Khmernote Media
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២ បានឱ្យដឹងថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបន្ត អំពាវនាវឱ្យសប្បុរសជន ចូលរួមជួយដោះមីននៅកម្ពុជា តាមរយៈការបរិច្ចាគថវិកា ដើម្បីឈានដល់ការ សម្រេចបាននូវគោលបំណងនៃផែនការយុទ្ធសាស្ត្រជាតិសកម្មភាពមីន ២០១៨-២០២៥ និង ការសម្រេច បានគោលដៅ «កម្ពុជាគ្មានមីន» នៅត្រឹមឆ្នាំ២០២៥។ ថ្លែងក្នុងពិធីបិទសន្និបាតខួប៣០ឆ្នាំ នៃសកម្មភាពមីននៅកម្ពុជា ក្រោមប្រធានបទ “ផ្តល់ដីសុវត្ថិភាព បង្កើតស្នាមញញឹម” នៅព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន

    November 22, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២ យោងតាមព្រះរាជក្រឹត្យ ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហនុ ព្រះមហាក្សត្រនៃកម្ពុជា បានត្រាស់បង្គាប់តែងតាំងមុខតំណែងឯកឧត្តម ខូយ រីដា ជាអភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់។ ព្រះមហាក្សត្រ ត្រាស់បង្គាប់ តែងតាំងមុខតំណែងឯកឧត្តម ខូយ រីដា ឋានន្តរស័ក្ដិឧត្តមមន្ត្រី ថ្នាក់លេខ៣ ជាអភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ ៕

    November 22, 2022
  • ព័ត៌មានជាតិ

    នៅព្រឹកថ្ងៃអង្គារ ១៤រោច ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធី បិទសន្និបាតជាតិខួប ៣០ឆ្នាំ នៃសកម្មភាពមីននៅកម្ពុជា និង ទស្សនាពិពរណ៍នៃសកម្មភាពកំចាត់មីនកម្ពុជា ដែលពិធីនេះប្រារព្ធធ្វើឡើងនៅមជ្ឈមណ្ឌលកោះពេជ្រ។ សូមជម្រាបថា អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្រ្គោះជនពិការដោយសារមីន កាលពីរសៀលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២ បានបើកសន្និបាតជាតិខួប ៣០ឆ្នាំ នៃសកម្មភាពមីននៅកម្ពុជា ក្រោមប្រធានបទ «ផ្តល់ដីសុវត្ថិភាព

    November 22, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២ បានចេញសេចក្ដីជូនដំណឹង ស្ដីពី ស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃ២៩ ខែវិច្ឆិកា ឆ្នាំ២០២២ បានឱ្យដឹងថា៖ ក្នុងរយៈពេល១សបា្តហ៍ទៅមុខនេះ កម្ពុជានឹងទទួលនូវឥទ្ធិពលដូចតទៅ៖ – នៅថ្ងៃទី២៣-២៤ ខែវិច្ឆិកា ទទួលឥទ្ធិពលពីសម្ពាធទាបសកម្ម។ – បន្តពីថ្ងៃទី២៤-២៩ ខែវិច្ឆិកា បណ្តាខេត្តភាគខាងលើ ទទួលនូវឥទ្ធិពលពីទ្រនុងសម្ពាធខ្ពស់។ ឯរាជធានី-បណ្តាខេត្ត នៅភាគខាងក្រោម នៅបន្តទទួលនូវឥទ្ធិពល ពីជ្រលងសម្ពាធទាប។ ស្ថានភាពបែបនេះនឹងធ្វើឲ្យ៖ ១.តំបន់ទំនាបកណ្តាល – សីតុណ្ហភាពអប្បបរមា

    November 22, 2022
  • PR

    ខេត្តបាត់ដំបង ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២៖ ធនាគារ ហ្វីលីព បានចុះអនុស្សរណៈលើកិច្ចសហប្រតិបត្តិការអាជីវកម្ម ជាមួយអង្គភាពរដ្ឋាករទឹកខេត្តបាត់ដំបង លើសេវាកម្មទូទាត់វិក្កយបត្រទឹកតាមប្រព័ន្ធឌីជីថលរបស់ធនាគារ ហ្វីលីព។ តាមរយៈកិច្ចសហប្រតិបត្តិការនេះនឹងមានដាក់ KHQR របស់ធនាគារ ហ្វីលីព ដែលជា QR កូដដែលអាចទទួលការទូទាត់ពីគ្រប់បណ្តាកម្មវិធីទូរស័ព្ទរបស់គ្រឹះស្ថានហិរញ្ញវត្ថុនៅកម្ពុជា នឹងមាននៅលើវិក្កយបត្រថ្លៃទឹកប្រចាំខែ ដែលអង្គភាពរដ្ឋាករទឹកបាត់ដំបងចេញជូនអតិថិជននាពេលខាងមុខផងដែរ។ ការផ្តល់ជូននេះ នឹងនាំមកនូវអត្ថប្រយោជន៍ជាច្រើនសម្រាប់អ្នកប្រើប្រាស់នៅក្នុងខេត្តបាត់ដំបង ក្នុងការទូទាត់ការចំណាយលើថ្លៃទឹក ពោលគឺមានភាពរហ័ស និងងាយស្រួលជាងមុន។ ចូលរួមជាអធិបតីក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា(MOU)នេះ លោក ចាន់ ម៉ាច អគ្គនាយកធនាគារ ហ្វីលីព បានមានប្រសាសន៍ថា “ធនាគារ ហ្វីលីព មានគោលបំណងក្លាយជាអ្នកផ្តល់សេវាធនាគារឌីជីថលឈានមុខគេ

    November 22, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២ កម្លាំងនគរបាលខណ្ឌច្បារអំពៅ ក្រោមការបញ្ជាពីលោកវរសេនីយ៍ឯក ម៉ៅ សឿត អធិការនគរបាលខណ្ឌច្បារអំពៅ បានធ្វើការល្បាត ដើម្បីការពារសន្តិសុខ សណ្តាប់ធ្នាប់ក្នុងភូមិសាស្ត្រខណ្ឌច្បារអំពៅ នៅវេលាម៉ោង ៩ និង០០ នាទី គាប់ជួនមានករណីប៉ុនប៉ងលួចម៉ូតូបង្កដោយជនសង្ស័យ ចំនួន២នាក់ នៅចំណុច ផ្ទះលេខ១៨២ ភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ ក៏ធ្វើប្រតិបត្តិការឃាត់ខ្លួនបាននៅនឹងកន្លែងតែម្តង។ ជនសង្ស័យឃាត់ខ្លួនឈ្មោះ ម៉ៅ ម៉េងគូ ភេទ ប្រុស អាយុ ១៨ឆ្នាំ

    November 21, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២ បានឱ្យដឹងថា រដ្ឋមន្ដ្រីក្រសួងអប់រំ បានអំពាវនាវដល់ម្ចាស់កន្លែងស្នាក់នៅ ភោជនីយដ្ឋាន សូមកុំដំឡើងថ្លៃ ដើម្បីជួយសម្រួលដល់បេក្ខជនដែលត្រូវចូលរួមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ចាប់ពីថ្ងៃទី៥ និងទី៦ ខែធ្នូ ឆ្នាំ២០២២។ នៅក្នុងសន្និសីទសារព័ត៌មានស្ដីពី ដំណើរការរៀបចំការប្រឡងសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ(បាក់ឌុប) ឆ្នាំ២០២២ នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា បានអំពាវនាវម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋានផ្សេងៗជាច្រើនទៀត កុំដំឡើងថ្លៃ ដើម្បីជាការចូលរួមចំណែកកាត់បន្ថយការចំណាយ

    November 21, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២ បានចេញសេចក្តីប្រកាសព័ត៌មាន ស្ដីពីការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ០៥ ធ្នូ ២០២២ ដោយក្រសួងអប់រំ នឹងរៀបចំការបិទបញ្ជីឈ្មោះបេក្ខជនប្រឡងនៅតាមរាជធានី ខេត្ត ចំនួនពីរលើកគឺ៖ លើកទី១ នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២ ដើម្បីឱ្យបេក្ខជនបានពិនិត្យ និងរកមើលមណ្ឌលប្រឡងត្រូវនឹងអក្ខរក្រមនៃឈ្មោះ របស់ខ្លួន និងលើកទី២នៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២២ ដើម្បីពិនិត្យមើលនិងបញ្ជាក់ម្តងទៀតអំពីមណ្ឌលប្រឡង លេខបន្ទប់ និងលេខតុ។ បេក្ខជនទាំងអស់ ត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានសុខភាព និងសុវត្ថិភាពសម្រាប់ការប្រឡងសញ្ញាបត្រ

    November 21, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្តម ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា ក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នាសម័យប្រឡងថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២២ខាងមុ​ខនេះ ក្រសួងអប់រំនឹងមិនតម្រូវឲ្យធ្វើតេស្ដកូវីដ១៩ បេក្ខជនមុនចូលប្រឡងឡើយ ហើយចំពោះអ្នកដែលរកឃើញថា ខ្លួនឆ្លងជំងឺកូវីដ១៩​ ក្រសួងនឹងរៀបចំបន្ទប់ដាច់ដោយឡែក សម្រាប់ពួកគេផងដែរ។ នេះបើយោង ការថ្លែងក្នុងសន្និសីទសារព័ត៌មាន ស្តីពី «ដំណើរការរៀបចំការប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ០៥ ធ្នូ ២០២២» ។ ឯកឧត្តម

    November 21, 2022
  • ព័ត៌មានជាតិ

    ខេត្តសៀមរាប៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខេត្តសៀមរាប នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២ បានចេញសេចក្ដីជូនដំណឹងស្តីពី ការបញ្ចៀសការធ្វើដំណើរឆ្លងកាត់ខ្សែផ្លូវមួយចំនួនអំឡុងពេលការធ្វើដំណើររបស់ប្រតិភូចូលរួមប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន។ ដើម្បីរក្សាសន្តិសុខ សណ្តាប់ធ្នាប់របស់ប្រតិភូអាស៊ានដែលអញ្ជើញមកចូលរួមប្រជុំចង្អៀតរដ្ឋមន្ត្រីការពារជាតិនិងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន-បូកនៅខេត្តសៀមរាបនាថ្ងៃទី២១-២៣ ខែវិច្ឆិកា ឆ្នាំ២០២២នេះ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តនឹងផ្អាកការធ្វើចរាចរណ៍លើកំណាត់ផ្លូវជាតិលេខ៦ ជាបណ្តោះអាសន្ន ចាប់ពីព្រលានយន្តហោះរហូតដល់សុខាសៀមរាប និងកន្លែងមួយចំនួនទៀតក្នុងអំឡុងពេលការធ្វើដំណើរ និងការស្នាក់នៅរបស់ប្រតិភូ ដូចមានក្នុងផែនទី និងមានការបញ្ជាការចរាចររបស់សមត្ថកិច្ចតាមគោលដៅនីមួយៗ។ សូមបញ្ជាក់បន្ថែមជូនថាការបិទចរាចរទូទៅនេះ គឺធ្វើឡើងតែក្នុងពេលការធ្វើដំណើររបស់ប្រតិភូតែប៉ុណ្ណោះ បន្ទាប់ពីប្រតិភូឆ្លងកាត់រួច ចរាចរនឹងបើកដំណើរការធម្មតា លើកលែងតែគោលដៅទីតាំងប្រជុំ ឬការស្នាក់នៅតាមការចាំបាច់របស់សមត្ថកិច្ចជាក់ស្តែង។ អាស្រ័យហេតុនេះសូមបងប្អូនប្រជាពលរដ្ឋ និងសាធារណជនមេត្តាជ្រាប និងបញ្ចៀសចរាចរណ៍តាមការណែនាំរបស់សមត្ថកិច្ចជៀសវាងការកកស្ទះចរាចរណ៍ ៕ ប្រភព៖ រដ្ឋបាលខេត្តសៀមរាប/Siem Reap Provincial Administration

    November 21, 2022