Khmernote Media
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ អគ្គិសនីកម្ពុជា នៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២២ បានចេញសេចក្តីជូនដំណឹងស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរតម្លើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញអគ្គិសនីរបស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ នៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២២ ដល់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២២ នៅតំបន់មួយចំនួនទៅតាមពេលវេលា និងទីកន្លែងដូចសេចក្តីជូនដំណឹងលម្អិតខាងក្រោម។ បើទោះបីជាមានការខិតខំថែរក្សាមិនឲ្យមានការប៉ះពាល់ដល់ការផ្គត់ផ្គង់អគ្គិសនីធំដុំយ៉ាងណាក៏ដោយក្តី ប៉ុន្តែការផ្គត់ផ្គង់ចរន្តអគ្គិសនីនៅតំបន់ខាងលើអាចនឹងមានការរអាក់រអួលខ្លះៗជៀសមិនផុតដែលយើងខ្ញុំស្នើសុំអភ័យទោសទុកជាមុន ៕ ប្រភព៖ អគ្គិសនីកម្ពុជា – EDC

    December 8, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២២ បានឱ្យដឹងថា កម្ពុជាបន្ដស្វែងរកអដ្ឋិធាតុទាហានអាមេរិកដែលបានបាត់ខ្លួននៅសល់៤៨រូប សម្រាប់ឆ្នាំ២០២៣ខាងមុខ ដើម្បីធ្វើឱ្យកម្មវិធីស្វែងរកអដ្ឋិធាតុទាហានអាមេរិកទទួលបានជោគជ័យ។ ក្នុងជំនួបពិភាក្សាការងារជាមួយសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ កាលពីរសៀលថ្ងៃទី៦ ខែធ្នូ ឆ្នាំ ២០២២ នៅវិមានរដ្ឋសភា លោកស្រី Ann Mills-Griffiths ប្រធានសម្ព័ន្ធជាតិនៃគ្រួសារឈ្លើយ សឹក និងទាហានអាមេរិកបាត់ខ្លួនក្នុងអាស៊ីអាគ្នេយ៍ ដែលហៅកាត់ថា (POW/MIA) បានថ្លែងអំណរគុណសម្តេច ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា ក្នុងការងារស្វែងរកអដ្ឋិធាតុទាហានអាមេរិកដែលបានបាត់ខ្លួនក្នុងសម័យសង្គ្រាម។ លោកស្រីក៏បានលើកឡើងដែរថា ប្រទេសកម្ពុជា គឺជាប្រទេសមួយដែលផ្តល់កិច្ចសហប្រតិបត្តិការល្អជាងគេ

    December 7, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ ក្រសួងមហាផ្ទៃ បានឱ្យដឹងថា សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក (គ.ស.ច.គ) បានណែនាំដល់ក្រុមហ៊ុនផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ និងក្រសួងសាធារណការ និងដឹកជញ្ជូន ត្រូវមានការសិក្សាបន្ថែមទៀត ដើម្បីធានាឱ្យបាននូវការកាត់បន្ថយគ្រោះថ្នាក់ នៅលើផ្លូវល្បឿនលឿននេះអោយបានទាបបំផុត។ នាឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រារព្ធទិវាអន្តរជាតិរំលឹកដល់ជនរងគ្រោះ ដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក លើកទី១៧ ដែលប្រារព្ធឡើងនៅសួនមុខវត្តបុទុមវតី ស្ថិតនៅសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ នាថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២២នេះ សម្តេចក្រឡាហោម ស ខេង បានកត់សម្គាល់អំពីស្ថានភាពគ្រោះថ្នាក់ចរាចរណ៍ នៅលើផ្លូវល្បឿនលឿន ដែលទើបបានកសាង

    December 7, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២២ បានឱ្យដឹងថា សម្ដេចក្រឡាហោម ស ខេង បានមានប្រសាសន៍ថា សម្តេច “មិនគាំទ្រដាច់ខាតចំពោះជនបើកបរបង្កគ្រោះថ្នាក់ដល់ជីវិតអ្នកដទៃ បែររួចខ្លួនត្រឹមបង់លុយ”។ នេះបើយោងតាមការផ្តល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មាន ក្នុងពិធីប្រារព្ធទិវាអន្តរជាតិរំលឹកដល់ជនរងគ្រោះ ដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក លើកទី១៧ ដែលពិធីនេះប្រារព្ធឡើងនៅសួនមុខវត្តបុទុមវតី ស្ថិតនៅសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ សម្ដេចក្រឡាហោម ស ខេង បានថ្លែងយ៉ាងដូច្នេះថា៖ “ខ្ញុំគិតថា មិនមែនជារឿងទូទៅ វាមកពីកន្លែងខ្លះ ឬបុគ្គល ហើយខ្ញុំក៏ចង់ដឹងព័ត៌មានជាក់លាក់ ដើម្បីចាត់វិធានការមួយឱ្យសមស្របផងដែរ ហើយខ្ញុំមិនគាំទ្រទេចំពោះរឿងអឹចឹង។ ”

    December 7, 2022
  • អន្តរជាតិ

    វៀតណាម៖ ស្ត្រីវ័យ ៥៦ឆ្នាំម្នាក់ រស់នៅទីក្រុងហាណូយ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ បន្ទាប់ពីគាត់មានអាការក្អួត និងវិលមុខ ក្រោយទទួលទានពោតលីងត្រឹម ២ដុំតូច ខណៈការធ្វើតេស្តបង្ហាញថា គាត់ក៏មានសារធាតុកញ្ឆា THC នៅក្នុងខ្លួនផងដែរ។ វេជ្ជបណ្ឌិត ង្វៀន ទ្រុងង្វៀន (Nguyen Trung Nguyen) ប្រធាននាយកដ្ឋានគ្រប់គ្រងជាតិពុលបាននិយាយកាលពីថ្ងៃច័ន្ទថា ស្ត្រីម្នាក់នោះត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ Bach Mai ដោយមានអាការរវើរវាយ។ គ្រួសាររបស់គាត់បាននិយាយថា ប្រហែលមួយម៉ោងបន្ទាប់ពីស្ត្រីនោះបានទទួលទានពោតលីងដែលកូនរបស់គាត់ទិញពីអនឡាញ គាត់ក៏ចាប់ផ្តើមបង្ហាញរោគសញ្ញាវិលមុខ និងក្អួត។ គ្រូពេទ្យ​បាន​ធ្វើ​រោគ​វិនិច្ឆ័យ​ឱ្យគាត់ថា​ គាត់ពុល​អាហារ ហើយ​បន្ទាប់​ពី​ព្យាបាល​រួច ឥឡូវ​នេះគាត់​កំពុង​ស្ថិត​ក្នុង​ការ​មើល​ថែ​យ៉ាង​យក​ចិត្ត​ទុក​ដាក់។ លោក ង្វៀន បាននិយាយថា វាជាលើកទីមួយហើយ

    December 7, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២២ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីការសំណេរនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម័យប្រឡង ៖ ០៥ ធ្នូ ២០២២។ ក្រសួងអប់រំ បានឱ្យដឹងថា ដំណើរការសំណេរនៃការប្រឡងសញ្ញាបត្រមធ្យម សិក្សាទុតិយភូមិ បានប្រព្រឹត្តទៅរយៈពេលពីរថ្ងៃ គឺថ្ងៃទី០៥ និងទី០៦ ខែធ្នូ ឆ្នាំ២០២២។ បេក្ខជនចុះឈ្មោះប្រឡងសរុបចំនួន ១២៨ ១៣៥នាក់ ស្រី ៦៨ ៧៧១នាក់, មណ្ឌលប្រឡង ២២១, និងត្រូវជា ៥១៧៤បន្ទប់។ ក្នុងនោះឃើញថា

    December 7, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលសង្កាត់ចោមចៅទី៣ នៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២២ បានឱ្យដឹងថា កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌពោធិ៍សែនជ័យ ដឹកនាំដោយលោក សក់ ច័ន្ទកញ្ញារិទ្ធ អភិបាលនៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ ដោយមានការចូលរួមជាមួយលោក វ៉ាសាវឿន ចៅសង្កាត់ចោមចៅទី៣។ បានចុះបង្ក្រាបទីតាំងល្បែងស៊ីសងរបស់ជនជាតិចិនមួយកន្លែងនៅចំណុចហាងយីហោ ជិង សៀកឡាយ ភូមិព្រៃទា១ ដកហូតសម្ភារមួយចំនួន កាលពីវេលាម៉ោង៤រសៀល ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២២។ បច្ចុប្បន្នទីតាំងខាងត្រូវបានបិទជាបណ្តោះអាសន្ន៕ ប្រភព៖ រដ្ឋបាលសង្កាត់ចោមចៅទី៣

    December 7, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមគណនីផេកហ្វេសប៊ុកផ្ទាល់របស់ ក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា នាព្រលប់ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២២ ប្រធានគណៈមេប្រយោគទូទាំងប្រទេស គណៈកម្មការអប្បមាទ ជំនួយការអប្បមាទប្រចាំខេត្តនីមួយៗ បានដឹកជញ្ជូនសន្លឹកកិច្ចការរបស់បេក្ខជនក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម័យប្រឡង៖ ០៥ ធ្នូ ២០២២ មករក្សាទុកនៅតាមសាលាខេត្តនីមួយៗ យ៉ាងមានសុវត្ថិភាព ដោយមានបិត Sceller ការពារនៅលើទ្វារបន្ទប់រក្សាទុកសន្លឹកកិច្ចការ រង់ចាំដល់ព្រឹកស្អែកនឹងដឹកមករក្សាទុកនៅវិទ្យាល័យព្រះស៊ីសុវត្ថិ។ ដោយឡែកសន្លឹកកិច្ចការនៅខេត្តកំពង់ស្ពឺ និងរាជធានីភ្នំពេញបានដឹកមករក្សាទុកនៅវិទ្យាល័យព្រះស៊ីសុវត្ថិ។ សូមជម្រាបថា លទ្ធផលប្រឡងនឹងត្រូវប្រកាសនៅតាមមណ្ឌលប្រឡងក្នុងរាជធានីភ្នំពេញ និងខេត្តកណ្ដាល នារសៀលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២ និងនៅតាមមណ្ឌលប្រឡងក្នុងខេត្តផ្សេងទៀត នាថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២

    December 7, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២២ បានចេញសេចក្តីបកស្រាយបំភ្លឺរបស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ទាក់ទងទៅនឹងករណីគ្រោះថ្នាក់ចរាចរណ៍កាលពីថ្ងៃចន្ទ ទី០៥ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង០២ និង១០នាទី ត្រង់ចំណុចមុខបង្គោលភ្លើងទី៤ ខាងកើត លើស្ពានជ្រោយចង្វារចាស់ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។ ករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងរថយន្តម៉ាក LEXUS NX200t ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2BB-9989 បានធ្វើ ដំណើរតាមបណ្តោយស្ពានជ្រោយចង្វារចាស់ ទិសដៅពីលិចទៅកើត លុះដល់ចំណុចកើតហេតុខាងលើ បានបុក

    December 6, 2022
  • ព័ត៌មានជាតិ

    ខេត្តកំពង់ស្ពឺ៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាល ខេត្តកំពង់ស្ពឺ បានឱ្យដឹងថា នៅព្រឹកថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២២ ឯកឧត្តមវ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ បាននាំយកម៉ូតូឌ្រីមសង់១គ្រឿង ទៅប្រគល់ជូនកីឡាការិនី វ៉ឹត ចន្ថា រស់នៅក្នុងស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ដែលទើបទទួលបានមេដាយចំនួន៣គ្រឿង ផ្នែកកីឡាអត្តពលកម្មជាតិលើកទី១ជនពិការ ដែលទើបតែនឹងបញ្ចប់ទៅកាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ កន្លងទៅ។ សូមបញ្ជាក់ផងដែរថា កីឡាការិនីជនពិការ វិត ចន្ថា អត្តពលិកជនពិការកម្ពុជា ដណ្តើមបានមេដាយសរុប ៣គ្រឿង ក្នុងនោះមេដាយមាស ១គ្រឿង, ប្រាក់

    December 6, 2022