Khmernote Media
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមព្រះរាជក្រឹត្យរបស់ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២២ ទ្រង់បានត្រាស់បង្គាប់ ដំឡើងឋានន្តរស័ក្ដិ និងថ្នាក់ នៃក្របខណ្ឌព្រះរាជអាជ្ញា ប្រចាំឆ្នាំ២០២២ ដល់ព្រះរាជអាជ្ញា ១១១រូប ដែលបានដំឡើងឋានន្តរស័ក្តិ និងថ្នាក់នេះមាន៤កម្រិតរួមមាន៖ ព្រះរាជអាជ្ញា ៤០រូប ត្រូវបានដំឡើងថ្នាក់ក្នុងឋានន្តរស័ក្តិឧត្តមព្រះរាជអាជ្ញា, ព្រះរាជអាជ្ញា ១០រូប ត្រូវបានដំឡើងថ្នាក់ពីឋានន្តរស័ក្តិវរៈព្រះរាជអាជ្ញា មកជាឋានន្តរស័ក្តិឧត្តមព្រះរាជអាជ្ញា, ព្រះរាជអាជ្ញា ៥៤រូប ត្រូវបានដំឡើងថ្នាក់ ក្នុងឋានន្តរស័ក្តិវរៈព្រះរាជអាជ្ញា និងព្រះរាជអាជ្ញា ៧រូប ត្រូវបានដំឡើងឋានន្តរស័ក្តិ និងថ្នាក់

    November 26, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃព្រហស្បតិ៍ ១កើត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានអនុញ្ញាតឱ្យក្រុមហ៊ុន BYD Auto Industry ដែលដឹកនាំដោយលោក Henry Yip ជានាយកថ្នាក់តំបន់ និងក្រុមហ៊ុន HUAN YA HE ZHONG (Cambodia) Trading Co.,Ltd ដឹកនាំដោយ

    November 26, 2022
  • ព័ត៌មានជាតិ

    (ហុងកុង)៖ ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២ ក្រុមហ៊ុន Swire Coca-Cola Limited ជាបុត្រសម្ព័ន្ធនៅក្រោមការគ្រប់គ្រងកាន់កាប់ទាំងស្រុងរបស់ក្រុមហ៊ុន Swire Pacific Limited (HKSE: 00019/00087) បានប្រកាសនៅថ្ងៃនេះ អំពីការបញ្ចប់បែបបទនីតិវិធីជាស្ថាពរក្នុងការទិញក្រុមហ៊ុនបុត្រសម្ព័ន្ធកូកា-កូឡា ដែលផលិតនិងចែកចាយនៅកម្ពុជា។ Swire Coca-Cola នឹងទទួលកាន់កាប់សិទ្ធិជាម្ចាស់ក្រុមហ៊ុន Cambodia Beverage Company Ltd. និងចាប់ផ្តើមដឹកនាំអាជីវកម្មពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២២ តទៅ។ ការទិញយកក្រុមហ៊ុននេះ ជាការបោះជំហានដំបូងរបស់ក្រុមហ៊ុន Swire Coca-Cola ចូលតំបន់អាស៊ីអាគ្នេយ៍ ដើម្បីពង្រីកអាជីវកម្មក្នុងតំបន់ថ្មីមួយទៀត។

    November 25, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៥ ខែវិច្ឆិកា​ ឆ្នាំ២០២២ បានឱ្យដឹងថា នគរបាលចរាចរណ៍លើផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ នឹងចាប់ផ្ដើមរឹតបណ្ដឹងចំពោះការបើកបររបស់ប្រជាពលរដ្ឋលើផ្លូវល្បឿនដោយធ្វើការត្រួតពិនិត្យល្បឿន និងអនុវត្តវិធានការផាកពិន័យចំពោះអ្នកបើកបរល្មើស ចាប់ពីថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២២តទៅ។ លោកឧត្តមសេនីយ៍ត្រី វ៉ាន់ ហាវ៉ារី អនុប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ និងជាអ្នកដឹកនាំកម្លាំងនគរបាលប្រចាំការ លើផ្លូវល្បឿនលឿន បានបញ្ជាក់យ៉ាងដូច្នេះថា «កម្លាំងនគរបាលផ្លូវល្បឿនលឿន និងធ្វើការត្រួតពិនិត្យល្បឿន និងមានវិធានការផាកពិន័យ បទល្មើស ចាប់ពីថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២២នេះតទៅ ដើម្បីសុវត្ថិភាពរបស់ប្រជាពលរដ្ឋដែលជាអ្នកប្រើប្រាស់ផ្លូវ ចៀសវាងការបើកបរលើសល្បឿនកំណត់»។ លោកឧត្តមសេនីយ៍ត្រី វ៉ាន់ ហាវ៉ារី បានបន្ថែមទៀតថា ការផាកពិន័យចំពោះអ្នកបើកបរលើសល្បឿនកំណត់ នៅលើផ្លូវល្បឿនលឿននេះ

    November 25, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងរ៉ែ និងថាមពល នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២ បានចេញសេចក្ដីជូនដំណឹង ស្ដីពី ការជ្រើសរើសមន្ត្រីជាប់កិច្ចសន្យា បម្រើការងារ នៅទីស្ដីការក្រសួងរ៉ែ និងថាមពល សម្រាប់ឆ្នាំ២០២៣។ ក្រសួងរ៉ែ និងថាមពល សូមជូនដំណឹង ដល់សាធារណជនឱ្យបានជ្រាបថា៖ សម្រាប់ឆ្នាំ២០២៣ ក្រសួងត្រូវការជ្រើសរើសមន្ត្រីជាប់កិច្ចសន្យាចំនួន ៩០រូប សម្រាប់បម្រើការងារនៅទីស្ដីការក្រសួងរ៉ែ និងថាមពល។ សូមបញ្ជាក់ជូនផងដែរថា ក្រសួងចាប់ផ្ដើមបេីកទទួលពាក្យចាប់ពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២ ដល់ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២២ ជារៀងរាល់ម៉ោងធ្វើការ ៕ ប្រភព៖ Ministry

    November 25, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោងប្រហែល១១ និង១០នាទី មានករណីលួច(ឆក់ខ្សែក) ជនសង្ស័យមានគ្នា ០៣នាក់ បានចេញធ្វើសកម្មភាពឆក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបាន ២នាក់រួមមាន៖ ១.ឈ្មោះ គង់ ផានីត ភេទប្រុស អាយុ ២០ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិវិមានទ្រង់ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ២.ឈ្មោះ ហៀង សុខហៀង ភេទប្រុស អាយុ ២០ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិវិមានទ្រង់ សង្កាត់ក្រាំងធ្នង់

    November 25, 2022
  • អន្តរជាតិ

    រាជធានីភ្នំពេញ៖ ថ្មីៗនេះមានការចែករំលែកនៅក្នុងបណ្តាញសង្គមហ្វេសប៊ុក ដែលបង្ហាញពីកម្មវិធិ ពិធីបិទកីឡាជាតិលើកទី៣ រាជធានីភ្នំពេញ នឹងធ្វើឡើងនៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ “ពហុកីឡដ្ឋានជាតិមរតកតេជោ” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ពីសម្ដេចអគ្គមហាសនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ចាប់ផ្តើមកម្មវិធី៖ -ដង្ហែក្បួនព្យុហយាត្រា តាមប្រភេទកីឡា (៣០នាទី) -វីដេអូខ្លីស្តីពី សកម្មភាពកីឡាជាតិលើកទី៣ និងកីឡាជាតិជនពិការលើកទី១ (១០នាទី) -សម្តែងឧបករណ៍តន្ត្រីបុរាណខ្មែរ “សម្លេងព្រលឹងតន្ត្រីបុរាណខ្មែរ” (៥នាទី) -សុន្ទរកថា ឯកឧត្ដមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (៥នាទី) -សុន្ទរកថា ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន

    November 25, 2022
  • អន្តរជាតិ

    អ៊ុយក្រែន៖ ខណៈដែលរដូវរងាចូលមកដល់ប្រទេសអ៊ុយក្រែនត្រូវប្រឈមនឹងបញ្ហាធំៗមួយចំនួនទៀតបន្ថែមពីលើវិបត្តិនៃភ្លើងសង្គ្រាម នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៤ ខែវិច្ឆិកានេះ។ បញ្ហាសង្គមដែលកំពុងបន្ថែមសម្ពាធទៅលើអ៊ុយក្រែននោះគឺពលរដ្ឋជាច្រើនលាននាក់ត្រូវប្រឈមនឹងអាកាសធាតុចុះត្រជាក់ខ្លាំង និងត្រូវរស់នៅក្នុងភាពងងឹតព្រោះតែគ្មានអគ្គិសនីប្រើប្រាស់គ្រប់គ្រាន់ ខណៈការផ្គត់ផ្គង់ទឹកវិញក៏ត្រូវបានកាត់ផ្តាច់នៅតាមតំបន់មួយចំនួនផងដែរ។ គួរកត់សម្គាល់ថា តាមធម្មតានៅក្នុងរដូវរងាពលរដ្ឋអ៊ុយក្រែនតែងសម្ងំនៅក្នុងផ្ទះបើកម៉ាស៊ីនកម្តៅនិងម៉ាស៊ីនទឹកក្តៅជាដើម ដើម្បីរក្សាសុខភាពរបស់ពួកគេ។ យ៉ាងណាក្តី រដូវរងានាឆ្នាំនេះបានដល់ស្របពេលដែលរោងចក្រថាមពលអគ្គិសនីនិងរោងចក្រថាមនុយក្លេអ៊ែររបស់អ៊ុយក្រែមួយចំនួនត្រូវបានបំផ្លាញ ដែលធ្វើឲ្យការផ្គត់ផ្គង់អគ្គិសនីទៅកាន់តំបន់ជាច្រើនត្រូវបានកាត់ផ្តាច់។ តាមការព្យាករណ៍របស់អ្នកជំនាញសុខភាពពិភពលោកបានបង្ហាញថា នឹងមានពលរដ្ឋអ៊ុយក្រែនប្រមាណជា ៣លានដែលត្រូវជម្លៀសខ្លួនចេញពីផ្ទះដើម្បីទៅរកកន្លែងមានសីតុណ្ហភាពក្តៅល្មម ខណៈពួកគេអាចប្រឈមនឹងការកើតមានបញ្ហាសុខភាពខ្ពស់ខ្លាំងណាស់ដូចជា ឆ្លងជំងឺកូវីដ-១៩ ជំងឺរលាកសួត គ្រុនផ្តាសាយ  ជំងឺខាន់ស្លាក់ និងកញ្ជ្រឹលជាដើមសម្រាប់អ្នកមិនទាន់ទទួលបានវ៉ាក់សាំង៕ អត្ថបទ៖ ភក្តី ប្រភព៖ Channel News Asia

    November 25, 2022
  • អន្តរជាតិ

    អាមេរិក៖ រដ្ឋអាជ្ញាសហព័ន្ធអាមេរិកសម្រេចចោទប្រកាន់បុរសម្នាក់ពីបទកាន់កាប់អាវុធខុសច្បាប់និងបានគំរាមគំហែងអាយុជីវិតអ្នកដទៃ ក្រោយបុរសរូបនេះបានកាន់ឡាមតូចមួយនិងបានដាក់ទៅជិតបំពងករស្រ្តីម្នាក់ ដែកកំពុងធ្វើដំណើរនៅក្នុងយន្តហោះជាមួយគ្នា។ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Times នៅព្រឹកថ្ងៃសុក្រ​ ទី២៥ ខែវិច្ឆិកានេះបានឲ្យដឹងថា បុរសជាជនសង្ស័យមានឈ្មោះថា Merrill Darrell Fackrell អាយុ ៤១ឆ្នាំ រស់នៅក្នុងរដ្ឋ ​Utah ភាគខាងលិចសហរដ្ឋអាមេរិក ខណៈអត្តសញ្ញាណរបស់ស្រ្តីដែលត្រូវបានគេចាត់ទុកថា ជាជនរងគ្រោះនោះមិនត្រូវបានគេបង្ហាញជាសាធារណៈនោះទេ។ ប្រភពខាងលើបានបន្តថា ហេតុការណ៍នេះបានកើតឡើងនៅលើយន្តហោះដឹកអ្នកដំណើររបស់ក្រុមហ៊ុនអាកាសចរណ៍ JetBlue ដែលបានហោះចេញពីប្រលានយន្តហោះអន្តរជាតិ Kennedy International Airport ក្នុងទីក្រុង New York ឆ្ពោះទៅកាន់ទីក្រុង Salt Lake កាលពីដើមសប្តាហ៍កន្លងទៅនេះ។ បើតាមអាជ្ញាធរអាមេរិកបានបញ្ជាក់់អំពីហេតុការណ៍នេះថា បុរសជាជនសង្ស័យនិងស្រ្តីជាជនរងគ្រោះបានអង្គុយនៅកៅអីជាប់គ្នា ហើយនៅក្នុងអំឡុងពេលធ្វើដំណើរនោះស្រាប់តែបុរសជាជនសង្ស័យបានយកឡាមមួយផ្លែមានទំហំប្រមាណជា

    November 25, 2022
  • អន្តរជាតិ

    អាមេរិក៖ ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សរបស់សហរដ្ឋអាមេរិកគឺក្រុមហ៊ុន Apple បានបង្ហាញចំណាប់អារម្មណ៍ចង់ទិញយកក្លឹបបាល់ទាត់ Manchester United មកគ្រប់គ្រង នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Daily Mail កាលពីថ្ងៃព្រហស្បតិ៍ ទី២៤ ខែវិច្ឆិកានេះ។ តាមគម្រោងគឺក្រុមហ៊ុន Apple ចង់ចុះកុងត្រាទិញយកក្លឹបដ៏មានប្រជាប្រិយភាពពេញពិភពលោកមួយនេះក្នុងតម្លៃ ៥,៨ ពាន់លានផោន ឬស្នើនឹងជាង ៧ ពាន់លានដុល្លារអាមេរិក។ ប្រភពខាងលើបានបន្តថា គិតត្រឹមពេលនេះគឺលោក Tim Cook ដែលជានាយកប្រតិបត្តិនៃក្រុមហ៊ុន Apple បានកំពុងសិក្សាអំពីកិច្ចសន្យាមួយនេះយ៉ាងលម្អិតហើយជាមួយនាយកគ្រប់គ្រងក្លឹបបាល់ទាត់ Manchester United ក៏ដូចជាដៃគូវិនិយោគនិងម្ចាស់ភាគហ៊ុនផ្សេងៗ ខណៈការសម្រេចទិញ-លក់ជាផ្លូវការយ៉ាងណានោះគឺគេនៅមិនទាន់ដឹងច្បាស់នៅឡើយទេ។ គួរបញ្ជាក់ជូនថា  ប្រសិនបើក្រុមហ៊ុន Apple អាចទិញក្លឹបបាល់ទាត់ Manchester

    November 25, 2022