- Khmernote Media
- សិល្បៈ
អតីតតារាចម្រៀង សាពូន មីដាដា ថ្មីៗនេះបានបង្ហោះសារដោយលើកឡើងថារដ្ឋមន្ត្រីក្រសួងព័ត៌មាន ឯកឧត្តម ខៀវ កាញារីទ្ធ ជារដ្ឋមន្ត្រីដែលចិត្តសប្បុរស ក្រោយពី ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបានផ្តល់ថវិកាសម្រាប់ទិញផ្ទះជាជម្រកស្នាក់នៅដល់ អតីតភរិយាខ្លួនគឺ សឿ សុធារ៉ា។ សាពូន មីដាដា ក៏បានរំម្លឹកកាលពី១៦ឆ្នាំមុនដែលខ្លួនទទួលបានថវិកា២ម៉ឺនដុល្លារពីឯកឧត្តម ខៀវ កាញារីទ្ធ ក្រោយពីបានបកស្រាយបទចម្រៀងចំនួន២បទ ដែលថ្ងៃនោះជាថ្ងៃលើកដំបូងក្នុងឆាកជីវិតដែលខ្លួនបានទទួលប្រាក់ដ៏ច្រើនបែបនេះ។ សាពូន មីដាដា បានសរសេររៀបរាប់ថា៖ «ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីដែលចិត្តសប្បុរសបំផុត កាលពី១៦ឆ្នាំមុនជាលើកដំបូងខ្ញុំមានកិត្តិយសដែលគាត់ហៅខ្ញុំទៅKaraoke ផឹកស្រាពីរចានចង្កឹះ និងច្រៀងចម្រៀងពីរបទជូនគាត់ស្តាប់ គឺបទ ពុកអើយ ម៉ែអើយ
December 13, 2022 - ព័ត៌មានជាតិ
ទីក្រុងព្រុចសែល៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២ បានឱ្យដឹងថា សម្ដេចតេជោ ហ៊ុន សែន បានចង្អុលបង្ហាញបញ្ចេញថវិកា ២០០លានដុល្លារ សង់ស្ពានតភ្ជាប់ពីផ្លូវជាតិលេខ១ ទៅល្វាឯម ដើម្បីភ្ជាប់ជាមួយផ្លូវល្បឿនលឿន ភ្នំពេញ-បាវិត ដោយសម្ដេចតេជោ បានបញ្ជាក់ថា ស្ពាននេះឆ្លងអត់អស់លុយទេ។ ថ្លៃងក្នុងពិធីជួបជួបសំណេះសំណាលរវាង សម្តេចតេជោ ហ៊ុន សែន ជាមួយនឹងប្រជាពលរដ្ឋខ្មែរនៅទ្វីបអឺរ៉ុប ប្រមាណជា២០០០នាក់ ក្នុងឱកាសដែលសម្តេចអញ្ជើញចូលរួម និងធ្វើជាសហប្រធាននៃកិច្ចប្រជុំកំពូល អាស៊ាន-សហភាពអឺរ៉ុប ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៥ នៃទំនាក់ទំនងដៃគូសន្ទនារវាងអាស៊ាន-សហភាពអឺរ៉ុប នៅទីក្រុងព្រុចសែល ប្រទេសប៊ែលហ្សិក។ សំឡេង៖ “ដោយយើងត្រូវភ្ជាប់ផ្លូវល្បឿនលឿនមួយទៀតពីភ្នំពេញទៅបាវិត
December 13, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២ បានចេញសេចក្ដីជូនដំណឹង ស្ដីពីស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២ បានឱ្យជ្រាបថា៖ ក្នុងមួយសប្តាហ៍ខាងមុខ កម្ពុជានឹងទទួលរងឥទ្ធិពលពីទ្រនុងសម្ពាធខ្ពស់(ចិន) និងខ្យល់មូសុងឦសាន្ត ក្នុងកម្រិតពីបង្គួរទៅខ្លាំង។ ស្ថានភាពបែបនេះនឹងធ្វើឲ្យ៖ ១-តំបន់ទំនាបកណ្តាល៖ – សីតុណ្ហភាពអប្បបរមា មានពី ១៨-២២ °C – សីតុណ្ហភាពអតិបរមា មានពី ២៩-៣១ °C – សីតុណ្ហភាពអប្បបរមា នឹងអាចចុះត្រជាក់ក្នុងរង្វង់ពី ១៦-១៩
December 13, 2022 - អន្តរជាតិ
ថៃ៖ អាជ្ញាធរទេសចរណ៍ថៃបានរៀបចំពិធីអបអរសារទរដើម្បីស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិទី ១០លាន ដែលបានធ្វើដំណើរកំសាន្តមកកាន់ទឹកដីខ្លួន បើគិតចាប់តាំងពីពេលដែលអាជ្ញាធរថៃបានសម្រេចលុបចោលវិធានការបិទខ្ទប់ប្រទេសដើម្បីទប់ស្កាត់នឹងជំងឺកូវីដ-១៩មក។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Thaiger បានបញ្ជាក់ថា ពិធីអបអររសារទរនេះត្រូវបានរៀបចំឡើងនៅក្នុងព្រលានយន្តហោះអន្តរជាតិជាតិសុវណ្ណភូមិ កាលពីរសៀលថ្ងៃអាទិត្យ ទី១១ ខែធ្នូម្សិលមិញនេះ។ ប្រភពខាងលើបានបន្តថា ពិធីអបអរសារទរនេះត្រូវបានគេដាក់ឈ្មោះថា “Amazing Thailand 10 Million Celebrations” ជាកម្មវិធីដែលបានផ្តួចផ្តើមរៀបចំឡើងដោយក្រសួងទេសចរណ៍ថៃ ខណៈនៅក្នុងពិធីដ៏កម្រនេះក៏មានការចូលរួមពីសំណាក់លោកនាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចាន់អូចា ផងដែរ។ អ្នកទេសចរទី១០លាននេះត្រូវបានអាជ្ញាធរថៃបញ្ជាក់ថា គឺជាអ្នកដំណើរមកពីប្រទេសអារ៉ាប៊ីសាអូឌីត ដែលមានគម្រោងទៅស្នាក់នៅក្នុងប្រទេសថៃចំនួន ១០ថ្ងៃ ខណៈនៅក្នុងឱកាសសំណាងនេះរូបគាត់នឹងទទួលបានការស្នាក់នៅដោយមិនគិតថ្លៃពីសំណាក់សណ្ឋាគារប្រណិតៗជាច្រើនកន្លែងនៅទូទាំងប្រទេសថៃ។ តាមគម្រោងអាជ្ញាធរថៃនឹងរៀបចំពិធីដូចគ្នាសម្រាប់ភ្ញៀវទេសចរទី ២០លានផងដែរ៕ អត្ថបទ៖ ភក្តី ប្រភព៖ The
December 12, 2022 - ព័ត៌មានជាតិ
យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានឱ្យដឹងថា នៅម៉ោង ៩៖៣០នាទីព្រឹក ម៉ោងនៅព្រុចសែល ប្រទេសប៊ែលហ្ស៉ិក ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២នេះ ត្រូវនឹងម៉ោង៣៖៣០នាទីរសៀលម៉ោងនៅទីក្រុងភ្នំពេញ ប្រទេសកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូទៅដល់ទីក្រុងព្រុចសែល ប្រទេសបែលហ្ស៊ិក ប្រកបដោយសុវត្ថិភាពហើយ។ វត្តមានរបស់សម្ដេចតេជោ ហ៊ុន សែន នៅអាកាសយានដ្ឋានអន្តរជាតិព្រុចសែល ត្រូវបានធ្វើគារវកិច្ចស្វាគមន៍យ៉ាងកក់ក្តៅជាទីបំផុតពីសំណាក់ តំណាងអគ្គលេខាធិការនៃក្រុមប្រឹក្សាសហភាពអឺរ៉ុប ,ឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសបែលហ្ស៊ិក និងមន្ត្រីពាក់ព័ន្ធជាច្រើនទៀត។ សូមជម្រាបថា ធ្វើដំណើរអញ្ជើញរបស់សម្ដេចតេជោ
December 12, 2022 - អន្តរជាតិ
ចិន៖ អ្នកជំនាញចិនម្នាក់បានព្រមានថា ជំងឺកូវីដ-១៩ នឹងរាតត្បាតយ៉ាងឆាប់រហ័សនៅទូទាំងប្រទេស ក្រោយអាជ្ញាធរចិនបានសម្រេចបន្ធូរបន្ថយវិធាការទប់ស្កាត់ជំងឺកូវីដ-១៩ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅថ្ងៃអាទិត្យ ទី១១ ខែធ្នូនេះ។ គួរកត់សម្គាល់ថា ការសម្រេចបន្ធូរបន្ថយវិធានការទប់ស្កាត់ការរាតត្បាតជំងឺកូវីដ-១៩ របស់អាជ្ញាធរចិនត្រូវបានធ្វើឡើងជាបន្ទាន់ ក្រោយបាតុកម្មពីសំណាក់ប្រជាពលរដ្ឋបានកើតមានជាបន្តបន្ទាប់នៅតាមទីក្រុងធំៗ ដ្បិតពលរដ្ឋទាំងនោះយល់ឃើញថា វិធានការបិទខ្ទប់របស់អាជ្ញាធរចិនពិតជាមានលក្ខណៈតឹងរឹងខ្លាំងណាស់ ខណៈនៅតាមបណ្តាប្រទេសជាច្រើនជុំវិញពិភពលោកគេលែងអនុវត្តអស់ហើយ។ យ៉ាងណាក្តី បើតាមលោក Zhong Nanshan ដែលជាអ្នកជំនាញផ្នែកជំងឺឆ្លងចិនបានពន្យល់ថា គិតត្រឹមពេលនេះពលរដ្ឋចិនជាច្រើននាក់នៅមិនទាន់បានទៅចាក់វ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ-១៩ ឲ្យបានគ្រប់គ្រាន់តាមការណែនាំរបស់អាជ្ញាធរសុខាភិបាលនៅឡើយទេ ខណៈមេរោគកូវីដ-១៩ ដែលកំពុងរាតត្បាតនៅពេលនេះគឺជាមេរោគអូមីក្រុង ដែលជាប្រភេទមេរោកមានសមត្ថភាពអាចបង្កការចម្លងពីមនុស្សម្នាក់ទៅកាន់មនុស្សម្នាក់ទៀតបានយ៉ាងលឿនជាទីបំផុត។ នៅក្នុងស្ថានភាពបែបនេះ បើមិនមានការអនុវត្តវិធានការតឹងរឹងនោះទេគឺវាច្បាស់ណាស់ថា មេរោគអាចនឹងរាតត្បាតយ៉ាងឆាប់រហ័សនៅតាមសហគមន៍។ សូមបញ្ជាក់ថា ការសម្រេចបន្ធូរបន្ថយលើវិធានការទប់ស្កាត់ជំងឺកូវីដ-១៩ របស់អាជ្ញាធរចិនមានដូចជា
December 12, 2022 - សិល្បៈ
យោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា កាលពីថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២២ បានឲ្យដឹងថា ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន ទទួលជួប និងផ្តល់ជូននូវថវិកាដល់ អ្នកនាង សឿ សុធារ៉ា អតីតតារាសំដែង និងកូនៗ ដែលកំពុងជួបការលំបាកក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ហើយទើបបាត់បង់ម្តាយជាទីស្រលាញ់ដោយរោគាពាធកាលពីពេលថ្មីៗកន្លងមកនេះ ។ ក្នុងឱកាសនោះ អ្នកនាង សឿ សុធារ៉ា បានគោរពថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះ ឯកឧត្តមរដ្ឋមន្រ្តី ខៀវ កាញារីទ្ធ ដែលជានិច្ចកាលតែងបានជួយគាំទ្រ និងជួយឧបត្តម្ភជាថវិកា ដល់គ្រួសារអ្នកនាង នៅពេលជួបការលំបាកជាពិសេសក្នុងឱកាសនេះ ឯកឧត្តម
December 12, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមលិខិតរបស់ ក្រសួងពាណិជ្ជកម្ម ចុះផ្សាយថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២២ ស្តីអំពីតម្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយទាំងអស់ក្នុងព្រះរាជាណាចក្រកម្ពុជាសម្រាប់អនុវត្តទៅតាមតម្លៃមធ្យមប្រេងឥន្ធនៈលើទីផ្សារអន្តរជាតិ ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២ បានឲ្យដឹងថា តម្លៃប្រេងសាំងធម្មតាមានតម្លៃ ៤,១០០រៀលក្នុងមួយលីត្រ ចំណែកឯប្រេងសាំងម៉ាស៊ូតមានតម្លៃ ៤,៤៥០រៀលក្នុងមួយលីត្រប៉ុណ្ណោះ។ ហើយតម្លៃនេះបើធៀបនឹងតម្លៃ ដែលក្រសួងបានកំណត់កាលពី១០ថ្ងៃមុន មានការចុះបន្តិចបន្តួច ដោយកាលពី១០ថ្ងៃមុន សម្រាប់ប្រេងសាំងធម្មតាគឺមានតម្លៃ ៤,២០០មានន័យថាចុះ ១១០រៀល និងតម្លៃប្រេងសាំងម៉ាស៊ូតមានតម្លៃ ៤,៦៥០រៀលក្នុងមួយលីត្រ មានន័យថាចុះ ២០០រៀលក្នុងមួយលីត្រ ៕ ប្រភព៖ ក្រសួងពាណិជ្ជកម្ម Ministry of Commerce
December 12, 2022 - ព័ត៌មានជាតិ
ខេត្តព្រះសីហនុ៖ កម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានបើកប្រតិបត្តិការចុះបង្ក្រាបករណីជួញដូរគ្រឿងញៀនទ្រង់ទ្រាយធំមួយ នៅរសៀលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២២នេះ នៅចំណុចឃ្លាំងជួលមួយកន្លែង ស្ថិតនៅក្រុម៩ ភូមិ២ សង្កាត់លេខ១ ក្រុងព្រះសីហនុ រកឃើញថ្នាំញៀនចំនួន៣៤បាវ ដែលមានទម្ងន់រហូតដល់៨៨៤គីឡូក្រាម។ ប្រតិបត្តិការនៃការចុះបង្ក្រាបករណីជួញដូរគ្រឿងញៀននេះ លោកឧត្ដមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានឱ្យដឹងថា៖ «ប្រតិបត្តិការបង្ក្រាបករណីជួញដូរគ្រឿងញៀននេះ កម្លាំងកងរាជអាវុធហត្ថរបស់លោកក្រោមការបញ្ជាផ្ទាល់នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ ក្រោមការសម្របសម្រួលពីលោក ចន្ទ ដារិទ្ធ ព្រះរាជអាជ្ញារង អយ្យាការអមសាលាដំបូងខេត្តព្រះសីហនុ
December 12, 2022 - Der Daily
ព្រឹត្តិការណ៍ដ៏ធំអស្ចារ្យមួយបានរៀបចំឡើងដែលជាឋានសួគ៌សំរាប់អ្នកចូលចិត្តញាំអាហារ ហើយកម្មវិធីដ៏ធំសំបើមនេះត្រូវបានរៀបចំឡើងរយៈពេល២ថ្ងៃ គឺថ្ងៃទី១០ និងថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២២នេះ នៅក្នុងបរិវេណពហុកីឡដ្ឋានជាតិអូឡាំពិក។ ពិព័រណ៌អាហារដែលមានឈ្មោះថាស្លាបព្រា ត្រូវបានរៀបចំឡើងក្នុងគោលបំណងអោយម្ចាស់អាជីវកម្មផ្នែកអាហារ បានបង្ហាញម្ហូបអាហាររបស់ខ្លួនទៅកាន់អតិថិជនដោយផ្ទាល់។ ទិដ្ឋភាពនៅក្នុងកម្មវិធីពិព័រណ៌អាហារដ៏ធំសម្បើមមួយនេះ មានការចូលរួមជាច្រើនពីសំណាក់មហាជនប្រជាពលរដ្ឋខ្មែរ ហើយក៏មានការសម្តែងផ្សេងៗព្រមទាំងកម្មវិធីកំសាន្តនានាផងដែរ។ កុំអោយឱកាសដ៏កម្រនេះរំលងផុតទៅ សូមកុំភ្លេចចូលរួមកម្មវិធីពិព័រណ៌អាហារស្លាបព្រា នៅរសៀលនេះចាប់ពីម៉ោង៤រសៀលតទៅនៅក្នុងបរិវេណពហុកីឡដ្ឋានជាតិអូឡាំពិក៕
December 10, 2022









