low Kick
December 19, 2022 - ព័ត៌មានជាតិ
ខេត្តត្បូងឃ្មុំ៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលស្រុកពញាក្រែក បានចេញសេចក្ដីជូនដំណឹង ស្តីពីការពិនិត្យព្យាបាល និងវះកាត់ជំងឺភ្នែកជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ដោយក្រុមគ្រូពេទ្យភ្នែកនៃកម្មវិធីជាតិសុខភាពភ្នែក ចាប់ពីថ្ងៃទី០៩ ដល់ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣ ស្ថិតនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។ រដ្ឋបាលស្រុកពញាក្រែក សូមជម្រាបលោក អភិបាលក្រុង ស្រុក ជ្រាបថា កម្មវិធី ជាតិសុខភាពភ្នែក នឹងរៀបចំការពិនិត្យព្យាបាល និងវះកាត់ជំងឺភ្នែកជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ដោយក្រុមគ្រូពេទ្យភ្នែកនៃកម្មវិធីជាតិសុខភាពភ្នែក សហការជាមួយមន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ ឧបត្ថម្ភដោយមូលនិធិសេវា (SEVA Foundation) ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី០៩ ដល់ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣ នៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។
December 19, 2022 - ព័ត៌មានជាតិ
យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានឱ្យដឹងថា នៅព្រឹកនេះ សម្តេចអគ្គមហាសេនាបតីតេជោ នឹងអញ្ជើញទទួលពានរង្វាន់ «សមិទ្ធផលពេញមួយជីវិតរបស់មេដឹកនាំឆ្នើម» ដែលពិធីប្រគល់ និងទទួលពានរង្វាន់សមិទ្ធផលពេញមួយជីវិតរបស់មេដឹកនាំឆ្នើមនេះ ត្រូវប្រព្រឹទ្ធទៅនៅវិមានសន្តិភាព រាជធានីភ្នំពេញ។ ពានរង្វាន់សមិទ្ធផលពេញមួយជីវិតរបស់មេដឹកនាំឆ្នើម ត្រូវបានប្រគល់ជូនដោយវិទ្យាស្ថានយុទ្ធសាស្ត្រសម្រាប់តំបន់អាស៊ី-ប៉ាស៊ីហ្វិក (KSI)។ វិទ្យាស្ថាន KSI មានមូលដ្ឋាននៅក្នុងប្រទេសម៉ាឡេស៊ី។ វិទ្យាស្ថាននេះ គឺជាស្ថាប័នឯករាជ្យ មិនរកប្រាក់ចំណេញ និងជាស្ថាប័នតភ្ជាប់រវាងរដ្ឋាភិបាល ធុរកិច្ច និងសង្គមស៊ីវិល ដើម្បីប្រែក្លាយគំនិតផ្តួចផ្តើមនានា ឱ្យទៅជាផលសម្រេចដែលមានឥទ្ធិពល។ គោលដៅចម្បងរបស់វិទ្យាស្ថាន គឺការកសាងប្រទេសឱ្យកាន់តែប្រសើរឡើងនៅទូទាំងតំបន់អាស៊ីប៉ាស៊ីហ្វិក។ វិទ្យាស្ថាន KSI ជាអ្នកចាត់ចែងរៀបចំឈានមុខនៃសន្និសីទ និងវេទិកាដែលមានឥទ្ធិពល
December 19, 2022 - អន្តរជាតិ
បែលហ្សិក៖ អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង ឬហៅកាត់ថា NATO (The North Atlantic Treaty Organization) បានអះអាងថា លោកប្រធានាធិបតីរុស្ស៊ី វ៉្លាឌីមៀ ពូទីន បានត្រៀមខ្លួនរួចរាល់ហើយក្នុងការធ្វើសង្គ្រាមរយៈពេលវែងនៅក្នុងប្រទេសអ៊ុយក្រែន នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ នៅព្រឹកថ្ងៃសោរ៍ ទី១៧ ខែធ្នូនេះ។ ការអះអាងនេះត្រូវបានធ្វើឡើងដោយលោក Jens Stoltenberg ដែលជានាយកប្រតិបត្តិនៃអង្គការ NATO ខណៈដែលរូបបានធ្វើកិច្ចសម្ភាសន៍មួយជាមួយនឹងការសែត AFP កាលពីថ្ងៃសុក្រកន្លងទៅ។ លោក Jens Stoltenberg នាយកប្រតិបត្តិនៃអង្គការ NATO នៅក្នុងកិច្ចសម្ភាសន៍ពិសេសនោះ លោក Jens Stoltenberg
December 18, 2022 - ព័ត៌មានជាតិ
សៀមរាប៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាល បានថ្លែងថា វិជ្ជាជីវ:ជាគ្រូពេទ្យ មិនមែនបង្កើតឡើងសម្រាប់ឲ្យអ្នកប្រកបរបរនេះធ្វើជាអ្នកមាននោះទេ ពោលវិជ្ជាជីវ:ជាគ្រូពេទ្យនេះ ជាវិជ្ជាជីវ:បែបករណីកិច្ច។ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានសម្របសម្រួលគណ:វិជ្ជាជីវ: សុខាភិបាល ឯកឧត្តម ធា គ្រុយ បានលើកឡើងបែបនេះ នៅក្នុងសន្និសីទក្រុមប្រឹក្សាគិលានុបដ្ឋាកខេត្តសៀមរាប មន្ទីរពេទ្យជ័យវរ្ម័នទី៧ លើកទី៣ ក្រោមប្រធានបទ”ការធ្វើបច្ចុប្បន្នភាពឌីជីថលូបនីយកម្មនៃវិជ្ជាជីវ:ថែទាំកម្ពុជា” នៅខេត្តសៀមរាប នាព្រឹកថ្ងៃទី១៧ ខែធ្នូឆ្នាំ២០២២។ ឯកឧត្តម បានមានប្រសាសន៍ថា បើអ្នកចង់មាន ចង់បាន ចង់ក្លាយជាអ្នកហ៊ឺហា សូមកុំធ្វើជាគ្រូពេទ្យ។ វិជ្ជាជីវ:ពេទ្យ មិនមែនសម្រាប់រកស៊ីធ្វើជំនួញទេ។ ដូច្នេះក្នុងកាល:ទេស:ណាក៏ដោយ គ្រូពេទ្យត្រូវបំពេញការងារជាប្រយោជន៍
December 18, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការបង្ហោះនៅលើគណនីហ្វេសប៊ុករបស់លោក ផែង វណ្ណៈ បានឲ្យដឹងថា៖ ព័ត៌មានទទួលបានពីពលរដ្ឋករណី ឆក់ទូរស័ព្ទ សូមជូនសមត្ថកិច្ចពាក់ព័ន្ធស្រាវជ្រាវតាមរយៈលេខម៉ូតូខាងក្រោម ៖ សូមគោរពជូនលោកពូ នូវវីដេអូ ករណីចោរឆក់ទូរស័ព្ទលេីតុតុ កាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២២ នៅវេលាម៉ោង១៤ និង២៥នាទី ស្ថិតនៅផ្លូវខាងក្រោយស្ដាតអូរឡាំពិក។ សូមលោកពូជួយផ្ញេីជូនទៅសមត្ថកិច្ច ដេីម្បីបង្ក្រាបជនល្មេីសលុបបំបាត់ក្នុងសង្គម។ ករណីនេះ ម៉ូតូស្លាកលេខ ភ្នំពេញ 1JE-1925 ជាអ្នកធ្វេីសកម្មភាពផ្ទាល់ និងម៉ូតូស្លាកលេខ ភ្នំពេញ 1HK-3066 និង ភ្នំពេញ 1IK-7608 សង្ស័យជាបក្សពួក ។ សូមអរគុណ
December 17, 2022 - ព័ត៌មានជាតិ
ថ្ងៃនេះមានករណីនារីម្នាក់បានបង្ហោះរឿងទៅទិញខោអាវនៅផ្សារអូរឬស្សី បានតថ្លៃអាវអ្នកលក់តែមិនមានពណ៌ត្រូវចិត្តក៏អត់ទិញ ស្រាប់តែនារីម្នាក់នោះបានអះអាងថាអ្នកលក់បានមកពីក្រោយហើយទះមួយដៃ ហើយទាញអាវផ្ងារក្រោយជំពាក់ជើងគ្នា រហែកអាវ។ ក្រោយពីករណីមួយនេះបានបង្ហោះលើហ្វេសបុក ពេលនេះគណៈកម្មការផ្សារអូរឬស្សីហៅមកសម្របសម្រួលហើយ លទ្ធផលដោយសារមានការយល់ច្រលំ។ ខាងក្រោមនេះជាសំណេររបស់គណៈកម្មការផ្សារអូរឬស្សី៖ ក្រោយពីទទួលបានព័ត៌មានពីការបង្ហោះ លើបណ្ដាញ Facebook រួចមក គណៈកម្មការផ្សារបានស្រាវជ្រាវ និងបានអញ្ជើញភាគីទាំង២មកសួរនាំនៅចំពោះមុខគណៈកម្មការផ្សារ ជាលទ្ធផល ដោយសារមានការយល់ច្រឡំទាំងសងខាង ដូច្នោះ ភាគីអាជីវករ ក៏បានសុំទោសអតិថិជន រីឯភាគីអតិថិជន ក៏យល់ព្រម សុខចិត្តលុបការបង្ហោះនោះ ហើយភាគីទាំង២ក៍បានផ្ដិតមេដៃបញ្ចប់រឿងផងដែរ។
December 17, 2022 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ ក្រសួងទេសចរណ៍ នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២២ ក្រុងសៀមរាបនឹងប្រារព្ធពិធីបុណ្យឆ្លងឆ្នាំថ្មី ឆ្នាំសកល ២០២៣ ដែលចាប់ផ្ដើមពីថ្ងៃទី២៥ រហូតដល់ ថ្ងៃទី០១ ខែមករា ឆ្នាំ២០២៣។ ក្រៅពីការរៀបចំ តុបតែងលម្អក្នុងក្រុង សៀមរាបមានកម្មវិធីដូចជា៖ ១-ជិះទូក លេងតាមដងស្ទឹងសៀមរាប និងជិះទូមើលកាំជ្រួច ថ្ងៃឆ្លងឆ្នាំថ្មីសកល ២០២៣ ២-ទស្សនីយភាពតន្រ្តីលើទឹក ៣-ពិពណ៌ស្តង់អាហារ ៤- ផ្សារបណ្តែតទឹក ៦-ការប្រគំតន្ត្រី របស់ក្រុមហ៊ុន ស្រាបៀរផ្សេងៗជាច្រើនទៀត ៕ ប្រភព៖ ក្រសួងទេសចរណ៍
December 17, 2022









