Khmernote Media
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ផែនការងារនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៅថ្ងៃទី១៥ ខែធ្នូ​ ឆ្នាំ២០២២ បា​នឱ្យដឹងថា ដោយបានការអនុញ្ញាតពីឯកឧត្តមឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជា ស្នងការនគរបាលរាជធានីភ្នំពេញ និងការណែនាំពីលោកឧត្តមសេនីយ៍ទោ ពិត បញ្ញា ស្នងការរងទទួលផែនការងារនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៅព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២។ កងកម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ដឹកនាំដោយលោកវរសេនីយ៍ទោ មិញ ចន្ថា នាយរងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច បានចូលរួមសហការជាមួយមន្ត្រីសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) នៃមន្ទីរពាណិជ្ជកម្មរាជធានីភ្នំពេញ គណៈកម្មការផ្សារអូរឫស្សី ចុះត្រួតពិនិត្យផលិតផលទំនិញម្ហូបអាហារ និងផលិតផលប្រើប្រាស់ផ្សេងៗនៅក្នុងផ្សារអូរឫស្សី ដើម្បីរកសារធាតុគីមីហាមឃាត់

    December 15, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ ករណីប្រទះឃើញគ្រាប់បែកបង្កៃមួយគ្រាប់ដែលប្រឡាក់ដោយនំខេក នៅចំណុច សួរច្បារមុខ ណាហ្គាវើលដ៍២ តាមផ្លូវរដ្ឋសភា សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ នៅព្រឹកព្រលឹម ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២នេះ។ បើតាមប្រភពរបស់សមត្ថកិច្ច បានឱ្យដឹងថា គ្រាប់បែកនេះ ត្រូវបានបុគ្គលិកក្រុមហ៊ុនស៊ិនទ្រី ប្រទះឃើញ នៅក្នុងថង់ពណ៌សមួយ នៅខាងមុខក្រុមហ៊ុនណាហ្គាវើលដ៍ ហើយបានរាយការណ៍ជូនសន្តិសុខក្រុមហ៊ុននេះ ហើយប្តឹងបន្តទៅសមត្ថកិច្ច។ បន្ទាប់ពីប្រទះឃើញនេះ គ្រាប់បែកក៏ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញរៀបចំបំផ្ទុះចោលតែម្តង។ យ៉ាងណាក៏ដោយ មិនទាន់មានការបញ្ជាក់ព័ត៌មានលម្អិតអំពីគ្រាប់បែកនេះ នៅឡើយទេ ដោយសមត្ថកិច្ចកំពុងបន្តស៊ើបអង្កេត៕

    December 15, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ អគ្គិសនីកម្ពុជា នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២ បានចេញសេចក្តីជូនដំណឹងស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរតម្លើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញអគ្គិសនីរបស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២២ នៅតំបន់មួយចំនួនទៅតាមពេលវេលា និងទីកន្លែងដូចសេចក្តីជូនដំណឹងលម្អិតខាងក្រោម។ បើទោះបីជាមានការខិតខំថែរក្សាមិនឲ្យមានការប៉ះពាល់ដល់ការផ្គត់ផ្គង់អគ្គិសនីធំដុំយ៉ាងណាក៏ដោយក្តី ប៉ុន្តែការផ្គត់ផ្គង់ចរន្តអគ្គិសនីនៅតំបន់ខាងលើអាចនឹងមានការរអាក់រអួលខ្លះៗជៀសមិនផុតដែលយើងខ្ញុំស្នើសុំអភ័យទោសទុកជាមុន៕ ប្រភព៖ អគ្គិសនីកម្ពុជា – EDC

    December 15, 2022
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ បានឱ្យដឹងថា ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង និងសម្តេចនាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា អំពាវនាវឱ្យបញ្ឈប់ជាបន្ទាន់ នូវការវាយប្រហារតាមអាកាស និងការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក (ដ្រូន) ប្រឆាំងនឹងប្រជាជន និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលអ៊ុយក្រែន។ បន្ទាប់ពីសន្និសីទ “សាមគ្គីភាពជាមួយប្រជាជនអ៊ុយក្រែន» (ទីក្រុងប៉ារីស ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២) និងឃើញពីទុក្ខលំបាករបស់ប្រជាជនអ៊ុយក្រែន បណ្ដាលមកពីសង្គ្រាមដែលធ្វើដោយ ប្រទេសរុស្ស៊ី ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង និងនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អំពាវនាវឱ្យបញ្ឈប់ជាបន្ទាន់នូវការវាយប្រហារតាមអាកាស និងការវាយប្រហារដោយយន្តហោះ គ្មានមនុស្សបើក (ដូន) ប្រឆាំងនឹងប្រជាជន និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលអ៊ុយក្រែន។ ប្រធានាធិបតីបារាំង និងនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សូមឱ្យដៃគូអន្តរជាតិទាំងអស់

    December 15, 2022
  • ព័ត៌មានជាតិ

    ខេត្តសៀមរាប៖ យោងតាមការចុះផ្សាយរបស់ អាជ្ញាធរជាតិអប្សរា នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ បានឱ្យដឹងថា ពិធីបួងសួងប្រារព្ធបើកព្រឹត្តិការណ៍រំលឹកគុណអង្គរ និងរាប់បាត្រព្រះសង្ឃចំនួន១៣០អង្គនៅមុខប្រាសាទអង្គរវត្ត នាព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២នេះ ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់របស់លោកជំទាវ កិតិ្តសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈនិងជាប្រធានក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរា ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា ព្រមទាំងឯកឧត្តម លោកជំទាវ និងភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ ដ៏ច្រើនកុះករ។ មានប្រសាសន៍ក្នុងពិធីបើកព្រឹត្តិការណ៍ «រំលឹកគុណអង្គរ»

    December 14, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២ នៅវេលាម៉ោង១៥:៥០នាទី មានករណីរំលោភទំនុកចិត្ត (យកម៉ូតូ និងទូរស័ព្ទដៃ) ប្រព្រឹត្តនៅចំណុចខាងកើតឈាងខាងជើង ផ្សាររាត្រីរង្វង់មូលធូរេន ស្ថិតនៅភូមិ កំពង់បាយខាងត្បូង សង្កាត់ កំពង់បាយ ក្រុងកំពត ខេត្តកំពត។ ក្រោយកើតហេតុកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តកំពត បានសហការ និងផ្តល់ព័ត៌មានមកកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីត្រួតពិនិត្យ និង ប្រដេញតាមប្រព័ន្ធអាយខ្លោត (iCloud) ទូរស័ព្ទដៃរបស់ជនរងគ្រោះ រហូតឃាត់ខ្លួនបានជនសង្ស័យខាងលើនៅចំណុចមុខរោងកុនចេនឡា ផ្លូវម៉ៅសេទុង សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ វេលាម៉ោង១៨:៤០នាទី។

    December 14, 2022
  • ព័ត៌មានជាតិ

    ខេត្តសៀមរាប៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ បានឱ្យដឹងថា អគ្គនាយកអាជ្ញាជរជាតិអប្សរា ឯកឧត្តមហង់ ពៅ បានលើកឡើងថា សម្បត្តិបេតិកភណ្ឌ ជាពិសេសប្រាសាទបុរាណរបស់យើង ដែលដូនតាបន្សល់ទុកឲ្យ វាមានតម្លៃមហាសាលស្មើនឹងអណ្តូងប្រេងកាតមួយដែលបូមមិនចេះរីងស្ងួត។ មានប្រសាសន៍បែបនេះ ទៅកាន់សិស្សានុសិស្ស ក្នុងក្រុងសៀមរាប និងមន្រ្ដីអាជ្ញាធរជាតិអប្សរាជិត ១ពាន់នាក់ ដែលមកចូលរួមធ្វើព្យុះហយាត្រា មុនពិធីបុណ្យរំលឹកគុណអង្គរ នាព្រឹកថ្ងៃទី១៣ ខែធ្នូនេះ ឯកឧត្តម ហង់ ពៅ បានលើកឡើងថា បេតិកភណ្ឌរបស់យើង ជាពិសេសប្រាង្គប្រាសាទរបស់បុព្វបុរសខ្មែរ ដែលបានបន្សល់ទុកឲ្យកូនចៅជំនាន់ក្រោយវាលើសពីអណ្តូងប្រេងកាត ដែលមានទៅទៀត ហើយវានឹងក្លាយជាអណ្តូងប្រេងមួយដែលបូមមិនចេះរីងស្ងួតនៅពេលដែលយើងចេះថែរក្សាការពារ។ ឯកឧត្តមបន្តថា

    December 14, 2022
  • ព័ត៌មានជាតិ

    យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ បានបង្ហាញរូបភាពជាច្រើនសន្លឹក ក្នុងដំណើរទស្សនកិច្ចនៅក្រុងប៉ារីស ប្រទេសបារាំង សម្តេចតេជោ ហ៊ុន សែន ទទួលបានការស្វាគមន៍ប្រកបដោយភាពកក់ក្តៅ និងកិត្តិយសបំផុត ពីសំណាក់ប្រធានាធិបតីបារាំង លោក ម៉ានុយអែល ម៉ាក្រុង នៅវិមានអេលីហ្សេ។ ក្នុងនោះ សម្តេចតេជោ ហ៊ុន សែន​ បានសរសេររៀបរាប់យ៉ាងដូច្នេះថា៖ “ដៃគូរសន្ទនាដ៏ស្និទ្ធស្នាល ស្មោះត្រង់និង ជឿទុកចិត្តគ្នាដើម្បីពង្រឹងពង្រីកមិត្តភាពរវាងកម្ពុជានិងបារាំង។ សូមអរគុណអេម៉ានុយអែលដែលបានផ្តល់នូវការស្រឡាញ់រាប់អាន៕”

    December 14, 2022
  • អន្តរជាតិ

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Nation TV បានរាយការណ៍ថា ប៉ូលីសស្រុក Bang Lamung នៅក្នុងខេត្តឈុនបុរី របស់ប្រទេសថៃ កំពុងតាមចាប់ខ្លួនជនជាតិប៉ូឡូញចំនួន ២នាក់ បន្ទាប់ពីកាលពីពេលថ្មីៗនេះ ពួកគេបានបោកបញ្ឆោតស្ត្រីកម្ពុជាម្នាក់ ឱ្យទៅគូររូបរបស់ពួកគេនៅឯទីក្រុងប៉ាតាយ៉ា។ ក្រោយមកពួកម៉ាហ្វីយ៉ាទាំង ២នាក់ ក៏បានចាក់សោរបង្ខាំងគាត់ ហើយបានធ្វើទារុណកម្មយ៉ាងសាហាវ ដែលបណ្តាលឱ្យគាត់មាន​ស្នាម​របួស​ពេញ​ខ្លួនជាង ២៦០​ថ្នេរ និងមានទាំងការជះទឹកអាស៉ីតទៀតផង។ ជនល្មើសត្រូវបានគេជឿថា បានរត់គេចខ្លួនទៅប្រទេសហ្វីលីពីន ខណៈប៉ូលីសថៃកំពុងចេញដីកាតាមចាប់ខ្លួនពួកគេ។ ជនរងគ្រោះជាស្រ្តីកម្ពុជាមានឈ្មោះថា Srerot Nee (នី ស្រីរ័ត្ន) មានអាយុ ៣០ឆ្នាំ ហើយឥឡូវនេះ គាត់កំពុងពឹងពាក់ឱ្យមេធាវីរបស់គាត់ឈ្មោះថា Sitra Biabangkerd ជួយទាមទាររកយុត្តិធម៌ឱ្យគាត់។ គេនៅមិនទាន់មានការអធិប្បាយឱ្យបានក្បោះក្បាយ ចំពោះមូលហេតុដែលធ្វើឱ្យពួកម៉ាហ្វីយ៉ាប៉ូឡូញទាំងនោះ

    December 13, 2022
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២ បានឱ្យដឹងថា សម្ដេចក្រឡាហោម ស ខេង នាយករដ្ឋមន្ត្រីស្តីទីនៃ រាជរដ្ឋាភិបាលកម្ពុជា បានណែនាំឱ្យសមត្ថកិច្ចស្រាវជ្រាវ រកជនល្មើស បន្ទាប់ពីសមត្ថកិច្ចបង្ក្រាបគ្រឿងញៀនបានចំនួន ៨០០គីឡូក្រាម នៅខេត្តព្រះសីហនុ កាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២២។ នាឱកាសអញ្ជើញជាអធិបតីភាព ក្នុងទិវាជាតិប្រឆាំងការជួញដូរមនុស្ស១២ធ្នូ លើកទី១៦ នារសៀលថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២ សម្ដេចក្រឡាហោម ស ខេង បានឱ្យដឹងថា «កាលពីម្សិលមិញ មានករណីគ្រឿងញៀនមួយដ៏ធំដែលសមត្ថកិច្ចបានបង្ក្រាប រហូតទៅដល់ ៨០០គីឡូក្រាម គឺសារធាតុញៀន

    December 13, 2022