Khmernote Media
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២២ បានឱ្យដឹងថា នៅព្រឹកថ្ងៃទី១នេះ មានបេក្ខជនមួយចំនួន មកពីខេត្តឧត្តរមានជ័យ បាត់ដំបង កំពង់ស្ពឺ ត្បូងឃ្មុំ មណ្ឌលគិរី ដែលមានបញ្ហាសុខភាពនៅក្នុងដំណើរសំណេរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ០៥ ធ្នូ ២០២២។ ក្នុងនោះបេក្ខជនមួយចំនួន បានបន្តការប្រឡងឡើងវិញក្រោមការយកចិត្តទុកដាក់មើលថែពីក្រុមគ្រូពេទ្យ បន្ទាប់ពីមានអាការៈធូរស្រាល និងបេក្ខជនផ្សេងទៀតត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ។ ក្រសួងអប់រំ យុវជន និងកីឡា ជំរុញលើកចិត្តឱ្យបេក្ខជនប្រឡងទាំងអស់ត្រូវថែរក្សាសុខភាពឱ្យបានល្អ សម្រាក និងបរិភោគអាហារឱ្យបានគ្រប់គ្រាន់ប្រកបដោយអនាម័យ ដើម្បីទទួលបានលទ្ធផលល្អប្រសើរក្នុងការប្រឡង ៕ ប្រភព៖ MoEYS

    December 5, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២២ បានឱ្យដឹងថា ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានបង្ហាញក្ដីរីករាយចំពោះសិស្សានុសិស្ស ផ្លាស់ប្ដូរឥរិយាបថ មកប្រឡងបើកចម្លងគ្នា ឥឡូវនេះមកប្រឡងឈរលើចំណេះដឹងខ្លួនឯង។ ថ្លែងខណៈអញ្ជើញបើកហឹបវិញ្ញាសាប្រឡងបាក់ឌុប នាថ្ងៃចន្ទ ១២កើត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក បស ២៥៦៦ ត្រូវនឹងថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២២នេះ នៅវិទ្យាល័យព្រះសីសុវត្ថិ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានសង្កេតឃើញថា បេក្ខជនប្រឡងទាំងអស់

    December 5, 2022
  • ព័ត៌មានជាតិ

    (ឧត្តរមានជ័យ)៖ ដំណើរការប្រឡងមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ៥ ធ្នូ ២០២២ នៅទូទាំងប្រទេសបានចាប់ផ្តើមជាមួយនឹងបរិយាកាសស្ងប់ស្ងាត់ និងរបៀបរៀបរយល្អ​។ ក្នុងនោះផងដែលយោងតាមការបង្ហោះរបស់ អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ បានឱ្យដឹងថា បេក្ខជន​ប្រឡងបាក់ឌុប​ម្នាក់នៅខេត្ត​ឧត្តរមានជ័យ​ ​​ត្រូវ​បាន​ដាក់អោយនៅបន្ទប់ប្រឡងដាច់ដោយឡែក ក៏ព្រោះតែបេក្ខជនរូបនេះមាន​​វិជ្ជមានកូវីដ​ ​១៩​។ អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ បានឱ្យដឹងថា ៖ «ថ្ងៃ​ទី០៥/១២/២០២២ បេក្ខជន​ឈ្មោះ​ វ៉ាន់​ សុខឿន​ (ស)​ បន្ទប់​:​១១​ លេខតុ:២៦១​ វិជ្ជមានកូវីដ​១៩។ គាត់​ត្រូវ​បាន​ដាក់អោយនៅបន្ទប់ប្រឡងដាច់ដោយឡែក។ លោកប្រធាន​មន្ទីរ​ អប់រំ​ យុវជន​ និងកីឡា​ ខេត្តឧត្តរមានជ័យ​ បានយកទូសម្លាប់មេរោគ ពីមន្ទីរ

    December 5, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២២ បានឱ្យដឹងថា នៅព្រឹកនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រី ក្រសួងអប់រំ យុវជន និងកីឡា អញ្ជើញផ្តល់កិត្តិយសបើកហឹបវិញ្ញាសានៅតាមបន្ទប់ប្រឡងសម្រាប់ព្រឹកថ្ងៃទី១ នៃដំណើរការសំណេរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅតាមមណ្ឌលប្រឡងវិទ្យាល័យព្រះស៊ីសុវត្ថិត្រួតពិនិត្យដោយអង្គភាពប្រឆាំងអំពើពុករលួយ សហភាពសហព័ន្ធយុវជនកម្ពុជា និងអ្នកពាក់ព័ន្ធចូលរួម ដើម្បីពិនិត្យភាពបិទជិត មានបិទស្កុត និងត្រាស្រោមប្រធានវិញ្ញាសា នៅចំពោះមុខបេក្ខជន។ វិញ្ញាសាទាំងអស់ត្រូវបានជ្រើសរើស តាក់តែង រៀបចំ និងគ្រប់គ្រងដោយក្រសួងអប់រំ យុវជន និងកីឡា។ វិញ្ញាសាប្រឡងត្រូវបានកំណត់សម្រាប់ថ្នាក់វិទ្យាសាស្ត្រ និងសម្រាប់ថ្នាក់វិទ្យាសាស្ត្រសង្គម។

    December 5, 2022
  • ព័ត៌មានជាតិ

    យោងតាមការបង្ហោះនៅលើគណនីហ្វេសប៊ុករបស់ ក្រសួងអប់រំ យុវជន និងកីឡា បានឲ្យដឹងថា បេក្ខជនទាំងអស់បាន​ចូលក្នុងមណ្ឌលប្រឡងនៅគ្រប់រាជធានី ខេត្ត ដោយមានការត្រួតពិនិត្យ និងផ្ទៀងផ្ទាត់យ៉ាងយកចិត្តទុកដាក់ពីសំណាក់គណៈមេប្រយោគ អាជ្ញាធរមានសមត្ថកិច្ច អង្គភាពប្រឆាំងអំពើពុករលួយ នៅព្រឹកថ្ងៃទី១ នៃដំណើរការសំណេរប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម័យប្រឡង៖ ០៥ ធ្នូ​​ ២០២២។ បេក្ខជនទាំងអស់ ត្រូវអនុវត្តឱ្យបានខ្ជាប់ខ្លួននូវវិធានសុខភាព និងសុវត្ថិភាពសម្រាប់ការប្រឡងសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ០៥ ធ្នូ ២០២២ ត្រូវរក្សាគម្លាតសុវត្ថិភាព និងពាក់ម៉ាស់ឱ្យបានត្រឹម ត្រូវជាប្រចាំនៅក្នុងមណ្ឌលប្រឡង។ ក្រសួងអប់រំ យុវជន និងកីឡាសូមអំពាវនាវដល់បេក្ខជនទាំងអស់ត្រូវគោរពបទប្បញ្ញត្តិនៃការប្រឡងឱ្យបានល្អប្រសើរ ជាពិសេសមិនត្រូវលាក់ទុកជាប់នឹងខ្លួននូវឧបករណ៍អេឡិចត្រូនិចគ្រប់ប្រភេទចូលក្នុងមណ្ឌលប្រឡង ឬបន្ទប់ប្រឡងជាដាច់ខាត។ ក្នុងករណីរកឃើញថាបានប្រព្រឹត្តសកម្មភាពផ្ទុយនឹងបទប្បញ្ញត្តិ និងកម្រិតវិន័យ

    December 5, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បានផលិតនូវវីដេអូខ្លីមួយ ដើម្បីពន្យល់ពីបទប្បញ្ញត្តិសម្រាប់បេក្ខជនត្រូវយល់ដឹង និងអនុវត្តនៅក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សម័យប្រឡង ០៥ ខែធ្នូ ឆ្នាំ២០២២។ ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ចំណេះទូទៅ និងបំពេញវិជ្ជា ឆ្នាំនេះ មានបេក្ខជនសរុបចំនួន១២​៨​ ១៣៤នាក់។ ការប្រឡងមានចំនួនពីរថ្ងៃ ចាប់ពីថ្ងៃទី៥ ដល់ ទី៦ ខែធ្នូ ឆ្នាំ២០២២៕

    December 4, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមសារលិខិតរបស់ រាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២២ បានចេញអនុក្រឹត្យ សម្រេចការបង្កើតមូលនិធិកម្ពុជាគ្មានមីនឆ្នាំ២០២៥ ។ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា​ សម្តេចតេជោ ហ៊ុន សែន បានសម្រេចបង្កើត “មូលនិធិកម្ពុជាគ្មានមីនឆ្នាំ២០២៥” សរសេរជាអក្សរកាត់ “ម.ក.គ.ម- ២០២៥។ សម្រាប់គ្រប់គ្រងថវិកាក្នុងការបោសសម្អាតមីន និងគ្រាប់មិនទាន់ផ្ទុះ ព្រមទាំងរំដោះផ្ទៃដីសង្ស័យ មានមីន និងគ្រាប់មិនទាន់ផ្ទុះ ដើម្បីចូលរួមគាំទ្រគោលដៅកម្ពុជាអស់មីនឆ្នាំ២០២៥។ នៅក្នុងសារលិខិត បានឱ្យដឹងទៀតថា ម.ក.គ.ម មានប្រភពធនធានពី៖ -វិភាគទានដំបូងពីថវិការដ្ឋចំនួន ១២៣ ១៨០ លានរៀល សមមូលនឹងប្រមាណ ៣០(សាមសិប)

    December 3, 2022
  • ព័ត៌មានជាតិ

    ខេត្តសៀមរាប៖ យោងតាមការចុះផ្សាយរបស់ អាជ្ញាធរជាតិអប្សរា នៅថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២២ បានចេញសេចក្តីជូនដំណឹង ស្តីពី ការរៀបចំព្រឹត្តិការណ៍ រត់ពាក់កណ្ដាលម៉ារ៉ាតុនអន្តរជាតិ នៅបរិវេណមុខប្រាសាទអង្គរវត្ត ។ អាជ្ញាធរជាតិអប្សរាមានកិត្តិយស សូមជូនដំណឹងដល់សាធារណជន ព្រមទាំងបងប្អូនប្រជាពលរដ្ឋទាំងអស់មេត្តាជ្រាបថា គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា សហការជាមួយរដ្ឋបាលខេត្តសៀមរាប មន្ទីរ-អង្គភាពពាក់ព័ន្ធ និងអាជ្ញាធរជាតិអប្សរា នឹង រៀបចំព្រឹត្តការណ៍ទិវារត់ប្រណាំងពាក់កណ្ដាលម៉ារ៉ាតុនអន្តរជាតិលើកទី២៧ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២២ នៅក្នុងតំបន់រមណីយដ្ឋានអង្គរ ខេត្តសៀមរាប លើវិញ្ញាសាររត់ប្រណាំងចំនួន០៤ប្រភេទ ដូចខាងក្រោម៖ -ចម្ងាយ២១គីឡូម៉ែត្រ មានអ្នកចូលរួម ១,៧៥០នាក់ ចាប់ផ្តើមរត់ ម៉ោង៥ និង៤៥នាទី

    December 3, 2022
  • អន្តរជាតិ

    ថៃ៖ បុរសជាអ្នកផលិតនិងចែកចាយថ្នាំសម្រកទម្ងន់ម្នាក់ត្រូវបានអាជ្ញាធរថៃចាប់ខ្លួនជុំវិញករណីមានមនុស្សចំនួន ៣នាក់បានស្លាប់បាត់បង់ជីវិត ក្រោយពេលប្រើប្រាស់ថ្នាំសម្រកទម្ងន់របស់គាត់។ បើយោងតាមការចុះផ្សាយារបស់បណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ នៅព្រឹកថ្ងៃសោរ៍ ទី៣ ខែធ្នូនេះបានបញ្ជាក់ថា ជនជាប់ចោទរូបនេះមានឈ្មោះថា Natthawa អាយុ ៥០ឆ្នាំ ខណៈការចាប់ខ្លួនរូបគាត់ត្រូវធ្វើឡើងដោយប៉ូលិសជំនាញក្រុងបាងកក ដែលបានចុះទៅដល់ខុនដូររបស់របស់គាត់តែម្តង។ ប្រភពខាងលើបានបន្តថា ថ្នាំសម្រកទម្ងន់របស់លោក Natthawa គឺជាប្រភេទថ្នាំគ្រាប់ ដែលទទួលបានការពេញនិយមយ៉ាងខ្លាំងនៅក្នុងចំណោមពលរដ្ឋថៃដែលកំពុងមានបញ្ហាឡើងទម្ងន់។ បើតាមក្រុមមន្ត្រីជំនាញផ្នែកឱសថថៃបានរកឃើញថា នៅក្នុងថ្នាំសម្រកទម្ងន់ដែលលោក Natthawa បានផលិតឡើងនោះគឺមានផ្ទុកនូវសារធាតុមួយចំនួន ដែលត្រូវបានហាមឃាត់ដោយរដ្ឋបាលផ្នែកឱសថនិងចំណីអាហារ។ យ៉ាងណាក្តី គិតត្រឹមពេលនេះគេនៅមិនទាន់ដឹងច្បាស់ថា លោក Natthawa នឹងត្រូវទទួលទោសកម្រិតណា ឬត្រូវសងថ្លៃជំងឺចិត្តទៅកាន់ក្រុមគ្រួសាររបស់ជនរងគ្រោះប៉ុណ្ណានោះទេ៕ អត្ថបទ៖ ភក្តី ប្រភព៖ បាងកកប៉ុស្តិ៍

    December 3, 2022
  • សង្គម

    (ពោធិ៍សាត់)៖ កញ្ញា សូ សាន ដែលជាក្រុមហ៊ុន SoSan Global Co.,Ltd និងជាសប្បុរសជនមួយរូប កំពុងទទួលបានការស្ងើចកោតសរសើរជាខ្លាំង ក្រោយបង្ហាញសកម្មភាពជួយសង្គមជាបន្តបន្ទាប់។ ក្រោយពីបានចំណាយថវិកាផ្ទាល់ខ្លួនទិញសម្ភារៈសិក្សាក្នុងវិទ្យាល័យមួយនៅខេត្តពោធិ៍សាត់ ថ្មីៗនេះកញ្ញាបានធ្វើឱ្យប្រជាជនក្នុងឃុំត្នោតជុំ សប្បាយរីករាយជាខ្លាំង ដោយកញ្ញា សូ សាន បានចំណាយថវិកាផ្ទាល់ខ្លួន រហូតដល់ទៅ៥០០០ដុល្លារ ជាការរួមចំណែកជួយសាងសង់ស្ពានមួយនៅឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ដែលបានទទួលរងការខូចខាត ដោយសារគ្រោះធម្មជាតិ។ ប្រជាពលរដ្ឋម្នាក់ដែលមានគណនីហ្វេសប៊ុកឈ្មោះ ស្រីកែវ ពោធិ៍សាត់ បានសរសេរថ្លែងអំណរគុណដល់កញ្ញា សូ សាន យ៉ាងដូច្នេះថា «ក្នុងនាមខ្ញុំជាអ្នករស់នៅជិតស្ពាន ដែលគ្រោះធម្មជាតិឆក់យកបាត់ ឥលូវបានមីងស្អាត

    December 3, 2022