- Khmernote Media
- ព័ត៌មានជាតិ
ខេត្តពោធិ៍សាត់៖ យោងតាមគណនីផេកហ្វេសប៊ុកផ្ទាល់របស់ ក្រសួងមហាផ្ទៃ នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២ បានឱ្យដឹងថា ក្រសួងមហាផ្ទៃ កំពុងសិក្សាលើការ ធ្វើតេស្តទឹកនោមរកសារធាតុញៀន ចំពោះមន្ត្រីនគរបាលជាតិ និងមន្ត្រីរាជការស៊ីវិល នេះបើយោងតាមប្រសាសន៍របស់ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២។ សម្ដេចក្រឡាហោម ស ខេង បានមានប្រសាសន៍ថា៖ “យើងកំពុងសិក្សាបញ្ហាគ្រឿងញៀន ដាក់ជាកាតព្វកិច្ច ដោយយុទ្ធនាការ ៧លើក យើងប្រមូលបានសារធាតុគ្រឿងញៀនច្រើនណាស់ រាប់រយតោន ហើយក៏យើងបានផ្ដន្ទាទោស
November 23, 2022 - អន្តរជាតិ
អូស្រ្តាលី៖ ការជក់បារី ទាំងបារីធម្មតា និងបារីអេឡិចត្រូនិចបានក្លាយជានិន្នាការថ្មីមួយសម្រាប់ក្រុមយុវជននៅក្នុងប្រទេសអូស្រ្តាលីនាពេលបច្ចុប្បន្ននេះ ហើយនៅក្នុងចំណោមក្រុមយុវជនទាំងនោះគេបានកត់សម្គាល់ថា មានយុវជនមួយចំនួននៅមិនទាន់គ្រប់អាយុជាមនុស្សពេញវ័យនៅឡើយទេ។ សកម្មភាពនៃការជក់បារីត្រូវបានគេប្រទះឃើញកើតមានយ៉ាងផុសផុលនៅតាមទីកន្លែងសាធារណៈជាច្រើន ខណៈឥរិយាបថនេះបានផ្តល់ការរំខាន់យ៉ាងខ្លាំងចំពោះពលរដ្ឋផ្សេងទៀត ដែលមិនមែនជាអ្នកជាក់បារី។ ដើម្បីឆ្លើយតបនឹងបញ្ហាសង្គមខាងលើនេះ អាជ្ញាធរប្រចាំទីក្រុង Perth នៃប្រទេសអូស្រ្តាលីបានសម្រេចដាក់ចេញវិធានការយ៉ាងតឹងរឹងមួយចំពោះការជក់បារី គឺអាជ្ញាធរសម្រេចហាមឃាត់មិនឲ្យមានសកម្មភាពជក់បារីគ្រប់ប្រភេទទាំងស្រុងតែម្តងនៅតាមទីសាធារណៈ។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Daily Mail នៅថ្ងៃអង្គារ ទី២២ នេះបានបញ្ជាក់ថា សម្រាប់ពលរដ្ឋណាដែលបានប្រព្រឹត្តិល្មើសទៅនឹងវិធានការខាងលើនេះ ពោលគឺបន្តសកម្មភាពជក់បារីនៅតាមទីសាធារណៈនឹងត្រូវរងនូវការផាកពិន័យជាប្រាក់ចំនួន ២០០ដុល្លារជាកំហិត។ បើតាមអាជ្ញាធរក្រុង Perth បានបញ្ជាក់ថា ការដាក់ចេញនូវវិធានការខាងលើនេះគឺដើម្បីលើកកម្ពស់សុខភាពយុវជនវ័យក្មេងនិងរក្សាសណ្តាប់ធ្នាប់សាធារណៈ ខណៈអាជ្ញាធរក៏បានរៀបចំទីកន្លែងសម្រាប់ជក់បារីចំនួន ៥ទីតាំងជូនប្រជាពលរដ្ឋដែលមានទម្លាប់ជក់បារីផងដែរ៕ អត្ថបទ៖ ភក្តី ប្រភព៖ Daily Mail
November 23, 2022 - ព័ត៌មានជាតិ
ខេត្តកំពង់ស្ពឺ៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានឱ្យដឹងថា នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង ១៥និង៣០នាទី លើផ្លូវល្បឿនលឿន ចន្លោះគីឡូម៉ែត្រ ៥២-៥៣ ត្រង់ចំណុចភូមិត្រពាំងក្រឡឹង ឃុំគីរីវន្ត ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ រថយន្ត ០១គ្រឿង LEXUS GS300 ពាក់ស្លាកលេខភ្នំពេញ2BM-2573បើកបរដោយឈ្មោះ សយ ចាន់ភ័ក្តី ភេទប្រុស អាយុ២៦ឆ្នាំ នៅទំពាច ឃុំតាំងក្រូច ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ បើកបរមកពីទិសខាងលិចទៅទិសខាងកើត មកដល់ចំណុចខាងលើ ផ្ទុះកង់បានរេចង្កូតទៅបុករនាំងសុវត្ថិភាព (ទ្រូងកណ្តាល) បណ្ដាលឲ្យខូចខាត
November 23, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងរ៉ែ និងថាមពល នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២ បានចេញសេចក្តីជូនដំណឹង ស្តីពី ការបើកតំបន់សម្បទានស្វែងរុករករ៉ែ សម្រាប់ការដាក់ពាក្យស្នើសុំអាជ្ញាបណ្ណស្វែងរុករករ៉ែទំហំ ១៥៥ហិកតា ស្ថិតក្នុងស្រុកឈូក ខេត្តកំពត។ ក្រសួងរ៉ែ និងថាមពល មានសេចក្តីសោមនស្សជម្រាបជូនដល់សាធារណជន បណ្តាក្រុមហ៊ុនជាតិ និងអន្តរជាតិ ឱ្យបានជ្រាបថា ក្រសួងរ៉ែ និងថាមពល សូមប្រកាសបើកឱ្យដាក់ពាក្យប្រកួតប្រជែងជាសាធារណៈ សម្រាប់ទទួលបានអាជ្ញាបណ្ណស្វែងរុករក ចំពោះតំបន់សម្បទានស្វែងរុករករ៉ែចំនួន ០១ (មួយ) តំបន់ លើផ្ទៃដី ទំហំ ១៥៥ (មួយរយហាសិបប្រាំ) ហិកតា ស្ថិតនៅក្នុងតំបន់ភ្នំទ្វារប្រាំបី
November 23, 2022 - អន្តរជាតិ
កូរ៉េខាងត្បូង៖ ប្រទេសកូរ៉េខាងត្បូងនៅថ្ងៃអង្គារ ទី២២ ខែវិច្ឆិកានេះបានប្រកាសពីការទទួលបានជោគជ័យក្នុងការសាកល្បងប្រព័ន្ធប្រឆាំងនឹងមីស៊ីលដ៏ទំនើបមួយ នេះបើយោងតាមសេចក្តីរាយការណ៍របស់បណ្តាញសារព័ត៌មាន The Strait Times។ ប្រព័ន្ធប្រឆាំងមីស៊ីលដែលទីក្រុងសេអ៊ូលធ្វើការសាកល្បងដោយជោគជ័យនេះមានឈ្មោះថា L-SAM ដែលមានសមត្ថភាពអាចបំផ្លាញគោលដៅរបស់មីស៊ីលផ្លោងរបស់ប្រទេសកូរ៉េខាងជើងបាន។ បើតាមក្រសួងការពារជាតិកូរ៉េខាងត្បូងបានបញ្ជាក់ថា ប្រព័ន្ធប្រឆាំងមីស៊ីល L-SAM មានសមត្ថភាពអាចបំផ្លាញ ឬបង្វែរគោលដៅរបស់មីស៊ីលផ្លោងបាននៅក្នុងរយៈកម្ពស់ក្នុងចន្លោះពី ៥០-៦០ គីឡូម៉ែត្រ ហើយវានឹងក្លាយជាសម្ភារៈយោធាដ៏មានឥទ្ធិពលមួយសម្រាប់ឆ្លើយតបទៅនឹងការគំរាមគំហែងរបស់កូរ៉េខាងជើងតាមរយៈសកម្មភាពបាញ់មីស៊ីលផ្លោង។ យ៉ាងណាក្តី ប្រព័ន្ធប្រឆាំងមីស៊ីល L-SAM នៅមិនទាន់អាចដាក់ឲ្យដំណើរការជាផ្លូវការនៅពេលនេះបាននៅឡើយទេ ដ្បិតគេនៅបន្តអភិវឌ្ឍចំណុចសំខាន់មួយចំនួនទៀត ខណៈការដាក់ឲ្យប្រើប្រាស់ជាផ្លូវការអាចនឹងត្រូវធ្វើឡើងនៅក្នុងអំឡុងឆ្នាំ ២០២៦ខាងមុខនេះ៕ អត្ថបទ៖ ភក្តី ប្រភព៖ The Strait Times
November 23, 2022 - ព័ត៌មានជាតិ
ខេត្តសៀមរាប៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា នៅព្រឹកថ្ងៃពុធ ១៥រោច ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២ នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាស៊ាន នឹងអញ្ជើញជាអធិបតីភាព នៅក្នុងពិធីបើកកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន ដែលប្រព្រឹត្តទៅនៅសណ្ឋាគារសុខា ខេត្តសៀមរាប។ គួរបញ្ជាក់ផងដែរថា នៅក្នុងពិធីបើកកិច្ចប្រជុំនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញថ្លែងសុន្ទរកថាគន្លឹះក្នុងពិធីបើកជាផ្លូវការ នៃកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូក
November 23, 2022 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២ បានឱ្យដឹងថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានគូសបញ្ជាក់ថា ប្រធានាធិបតីសហរដ្ឋអាមេរិកបានសន្យាថា នឹងខិតខំប្រឹងប្រែងនាំយកវត្ថុបុណរបស់កម្ពុជាដែលគេនាំយកទៅ ត្រឡប់មកប្រទេសខ្មែរវិញ។ ថ្លែងក្នុងពិធីបិទសន្និបាតជាតិខួប ៣០ឆ្នាំ នៃសកម្មភាពមីននៅកម្ពុជា នាព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២ នៅមជ្ឈមណ្ឌលកោះពេជ្រ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ក្នុងជំនួបរវាងសម្តេចជាមួយឯកឧត្ដម ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក អំឡុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងទី៤១ នៅកម្ពុជានាពេលថ្មីៗនេះ មានការជជែករឿងបញ្ជូនពលរដ្ឋខ្មែរ ជាប់ទោសនៅអាម៉េរិក ឱ្យវិលត្រឡប់មកកម្ពុជាវិញ
November 22, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២ បានឱ្យដឹងថា ស្រ្តីជំនួញស៊ីវិល័យល្បីឈ្មោះម្នាក់នៅក្នុងសង្គម ពេជ្រ ស្រីមុំ ដែលត្រូវបានកម្លាំងអាវុធហត្ថចាប់ខ្លួន ក្រោមបទឆបោកលុយគេរាប់លានដុល្លារនោះ ពេលនេះត្រូវបានតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ធ្វើការចោទប្រកាន់ ជាផ្លូវការ និងបានបញ្ជូនសំណុំរឿងទៅកាន់ចៅក្រមស៊ើបសួរដើម្បីចាត់ការបន្តទៀត។ លោក ប្លង់ សុផល អ្នកនាំពាក្យស្ថាប័នអយ្យការ បានឱ្យដឹងថា តំណាងអយ្យការបានសម្រេចចោទប្រកាន់ស្ត្រីអ្នកជំនួញឈ្មោះ ពេជ្រ ស្រីមុំ ពីបទ មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍ដែលអាចជួញដូរបាន និងបញ្ជូនបន្តទៅចៅក្រមស៊ើបសួរដើម្បីចាត់ការបន្តតាមនីតិវិធី។ សូមសម្រាបជូនផងដែរថា ស្ដ្រីម្នាក់ដែលគេស្គាល់ថាជាអ្នកជំនួញដ៏ស៉ីវិល័យ ត្រូវបានកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២ ចាប់ខ្លួនពាក់ព័ន្ធអំពើឆបោកលើជនរងគ្រោះជាច្រើននាក់ ហើយជនរងគ្រោះខាតបង់ទឹកប្រាក់រាប់លានដុល្លារ។ ស្ដ្រីរូបនេះ
November 22, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២ បានចេញសេចក្ដីប្រកាស ស្ដីពី ការកែសម្រួលមណ្ឌលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម័យប្រឡង៖ ០៥ ធ្នូ ២០២២។ ក្រសួងអប់រំ ចេញសេចក្ដីសម្រេច កែសម្រួលមណ្ឌលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ០៥ ធ្នូ ២០២២ ត្រូវបានកំណត់ចំនួន នៅមណ្ឌល អនុវិ. ចតុមុខ ថ្នាក់៖ វិទ្យាសាស្ត្រសង្គម មាន ២៧បន្ទប់ ស្ថិតនៅខណ្ឌដូនពេញ រាជធានីភ្នំពេញ ត្រូវបាន អនុញ្ញាតឱ្យប្ដូរទៅមណ្ឌល សាកលវិ,
November 22, 2022 - PR
ខេត្តបាត់ដំបង ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២៖ សាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច និងធនាគារ ហ្វីលីព ភីអិលស៊ី បានចុះអនុស្សរណៈយោគយល់គ្នាក្រោមហត្ថលេខានៃតំណាងថ្នាក់ដឹកនាំស្ថាប័នទាំងពីរ ទៅលើកិច្ចសហប្រត្តិបត្តការក្នុងការផ្តល់អត្ថប្រយោជន៍សម្រាប់និស្សិតសាកលវិទ្យាល័យ តាមរយៈសេវាទូទាត់តាមប្រព័ន្ធឌីជីថលដែលមានភាពងាយស្រួល លឿន រហ័ស និងទាន់សម័យ។ លើសពីនេះ ធនាគារ ហ្វីលីព ភីអិលស៊ី ថែមទាំងមានការផ្តល់ឱកាសហាត់ការព្រមទាំងឱកាសការងារ សម្រាប់និស្សិត នៃសាកលវិទ្យាល័យសិក្សា ដើម្បីទទួលបានបទពិសោធន៍ក្នុងអំឡុងពេលសិក្សាផងដែរ។ អំពីធនាគារ ហ្វីលីព ធនាគារ ហ្វីលីព ជាធនាគារពាណិជ្ជតែមួយគត់នៅកម្ពុជា ដែលមានភាគទុនិកជនជាតិសិង្ហបុរី។ ធនាគារ ហ្វីលីព ផ្តល់ជូនសេវាកម្ម និងផលិតផលយ៉ាងសំបូរបែបតាមតម្រូវការរបស់ សាជីវកម្មធំៗ
November 22, 2022









