- Khmernote Media
- ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២២ បានឱ្យដឹងថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជាអធិបតីបើកពិធីបុណ្យសមុទ្រលើកទី៩ ជុំទី៣ ដែលប្រារព្ធធ្វើឡើងនៅបរិវេណទីលានសម្តេចតេជោ ក្នុងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ ពិធីបុណ្យសមុទ្រនៅឆ្នាំនេះរៀបចំឡើងក្រោមប្រធានបទ «ឆ្នេរនៃសន្តិភាព ឆ្នេរនៃក្តីសង្ឃឹម»។ ការដាក់ចេញនូវប្រធានបទនេះ គឺសមស្របជាមួយបរិបទកម្ពុជា ដែលសន្តិភាពបានដើរតួនាទីយ៉ាងសំខាន់ដល់ការអភិវឌ្ឍប្រទេសជាតិ បង្កើតជាក្តីសង្ឃឹមយ៉ាងមុតមាំសម្រាប់ប្រជាជនទាំងមូល។ ក្នុងន័យនេះ សន្តិភាព គឺពិតជាមិនអាចខ្វះបានសម្រាប់ការទ្រទ្រង់ការអភិវឌ្ឍប្រទេសជាតិ ខណៈដែលក្តីសង្ឃឹមជាច្រើនសម្រាប់ពេលអនាគត បានកំពុងបង្កើតជាកាលានុវត្តភាពច្រើនផ្តើមចេញពីសន្តិភាពនេះ។ ពិធីបុណ្យសមុទ្រត្រូវបានរៀបចំជាលើកដំបូងនៅក្នុងឆ្នាំ២០១១ ក្នុងខេត្តព្រះសីហនុ ដើម្បីអបអរសាទរឆ្នេរសមុទ្រកម្ពុជា បានចូលជាសមាជិកក្លឹបឆ្នេរសមុទ្រ ដែលស្អាតបំផុតលើសកលលោក។ ពិធីបុណ្យសមុទ្រ ត្រូវបានរៀបចំឡើងដោយឈរលើគោលការណ៍
December 10, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ សាលាខណ្ឌដង្កោ រាជធានីភ្នំពេញ នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២២ បានចេញសេចក្តីជូនដំណឹង ស្តីពីការរៀបចំសណ្តាប់ធ្នាប់តាមដងផ្លូវក្រវ៉ាត់ក្រុងទី២(ផ្លូវ៥០ម៉ែត្រ) ស្ថិតនៅក្នុងសង្កាត់ដង្កោ សង្កាត់ជើងឯក និងសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។ រដ្ឋបាលខណ្ឌដង្កោ សូមជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ និងអាជីវករលក់ដូរជាពិសេសម្ចាស់អាជីវកម្មដែល កំពុងប្រកបរបបទិញលក់អេតចាយទាំងអស់ស្ថិតនៅតាមផ្លូវក្រវ៉ាត់ក្រុងទី២(ផ្លូវ៥០ម៉ែត្រ) ស្ថិតក្នុងសង្កាត់ដង្កោ សង្កាត់ជើងឯក និងសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ឱ្យបានជ្រាបថា៖ ដើម្បីចូលរួមសហការរក្សារបៀបរៀបរយ សណ្ដាប់ធ្នាប់ តាមផ្លូវសាធារណៈ ដើម្បីសម្រួលការកកស្ទះចរាចរណ៍ និងចូលរួមចំណែកលើកកម្ពស់ សោភ័ណភាព ក្នុងភូមិសាស្ត ខណ្ឌដង្កោ រាជធានីភ្នំពេញ រដ្ឋបាលខណ្ឌដង្កោ
December 10, 2022 - អន្តរជាតិ
ប្រធានាធិបតីបារាំងលោក Emmanuel Macron កាលពីថ្ងៃសុក្រ ទី០៩ ខែធ្នូ ឆ្នាំ២០២២ បានប្រកាសថា ប្រទេសបារាំងនឹងផ្ដល់ស្រោមអនាម័យដោយឥតគិតថ្លៃនៅតាមឱសថស្ថាន សម្រាប់ពលរដ្ឋដែលមានអាយុក្រោម ២៥ឆ្នាំ។ ចំណាត់ការនេះបានធ្វើឡើង នៅពេលដែលជំងឺកាមរោគកំពុងកើនឡើងក្នុងចំណោមមនុស្សវ័យក្មេង ខណៈអតិផរណាពិសេសក្នុងឆ្នាំនេះ កំពុងប៉ះពាល់យ៉ាងខ្លាំងដល់ថវិការបស់ប្រជាជនក្រីក្រ។ ស្ត្រីដែលមានអាយុក្រោម ២៥ឆ្នាំ ក៏អាចទទួលបានការពន្យារកំណើតដោយឥតគិតថ្លៃ ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាល ដើម្បីធានាថា មនុស្សវ័យក្មេងមានប្រាក់ចំណូលទាំងអស់ អាចការពារការមានផ្ទៃពោះដែលមិនចង់បាន។ លោក Macron បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ស្រោមអនាម័យនឹងផ្ដល់ដោយមិនគិតថ្លៃនៅឯឱសថស្ថាន សម្រាប់នរណាម្នាក់ដែលមានអាយុពី ១៨ ទៅ ២៥ ចាប់ពីថ្ងៃទី០១ ខែមករា។ ប៉ុន្តែបន្ទាប់ពីពិធីករទូរទស្សន៍បារាំង និងអ្នកផ្សេងទៀត
December 10, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២២ បានឱ្យដឹងថា តាមការស្រាវជ្រាវជាក់ស្ដែងរបស់មន្រ្តីជំនាញ ក.ប.ប. សាខារាជធានីភ្នំពេញ និងសហការជាមួយក្រុមការងារចំពោះកិច្ចបទល្មើសអនឡាញ និងកម្មសិទ្ធិបញ្ញា នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២ ដឹកនាំដោយលោកអគ្គនាយករង នៃអគ្គនាយកដ្ឋាន ក.ប.ប. បានចូលត្រួតពិនិត្យ និងឆែកឆេរឃ្លាំងស្តុកទំនិញមួយកន្លែងដែលសង្ស័យថាពុំអនុលោមតាមបទប្បញ្ញត្តិជាធរមាន។ ក្នុងនោះផងដែរ មន្រ្តីជំនាញឃាត់ទុកបណ្ដោះអាសន្ននូវទំនិញ ដោយតម្រូវម្ចាស់ចូលខ្លួនមកបំភ្លឺដល់មន្រ្តីជំនាញនៅអគ្គនាយកដ្ឋាន ក.ប.ប. ៕ ប្រភព៖ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ
December 10, 2022 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២២ បានឱ្យដឹងថា ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សហការជាមួយរដ្ឋបាលខេត្តសៀមរាប និងអាជ្ញាធរជាតិអប្សរា នឹងរៀបចំ ព្រឹត្តិការណ៍ «រាត្រីចងចាំ ឆ្នាំ២០២២» នៅថ្ងៃទី១៤ ខែធ្នូ ខាងមុខនេះ នៅខេត្តសៀមរាប ។ យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដែលចេញផ្សាយនាល្ងាចថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២២ ព្រឹត្តិការណ៍វប្បធម៌នេះ នឹងប្រារព្ធធ្វើឡើងនៅបរិវេណខាងកើត ប្រាសាទអង្គរវត្ត ចាប់ពីម៉ោង ១៧:០០ តទៅ ក្នុងគោលបំណងចូលរួមអបអរសាទរខួប៣០ឆ្នាំ នៃការការដាក់បញ្ចូលរមណីយដ្ឋានអង្គរក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌រូបីនៃពិភពលោករបស់អង្គការយូណេស្កូ។ មហាព្រឹត្តការណ៍ទស្សនីយភាពសិល្ប:វប្បធម៌ដ៏អស្ចារ្យនេះ បង្ហាញជូននូវបេតិកភណ្ឌវប្បធម៌រូបី
December 10, 2022 - ព័ត៌មានជាតិ
យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានឱ្យដឹងថា នៅព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២២នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នឹងអញ្ជើញជាអធិបតីបើកមហាសន្និបាតលើកទី១៦ របស់ក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសាកលលោក។ ពិធីនេះធ្វើឡើងនៅសណ្ឋាគារឆ្នេរសុខា ក្នុងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ ក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសាកលលោកត្រូវបានបង្កើតនៅឆ្នាំ១៩៩៧ នាទីក្រុងប៊ែកឡាំង ប្រទេសអាល្លឺម៉ង់។ បច្ចុប្បន្នក្លឹបនេះមានទីស្នាក់ការនៅទីក្រុងវ៉ាននីស ប្រទេសបារាំង និងមានឆ្នេរសមាជិកចំនួន ៤៤ឆ្នេរ ស្នើនឹង ២៦ប្រទេស។ កម្ពុជា ត្រូវបានដាក់បញ្ចូលជាសមាជិកពេញសិទ្ធក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសាកលលោកក្នុងមហាសន្និបាតលើកទី៧របស់ក្លឹបកាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១១ នៅទីក្រុងតួបាគួតា ប្រទេសសេណេហ្គាល់។ ក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសាកលលោក តែងតែរៀបចំមហាសន្និបាតរៀងរាល់ឆ្នាំនៅតាមបណ្តាប្រទេសនានាជាសមាជិកក្លឹប។
December 10, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមគណនីហ្វេសប៊ុករបស់ ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២២ បានចេញសេចក្ដីណែនាំ ស្តីពី ដំណើរការគ្រឹះសា្ថនបឋមសិក្សាសាធារណៈ ក្នុងឆ្នាំសិក្សា ២០២២-២០២៣។ ក្នុងឆ្នាំសិក្សា ២០២២-២០២៣ ដំណើរការនៃការអប់រំបឋមសិក្សាផ្ដោតសំខាន់លើកំណែទម្រង់ សាលារៀន តាមរយៈការអនុវត្តកម្មវិធីសាលាកុមារមេត្រី និងការគ្រប់គ្រងតាមសាលារៀន ក្នុងគោលបំណង ដើម្បីធានាបានការអប់រំមានគុណភាព ប្រកបដោយសមធម៌ បរិយាបន្ន និងលើកកម្ពស់ឱកាសសិក្សាពេញមួយ ជីវិតសម្រាប់ទាំងអស់គ្នា ស្របតាមគោលដៅ និងចំណុចដៅនៃកំណែទម្រង់វិស័យអប់រំ និងផែនការយុទ្ធសាស្ត វិស័យអប់រំ។ ក្រសួងអប់រំ សូមធ្វើការណែនាំដល់គ្រប់មន្ទីរអប់រំ យុវជន និងកីឡារាជធានី ខេត្ត,
December 9, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ បន្ទាប់ពីសម្រេចនូវភាពជោគជ័យសាងសង់រួចរាល់លើផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ នៅព្រឹកថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២២ យោងតាមគណនីផេកហ្វេសប៊ុកផ្ទាល់របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជណាចក្រកម្ពុជា បានបង្ហោះពីការធ្វើដំណើរតាមផ្លូវល្បឿនលឿនពីភ្នំពេញ-ខេត្តព្រះសីហនុ ដើម្បីចូលរួមលេងកំសាន្តបុណ្យសមុទ្រនៅក្រុងព្រះសីហនុ។ ក្នុងនោះក៏ឃើញមានគណនីហ្វេសប៊ុកឈ្មោះ សាន សៀមរាប បានស្នើសុំសម្តេចតេជោ ហ៊ុន សែន ដោយសរសេររៀបរាប់ថា៖ “សុំមួយខ្សែទៀតភ្នំពេញ-សៀមរាប សម្តេចពុក”។ សម្តេចតេជោ បានឆ្លើយតបខមិននោះវិញថា៖ “កំពុងសិក្សាហើយ” ដែលនេះបញ្ជាក់ថា កម្ពុជាកំពុងតែធ្វើការសិក្សាលើគម្រោងផ្លូវល្បឿនលឿនពីភ្នំពេញ-សៀមរាបហើយ។ សូមបញ្ជាក់ថា កន្លងមក ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានមានប្រសាសន៍ថា
December 9, 2022 - អន្តរជាតិ
ថៃ៖ ថ្មីៗនេះមានករណីប្លន់មិនបានសម្រេចមួយ បានកើតឡើងនៅឯប្រទេសថៃ ដោយជនល្មើសមានគ្នា ៤នាក់ ជិះម៉ូតូ ២គ្រឿង ប្រដាប់ដោយអាវុធ និងឧបករណ៍កាត់ដែក បានចូលទៅប្លន់ហាងមាសមួយកន្លែង នៅមុខសាលា Takpittayakhom ក្នុងខេត្តតាក។ នៅពេលមកដល់ចំណុចមុខហាងមាស ក្រុមជនល្មើសដែលមានអាយុប្រហែល ២៥-៣០ ឆ្នាំទាំងនោះ ក៏បានទម្លាយចូលទៅក្នុងហាង ដោយប្រើកាំភ្លើងបាញ់ទ្វារកញ្ចក់របស់ហាង។ យ៉ាងណាក៏ដោយ វាមិនងាយស្រួលដូចការរំពឹងរបស់ពួកលោកចោរនោះទេ ខណៈដែលពួកជនល្មើសបានព្យាយាមកាត់ដែកនៅបញ្ជរលក់មាស ស្រាប់តែម្ចាស់ហាងមាសទាញកាំភ្លើងវែងបាញ់តបតវិញ។ នៅក្នុងវីដេអូបានបង្ហាញថា ម្ចាស់ហាងបានប្រើប្រាស់កាំភ្លើងវែងបាញ់ទៅជនល្មើស ដែលបណ្តាលឱ្យជនល្មើស ១នាក់ រងរបួសធ្ងន់ធ្ងរដេកដួលលើដី ខណៈក្រុមជនល្មើសផ្សេងទៀតបានរត់គេចខ្លួន និងបន្សល់ទុកម៉ូតូ ១គ្រឿង ហើយខ្លះទៀតបានរត់ពួននៅម្តុំមុខហាង។ ក្រោយទទួលបានការរាយការណ៍ ប៉ូលិសក៏ចាប់បានចោរចំនួន ២នាក់
December 9, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ នាយកដ្ឋានព័ត៌មានក្នុង និងក្រៅប្រទេស នៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២២ បានឱ្យដឹងថា ឯកឧត្ដម ហ៊ាង សុទ្ធាយុត្តិ អគ្គនាយកបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ និងជាអ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ប្រាប់ទូរទស្សន៍ជាតិកម្ពុជា នៅព្រឹកថ្ងៃទី ៩ ខែធ្នូ ឆ្នាំ ២០២២នេះ ថា ស្ពានមិត្តភាពកម្ពុជា-សាធារណរដ្ឋកូរ៉េ (ផ្សារចាស់-ជ្រោយចង្វារ; ជ្រោយចង្វារ-អរិយក្សត្រ) នឹងបើកការដ្ឋានសាងសង់ជាផ្លូវការនៅចុងឆ្នាំ ២០២៣ខាងមុខ។ ចំពោះមុខ រាជរដ្ឋាភិបាលកម្ពុជា ត្រូវធ្វើគឺការធ្វើនិតិវិធី ជាមួយរដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ ការជ្រើសរើសក្រុមហ៊ុនដើម្បីធ្វើការសាងសង់ ក៏ដូចជាការដោះស្រាយផលប៉ះពាល់។ ស្ពាននេះសាងសង់ឡើងមានជើងសសរទម្រខ្ពស់ៗ
December 9, 2022









