- Khmernote Media
- ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ បានចេញសេចក្តីជូនដំណឹង ស្តីពី ការបញ្ចៀសចរាចរយានយន្តគ្រប់ប្រភេទជាបណ្ដោះអាសន្ន ក្នុងពិធីបើក និងពិធីបិទការប្រកួតកីឡាជាតិលើកទី៣ នៅពហុកីឡដ្ឋានជាតិមរតកតេជោ។ រដ្ឋបាលរាជធានីភ្នំពេញ សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ក្នុងរាជធានីភ្នំពេញ ឱ្យបានជ្រាបថា៖ ក្រសួងអប់រំ យុវជន និងកីឡានឹងរៀបចំពិធីបើក និងពិធីបិទការប្រកួតកីឡាជាតិលើកទី៣ នៅពហុកីឡដ្ឋានជាតិមរតកតេជោ ដែលស្ថិតនៅភូមិព្រែកតារ័ត្ន សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាសេនាបតីតេជោ ប៊ុន សែន នាយករដ្ឋមន្តី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន
November 29, 2022 - អន្តរជាតិ
ស្វីស៖ អង្គការសុខភាពពិភពលោកបានសម្រេចធ្វើការផ្លាស់ប្តូរឈ្មោះរបស់ជំងឺអុតស្វា Monkeypox ហើយ ខណៈឈ្មោះថ្មីរបស់ជំងឺឆ្លងមួយនេះនឹងត្រូវសរសេរជាភាសាអង់គ្លេសថា “mpox”។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Times បានបញ្ជាក់ថា សេចក្តីជូនដំណឹងស្តីការប្តូរឈ្មោះជំងឺនេះគឺត្រូវបានធ្វើឡើងនៅក្នុងទីក្រុងហ្សឺណែវ ប្រទេសស្វីស ក្រោយមានការពិភាក្សាយ៉ាងល្អិតល្អន់ពីកំណាក់ក្រុមអ្នកជំនាញផ្នែកជំងឺឆ្លងរបស់អង្គការសុខភាពពិភពលោក។ គួរកត់សម្គាល់ថា ជំងឺ “mpox” ត្រូវបានរកឃើញដំបូងនៅក្នុងឆ្នាំ ១៩៥៩ ដោយជំងឺមួយនេះមានប្រភពចម្លងចេញដំបូងពីសត្វស្វា ដូចនេះហើយទើបនៅពេលនោះគេបានដាក់ឈ្មោះជំងឺនេះថា ជាជំងឺអុតស្វា Monkeypox។ យ៉ាងណាក្តី នាពេលបច្ចុប្បន្ននេះជំងឺ “mpox” បានកើតមានតែនៅក្នុងចំណោមមនុស្សជាតិតែប៉ុណ្ណោះ ហើយគិតត្រឹមពេលនេះជំងឺ “mpox” បានបង្កការរចម្លងទៅកាន់មនុស្សចំនួន ៨១ ១០៧នាក់ នៅក្នុងប្រទេសចំនួន ១១០ផ្សេងគ្នានៅជុំវិញពិភពលោក និងបានសម្លាប់មនុស្សចំនួន ៥៥នាក់ផងដែរ៕ អត្ថបទ៖ ភក្តី ប្រភព៖The
November 29, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ បានចេញសេចក្ដីជូនដំណឹង ស្ដីពីស្ថានភាពធាតុអាកាសចាប់ពីថ្ងៃទី៣០ ខែវិច្ឆិកា ដល់ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២២ ឱ្យបានជ្រាបថា៖ – ចាប់ពីថ្ងៃទី៣០ ខែវិច្ឆិកា ដល់ថ្ងៃទី២ ខែធ្នូ ទទួលរងឥទ្ធិពលខ្សោយពីទ្រនុងសម្ពាធខ្ពស់ ។ – បន្តពីថ្ងៃទី៣-៦ ខែធ្នូ ទទួលរងឥទ្ធិពលពីការប្រសព្វគ្នា រវាងជ្រលងនៃសម្ពាធទាបរុញទូលពីសមុទ្រចិនខាងត្បូង និងទ្រនុងសម្ពាធខ្ពស់ពីខ្ពង់រាបភាគឦសាន ។ ស្ថានភាពបែបនេះនឹងធ្វើឲ្យ៖ ១-តំបន់ទំនាបកណ្តាល៖ – សីតុណ្ហភាពអប្បបរមា មានពី ២២-២៤
November 29, 2022 - អន្តរជាតិ
មហាសេដ្ឋីលោក Elon Musk បាននិយាយថា គាត់នឹងចាប់ផ្តើមកំណែអាប់ដេតនៃប្រព័ន្ធផ្ទៀងផ្ទាត់ (Verification) តាមផ្នែករបស់ Twitter នៅថ្ងៃសុក្រសប្ដាហ៍នេះ។ ជម្រាបផងដែរថា មហាសេដ្ឋីរូបនេះមានបំណងចង់ទទួលបានប្រភពចំណូលថ្មី នៅលើសេវាកម្មប្រព័ន្ធផ្សព្វផ្សាយសង្គមយក្សមួយនេះ ដោយមិនពឹងផ្អែកលើការផ្សាយពាណិជ្ជកម្មឡើយ។ ការអាប់ដេតថ្មីនេះមានន័យថា អ្នកប្រើសាជីវកម្មនឹងទទួលបានសញ្ញាធីកពណ៌មាស អង្គការរដ្ឋាភិបាលមានពណ៌ប្រផេះ ខណៈសញ្ញាធីកពណ៌ខៀវនឹងមានទូទៅសម្រាប់បុគ្គលដែលបង់ប្រាក់ មិនមែនត្រឹមតែតារាល្បីៗដូចពីមុននោះទេ។ រំលឹកដែរថា លោក Musk បានទិញ Twitter ក្នុងតម្លៃ ៤៤ ពាន់លានដុល្លារ ប្រហែលមួយខែមុន។ ប្រព័ន្ធផ្សព្វផ្សាយអាមេរិកបាននិយាយថា បុគ្គលិកប្រហែល ៥,០០០ នាក់ត្រូវបានបញ្ឈប់ ឬចាកចេញពីក្រុមហ៊ុនគិតត្រឹមថ្ងៃច័ន្ទសប្តាហ៍មុន ហើយនោះគឺច្រើនជាង ៦០%
November 28, 2022 - អន្តរជាតិ
ប្រទេសអ៉ីតាលីបានប្រកាសដាក់ភាពអាសន្ននៅលើកោះ Ischia ភាគខាងត្បូង កាលពីថ្ងៃអាទិត្យ ទី២៧ ខែវិច្ឆិកា បន្ទាប់ពីការរអិលបាក់ដីដ៏អាក្រក់ ដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៧ នាក់ និងបានធ្វើឱ្យមនុស្សជាច្រើននាក់ផ្សេងទៀតបាត់ខ្លួន នេះបើតាមអភិបាលក្រុង Naples លោក Claudio Palomba បានប្រកាសកាលពីល្ងាចថ្ងៃអាទិត្យ។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក និងសេវាសង្គ្រោះបន្ទាន់បាននិយាយថា រលកភក់ និងកំទេចកំទី បានវាយលុកពេញទីក្រុងតូចមួយនៃទីប្រជុំជន Casamicciola Terme កាលពីព្រឹកថ្ងៃសៅរ៍ ដោយបានលេបត្របាក់ផ្ទះមួយខ្នង និងរថយន្តជាច្រើនគ្រឿងចុះទៅសមុទ្រ។ រដ្ឋមន្ត្រីការពារជនស៊ីវិលលោក Nello Musumeci បាននិយាយថា ថវិកាជំនួយដំបូងចំនួន ២ លានអឺរ៉ូ
November 28, 2022 - ព័ត៌មានជាតិ
ខេត្តសៀមរាប៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២ បានឱ្យដឹងថា ក្រុមប្រណាំងរថយន្តការ៉ាកម្ពុជា មានអ្នកបើកបរ កីឡាករ សោម សុកុសល និងជំនួយការអ្នក បើកបរ កីឡាករ វង្ស គីមហួត ដណ្តើមបានចំណាត់លេខ១ នៅកម្រិតរថយន្តប្រើសាំងពីព្រឹត្តិការណ៍ ប្រណាំងរថយន្តឆ្លងកាត់ឧបសគ្គ (Asia Cross Country Rally 2022) និងចំណាត់ថ្នាក់លេខ១១ ក្នុងចំណោមរថយន្តសរុប៣៤ បន្ទាប់ពីប្រណាំងលើចម្ងាយផ្លូវ១៧០០គីឡូម៉ែត្រ នៅលើទឹកដីថៃ ៥ដំណាក់កាល និងបញ្ចប់នៅមុខប្រាសាទអង្គរវត្ត ទឹកដីព្រះរាជាណាចក្រកម្ពុជា ១ដំណាក់កាល កាលពីចុងសប្តាហ៍កន្លងទៅនៅខេត្តសៀមរាប។
November 28, 2022 - អន្តរជាតិ
បែលហ្សិក៖ អ្នកគាំទ្រក្រុមបាល់ទាត់ជម្រើសជាតិនៃប្រទេសបែលហ្សិកមួយចំនួនបានគ្នាធ្វើកុបកម្ម ក្រោយពេលក្រុមជម្រើសជាតិបែលហ្សិកបានប្រកួតចាញ់ក្រុមបាល់ទាត់ជម្រើសជាតិនៃប្រទេសម៉ារ៉ុកក្នុងលទ្ធផល ២-០ នៅក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោក World Cup ២០២២ នៅក្នុងប្រទេសកាតាកាលពីយប់មិញនេះ។ ហេតុការណ៍នេះបានកើតឡើងនៅក្នុងទីក្រុងព្រុចសែល រដ្ឋធានីរបស់ប្រទេសបែលហ្សិក និងជាទីកន្លែងដែលមានការប្រមូលផ្តុំពលរដ្ឋរាប់ពាន់នាក់ដើម្បីទស្សនាការប្រកួតបាល់ទាត់របស់ក្រុមជម្រើសជាតិបែលហ្សិក។ បើតាមអាជ្ញាធរក្រុងព្រុចសែលបានឲ្យដឹងថា ក្រុមអ្នកគាំទ្របាល់ទាត់ដែលភាគច្រើនជាយុវជនវ័យក្មេងបានកើតមានកំហឹងយ៉ាងខ្លាំងក្រោយប្រទះឃើញក្រុមបាល់ទាត់ជម្រើសជាតិបែលហ្សិកលេងចាញ់ក្រុមជម្រើសជាតិម៉ារ៉ុកទាំងមិនអស់ចិត្ត ដ្បិតពួកគេបានដាក់ក្តីរំពឹងយ៉ាងខ្ពស់ថាក្រុមបាល់ទាត់ជម្រើសជាតិបែលហ្សិកដែលជាក្រុមខ្លាំងស្ថិតនៅលំដាប់ទី ២ លើពិភពលោក (FIFA Ranking) ប្រាកដជាអាចយកឈ្នះក្នុងការប្រកួតដ៏សំខាន់នេះជាមិនខាន។ យ៉ាងណាក្តី ក្រោយខកចិត្តយ៉ាងខ្លាំងជាមួយនឹងលទ្ធផលក្រុមអ្នកគាំទ្របាននាំគ្នាវាយកម្ទេចកញ្ចក់ទ្វារហាងនៅតាមដងផ្លូវ ដុតរថយន្ត និងវាយបំផ្លាញទ្រព្យសម្បតិ្តសាធារណៈអស់ជាច្រើនផងដែរ ខណៈអាជ្ញាធរបានប្រើប្រាស់ប៉ូលិសរាប់រាយនាក់ដើម្បីបំបែកសកម្មភាពកុបកម្មមួយនេះ៕ អត្ថបទ៖ ភក្តី ប្រភព៖ Channel News Asia
November 28, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២ បានឱ្យដឹងថា ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) រួមជាមួយនឹងមន្ទីរពេទ្យព្រះអង្គឌួង និង សមាគមអតីតកម្មសិក្សាការីកម្ពុជា-កូរ៉េ (CAMKAA) បានរៀបចំ “សកម្មភាពសង្គម” នៅសហគមន៍ហ្រ្គីនបឺអែល នៅខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពីចុងសប្ដាហ៍កន្លងទៅនេះ។ កម្មវិធីនេះត្រូវបានចូលរួមដោយលោក នោ ហ្យន់ជូន (Rho Hyun-Jun) ប្រធានតំណាងរបស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ(KOICA) ប្រចាំការិយាល័យប្រទេសកម្ពុជាឯកឧត្តម អ៊ឹម សួរ ប្រធានសមាគមអតីតកម្មសិក្សាការីកម្ពុជា-កូរ៉េ (CAMKAA) លោក នង ម៉ានិត អនុប្រធានមន្ទីរពេទ្យព្រះអង្គឌួង
November 28, 2022 - អន្តរជាតិ
សកម្មភាពរបស់ពលរដ្ឋជប៉ុនដែលជាអ្នកគាំទ្រក្រុមបាល់ទាត់ជម្រើសជាតិនៃប្រទេសជប៉ុននៅក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោក World Cup ២០២២ នៅក្នុងប្រទេសកាតា កំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់ក្រុមអ្នកសារព័ត៌មាននៅជុំវិញពិភពលោក ដ្បិតពួកគេតែងនាំគ្នាប្រមូលសំរាមដើម្បីសម្អាតកីឡដ្ឋានបាល់ទាត់ក្រោយពួកគេបានទស្សនាការប្រកួតបាល់ទាត់រួច។ អ្វីដែលគួរឲ្យកត់សម្គាល់ទៀតនោះគឺសកម្មភាពនេះតែងកើតមានឡើងមិនថាក្រុមបាល់ទាត់ជម្រើសជាតិនៃប្រទេសជប៉ុនបានទទួលជ័យជំនះឬចាញ់នៅក្នុងការប្រកួតនោះទេ។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Unilad បានបញ្ជាក់ថា សកម្មភាពដ៏គួរឲ្យគោរពរបស់ក្រុមពលរដ្ឋជប៉ុនទាំងអស់នេះគឺបានកើតឡើងក្រោមហេតុផលមួយចំនួនដែលជាផ្នត់គំនិតផ្ទាល់របស់ពលរដ្ឋជប៉ុន។ អ្នកគាំទ្រជប៉ុនម្នាក់បាននិយាយថា៖ ការរក្សាអនាម័យសាធារណៈឲ្យស្អាតគឺជាមេរៀនដ៏សំខាន់មួយ ដែលឪពុកម្តាយនិងប្រព័ន្ធអប់រំនៅក្នុងប្រទេសជប៉ុនបានបង្រៀនមកពួកយើងតាំងពីពួកយើងនៅក្មេងម្លេះ។ អ្នកគាំទ្រម្នាក់ទៀតបានរៀបរាប់ថា៖ នៅពេលដែលមានជនជាតិជប៉ុនណាម្នាក់កាន់ថង់ប្លាស្ទិកចូលមកក្នុងកីឡដ្ឋានគឺយើងមានអារម្មណ៍ភ្លាមថា ការសម្អាតថង់បា្លស្ទិកនោះគឺជាកាតព្វកិច្ចរបស់ពួកយើងគ្រប់គ្នា ព្រោះភាពកខ្វក់នៅកន្លែងដែលពួកយើងអង្គុយគឺប៉ះពាល់ដល់កិត្តិយសនៃប្រជាជននិងប្រទេសជប៉ុនទាំងមូលផងដែរ។ អ្នកគ្រាំទ្រម្នាក់ផ្សេងទៀតបានបង្ហាញចំណាប់អារម្មណ៍ថា៖ បេះដូងរបស់ពួកយើងគឺស្អាតស្អំ ដូចនេះកន្លែងអង្គុយរបស់ពួកយើងក៏ត្រូវតែស្អាតជានិច្ចដែរ ហើយភាពស្អាតស្អំគឺជាធម្មជាតិនិងជាភាពប្រាកដនិយមរបស់ពលរដ្ឋជប៉ុនគ្រប់រូបផងដែរ៕ អត្ថបទ៖ ភក្តី ប្រភព៖ Unilad
November 28, 2022 - សិល្បៈ
រាជធានីភ្នំពេញ៖ កំពូលតារាចម្រៀងអន្តរជាតិ KPOP កញ្ញា Chaelin ដែលត្រូវបានគេស្គាល់ជា CL បានមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ កាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២២ ដើម្បីចូលរួមសម្តែង ក្នុងមហាព្រឹត្តិការណ៍ ដ៏អស្ចារ្យ “VATTANAC វ ALL IN FESTIVAL” ដែលរៀបចំដោយ ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២២កន្លងទៅនេះ ស្ថិតនៅជិតរង្វង់មូល នាងមច្ឆា បរិវេណ OCIC ក្នុងក្រុងភ្នំពេញ។ បន្ទាប់ពីបញ្ចប់ការសម្តែង នៅក្នុងព្រឹត្តិការណ៍ដ៏ធំអស្ចារ្យនេះរួចមក ក៏ឃើញថាសន្ទុះនៃការគាំទ្រ
November 28, 2022









