Khmernote Media
  • ព័ត៌មានជាតិ

    ខេត្តពោធិ៍សាត់៖ យោងតាមការចុះផ្សាយរបស់ អគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២២ បានឱ្យដឹងថា កាលពីថ្ងៃព្រហស្បតិ៍ ៨កើត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង២២និង៣០នាទី មានករណីក្មេងទំនើងដេញវាយគ្នាតាមផ្លូវទីសាធារណៈ នៅលើផ្លូវលេខ១០១ ចំណុចមុខសាលាមតេ្តយ្យខេត្ត ស្ថិតនៅភូមិពាលញែក១ សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។ របាយការណ៍របស់អធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់បានឲ្យដឹងថាកម្លាំងអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ បានទទួលព័ត៌មានពីប្រជាពលរដ្ឋ ថាមានក្មេងទំនើងដេញវាយគ្នានៅចំណុចកើតហេតុខាងលើភ្លាមនោះកម្លាំងសមត្ថកិច្ចបានចេញអន្តរាគមន៍ នឹងឃាត់ខ្លួនបានជនសង្ស័យចំនួន០២នាក់ នៅចំណុចផ្លូវលំ ស្ថិតនៅភូមិថ្នល់បំបែក សង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។ ទី១-ឈ្មោះ

    December 2, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ អគ្គលេខាធិការដ្ឋាន នៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២២ បានចេញសេចក្តីជូនដំណឹង ស្តីពីការផ្តល់ ឬប្ដូរអត្តសញ្ញណប័ណ្ណសញ្ជាតិខ្មែរ។ អគ្គនាយកដ្ឋាន អត្តសញ្ញាណកម្ម បានចាត់ក្រុមការងារបច្ចេកទេសចុះអនុវត្តជំរុញការផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរទុតិយតា នៅតាមក្រសួង ស្ថាប័ន និងរាជធានី ខេត្ត មកផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរទុតិយតាជូនមន្ត្រីរាជការស៊ីវិល នគរបាលជាតិ និងមន្ត្រីពន្ធនាគារ ចាប់ពីថ្ងៃទី៦ ដល់ ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២២ នៅសាលប្រជុំអគ្គនាយកដ្ឋានរដ្ឋបាល អគារ V ទីស្តីការក្រសួងមហាផ្ទៃ។ នីតិវិធី និងបែបបទសម្រាប់ស្នើសុំផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ មានដូចខាងក្រោម៖ ១. អ្នកដែលមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរផុតសុពលភាព៖ –

    December 2, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២២ បានឱ្យដឹងថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សម្រេចបញ្ចេញថវិកាសន្សំរបស់រាជរដ្ឋាភិបាល ចំនួន៣០លានដុល្លារអាម៉េរិកបន្ថែមទៀត ដាក់ទៅជាមូលនិធិបំផ្លាញចោលគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះ គ្រប់គ្រងដោយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ខណៈដែលថវិកាចំនួន 18,473,570 ដុល្លារអាម៉េរិក ដែលចេញពីព្រះរាជអំណោយរបស់ព្រះមហាក្សត្រនិងសម្តេចម៉ែ និងសប្បុរសជន សម្រាប់ការដោះមីនត្រូវចំណាយអស់នៅត្រឹមព្រឹកថ្ងៃ០១ ខែធ្នូ ឆ្នាំ២០២២នោះ។ នៅលើផេកផ្លូវការ នាល្ងាចថ្ងៃទី ០១ ខែធ្នូ ឆ្នាំ២០២២ សម្ដេចតេជោបានសរសេរថា បងប្អូនជនរួមជាតិជាទីគោរពស្រឡាញ់។ ថវិកាចំនួន 18,473,570 ដុល្លារដែលចេញពីព្រះរាជអំណោយរបស់ព្រះមហាក្សត្រនិងសម្តេចម៉ែ

    December 2, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ សម្តេចតេជោ ហ៊ុន សែន បានឱ្យដឹងថា នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២២នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកវេទិកាអភិបាលក្រុងអាស៊ាន ដែលប្រព្រឹត្តទៅនៅសណ្ឋាគារសុខាភ្នំពេញ។ សូមជម្រាបថា រាជធានីភ្នំពេញត្រូវធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំអភិបាលរាជធានី និងរដ្ឋធានីអាស៊ាន (MGMAC 2022) និងវេទិកាអភិបាលក្រុងអាស៊ាន ឆ្នាំ២០២២ (ASEAN Mayors Forum 2022) ក្នុងរយៈពេល២ថ្ងៃ នោះគឺថ្ងៃសុក្រ និងសៅរ៍ ថ្ងៃទី២ និង៣ ខែធ្នូ ឆ្នាំ២០២២។

    December 2, 2022
  • សង្គម

    (ភ្នំពេញ)៖ ក្នុងពិធីបិទ​ការប្រកួតកីឡាជាតិលើកទី៣ និងកីឡាជនពិការជាតិ​លើកទី១ នៅពហុកីឡដ្ឋាន​ជាតិមរតកតេជោ កាលពីយប់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ ក្បួនដង្ហែអបអរសាទរ «គុនល្បុក្កតោ» ដែលបានចុះបញ្ជីបេតិកភណ្ណអរូបិយនៃមនុស្សជាតិ របស់អង្គការយូនេស្កូ ដែលរៀបចំដោយ លោកស្រី នួន ស៊ុន្ទរី (ស្រីអូន) ម្ចាស់ផលិតកម្មរាម និងសហព័ន្ធល្បុក្កតោកម្ពុជា ដែលបានបង្ហាញទស្សនីយភាពសម្តែង គុនល្បុក្កតោ មានសមាជិកចូលរួមអមក្នុងការសម្ដែងនេះរាប់រយនាក់ឯណោះ ធ្វើឱ្យកក្រើកនិងនាំសម្លេងហ៊ោលាន់ពេញពហុកីឡដ្ឋានជាតិមរតកតេជោតែម្ដង។ ក្រោយពីបានសម្តែងរួចអ្នកនាង ស្រីអូន បានបង្ហាញអារម្មណ៍យ៉ាងដូច្នេះថា «សម្លេងស្រែកហ៊ោកញ្ច្រៀវកាលពីយប់មិញ បងប្អូនខ្មែរដឹងទេថាជាថាមពល និងជាកម្លាំងដ៏អស្ចារ្យដែលបានផ្ដល់ឱ្យក្រុមការងារខាងគុនល្បុក្កតោ ជោគជ័យធំៗ២ដែលគុនល្បុក្កតោទទួលបានគឺ បានចុះក្នុងបញ្ជីអង្គការយូនេស្កូ និង ជោគជ័យដ៏អស្ចារ្យមួយទៀតគឺ ទទួលបានការសាទរពីកូនខ្មែរដោយក្ដីស្រលាញ់ រំភេីប

    December 1, 2022
  • អន្តរជាតិ

    ចិន៖ អាជ្ញាធរចិនបានសម្រេចលុបចោលវិធានការបិទខ្ទប់កូវីដ-១៩នៅក្នុងទីក្រុងធំៗចំនួន ២ ក្រោយបាតុកម្មពីសំណាក់ប្រជាពលរដ្ឋចិនបានផ្ទុះឡើងខ្លាំង នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Times នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១ ខែធ្នូនេះ។ ទីក្រុងដែលទើបត្រូវបានដកចេញនូវវិធានការបិទខ្ទប់នេះគឺទីក្រុង Guangzhou និងទីក្រុង Chongqing ខណៈការសម្រេចលុបវិធានការបិទខ្ទប់គឺត្រូវបានធ្វើឡើងក្រោយពេលប្រជាពលរដ្ឋនៅតំបន់ភាគខាងត្បូងនៃទីក្រុង Guangzhou បាននាំគ្នាចុះថ្នល់ធ្វើបាតុកម្មយ៉ាងខ្លាំងក្លាដើម្បីប្រឆាំងនឹងចំណាត់ការរបស់អាជ្ញាធរ។ គួរបញ្ជាក់ជូនថា បាតុកម្មពីសំណាក់ប្រជាពលរដ្ឋចិនបានកើតមានជាបន្តបន្ទាប់នៅក្នុងរយៈពេល ១សប្តាហ៍ចុងក្រោយនេះដោយពួកគេយល់ឃើញថា វិធានការបិទខ្ទប់របស់អាជ្ញាធរចិនគឺជាវិធានការទប់ស្កាត់ជំងឺកូវីដ-១៩ ដ៏តឹងរឹងបំផុតនៅលើពិភពលោក ខណៈនាពេលបច្ចុប្បន្ននេះពិភពលោកទាំងមូលបានសម្រេចបន្ធូរបន្ថយ ឬលើកលែងវិធានការទប់ស្កាត់ស្ទើរតែទាំងស្រុងទៅហើយ។ សូមបញ្ជាក់ជូនផងដែរថា ចិនបានសម្រេចអនុវត្តវិធានការទប់ស្កាត់ជំងឺកូវីដ-១៩ឲ្យស្ថិតក្នុងកម្រិតសូន្យ ហើយតាមរយៈការអនុវត្តវិធានការនេះគឺអាជ្ញាធរតែងធ្វើការបិទខ្ទប់ទីក្រុង ឬតំបន់ណាមួយភ្លាមៗតែម្តងក្រោយពេលរកឃើញករណីឆ្លងថ្មីក្នុងចំនួនដ៏តិចតួចបំផុត៕   អត្ថបទ៖ ភក្តី ប្រភព៖ The Strait Times

    December 1, 2022
  • អន្តរជាតិ

    មនុស្ស ៣នាក់ (ជនជាតិខ្មែរ ១នាក់ និងជនជាតិថៃ ២នាក់) ត្រូវបានចាប់ខ្លួនកាលពីថ្ងៃពុធ បន្ទាប់ពីបានចែកចាយព្រឹត្តិការណ៍ FIFA World Cup ពីប៉ុស្តិ៍ទូរទស្សន៍ថៃនៅក្នុងប្រទេសកម្ពុជា។ អាជ្ញាធរ​កម្ពុជា​បាន​និយាយ​ថា បុរស​ខ្មែរ​ម្នាក់ និង​ថៃ​ ២នាក់ ​ត្រូវ​បាន​ចាប់​ខ្លួន​នៅក្នុង​ការ​ឆ្មក់​ចូល​ផ្ទះ​មួយ​កន្លែង​ក្នុង​ខេត្ត​បន្ទាយមានជ័យ​ជាប់​ព្រំដែន​កម្ពុជា ខណៈក៏បាន​រឹបអូស​ចានផ្កាយរណប​ចេញពី​លំនៅ​ឋាន​នោះផង​ដែរ។ការចាប់ខ្លួននេះបានធ្វើឡើងបន្ទាប់ពី FIFA បានព្រមានប្រទេសថៃថា សិទ្ធិផ្សាយរបស់ថៃអាចត្រូវដកហូត ដោយសារតែការលេចធ្លាយនៃការប្រកួតបាល់ទាត់ពិភពលោកទៅកាន់ប្រទេសផ្សេងទៀតនៅក្នុងតំបន់។ អាជ្ញាធរ​ថៃ​បាន​ស្នើ​ដល់​សមភាគី​កម្ពុជាឱ្យជួយ​ដោះស្រាយ​ការ​រត់ពន្ធ​ប៉ុស្ដិ៍ខ្សែកាប​ពី​ប្រទេស​ថៃ ជាពិសេស​ពី​ចំណុច​នៅ​ផ្សារ​ព្រំដែន​រោង​ក្លឿ ក្នុង​ខេត្ត​សាកែវ​។ យោងតាមគេហទំព័រ digitalhub.fifa.com ប្រទេសចំនួន ៩ ក្នុងចំណោមប្រទេសអាស៊ានទាំង ១០ បានទិញសិទ្ធិផ្សាយការប្រកួតបាល់ទាត់ពិភពលោក រួមមាន៖ ប្រ៊ុយណេ

    December 1, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត នៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២២ បានសេចក្ដីជូនដំណឹង ដល់ប្រជាពលរដ្ឋទាំងអស់ ឱ្យបានជ្រាបថា ផ្នែកចក្ខុរោគ នៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានសហការ ជាមួយកម្មវិធីជាតិសុខភាពភ្នែក និងក្រុមគ្រូពេទ្យមកពីប្រទេសអូស្ត្រាលី នឹងផ្ដល់ ជូនការពិនិត្យ និងព្យាបាលជំងឺភ្នែកកុមារ ចាប់ពីថ្ងៃទី០៥ រហូតដល់ ថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២២។ អាស្រ័យហេតុនេះ សូម ឯកឧត្តម លោកជំទាវ លោក លោកស្រី ព្រមទាំង ប្រជាពលរដ្ឋទាំងអស់ មេត្តាជ្រាបជាព័ត៌មាន ៕ ប្រភព៖ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត

    December 1, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២២ រដ្ឋមន្រ្តីក្រសួងអប់រំ ក្រើនរំលឹកដល់បេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប)ទាំងអស់ត្រូវគោរពគោលការណ៍ប្រឡងឱ្យបានត្រឹមត្រូវ ដើម្បីឱ្យការប្រឡងទទួលបានជោគជ័យគ្រប់ៗគ្នា ខណៈដែលក្រសួងនៅតែរឹតបន្តឹងការប្រឡងដែលធានាបានគុណភាព ដោយអ្នកចេះគឺជាប់។ ឯកឧត្ដម ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងថា ក្នុងសម័យប្រឡងថ្ងៃទី៥-៦ ខែធ្នូ ឆ្នាំ២០២២ កាន់តែខិតជិតមកដល់ ដូចនេះសូមអំពាវនាវឱ្យបេក្ខជនប្រឡងបាក់ឌុបទាំងអស់ ត្រូវគោរពច្បាប់ចរាចរណ៍ ចៀសវាងការកើតបញ្ហាដោយប្រការណាមួយ ដែលនាំឱ្យប៉ះពាល់ និងក៏ដូចជាមានបញ្ហាណាមួយ ទាំងពេលមកពិនិត្យ បិទផ្សាយលេខបន្ទប់ និងលេខតុ ហើយនឹងពេលប្រឡងខាងមុខ។ ឯកឧត្ដម ក៏បានបន្ថែមថា

    December 1, 2022
  • សង្គម

    (ភ្នំពេញ)៖ ដោយក្តីតក់ស្លុត​ រំជួលចិត្ត​ និងក្តីអាណិតអាសូរយ៉ាងពន់ពេកចំពោះករណីស្ត្រីរងគ្រោះធ្ងន់ធ្ងរ ក្រោយពេទ្យគ្លីនិកមួយកន្លែង​ បានកាយយកសាកសពទារកក្នុងផ្ទៃដោយទាំងពោះវៀនចេញមកក្រៅនោះ នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឱ្យលោកជំទាវ​ ម៉ែន​ នារីសោភ័គ​ អគ្គលេខាធិការរងទី​១​ កាកបាទក្រហមកម្ពុជា​ ចុះសួរសុខទុក្ខ ចូលរួមសោកស្តាយ​ និងនាំយកអំណោយមនុស្សធម៌ជាគ្រឿងឧបភោគបរិភោគ​ ផ្លែឈេីស្រស់​ ទឹកផ្លែឈេី​ និងថវិកាចំនួន​ ៥លានរៀល ជូនដល់គ្រួសារស្ត្រីឈ្មោះ​ សឿន ស្រីអូន ​ អាយុ​ ២២ឆ្នាំ​ ដែលកំពុងសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែត។ ក្នុងឱកាសជួបសំណេះសំណាលជាមួយគ្រួសាររងគ្រោះ​ លោកជំទាវ​អគ្គលេខាធិការរងទី១​

    December 1, 2022