Khmernote Media
  • អន្តរជាតិ

    កាលពីពេលថ្មីៗនេះ អ្នកវិទ្យាសាស្រ្តមួយក្រុមបានព្រមានថា ការប្រែប្រួលអាកាសធាតុអាចនឹងធ្វើឲ្យមេរោគដ៏កាចសាហាវមួយគឺមេរោគ Zombie រស់ឡើងវិញ និងអាចបង្កឲ្យមានគ្រោះថ្នាក់ចំពោះមនុស្សជាតិផងដែរ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន NDTV នៅថ្ងៃអង្គារ ទី២៩ ខែវិច្ឆិកានេះ។ ការអះអាងដូចនេះត្រូវបានធ្វើឡើងដោយក្រុមអ្នកវិទ្យាសាស្រ្តមកពីប្រទេសរុស្ស៊ី អាឡឺម៉ង់ និងបារាំង ដែលជាក្រុមអ្នកជំនាញផ្នែកហានិភ័យផ្នែកជីវសាស្ត្រ ហើយក្នុងនោះក៏មានអ្នកវិទ្យាសាស្រ្តមួយចំនួនគឺក្រុមការងារដែលធ្លាប់បានយកមេរោគ Zombie ទៅកប់ចោលនៅក្រោមបឹងទឹកកកមួយកន្លែងនៅក្នុងតំបន់ Siberia នៃប្រទេសរុស្ស៊ីផងដែរ។ ប្រភពខាងលើបានបន្តថា មេរោគ Zombie ដែលក្រុមអ្នកវិទ្យាសាស្រ្តធ្លាប់បានយកទៅកប់ចោលនោះមានអាយុកាលជាង ៤៨ ៥០០ឆ្នាំមុន ហើយបើទោះជាមេរោគប្រភេទនេះមានអាយុច្រើនយ៉ាងនេះក៏ដោយតែវានៅតែអាចមានលទ្ធភាពអាចរស់ឡើងវិញផងដែរ។ បើតាមក្រុមអ្នកវិទ្យាសាស្ត្របានពន្យល់ថា មេរោគ Zombie អាចរស់ឡើងវិញនៅក្នុងលក្ខខណ្ឌដែលអាកាសធាតុបានឡើងកម្តៅខ្លាំង ពោលគឺឡើងដល់កម្រិតដែលអាចធ្វើឲ្យដុំទឹកនៅតាមតំបន់ភ្នំទឹកកកអាចរលាយបាន ហើយពេលនោះមេរោគអាចនឹងចាប់ផ្តើមរស់ឡើងវិញតែម្តង។ ក្រុមអ្នកវិទ្យាសាស្រ្តបានបន្តថា បើយោងតាមស្ថានភាពបរិយាកាសនាពេលបច្ចុប្បន្ននេះគឺលទ្ធភាពនៃរស់ឡើងវិញរបស់មេរោគ Zombie មានខ្ពស់ខ្លាំងណាស់​ ដ្បិតអាកាសធាតុនៅជុំវិញពិភពបានផ្តើមកើនឡើងក្នុងកម្រិតដ៏ខ្ពស់មិនធ្លាប់មាននោះទេ៕ អត្ថបទ៖​ ភក្តី

    November 30, 2022
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់​ ក្រសួងព័ត៌មាន នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ បានឱ្យដឹងថា ការអភិវឌ្ឍរាជធានីត្រូវធ្វើឡើងទៅតាម ប្លង់គោលរាជធានីឆ្នាំ២០៣៥ ទាំងការអភិវឌ្ឍប្រឡាយទឹក និងសំណង់ផ្សេងៗ។ ជាមួយគ្នានេះរដ្ឋបាលរាជធានីភ្នំពេញសម្រេចកែសម្រួល (Update) ប្លង់គោលនេះមួយចំនួនឡើងវិញដើម្បីងាយស្រួលក្នុងការផ្តល់ប្លង់កម្មសិទ្ធិដីធ្លីជាលក្ខណៈប្រព័ន្ធជូនប្រជាពលរដ្ឋឱ្យបានលឿន។ នេះជាការលើកឡើងរបស់ឯកឧត្ដម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ខណៈដែលឯកឧត្ដម បានដឹកនាំកិច្ចប្រជុំពិភាក្សាស្តីពីការកែសម្រួល និងធ្វើបច្ចុប្បន្នភាពប្លង់គោលរាជធានីឆ្នាំ២០៣៥ និងលើកទិសដៅអនុវត្តបន្ត នៅរសៀលថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២នេះ នៅសាលារាជធានីភ្នំពេញ។ ឯកឧត្ដមឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា៖ នៅរាជធានីភ្នំពេញ បានបង្កើតឡើងនូវប្លង់គោលជាច្រើន តែសម្រាប់ការប្រជុំថ្ងៃនេះ យើងលើកយកតែ ប្លង់គោលប្រើប្រាស់ដីថា្នក់ខណ្ឌ ចក្ខុវិស័យឆ្នាំ២០៣៥

    November 30, 2022
  • ព័ត៌មានជាតិ

    យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានឲ្យដឹងថា នាថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ នៅកិច្ចប្រជុំលើកទី១៧ នៃគណៈកម្មាធិការអន្តរជាតិរដ្ឋាភិបាល ដើម្បីការពារបេតិកភណ្ឌវប្បធម៌អរូបីរបស់អង្គការយូណេស្កូ ដែលប្រារព្ធធ្វើនៅទីក្រុងរ៉ាបាត នៃព្រះរាជាណាចក្រម៉ារ៉ុក បានអនុម័តយល់ព្រមចុះ «គុនល្បុក្កតោ» ក្នុងបញ្ជីតំណាងបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ របស់អង្គការយូណេស្កូតាមសេចក្តីសម្រេច 17.COM 7.b.1។ ការចុះបញ្ជី គុនល្បុក្កតោ ក្នុងបញ្ជីតំណាងបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ គឺជាជោគជ័យ និងមោទកភាពជាតិដ៏ធំធេងថ្មីមួយទៀត ដែលកើតចេញពីកិច្ចខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្តខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការការពារ និងលើកតម្លៃបេតិកភណ្ឌវប្បធម៌ ជាពិសេសបេតិកភណ្ឌវប្បធម៌អរូបី ដែលងាយប្រឈមនឹងបាត់បង់។

    November 30, 2022
  • ព័ត៌មានជាតិ

    យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ ម្សិលមិញនេះ បានឱ្យដឹងថា សម្តេចតេជោ ហ៊ុន សែន បានចូលរួមអបអរសាទរ ការដាក់បញ្ចូល «គុនល្បុក្កតោ» របស់កម្ពុជា ក្នុងចុះបញ្ជីបេតិកភណ្ឌសម្បត្តិវប្បធម៌អរូបីយនៃមនុស្សជាតិ។ នៅក្នុងនោះផងដែរ សម្តេចតេជោ ហ៊ុន សែន​ បានបង្ហោះសារចូលរួមអបអរសាទរ និងខ្លឹមសាររបស់រដ្ឋមន្រ្តីក្រសួងវប្បធម៌​ និងវិចិត្រសិល្បៈយ៉ាងដូច្នេះថា៖ សម្តេចជាទីគោរពដ៏ខ្ពង់ខ្ពស់ នាងខ្ញុំសូមគោរពជម្រាបជូនសម្តេចមេត្តាជ្រាបថា ក្នុងកិច្ចប្រជុំលើកទី ១៧ គណៈកម្មាធិការអន្តររដ្ឋាភិបាលដើម្បីការការពារបេតិកភណ្ឌអរូបី នៃអង្គការយូណេស្កូ បានគោះញញួរសម្រេចចុះបញ្ជី បេតិកភណ្ឌអរូបីនៃមនុស្សជាតិ ‘’គុនល្បុក្កតោ‘’ នៅថ្ងៃទី

    November 30, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង ២០ និង ០០ នាទី កម្លាំងការិយាល័យបានឃាត់ខ្លួនក្នុងបទល្មើសជាក់ស្តែងជនសង្ស័យចំនួន ០២នាក់ នៅចំណុចមុខមន្ទីរពេទ្យកំពូលពេជ្រ ផ្លូវបឹងកក់ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ពាក់ព័ន្ធករណីបង្ហោះម៉ូតូ បង្កភាពអនាធិបតេយ្យប៉ះពាល់សណ្តាប់ធ្នាប់សាធារណៈ និងចាប់យកម៉ូតូជាមធ្យោបាយប្រព្រឹត្តបទល្មើសចំនួន ០១ គ្រឿងម៉ាក ហុងដាស្កុបពី ពណ៌ ខ្មៅ សេរីឆ្នាំ២០១៩ ពាក់ផ្លាកលេខ ភ្នំពេញ ១HZ-២០៤២ បញ្ជូនមកការិយាល័យដើម្បីសាកសួរចាត់ការតាមនីតិវិធី៖ ១-ឈ្មោះ ឯក

    November 29, 2022
  • អន្តរជាតិ

    ភាពចលាចលនៅឯមជ្ឈមណ្ឌលផលិតកម្មដ៏សំខាន់របស់ក្រុមហ៊ុន Apple Inc ក្នុងទីក្រុង Zhengzhou របស់ប្រទេសចិន ទំនងជាបណ្តាលឱ្យមានកង្វះខាតការផលិត iPhone ស៊េរី Pro ជិត ៦ លានគ្រឿងនៅឆ្នាំនេះ នេះបើយោងតាមការចុះផ្សាយរបស់ Bloomberg។ យ៉ាងណាក៏ដោយ បុគ្គលដែលសុំមិនបញ្ចេញឈ្មោះបាននិយាយថា ស្ថានភាពនៅតែដំណើរការល្អនៅក្នុងរោងចក្រផ្ទាល់ ហើយការប៉ាន់ប្រមាណនៃផលិតកម្មដែលបាត់បង់អាចនឹងត្រូវផ្លាស់ប្តូរឆាប់ៗនេះ។ ភាគច្រើននឹងអាស្រ័យលើថា តើក្រុមហ៊ុន Foxconn Technology Group ដែលជាក្រុមហ៊ុនតៃវ៉ាន់ដែលដំណើរការរោងចក្រនេះ អាចឱ្យមនុស្សត្រឡប់ទៅរកខ្សែដំឡើងវិញបានលឿនប៉ុណ្ណា បន្ទាប់ពីការតវ៉ាដោយហិង្សាប្រឆាំងនឹងការរឹតបន្តឹងពាក់ព័ន្ធនឹងជំងឺ COVID-19 របស់ប្រទេសចិន។ ប្រសិនបើការចាក់សោរនៅតែបន្តក្នុងប៉ុន្មានសប្តាហ៍ខាងមុខ ផលិតកម្មអាចនឹងត្រឡប់មកជាធម្មតាវិញ។ ភាគហ៊ុនរបស់ក្រុមហ៊ុន Apple បានធ្លាក់ចុះ ២.៦% មកនៅត្រឹម

    November 29, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានមានប្រសាសន៍ មានក្រុមហ៊ុនចំនួន ៤ បានស្នើសុំសិក្សាធ្វើផ្លូវល្បឿនលឿនពីភ្នំពេញ-សៀមរាប។ នេះបើយោង តាមការថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនី និងពិធីប្រគល់-ទទួលយានយន្តអគ្គិសនី នៅទីស្ដីការក្រសួងសាធារណការ និងដឹកជញ្ជូន។ នៅក្នុងឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានមានប្រសាសន៍ថា៖ “ទាក់ទងនឹងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ សូមជម្រាបថា យើងបានដាក់ឱ្យប្រើប្រាស់នូវផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ឥឡូវនេះយើងកំពុងចរចាកសាងផ្លូវល្បឿនលឿនមួយទៀត ពីភ្នំពេញ-បាវិត ដែលចំណាយថវិកាប្រមាណជិត ១៧០០លានដុល្លារ នេះបើគេមិនទុកចិត្តលើរាជរដ្ឋាភិបាល

    November 29, 2022
  • សង្គម

    (ភ្នំពេញ)៖ កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនមេធាវីមួយ បានធ្វើការប្រកាសបញ្ចប់កិច្ចសហការការពារផ្លូវច្បាប់ ក្រោយ មេតុងទីនអនឡាញល្បីឈ្មោះ មូលីកា បានខកខានក្នុងការបង់សេវារយៈពេលមួយខែ គឺខែវិច្ឆិកា ឆ្នាំ២០២២នេះ។ បើយោងតាម ក្រុមមេធាវី អេជ អេន អេស បានសរសេររៀបរាប់ថា៖ «ដោយសារតែ ក្រុមហ៊ុន អិនខេ មូលីកា ប៊ីយូធី ត្រេឌីង ឯ.ក (NK MOLIKA BEAUTY TRADING Co.,LTD) បានខកខាន ក្នុងការបង់សេវាមេធាវី ចំនួន ១ខែ គឺខែវិច្ឆិកា ដូចនេះក្រុមមេធាវីយើងខ្ញ៉ំ បានសម្រេចបញ្ចប់កិច្ចសហការការពារផ្លូវច្បាប់ទាំងស្រុងជូនក្រុមហ៊ុន

    November 29, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ បានឱ្យដឹងថា សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធាន គណៈកម្មា ធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក (គ.ស.ច.គ.) បានផ្តល់អនុសាសន៍ក្នុងការសិក្សាលទ្ធភាពកំណត់ ឆ្នាំផលិតរថយន្ដនាំចូលកម្ពុជា ដើម្បីកាត់បន្ថយហានិភ័យដល់អ្នកប្រើប្រាស់។ ថ្លែងក្នុងកិច្ចប្រជុំឆ្លងលើពង្រាងផែនការជាតិទសវត្សរ៍សុវត្ថិភាពចរាចរណ៍ផ្លូវគោក សម្រាប់រយៈពេល១០ឆ្នាំ បន្ត ឆ្នាំ២០២១-២០៣០ កាលពីថ្ងៃទី២៨ ខែវិច្ឆិកា សម្តេចក្រឡាហោម ស ខេង បានចូលរួមផ្តល់នូវមតិ យោបល់ និងអនុសាសន៍ដ៏ខ្ពង់ខ្ពស់ ដើម្បីឱ្យគម្រោងផែនការ កាន់តែមានអត្ថន័យគ្រប់គ្រាន់ និងគ្រប់

    November 29, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងទេសចរណ៍ នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ បានចេញសេចក្តីអំពាវនាវ ចំពោះប្រតិបត្តិករទេសចរណ៍ សម្របសម្រួល និងបង្កលក្ខណៈងាយស្រួលដល់អនុរក្ស និងសិស្សានុសិស្ស ក្នុងរយៈពេលប្រឡងមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២២។ ក្រសួងទេសចរណ៍ សូមជម្រាបជូនដំណឹងដល់ប្រតិបត្តិករទេសចរណ៍ ដែលជាម្ចាស់ ឬអ្នកគ្រប់គ្រងអាជីវកម្ម សេវាកម្មទេសចរណ៍ទាំងអស់ នៅតាមរាជធានី-ខេត្តឱ្យបានជ្រាបថានៅថ្ងៃចន្ទ-អង្គារ១២-១៣កើត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៥-៦ ខែធ្នូ ឆ្នាំ២០២២ ខាងមុខនេះ ក្រសួងអប់រំ យុវជន និងកីឡា នឹងរៀបចំដំណើរ ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប)នៅទូទាំងប្រទេស អនុរក្ស និងសិស្សានុសិស្សអាចនឹង ចាំបាច់ត្រូវបំលាស់ទីមកទីរួមខេត្ត

    November 29, 2022