- Khmernote Media
- ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២២ បានឱ្យដឹងថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីចុះហត្ថលេខារវាងរាជរដ្ឋាភិបាលនៃព្រះរាជា ណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េស្តីពីការផ្តល់ឥណទានសម្បទាន ដែលមានទំហំទឹកប្រាក់ ១ ៥០០ លានដុល្លារ និងកិច្ចព្រមព្រៀងឥណទានសម្បទានលើគម្រោងចំនួនពីរ ដែលមានទឹកប្រាក់ចំនួន ៣១៥ លានដុល្លារ ដល់កម្ពុជា នាព្រឹកថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២២ នៅវិមានសន្តិភាព។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ នាថ្ងៃទី ០៨ ខែ ធ្នូ ឆ្នាំ២០២២នេះ។
December 9, 2022 - អន្តរជាតិ
ថៃ៖ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Nation Thailand នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៨ ខែធ្នូនេះបានឲ្យដឹងថា រថយន្តដើរដោយថាមពលអគ្គិសនី ២ប្រភេទរបស់ក្រុមហ៊ុន Tesla ត្រូវបានគេចុះកិច្ចព្រមព្រៀងរួចរាល់ក្នុងការនាំយកទៅលក់នៅក្នុងទីផ្សារប្រទេសថៃ។ តាមគម្រោងគឺអតិថិជនអាចទទួលបានរថយន្តជាក់ស្តែងនៅក្នុងអំឡុងខែកុម្ភៈ ឆ្នាំ ២០២៣ខាងមុខនេះ ខណៈការបញ្ជាទិញទុកមុនអាចត្រូវបានធ្វើឡើងចាប់ពីថ្ងៃនេះតទៅ។ រថយន្ត Tesla ទាំង ២ប្រភេទដែលនឹងមានវត្តមាននៅក្នុងប្រទេសថៃនោះរួមមាន៖ -រថយន្តប្រភេទ Model 3 ដែលមាន ៣ស៊េរី៖ ១-Single motor (rear-wheel drive) តម្លៃ ១,៥៧៩ លានបាត (៥០,៥៤៥ ដុល្លារអាមេរិក ) ២-Long
December 8, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២២ បានឱ្យដឹងថា ដោយអនុវត្តតាមការណែនាំ និងបទបញ្ជាពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ទោ ចាន់ កិត្តិខុម ស្នងការរង ទទួលផែនការងារប្រឆាំការជួញដូរមនុស្សនិងការពារអនីតិជននិងការងារយេនឌ័រ នៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង២០៖៣០នាទី ដោយមានការសម្របសម្រួលពីលោក ទី មុនិន្ទ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ កម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន ដឹកនាំដោយលោកវរសេនីយ៍ទោ ហាក់ លី នាយការិយាល័យ បានសហការជាមួយអាជ្ញាធរមូលដ្ឋាន
December 8, 2022 - អន្តរជាតិ
វៀតណាម៖ រដ្ឋាភិបាលនៃប្រទេសវៀតណាមគ្រោងនឹងធ្វើការផ្លាស់ប្តូរប្រព័ន្ធការពារប្រទេសទ្រង់ទ្រាយធំមួយដើម្បីជួយឲ្យវៀតណាមអាចកាត់បន្ថយការពឹងផ្អែកលើការទិញគ្រឿងសព្វាវុធពីប្រទេសរុស្ស៊ី នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Times នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៨ ខែធ្នូនេះ។ ទន្ទឹមគ្នានេះវៀតណាមក៏បានដាក់ចេញនូវផែនការជំរុញឲ្យមានការផលិតសព្វាវុធមួយចំនួននៅក្នុងស្រុកសម្រាប់នាំចេញទៅលក់នៅតាមបណ្តាប្រទេសនៅក្នុងតំបន់អាស៊ី និងអាហ្រ្វិកផងដែរ។ ប្រភពខាងលើបានបន្តថា វៀតណាមគឺជាប្រទេសដែលមានតម្រូវការទិញគ្រឿងសព្វាវុធធំបំផុតលំដាប់ទី ២០នៅលើពិភពលោក ដោយក្នុងមួយឆ្នាំៗវៀតណាមមានគម្រោងទិញគ្រឿងសព្វាវុធផ្សេងៗក្នុងទំហំទឹកប្រាក់ប្រមាណជា ១ពាន់លានដុល្លារ ខណៈភាគច្រើននៃកញ្ចប់ថវិកាទាំងនោះគឺបានហូរទៅកាន់ប្រទេសរុស្ស៊ី។ យ៉ាងណាក្តី នៅក្នុងអំឡុងពេលនេះប្រទេសរុស្ស៊ីកំពុងមមាញឹកយ៉ាងខ្លាំងនៅក្នុងការធ្វើសង្គ្រាមនៅលើទឹកដីនៃប្រទេសអ៊ុយក្រែន ដែលធ្វើឲ្យចង្វាក់នៃការផលិតនិងផ្គត់ផ្គង់សព្វាវុធរបស់រុស្ស៊ីទៅកាន់បណ្តាប្រទេសជាច្រើនត្រូវរាំងស្ទះយ៉ាងខ្លាំង ខណៈគេក៏មិនអាចស្មានដឹងថា ពេលពេលទើបសង្រ្គាមរុស្ស៊ី-អ៊ុយក្រែនឹងត្រូវបិទបញ្ចាប់ដែរ៕ អត្ថបទ៖ ភក្តី ប្រភព៖ The Strait Times
December 8, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ សាលាឧទ្ធរណ៍ និងមហាអយ្យការអមសាលាឧទ្ធរណ៍ភ្នំពេញ នៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២២ បានចេញសេចក្ដីជូនដំណឹងស្ដីពី ការផ្លាស់ប្តូរទីតាំងថ្មី ពីបរិវេណទីស្ដីការក្រសួងយុត្តិធម៌ ទៅអគារសាលាយុត្តិធម៌ នៅតំបន់ព្រែកលៀប ពីថ្ងៃទី៩ ខែមករា ឆ្នាំ២០២៣តទៅ។ សាលាឧទ្ធរណ៍ភ្នំពេញ និងមហាអយ្យការអមសាលាឧទ្ធរណ៍ភ្នំពេញ នឹងប្ដូរទីតាំង ពីក្នុងបរិវេណទីស្ដីការក្រសួងយុត្តិធម៌ មហាវិថីសម្ដេចសុធារស សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ទៅទីតាំងថ្មីនៅអគារសាលាយុត្តិធម៌ ស្ថិតនៅដីឡូត៍លេខ B តំបន់អភិវឌ្ឍន៍ OCIC ផ្លូវលោកតាក្រហមក ភូមិព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ចាប់ពីថ្ងៃចន្ទ
December 8, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២២ បានឱ្យដឹងថា គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-សាធារណរដ្ឋកូរ៉េ (ផ្សារចាស់-ជ្រោយចង្វារ, ជ្រោយចង្វារ-អរិយក្សត្រ) ដែលត្រូវចំណាយទឹកប្រាក់ចំនួន ២៤៥,៩០៩,០០០ដុល្លារអាមេរិក។ គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-សាធារណរដ្ឋកូរ៉េ នឹងត្រូវចុះហត្ថលេខារវាងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា និង រដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២២ នៅវិមានសន្តិភាព ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ៕ ប្រភព៖ ក្រសួងព័ត៌មាន
December 8, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២២ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការបញ្ជាក់ថា ស្ត្រីរងគ្រោះ ដោយសារគ្រោះថ្នាក់ចរាចរណ៍នៅលើស្ពានជ្រោយចង្វារ គឺសមត្ថកិច្ចមិនបានចាប់ដៃជនរងគ្រោះមកផ្តិតមេដៃឡើយ។ យោងតាមការបញ្ជាក់ពី ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា៖ «សូមបងប្អូនប្រជាពលរដ្ឋ ស្តាប់សម្លេងដែលបញ្ជាក់ការពិតរបស់អ្នកគ្រូពេទ្យ ដែលជាម្ចាស់គ្លីនិកឯកជន ដែលបានព្យាបាលជនរងគ្រោះឈ្មោះ ម៉ុច សហរីល័ក្ខ ដែលជួបគ្រោះថ្នាក់ចរាចរណ៍ នៅលេីស្ពានជ្រោយចង្វារ កាលពីថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២២។ នេះជាម្តីបញ្ជាក់របស់អ្នកគ្រូពេទ្យដែលជាម្ចាស់គ្លីនិកពន្លឺ ដែលជនរងគ្រោះឈ្មោះ ម៉ុច សហរីល័ក្ខ បានទៅសម្រាកព្យាបាលរបួស បន្ទាប់រងគ្រោះក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍កាលពីថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង ០២ និង១០នាទី នៅលេីស្ពានជ្រោយចង្វារចាស់
December 8, 2022 - ព័ត៌មានជាតិ
ក្រចេះ៖ យោងបទបញ្ជា លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស នារសៀលថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២២ នៅភូមិភ្ញារង ឃុំជ្រោយបន្ទាយ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ដឹកនាំដោយលោ កឧត្តមសេនីយ៍ទោ សាន ប៊ុនធឿន នាយសេនាធិការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងកងរាជអាវុធហត្ថខេត្តក្រចេះ ដឹកនាំដោយឧត្តមសេនីយ៍ត្រី សាន្ដ ប៊ុនថាន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តក្រចេះ បានធ្វើការបំផ្ទុះ និង ដុតកម្ទេចរថយន្ដសាំយ៉ុងកែច្នៃ០២គ្រឿង ដែលជាមធ្យោបាយដឹកជញ្ជូនបទល្មើសព្រៃឈើ ។
December 8, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២២ បានចេញសេចក្តីសម្រេច ស្តីពីការបិទមន្ទីរសម្រាកព្យាបាល ដើមអង្រ្គង។ ក្រសួងសុខាភិបាល សម្រេចបិទនិងដកហូតលិខិតអនុញ្ញាតឱ្យបើកមន្ទីរសម្រាកព្យាបាលឯកជនឈ្មោះ ដើមអង្រ្គង ដែលមានទីតាំងនៅផ្ទះគ្មានលេខ ផ្លូវជាតិលេខ៣ ឃុំអង្គពពេល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ របស់លោកស្រីវេជ្ជបណ្ឌិត សួស ច័ន្ទរស្ទី ជាអ្នកទទួលខុសត្រូវ ដោយមូលហេតុប្រើប្រាស់បុគ្គលិកផ្សេងគ្មានការបណ្តុះបណ្តាល គ្មានការចុះបញ្ជីគណៈវិជ្ជាជីវៈ និងប្តូរទីតាំងដោយ គ្មានការជូនដំណឹងដល់ក្រសួងសុខាភិបាល។ ចំពោះអ្នកទទួលខុសត្រូវ និងម្ចាស់មន្ទីរសម្រាកព្យាបាល ដើមអង្រ្គង និង អ្នកដែលបានប្រព្រឹត្តខុសនឹងក្រមសីលធម៌វិជ្ជាជីវៈពេទ្យ ខុសបច្ចេកទេស ក្នុងការពិនិត្យនិងព្យាបាលអ្នកជំងឺ ត្រូវទទួល ខុសត្រូវចំពោះមុខច្បាប់ជាធរមាន។
December 8, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២២ បានឱ្យដឹងថា មន្ត្រីជំនាញខាងវប្បធម៌និងវិចិត្រសិល្ប: ស្នើដល់ក្រសួងអប់រំដាក់បញ្ជូលល្ខោនស្រមោលស្បែកធំចូលទៅក្នុងកម្មវិធីសិក្សា ដើម្បីលើកស្ទួយសម្បត្តិ វប្បធម៌របស់ខ្មែរ។ លោក ព្រាប ចាន់ម៉ារ៉ា ព្រឹទ្ធ បុរសរងមហាវិទ្យាល័យបុរាណវិទ្យា នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ បានប្រាប់វិទ្យុជាតិកម្ពុជាឱ្យដឹងថា ល្ខោនស្បែកធំឬ ល្ខោនស្រមោលស្បែកធំ គឺជាល្ខោនដែលមានវ័យចំណាស់បំផុត នៅក្នុងប្រទេសកម្ពុជា ។លោកបានបន្តថា រាជរដ្ឋាភិ បាលគួរជំរុញការបង្កើតនិងបញ្ចូលទៅកម្មវិធីសិក្សាក្នុងវិស័យអប់រំដល់សិស្សានុ សិស្ស ដើម្បីបង្ហាញឱ្យប្រជា ពលរដ្ឋខ្មែរបានស្គាល់ លើក ស្ទួយជីវភាពសិល្បករ ថែរក្សាវប្បធម៌ នឹងឱ្យយុវជនជំនាន់ក្រោយបានស្វែងយល់អក្សរ សិល្ប៍រៀមកេរ្តិ៍ដ៏អស្ចារ្យដែល គេត្រូវយកមកសម្តែងមានតែមួយគត់។
December 8, 2022









