Khmernote Media
  • ព័ត៌មានជាតិ

    ខេត្តសៀមរាប៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខេត្តសៀមរាប បានឱ្យដឹងថា នារសៀលថ្ងៃទី១ កើត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២ លោក ឃឹម ហ្វីណង់ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តសៀមរាប បានអញ្ជើញទទួលបដិសណ្ឋារកិច្ចស្វាគមន៍ក្រុមបើកម៉ូតូធំ ក្នុងដំណើរទស្សនៈកិច្ចមកកាន់ព្រះរាជាណាចក្រកម្ពុជា។ កម្ពុជា-ថៃ ជាប្រទេសជិតខាងដែលមានកិច្ចសហប្រតិបត្តិការល្អស្ទើរគ្រប់វិស័យជាមួយគ្នា បន្ទាប់ពីស្ថានភាពកូវីដបានប្រសើរ ដំណើរការសេដ្ឋកិច្ចនៅច្រកអន្តរជាតិមានភាពល្អប្រសើរ។ សមាគមក្លឹបទេសចរ សហការជាមួយរដ្ឋបាលខេត្តបង្កើតកម្មវិធីនេះឡើងក្នុងគោលបំណង ផ្សព្វផ្សាយវិស័យទេសចរណ៍ និងភាពងាយស្រួលសម្រាប់ទេសចរណ៍ផ្លូវគោក ជាពិសេសការឆ្លងកាត់ព្រំដែនរវាងប្រទេសទាំងពីរ។ ប្រធានក្រុមអ្នកបើកម៉ូតូធំបានសម្តែងនូវការថ្លែងអំណរគុណចំពោះរដ្ឋបាលខេត្ត និងកងកំលាំងមានសមត្ថកិច្ចដែលបានជួយសម្របសម្រួល

    November 25, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមព្រះរាជក្រឹត្យ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រមហាក្សត្រនៃកម្ពុជា នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២ ទ្រង់បានត្រាស់បង្គាប់ តែងតាំងទីប្រឹក្សា និងជំនួយការចំនួន ៥រូប នៃក្រសួងព្រះបរមរាជវាំង។ ព្រះមហាក្សត្រ តែងតាំង និងផ្ដល់ឋានៈ ជាទីប្រឹក្សា និងជាជំនួយការក្រសួងព្រះបរមរាជវាំង ៥រូប៖ ១- លោកជំទាវ ហង្ស សូកាន ជាទីប្រឹក្សាក្រសួងព្រះបរមរាជវាំង មានឋានៈស្មើ រដ្ឋលេខាធិការ ២- ឯកឧត្តម ហង្ស សុភ័ក្រ្ត ជាទីប្រឹក្សាក្រសួងព្រះបរមរាជវាំង

    November 25, 2022
  • អន្តរជាតិ

    ក្រសួង​សុខាភិបាលរបស់ប្រទេសវៀតណាម ​បាន​ស្នើ​ឱ្យមាន​ការ​ហាម​ឃាត់​ផលិតផល​ថ្នាំ​ជក់​ជំនាន់​ថ្មី ដោយ​លើក​ឡើង​ពី​ផល​ប៉ះពាល់​អវិជ្ជមាន​ដែល​ពួក​គេ​អាច​មាន​លើ​យុវជន ក៏ដូចជាការ​ចំណាយ​លើ​ការ​គ្រប់​គ្រង​បន្ថែមទៀត។ នៅក្នុងសន្និសិទមួយដែលបានធ្វើឡើងកាលពីថ្ងៃពុធ ស្តីពីដំណោះស្រាយដើម្បីការពារផលប៉ះពាល់អវិជ្ជមាននៃថ្នាំជក់ លោកស្រី Tran Thi Trang អនុប្រធាននាយកដ្ឋាននីតិកម្មនៃក្រសួងសុខាភិបាលបាននិយាយថា ច្បាប់ស្តីពីការទប់ស្កាត់ថ្នាំជក់បច្ចុប្បន្ន មិនមានអំណាចសម្រាប់ដោះស្រាយជាមួយបារីអេឡិចត្រូនិច និងផលិតផលថ្នាំជក់ (Heated tobacco products) នោះទេ។ លោកស្រី​បាន​បន្ត​ថា ការអនុញ្ញាតឱ្យចែកចាយផលិតផលទាំងនេះនៅលើមូលដ្ឋានសាកល្បង បានបង្ហាញឱ្យឃើញពីផលប៉ះពាល់អវិជ្ជមានដែលអាចកើតមាន រួមទាំងការចំណាយលើការគ្រប់គ្រង ដែលមានន័យថា រដ្ឋត្រូវចំណាយធនធានមនុស្ស និងការគ្រប់គ្រង ដើម្បីដោះស្រាយបញ្ហាសង្គមដែលកើតចេញពីការប្រើប្រាស់ និងការរំលោភបំពានផលិតផលថ្នាំជក់ថ្មី ជាពិសេសផលប៉ះពាល់របស់វា លើ​អាកប្បកិរិយា និង​របៀប​រស់នៅ​របស់​យុវជន។ លោកស្រី Trang បាននិយាយថា សំណើរបស់ក្រសួងសុខាភិបាលក្នុងការហាមប្រាមផលិតផលថ្នាំជក់ជំនាន់ថ្មី

    November 25, 2022
  • អន្តរជាតិ

    (អន្តរជាតិ)៖ ដំណើរការនៃការដឹកនាំ «បិសាចក្រហម» រយៈពេល ១៧ឆ្នាំនៃគ្រួសារមហាសេដ្ឋីអាមេរិក យោងតាម កាសែត Daily Express តម្លៃភាគហ៊ុនរបស់ក្លឹប Manchester United បានកើនឡើង ១៧% បន្ទាប់ពីគ្រួសារ Glazer បានបញ្ជាក់ថាខ្លួននឹងលក់ក្លឹប ក្រោយកាន់កាប់«បិសាចក្រហម» រយៈពេល ១៧ឆ្នាំនៃគ្រួសារមហាសេដ្ឋីអាមេរិកនេះ។ Man Utd ពុំដែលទទួលលទ្ធផលល្អប្រសើរសោះឡើងចាប់តាំងពីលោក Sir Alex Ferguson ចូលនិវត្តន៍ក្នុងឆ្នាំ២០១៣។ ការតវ៉ាជាច្រើនពីអ្នកគាំទ្រដែលទាមទារឲ្យមានការផ្លាស់ប្តូរម្ចាស់បានកើតឡើង។ នៅទីបំផុត វាបានក្លាយជាការពិត នេះមិនត្រឹមតែជាដំណឹងល្អសម្រាប់អ្នកគាំទ្រប៉ុណ្ណោះទេ ប៉ុន្តែក៏ជាសញ្ញាវិជ្ជមានក្នុងទីផ្សារភាគហ៊ុនផងដែរ។ ដោយមើលឃើញទំហំរបស់ Manchester

    November 24, 2022
  • អន្តរជាតិ

    បន្ទាប់ពីបានយកឈ្នះក្នុងលទ្ធផល ២-១ យ៉ាងអស្ចារ្យលើម្ចាស់ជើងឯក World Cup ៤សម័យ គឺក្រុមឥន្ទ្រីដែកអាល្លឺម៉ង់កាលពីម្សិលមិញនេះ ក្រុមបាល់ទាត់ជម្រើសជាតិជប៉ុនបានធ្វើឱ្យអ្នកគាំទ្រចាប់អារម្មណ៍ជាថ្មីម្តងទៀត នៅពេលដែលពួកគេបានសម្អាតបន្ទប់ផ្លាស់សម្លៀកបំពាក់របស់ពួកគេនៅឯកីឡដ្ឋាន Khalifa International Stadium យ៉ាងស្អាតភ្លឹងតែម្ដង។ ពួកគេក៏បានបត់សត្វចាបក្រដាស Origami ដែលជានិមិត្តរូបសំណាងល្អ និងនិរន្តភាពនៅក្នុងប្រទេសជប៉ុន ទុកនៅក្នុងបន្ទប់ផ្លាស់សម្លៀកពាក់នោះផងដែរ។ ក្រុមការងារបានបត់កន្សែង រៀបចំដបទឹក និងធុងដាក់អាហារយ៉ាងស្អាត ទុកដាក់នៅលើតុនៅកណ្តាលបន្ទប់ នៅមុនពេលពួកគេចាកចេញពីកីឡដ្ឋាន។ រំលឹកផងដែរថា នៅក្នុងព្រឹត្តិការណ៍ World Cup 2018 នៅប្រទេសរុស្ស៊ី ក្រុមសាមូរ៉ៃជប៉ុនក៏ធ្លាប់បានទទួលបានការកោតសរសើរពីសំណាក់អ្នកគាំទ្រ នៅពេលដែលពួកគេបានសម្អាតបន្ទប់ផ្លាស់សម្លៀកបំពាក់របស់ពួកគេ បន្ទាប់ពីពួកគេចាញ់ក្រុមបែលហ្ស៊ិកក្នុងលទ្ធផល ៣-២ ក្នុងជុំទី១៦

    November 24, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២ បានចេញសេចក្ដីប្រកាស ព័ត៌មាន ស្ដីពីការដាក់ឱ្យដំណើរកាជាផ្លូវការ “កម្មវិធីភាពជាដៃគូ” របស់ក្រុមហ៊ុនYouTube ។ សូមជម្រាបជូនសាធារណជន និងអ្នកផលិតមាតិកាវីដេអូទាំងអស់មេត្តាជ្រាបថា បន្ទាប់ពីផ្អាកការផ្ដល់សេវារកចំណូល (Monetization) លើថ្នាលវីដេអូ YouTube នៅប្រទេសកម្ពុជា ក.ប.ទ. បានទាក់ទងនិងសហការជាមួយតំណាង YouTube ដើម្បីស្វែងរកដំណោះស្រាយបញ្ហានេះជូនអ្នកផលិតមាតិកា YouTube របស់យើង។ ជាលទ្ធផល ចាប់ពីខែវិច្ឆិកា ឆ្នាំ២០២២ នេះតទៅ ក្រុមហ៊ុន YouTube បានដាក់ឱ្យដំណើរការផ្លូវការ “កម្មវិធីភាពជាដៃគូ”

    November 24, 2022
  • ព័ត៌មានជាតិ

    យោងតាមសារលិខិតរបស់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២ បានចេញសេចក្ដី ណែនាំ ស្តីពី ការរៀបចំពិធីបុណ្យ “រំលឹកគុណអង្គរ” នៅរមណីយដ្ឋានអង្គរ បេតិកភណ្ឌពិភពលោក សម្រាប់រយៈពេលបី(៣)ថ្ងៃ នៅថ្ងៃទី១៤-១៦ ខែធ្នូ ជារៀងរាល់ឆ្នាំ គិតចាប់ពីឆ្នាំ២០២២ តទៅ។ ក្នុងន័យដើម្បីឱ្យពិធី បុណ្យខាងលើ អាចប្រព្រឹត្តទៅដោយរលូន ប្រកបដោយប្រសិទ្ធភាព និងជោគជ័យ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សូមណែនាំអាជ្ញាធរជាតិអប្សរា ដូចខាងក្រោម៖ ១- រៀបចំសកម្មភាពលម្អិតពាក់ព័ន្ធនឹងពិធីបុណ្យនេះ ក្នុងនោះរួមមានកម្មវិធីតាមថ្ងៃនីមួយៗ ទីតាំង ប្រារព្ធពិធី សមាសភាពចូលរួម

    November 24, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់​ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា នាព្រឹកថ្ងៃពុធ ១៥រោច ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្តម តូច ចាន់កុសល រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទទួលជួបពិភាក្សាការងារជាមួយលោក Peter Vogelmann នាយកផ្នែកលក់អន្តរជាតិ តំណាងក្រុមហ៊ុន Doppelmayr Group និងសហការី ដោយមានការចូលរួមផងដែរពីសំណាក់ថ្នាក់ដឹកនាំ

    November 24, 2022
  • អន្តរជាតិ

    កាតា៖ ពលរដ្ឋជប៉ុនមួយក្រុមដែលជាអ្នកទៅទស្សនាការប្រកួតបាល់ទាល់រវាងក្រុមជម្រើសជាតិជប៉ុនលេងទល់នឹងក្រុមជម្រើសជាតិអាឡឺម៉ង់ក្នុងព្រឹត្តិការណ៍ប្រកួតបាល់ទាល់ពិភពលោក (World Cup) ២០២២ នៅក្នុងប្រទេសកាតាកាលពីថ្ងៃម្សិលមិញនេះត្រូវបានគេប្រទះឃើញនាំគ្នាជួយប្រមូលសម្បកដបទឹកនិងសំរាមផ្សេងៗនៅក្រោយពេលចប់ការប្រកួត ខណៈក្រុមអ្នកទស្សនាជាច្រើនផ្សេងទៀតបាននាំដើរចេញពីកីឡដ្ឋានអស់ហើយ។ ឥរិយាបថដ៏គួរឲ្យគោរពបំផុតនេះមិនមែនកើតឡើងជាលើកទីមួយនោះទេសម្រាប់ក្រុមអ្នកគាំទ្របាល់ទាល់ជប៉ុន ដ្បិតពួកគេតែធ្វើសកម្មភាពបែបនេះជាប្រចាំ បើទោះជាការប្រកួតនោះមិនមែនជាការប្រកួតរបស់ក្រុមបាល់ទាត់ជាតិជម្រើសជាតិនៃប្រទេសជប៉ុនក៏ដោយ។ ជាក់ស្តែងកាលពីថ្ងៃបើកព្រឹត្តិការណ៍បាល់ទាត់ពិភពលោកដំបូង ដែលមានការប្រកួតរវាងក្រុមម្ចាស់ផ្ទះកាតាលេងទល់នឹងក្រុមជម្រើសជាតិអេក្វាឌ័រក៏គេបានប្រទះឃើញ ក្រុមអ្នកគាំទ្របាល់ទាត់ជនជាតិជប៉ុននាំគ្នារើសសំរាមដើម្បីសម្អាតកីឡដ្ឋានដែរ ក្រោយការប្រកួតត្រូវបានបញ្ចប់។ គួរកត់សម្គាល់ថា នៅក្នុងការប្រកួតកាលពីថ្ងៃម្សិលមិញនេះគឺក្រុមបាល់ទាត់ជម្រើសជាតិជប៉ុនបានយកឈ្នះទៅលើក្រុមជម្រើសជាតិអាឡឺម៉ង់ក្នុងលទ្ធផល ២-១ ដែលជាភាពជោគជ័យដ៏កម្របំផុតនិងជាប្រវត្តិសាស្រ្តដ៏អស្ចារ្យមួយសម្រាប់វិស័យបាល់ទាត់ជប៉ុនផងដែរ។ យ៉ាងណាក្តី បើទោះជាត្រូវសប្បាយរីករាយនិងត្រូវអបអរសាទរជាមួយនឹងសមិទ្ធផលថ្មីមួយនេះក្នុងកម្រិតណាក៏ដោយ ក៏អ្នកគាំទ្រជប៉ុននៅតែមិនភ្លេចនាំគ្នាប្រមូលសំរាមនោះទេក្រោយពេលចប់ការប្រកួត។ គួររម្លឹកជូនថា នៅក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោកកាលពីឆ្នាំ ២០១៨ កន្លងទៅ ជប៉ុនធ្លាប់ទទួលបានពាននៃការកោតសរសើរថា ជាពលរដ្ឋដែលបានជួយសម្អាតកន្លែងសាធារណៈគួរឲ្យគោរពបំផុតពីសំណាក់រដ្ឋាភិបាលរុស្ស៊ីដែលជាម្ចាស់ផ្ទះរៀបចំការប្រកួតផងដែរ៕ អត្ថបទ៖ ភក្តី ប្រភព៖ Daily Mail

    November 24, 2022
  • អន្តរជាតិ

    យោងតាមសារព័ត៌មាន The Nation Thailand បានរាយការណ៍ថា ប៉ូលីសថៃបាននិយាយថា មនុស្សចំនួន ៦៥៦នាក់ ត្រូវបានចាប់ខ្លួននៅក្នុងរយៈពេល ៤ ថ្ងៃចុងក្រោយនេះ សម្រាប់ការលេងល្បែងស៊ីសងពាក់ព័ន្ធនឹងលទ្ធផលនៃការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2022។ ជំនួយការអគ្គស្នងការនគរបាលជាតិថៃ លោកឧត្តមសេនីយ៍ឯក Phanurat Lakboon បាននិយាយថា ជនសង្ស័យចំនួន ៤៥៤នាក់ ត្រូវបានចាប់ខ្លួនកាលពីថ្ងៃអង្គារតែមួយ នៅក្នុងការបង្រ្កាបល្បែងស៊ីសងបាល់ទាំងក្រៅបណ្តាញ និងតាមអ៊ីនធឺណិត។ ក្នុងនោះអ្នកបើកភ្នាល់ចំនួន ៣ នាក់ អ្នកភ្នាល់ចំនួន ៤០៤ នាក់ និងអ្នកទទួលភ្នាល់ចំនួន ៤ នាក់

    November 24, 2022