- Khmernote Media
- សង្គម
កាលពីម្សិលមិញនៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២២ យោងតាមប្រភពវីដេអូមួយ បានបង្ហោះ នឹងមានការចែករំលែកជាច្រើនផងនោះ ពីរឿងហួសចិត្ត ដែលជនមិនស្គាល់មុខ បានទៅស្រោចទឹកនៅវត្តមួយកន្លែង កាន់ក្រដាសប្រាក់ ៥០ដុល្លារ ជាលុយក្លែងក្លាយ ដោយជននោះបានជូនបច្ឆ័យលោកបង ១០ដុល្លារ និងកសាងសាលាធាន់ ២០ដុល្លារ ហើយសល់២០ដុល្លារ សុំឱ្យលោកអាប់ជូនគាត់វិញ ដោយព្រះសង្ឃពុំបានដឹងថាជាលុយក្លែងក្លាយនោះទេ។ នៅក្នុងគណនីហ្វេសប៊ុករបស់លោកបង Penh Kimhong បានបង្ហោះវីដេអូ និងបានសរសេររៀបរាប់យ៉ាងដូច្នេះថា៖ “ប្រគេនបច្ច័យក្លែងក្លាយដល់ព្រះសង្ឃ មានញោមម្នាក់មកស្រោចទឹក កាន់បច្ច័យ៥០ដុល្លារដោយប្រាប់លោកថាគ្មានលុយរាយ គាត់បានចូលកសាង២០ដុល្លារ ប្រគេនលោក១០ដុល្លារ សល់២០ដុល្លារ សុំឱ្យលោកអាប់ជូនគាត់វិញ។ ប៉ុន្តែអកុសល លុយក្លែងក្លាយ តើជាការបោកប្រាស់
December 3, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២២ បានចេញសេចក្ដីជូនដំណឹងដល់សាធារណជនទាំងអស់នៅក្នុងរាជធានីភ្នំពេញ មេត្តាជ្រាបថា៖ ក្រសួងអប់រំ យុវជន និងកីឡា នឹងរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ០៥ ធ្នូ ២០២២ រយៈពេលចំនួន ០២ថ្ងៃ គឺនៅថ្ងៃទី៥ និងថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២២ ខាងមុខនេះ។ ដើម្បីចូលរួមចំណែកឱ្យការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិខាងលើ ប្រព្រឹត្តទៅដោយរលូន និងជោគជ័យ ជាពិសេសរក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ តម្លាភាព និងរបៀបរៀបរយ សាធារណៈនៅជុំវិញមណ្ឌលប្រឡងទាំង ៣០មណ្ឌល នៅក្នុងរាជធានីភ្នំពេញ
December 3, 2022 - ព័ត៌មានជាតិ
ខេត្តកោះកុង៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខេត្តកោះកុង នៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២២ បានឱ្យដឹងថា សេចក្ដីជូនដំណឹង ស្តីពីការផ្ដល់កន្លែងស្នាក់នៅ ជូនសិស្សានុសិស្ស ដែលចូលរួមប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២២។ រដ្ឋបាលខេត្តកោះកុង មានកិត្តិយស សូមជម្រាបជូនដំណឹង ដល់មាតាបិតា អាណាព្យាបាលសិស្ស និង ប្អូនៗសិស្សានុសិស្ស ដែលនឹងត្រូវចូលរួមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២២ ខាងមុខជ្រាបថា៖ ដោយមានការយកចិត្តទុកដាក់ពីសំណាក់លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត
December 2, 2022 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២២ បានចេញសេចក្ដី ប្រកាសព័ត៌មានឲ្យបានជ្រាបថា៖ ចាប់ពីថ្ងៃទី៣០ ខែវិច្ឆិកា ដល់ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២២ អគ្គនាយកដ្ឋានអន្តប្រវេសន៍ បានធ្វើការបណ្ដេញជនបរទេសចំនួន១០៤នាក់ ស្រី២៤នាក់ មាន០៥សញ្ជាតិ ក្នុងនោះជនជាតិ ឥណ្ឌាចំនួន០២នាក់ អាមេរិកចំនួន០១នាក់ ឡាវចំនួន០២នាក់ ចិនចំនួន០៤នាក់ និងជនជាតិវៀតណាម ចំនួន៩៥នាក់ ចេញពីព្រះរាជាណាចក្រកម្ពុជា អនុលោមតាមច្បាប់ស្តីពីអន្តោប្រវេសន៍ តាមប៉ុស្តិ៍នគរបាល ច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ និងប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិព្រែកចាក។ ជនបរទេសចំនួន ១០៤នាក់ ខាងលើ ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន ពាក់ព័ន្ធបទល្មើស លួចស្នាក់នៅនិងធ្វើការងារខុសច្បាប់
December 2, 2022 - ព័ត៌មានជាតិ
ខេត្តកំពត៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខេត្តកំពត នៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២២ បានចេញសេចក្ដីជូនដំណឹង ដល់បងប្អូនប្រជាពលរដ្ឋរស់នៅក្នុងខេត្តកំពត មេត្តាជ្រាបថា៖ ដើម្បីអបអរសាទរឆ្លងឆ្នាំសកល ឆ្នាំ២០២៣ នាពេលខាងមុខ រយៈពេល០៣ថ្ងៃ ចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២។ រដ្ឋបាលខេត្តបានត្រៀមរៀបចំកម្មវិធីកម្សាន្ដសប្បាយជាច្រើនដូចតទៅ៖ -ការប្រណាំងទូកនេសាទ -ការសម្តែងឆ័ត្រយន្តហោះ -កម្មវិធីប្រដាល់សេរី និងសម្ដែងក្បាច់គុនបុរាណខ្មែរ -ការប្រគុំតន្ត្រីចំនួន ០៣ទីតាំង (ពហុកីឡាដ្ឋានខេត្ត ទីលានរូបសំណាកព្រះបាទអង្គឌួង និងឆ្នេរ ព្រែកកំពតកោះស្មៅ) -ទស្សនាការបាញ់កាំជ្រួច និងរាប់ថយក្រោយ។ ដើម្បីញ៉ាំងបរិយាកាសនៃកម្មវិធីខាងលើឲ្យកាន់តែមានភាពអធិកអធម និងសប្បាយរីករាយ រដ្ឋបាលខេត្តមានកិត្តិយសសូមគោរពអញ្ជើញ សាធារណៈជន
December 2, 2022 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ សេចក្តីប្រកាសព័ត៌មានរបស់ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានឱ្យដឹងថា នៅថ្ងៃសុក្រ ទី០២ ខែធ្នូ ឆ្នាំ២០២២ អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានចេញសេចក្តីប្រកាសព័ត៌មាន៖ កងរាជអាវុធហត្ថ បានឃើញបណ្ដាញសារព័ត៌មានសង្គមមួយចំនួន ធ្វើការផ្សព្វផ្សាយនូវព័ត៌មានពាក់ព័ន្ធនឹងការអនុវត្តនីតិវិធីតាមផ្លូវតុលាការរបស់មន្ត្រីនគរបាលយុត្តិធម៌ នៃកងរាជអាវុធហត្ថថា “បែកធ្លាយ៖ រឿងចម្លែកនៅក្រុងប៉ោយប៉ែត, កិច្ចសន្យាខ្ចីប្រាក់ប្រែក្លាយជាករណី ឆបោក និងក្លែងឯកសារ ព្រោះចង់លេបផ្ទះកូនបំណុល!!!”។ យើងខ្ញុំសូមបង្ហាញទិដ្ឋភាពច្បាប់ក្នុងក្រមនីតិវិធីព្រហ្មទណ្ឌ មាត្រា១១១ បានចែងថា “កាលណាបានដឹងពីអំពើដែលអាចជាបទឧក្រិដ្ឋ ឬបទមជ្ឈិម ឬបទលហុ មន្ត្រីនគរបាលយុត្តិធម៌អាចធ្វើការស៊ើបអង្កេតបឋមដោយឯកឯង ឬតាមការសុំរបស់ព្រះរាជអាជ្ញា”។ អនុលោមតាមដីកាសម្រេចឱ្យបើកការស៊ើបអង្កេតបឋមរបស់អយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ លេខៈ ១៣៦១ អយ.ក ចុះថ្ងៃទី១៥ ខែវិច្ឆិកា
December 2, 2022 - ព័ត៌មានជាតិ
ខេត្តសៀមរាប៖ យោងតាមការចុះផ្សាយរបស់ អាជ្ញាធរជាតិអប្សរា នៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២២ បានចេញសេចក្ដីជូនដំណឹង ស្ដីពីកម្មវិធីនានា ក្នុងព្រឹត្តិការណ៍ “រំលឹកគុណឣង្គរ” ដែលបើកឱ្យសាធារណជនចូលរួមដោយសេរី។ អាជ្ញាធរជាតិអប្សរាមានកិត្តិយស សូមជ្រាបជូនសាធារណជនទាំងអស់ឱ្យបានជ្រាបថា៖ ដើម្បីចូលរួមអបអរសាទរខួប៣០ឆ្នាំនៃការចុះរមណីយដ្ឋានអង្គរ ទៅក្នុងបញ្ជីនៃសម្បត្តិបេតិកភណ្ឌពិភពលោកនាថ្ងៃទី១៤ ខែធ្នូ ឆ្នាំ១៩៩២ អាជ្ញាធរជាតិអប្សរានឹងរៀបចំប្រារព្ធពិធី «រំលឹកគុណអង្គរ» នៅក្នុងរមណីយដ្ឋានអង្គរ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២២ តាមកម្មវិធីនានា ដូចខាងក្រោម៖ ១- ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២៖ -ចាប់ពីម៉ោង៦ព្រឹក៖ ពិធីបើកព្រឹត្តិការណ៍រំលឹកគុណអង្គរ ក្នុងនោះបងប្អូនប្រជាពលរដ្ឋអាចចូល រួមដាក់បាត្រព្រះសង្ឃ
December 2, 2022 - អន្តរជាតិ
អតីតតារាសម្តែងលោក Jason David Frank ដែលបានទទួលមរណភាពកាលពីខែមុន នៅក្នុងវ័យ ៤៩ឆ្នាំ ត្រូវបានគេរាយការណ៍ថា គាត់បានស្លាប់ដោយសារការធ្វើអត្តឃាត នេះបើតាមការឱ្យដឹងដោយអ្នកនាង Tammie Frank ដែលជាភរិយារបស់គាត់។ លោក Jason ត្រូវបានគេស្គាល់យ៉ាងទូលំទូលាយថា ជាតួអង្គ Power Rangers ពណ៌បៃតង ដែលមានឈ្មោះថា Tommy Oliver ។ ខ្សែភាពយន្តចុងក្រោយរបស់លោកគឺ Legend of the White Dragon គ្រោងនឹងចេញផ្សាយនៅឆ្នាំក្រោយ បន្ទាប់ពីយុទ្ធនាការ Kickstarter ជោគជ័យ។ ឥឡូវនេះភរិយារបស់គាត់ គឺអ្នកស្រី Tammie
December 2, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២២ បានចេញសេចក្តីជូនដំណឹង ស្តីពី ការបញ្ចៀសចរាចរយានយន្តគ្រប់ប្រភេទជាបណ្ដោះអាសន្នក្នុងអំឡុងពេល ប្រារព្ធពិធីជួបជុំសំណេះសំណាលជាមួយមន្ត្រីគណបក្សប្រជាជនកម្ពុជាខេត្តកណ្តាល ។ រដ្ឋបាលរាជធានីភ្នំពេញ សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ក្នុងរាជធានីភ្នំពេញ ឱ្យបានជ្រាបថា នៅថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង ០៧:០០នាទីព្រឹក គណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជានឹងរៀបចំប្រារព្ធពិធីជួបជុំសំណេះសំណាលជាមួយមន្ត្រីគណបក្សប្រជាជនកម្ពុជា ខេត្តកណ្តាល នៅវិមាន៧មករា ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា។ ដើម្បីឱ្យកម្មវិធីខាងលើប្រព្រឹត្តទៅដោយរលូន រក្សាបាននូវសន្តិសុខ
December 2, 2022 - ព័ត៌មានជាតិ
ក្រុមស្រាវជ្រាវជីវចម្រុះបាតសមុទ្ររបស់ កម្មវិធីអភិរក្សតំបន់ឆ្នេរ និងសមុទ្រ នៃអង្គការសត្វព្រៃ និងរុក្ខជាតិអន្តរជាតិ Fauna and Flora International ហៅកាត់ FFI មានក្តីសោមនស្សរីករាយបំផុតដែរពួកយើងបានបញ្ចប់កិច្វការស្រាវជ្រាវនៅធនធានលើបាតសមុទ្រនៅប្រជុំកោះប៉ូលូវ៉ៃ របស់ប្រទេសកម្ពុជា ប្រកបដោយជោគជ័យ ដែលមានការសហការពីក្រុមហ៊ុនខ្មែរដាយគ្រុប ខូដារដាយវឺ និង មូលិធិកោះសង្សារ។ គួរបញ្ជាក់ផងដែរថា នេះជាលើកទី2 ក្នុងឆ្នាំ 2022នេះ ដែលពួកយើងបានធ្វើការស្រាវជ្រាវជីវចម្រុះបាតសមុទ្រនៅទីតាំងកោះពូលូវៃនេះ។ ហើយពួកយើងក៏ជាក្រុមការងារដំបូងគេ នៅប្រទេសកម្ពុជាដែរបានធ្វើការស្រាវជ្រាវនេះផងដែរ។ កិច្ចស្រាវជ្រាវគឺដើម្បីការវាយតំលៃសក្តានុពល និងសុខភាពប្រព័ន្ធអេកូស៊ី និងជីវចម្រុះ បាតសមុទ្រ។ ប្រជុំកោះពូលូវ៉ៃ នៃប្រទេសកម្ពុជា ពោពេញដោយសក្តានុពល មានជីវចម្រុះសម្បូរបែប ប្រភេទផ្កាដ៏ស្រស់ស្អាត
December 2, 2022









