Khmernote Media
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ នាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២២ បានឱ្យដឹងថា ដោយយោងពាក្យបណ្តឹងរបស់ក្រុមហ៊ុន Tilleke & Gibbins កម្លាំងជំនាញបានចុះធ្វើការស្រាវជ្រាវ និងឈានដល់ការបង្រ្កាបនៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២២ ដោយមានការចូលរួមពីអាជ្ញាធរមូលដ្ឋាន និងតំណាងក្រុមហ៊ុន ក្រោមការដឹកនាំសម្របសម្រួលនីតិវិធីផ្ទាល់ពីលោក សាយ ណូរ៉ា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចុះបង្ក្រាបទីតាំងដេប៉ូតេលា យីហោ សេង លីមជី ស្ថិតនៅផ្ទះលេខ៥៧២ ផ្លូវ៣៧១ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ សមត្ថកិច្ចចំរុះបានរកឃើញវត្ថុតាងប្រេងរំអិលម៉ាកTOTAL ក្លែងក្លាយ ០៤ប្រភេទ

    December 6, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២២ បានឱ្យដឹងថា រដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ស្ពានខ្សែកាបឫស្សីកែវ ឆ្លងកាត់ទន្លេសាប គិតមកដល់ពេលនេះសម្រេចការសាងសង់បាន ៨៩ភាគរយហើយ តាមការគ្រោងទុកការដ្ឋានសាងសង់នឹងបញ្ចប់ទាំងស្រុងនៅក្នុងខែមេសា ឆ្នាំ២០២៣។ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ លោក សាំ ពិសិដ្ឋ បានឱ្យដឹង នៅរសៀលថ្ងៃចន្ទ ១២កើត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២២ថា គិតត្រឹមថ្ងៃទី០៥ ខែធ្នូនេះ ការដ្ឋានសាងសង់ស្ពានខ្សែកាបឫស្សីកែវ

    December 6, 2022
  • ព័ត៌មានជាតិ

    យោងតាមការបង្ហោះពីគណនីផេកហ្វេសប៊ុកផ្ទាល់របស់ ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២២ បានឱ្យដឹងថា នៅព្រឹកថ្ងៃទី២នេះ មានបេក្ខជនមកពីបណ្ដាខេត្តមួយចំនួន ដែលមានបញ្ហាសុខភាពនៅក្នុងដំណើរសំណេរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ០៥ ធ្នូ ២០២២។ ក្នុងនោះបេក្ខជនមួយចំនួន បានបន្តការប្រឡងឡើងវិញក្រោមការយកចិត្តទុកដាក់មើលថែពីក្រុមគ្រូពេទ្យ បន្ទាប់ពីមានអាការៈធូរស្រាល។ ក្រសួងអប់រំ យុវជន និងកីឡា ជំរុញលើកចិត្តឱ្យបេក្ខជនប្រឡងទាំងអស់ត្រូវថែរក្សាសុខភាពឱ្យបានល្អ សម្រាក និងបរិភោគអាហារឱ្យបានគ្រប់គ្រាន់ប្រកបដោយអនាម័យ ដើម្បីទទួលបានលទ្ធផលល្អប្រសើរក្នុងការប្រឡង៕ ប្រភព៖ MoEYS Cambodia

    December 6, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២២ បានចេញសេចក្ដីជូនដំណឹងស្ដីពី ស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី០៧ ដល់ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២ ឱ្យបានជ្រាបថា៖ ក្នុងសប្ដាហ៍ខាងមុខនេះ ប្រទេសកម្ពុជា និងទទួលរងឥទ្ធិពលពីទ្រនុងសម្ពាធខ្ពស់ និងខ្យល់មូសុង ឦសាន្តក្នុងកម្រិតមធ្យម ។ ស្ថានភាពបែបនេះនឹងធ្វើឲ្យ ៖ ១-តំបន់ទំនាបកណ្ដាល៖ – សីតុណ្ហភាពអប្បបរមា មានពី ២២-២៤ °C – សីតុណ្ហភាពអតិបរមា មានពី ៣០-៣២ °C –

    December 6, 2022
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២២ បានឱ្យដឹងថា បេក្ខជនទាំងអស់ បានចូលក្នុងមណ្ឌលប្រឡងតាមរាជធានី ខេត្ត ដោយមានការត្រួតពិនិត្យ និងផ្ទៀងផ្ទាត់យ៉ាងយកចិត្តទុកដាក់ពីសំណាក់គណៈមេប្រយោគ អាជ្ញាធរមានសមត្ថកិច្ច នៅព្រឹកថ្ងៃទី២ នៃដំណើរការសំណេរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម័យប្រឡង៖ ០៥ ធ្នូ ២០២២។ ចំពោះដំណើរការសំណេរនាព្រឹកនេះ មានពីរមុខវិជ្ជា សម្រាប់ថ្នាក់វិទ្យាសាស្ត្រ ( អក្សរសាស្ត្រខ្មែរ រូបវិទ្យា) និងសម្រាប់ថ្នាក់វិទ្យាសាស្ត្រសង្គម (គណិតវិទ្យា សីលធម៌-ពលរដ្ឋវិជ្ជា)។ សូមជម្រាបថា សម្រាប់ឆ្នាំនេះ មានបេក្ខជនចូលរួមប្រឡងសរុបចំនួន១២៨ ១៣៥នាក់ ស្រី៦៨ ៧៧១នាក់

    December 6, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២២ បានចេញសេចក្តីជូនដំណឹង ស្តីពីការប្រឡងជ្រើសរើស បេក្ខជន និងបេក្ខនារី ចូលបម្រើការងារក្នុងក្របខណ្ឌរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ សម្រាប់ឆ្នាំ២០២២។ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ សូមជូនដំណឹងដល់ បេក្ខជន និងបេក្ខនារី ទាំងអស់ឱ្យបានជ្រាបថា៖ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (រ.ទ.ស.ភ) នឹងធ្វើការប្រឡងប្រជែងជ្រើសរើសបុគ្គលិកចូលបម្រើការងារ ក្នុងក្របខណ្ឌ រ.ទ.ស.ភ ចំនួន ៨រូប សម្រាប់ឆ្នាំ២០២២ ដែលមានមុខជំនាញដូចខាងក្រោម ៖ ១. ផ្នែកបៀវត្សរ៍ពលកម្ម ១រូប ២. ផ្នែករដ្ឋបាលសរុប ១រូប ៣.

    December 5, 2022
  • ព័ត៌មានជាតិ

    ខេត្តកំពង់ស្ពឺ៖ នាព្រឹកថ្ងៃចន្ទ ទី០៥ ខែធ្នូ ឆ្នាំ២០២២នេះ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានអញ្ជើញជាអធិបតីកាត់វិញ្ញាសារប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម្រាប់ឆ្នាំសិក្សា២០២១-២០២២ នៅមណ្ឌលវិទ្យាល័យកំពង់ស្ពឺ។ ក្នុងឱកាសនោះដែរ ឯកឧត្តម វ៉ី សំណាង បានប្រកាសចំពោះមុខសិស្សានុសិស្សទាំងអស់ លោកពិតជាមានមោទកភាពចំពោះកូនក្មួយ ជាបេក្ខភាពប្រឡងកាលពីឆ្នាំកន្លងទៅ ដែលបានខិតខំប្រឹងប្រែងសិក្សារៀនសូត្រ រហូតប្រឡងជាប់លើសពីការរំពឹងទុក។ លោកថា មិនខុសពីឆ្នាំមុននោះទេ សម្រាប់សិស្សដែលប្រឡងជាប់និទ្ទេស A នឹងទទួលបានម៉ូតូម្នាក់មួយគ្រឿង។ ឯកឧត្តម បានបន្ដថា ចំពោះឆ្នាំនេះថ្វីត្បិតជំងឺកូវីដ១៩ មិនទាន់រលាយបាត់ទៅវិញក៏ពិតមែន ប៉ុន្តែក្រោមនយោបាយចាក់ស្រោចវ៉ាក់សាំងរបស់រាជរដ្ឋាភិបាល កូនក្មួយមានឱកាសច្រើន ក្នុងការសិក្សារៀនសូត្រជាមួយលោកគ្រូ

    December 5, 2022
  • ព័ត៌មានជាតិ

    យោងតាមការបញ្ជាក់ពី ក្រសួងអប់រំ បានឲ្យដឹងថា ក្នុងដំណើរការសំណេរនាព្រឹកថ្ងៃទី១ នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ០៥ ធ្នូ ២០២២ មានពីរមុខវិជ្ជាគឺ ប្រវត្តិវិទ្យា និងជីវវិទ្យា (សម្រាប់ថ្នាក់វិទ្យាសាស្ត្រ) ផែនដីនិងបរិស្ថានវិទ្យា និងប្រវត្តិវិទ្យា(សម្រាប់ថ្នាក់វិទ្យាសាស្ត្រសង្គម) បានប្រព្រឹត្តទៅដោយរលូនល្អ មិនមានបាតុភាពមិនប្រក្រតីណាមួយកើតឡើងគួរឲ្យកត់សម្គាល់ឡើយ។ នៅព្រឹកថ្ងៃទី១នេះ មានបេក្ខជនអវត្តមានចំនួន ២២៦៤នាក់ ស្រី១០០៤នាក់ (១,៧៧ភាគរយ) មានបញ្ហាសុខភាព១៧នាក់ ដែលក្នុងនោះមានម្នាក់សង្ស័យវិជ្ជមានជំងឺកូវីដ-១៩។ បេក្ខជនដែលមានបញ្ហាសុខភាពទាំងអស់បានបន្តការប្រឡងក្រោមការយកចិត្តទុកដាក់មើលថែពីក្រុមគ្រូពេទ្យ បន្ទាប់ពីមានអាការៈធូរស្រាល។ ក្រសួងអប់រំ យុវជន និងកីឡា ជំរុញលើកចិត្តឱ្យបេក្ខជនប្រឡងទាំងអស់ត្រូវថែរក្សាសុខភាពឱ្យបានល្អ សម្រាក និងបរិភោគអាហារឱ្យបានគ្រប់គ្រាន់ប្រកបដោយអនាម័យ ដើម្បីទទួលបានលទ្ធផលល្អក្នុងការប្រឡង។ នៅតាមមណ្ឌលប្រឡងនីមួយៗ

    December 5, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២២ បានឱ្យដឹងថា សកម្មភាពឆែករកសំណៅឯកសារ និង ឧបករណ៍អេឡិចត្រូនិកគ្រប់ប្រភេទ ពីបេក្ខជន មុនពេលចូលក្នុងមណ្ឌល និងបន្ទប់ប្រឡង សម្រាប់រសៀលថ្ងៃទី១ នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យ ប្រឡង៖ ០៥ ធ្នូ ២០២២ ត្រូវធ្វើឡើងដោយគណកម្មការអនុរក្ស ក្រោមការជួយត្រួតពិនិត្យដោយអង្គភាពប្រឆាំងអំពើពុករលួយ ដើម្បីឱ្យការប្រឡងប្រព្រឹត្តទៅ ដោយគោរពតាមគោលការណ៍ច្បាប់យុត្តិធម៌តម្លាភាព និង លទ្ធផលទទួលបាន។ ក្រសួងអប់រំ យុវជន និងកីឡាសូមអំពាវនាវដល់បេក្ខជនទាំងអស់ត្រូវគោរពបទប្បញ្ញត្តិនៃការប្រឡងឱ្យបានល្អប្រសើរ ជាពិសេសមិនត្រូវលាក់ទុកជាប់នឹងខ្លួននូវឧបករណ៍អេឡិចត្រូនិចគ្រប់ប្រភេទចូលក្នុងមណ្ឌលប្រឡង ឬបន្ទប់ប្រឡងជាដាច់ខាត។ ក្នុងករណីរកឃើញថាបានប្រព្រឹត្តសកម្មភាពផ្ទុយនឹងបទប្បញ្ញត្តិ

    December 5, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២២ នេះ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានធ្វើការនៅលើបណ្តាញសង្គម ច្រានចោលការបង្ហោះសារបង្កាច់បង្ខូចថា “ស.ស.យ.ក បានរៀបចំបញ្ជីរាយនាមសមាជិក សមាជិកា ស.ស.យ.ក ដែលត្រូវប្រឡងបាក់ឌុប ផ្ញើទៅក្រសួងអប់រំ”។ ឯកឧត្តម ហ៊ុន ម៉ានី បានមានប្រសាសន៍ថា៖ «ខ្ញុំមានការភ្ញាក់ផ្អើល ហើយមានការសោកស្តាយជាខ្លាំង ដែលមានបុគ្គល ក៏ដូចជាក្រុមអគតិ ទុច្ចរិតមួយចំនួន ដែលបង្ហោះសារថា ស.ស.យ.ក បានរៀបចំ បញ្ជីរាយនាមសមាជិក សមាជិកា ស.ស.យ.ក ដែលត្រូវប្រឡងបាក់ឌុប ផ្ញើទៅក្រសួងអប់រំ យុវជន

    December 5, 2022