- Khmernote Media
- ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២២ បានចេញសេចក្ដីជូនដំណឹងស្ដីពីស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២ ឱ្យបានជ្រាបថា៖ នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២២នេះ មានសម្ពាធទាបសកម្មមួយកើតនៅលើភាគខាងត្បូងនៃសមុទ្រចិនភាគខាងត្បូង ( ខាងជើងកោះបវ័ណែអូ ឥណ្ឌូណេស៊ី) ។ សម្ពាធទាបសកម្មនេះនឹងរំកិលដើរឆ្ពោះមកលិចនឹងចូលមកដល់ក្នុងឈូងសមុទ្រថៃនៅថ្ងៃទី២២ ខែវិច្ឆិកា។ ស្ថានភាពបែបនេះនឹងធ្វើឲ្យ៖ ចាប់ពីថ្ងៃទី១៩-២២ ខែវិច្ឆិកា នឹងអាចមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ដោយក្នុងនោះមានផ្នែកមួយចំនួននៃរាជធានី-ខេត្ត នៅតំបន់ទំនាបកណ្តាលភាគខាងក្រោម ភាគពាយព្យ តំបន់មាត់សមុទ្រ នឹងអាចមានភ្លៀងក្នុងកម្រិតពីតិចទៅបង្គួរ និងច្រើន ដោយអន្លើលាយឡំទៅដោយផ្គរ រន្ទះ
November 19, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២ បានចេញសេចក្តីជូនដំណឹង ស្តីពី ការអុជកាំជ្រួច ដើម្បីអបអរសាទរក្នុងពិធីបើក និងពិធីបិទការប្រកួតកីឡាជាតិលើកទី៣ នៅពហុកីឡដ្ឋានជាតិមរតកតេជោ។ ក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា គណៈកម្មាធិការជាតិ ប៉ារ៉ាឡាំពិកកម្ពុជា សហព័ន្ធកីឡាជាតិ និងស្ថាប័នពាក់ព័ន្ធ នឹងរៀបចំពិធីបើកការប្រកួតកីឡាជាតិលើកទី៣ នាថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២ និងពិធីបិទនាថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ នៅពហុកីឡដ្ឋានជាតិមរតកតេជោ ដែលស្ថិតនៅភូមិព្រែកតារ័ត្ន សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់
November 18, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២ យោងតាមការចុះផ្សាយរបស់ ទូរទស្សន៍ជាតិកម្ពុជា ទទក បានឱ្យដឹងថា កិច្ចប្រជុំកំពូលអាស៊ានឆ្នាំ២០២២ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះដែលទើបតែបញ្ចប់ទៅថ្មីៗនេះគឺជាមោទកភាពដ៏អស្ចារ្យមួយសម្រាប់ប្រជាជនខ្មែរគ្រប់ស្រទាប់វណ្ណៈ ហើយអ្វីដែលបានបន្សល់ទុកជាអនុស្សាវរីយ៍ និងជាជ្រុងមួយដ៏គួរចាប់អារម្មណ៍សម្រាប់ភ្ញៀវជាតិនិងអន្តរជាតិនោះគឺ អាវសូត្រខ្មែរជាបែបបទប្រពៃណីខ្មែរដែលរាជរដ្ឋាភិបាលកម្ពុជាថ្វាយនិងជូនចំពោះប្រមុខរដ្ឋ-ប្រមុខរដ្ឋាភិបាលគ្រប់បណ្ដាប្រទេសទាំងអស់បានគ្រងនិងពាក់យ៉ាងស័ក្កិសមមកចូលរួមក្នុងកម្មវិធី Gala Dinner ដែលជាមូលហេតុធ្វើឲ្យមានការពេញចិត្ត ដក់ចិត្តស្រលាញ់ សរសើរមិនដាច់ពីមាត់នៃស្នាដៃច្នៃប្រឌិតផលិតចេញពីសូត្រខ្មែរ និងជាស្នាដៃកូនខ្មែរសុទ្ធសាធ។ អាវសូត្រខ្មែរនេះធ្វើឡើងដោយសូត្រខ្មែរពិតប្រាកដ និងស្រស់ស្អាតខ្លាំងណាស់! ចុះតើលោកអ្នកដឹងទេថាភាពស្រស់ស្អាតនៃអាវសូត្រខ្មែរដែលប្រមុខរដ្ឋ-ប្រមុខរដ្ឋាភិបាលបានគ្រងនិងពាក់ទាំងអស់ជាស្នាដៃរបស់អ្នកណា? អាវសូត្រខ្មែរដែលប្រមុខរដ្ឋ-ប្រមុខរដ្ឋាភិបាលពាក់ក្នុងថ្ងៃដ៏វិសេសវិសាលនោះជាគឺស្នាដៃច្នៃប្រឌិតដ៏ប៉ិនប្រសប់របស់មេជាងកាត់ដេរមួយរូបដែលទទួលបានកិត្តិយសក្នុងការជ្រើសរើសនិងផ្តល់ទំនុកចិត្តដោយរាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការបរទេស ដើម្បីច្នៃម៉ូដអាវសូត្រខ្មែរនេះជូនប្រមុខថ្នាក់ដឹកនាំជាតិ និងអន្តរជាតិ ចូលរួមក្នុងពិធីដ៏អស្ចារ្យនេះ។ ហាងកាត់ដេរសម្លៀកបំពាក់ ឧត្តមរស្មី គឺជាហាងមួយត្រូវបានគេអះអាងថា ជាហាងដែលក្រុមការងាររៀបចំកិច្ចប្រជុំកំពូលអាស៊ានបានជ្រើសរើសឱ្យកាត់ដេរសម្លៀកបំពាក់ថ្វាយនិងជូនសម្រាប់ប្រមុខរដ្ឋ-ប្រមុខរដ្ឋាភិបាល និងជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា
November 18, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២ បានចេញសេចក្តីជូនដំណឹង ស្តីពី ការបញ្ចៀសចរាចរយានយន្តគ្រប់ប្រភេទជាបណ្ដោះអាសន្ន ក្នុងពិធីបើក និងពិធីបិទការប្រកួតកីឡាជាតិលើកទី៣ នៅពហុកីឡដ្ឋានជាតិមរតកតេជោ។ រដ្ឋបាលរាជធានីភ្នំពេញ សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ក្នុងរាជធានីភ្នំពេញ ឱ្យបានជ្រាបថា៖ ក្រសួងអប់រំ យុវជន និងកីឡានឹងរៀបចំពិធីបើក និងពិធីបិទការប្រកួតកីឡាជាតិលើកទី៣ នៅពហុកីឡដ្ឋានជាតិមរតកតេជោ ដែលស្ថិតនៅភូមិព្រែកតារ័ត្ន សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាសេនាបតីតេជោ ប៊ុន សែន នាយករដ្ឋមន្តី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន
November 18, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២ ក្រសួងព្រះបរមរាជវាំង នឹងបើកដំណើរការឡើងវិញ សម្រាប់ទទួលភ្ញៀវទេសចរជាតិ-អន្តរជាតិ ចូលទស្សនាព្រះបរមរាជវាំង ចាប់ពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២២ខាងមុខ។ សូមជម្រាបថា ដោយសារការរីករាលដាលនៃជំងឺកូវីដ១៩ ក្រសួងព្រះបរមរាជវាំង សម្រេចផ្អាកការអនុញ្ញាតឱ្យភ្ញៀវទេសចរជាតិ-អន្តរជាតិ ចូលទស្សនាព្រះបរមរាជវាំង ចាប់ពីថ្ងៃទីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០ រហូតដល់មានការជូនដំណឹងជាថ្មី។ តែនៅពេលនេះ ក្រសួងបានជូនដំណឹងជាថ្មីហើយ ដោយអនុញ្ញាតឱ្យភ្ញៀវចូលទស្សនាឡើងវិញ ចាប់ពីខែធ្នូខាងមុខនេះ៕
November 18, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងកសិកម្ម នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីការឃាត់ខ្លួនប្រធាននាយកដ្ឋានសត្វព្រៃ និងជីវចម្រុះនៃរដ្ឋបាលព្រៃឈើកម្ពុជា ក្នុងអំឡុងពេលធ្វើដំណើរឆ្លងកាត់សហរដ្ឋអាមេរិក ទៅចូលរួមកិច្ចប្រជុំអនុសញ្ញា CITES (សាយតេស) នៅប្រទេសប៉ាណាម៉ា។ ក្រសួងកសិកម្ម មានការភ្ញាក់ផ្អើល និងក្តីទោមនស្សយ៉ាងខ្លាំង ជុំវិញការឃាត់ខ្លួន លោក គ្រី ម៉ះផល ដែលត្រូវបានចោទប្រកាន់ពីបទសមគំនិតក្នុងការរត់ពន្ធសត្វស្វាក្តាមទៅសហរដ្ឋអាមេរិក។ តាមការប្រកាសចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២ លើគេហទំព័ររបស់ក្រសួងយុត្តិធម៌សហរដ្ឋអាមេរិក លោក គ្រី ម៉ះផល និងប្រធានរដ្ឋបាលព្រៃឈើកម្ពុជា ត្រូវបានចោទប្រកាន់ពីបទសមគំនិតក្នុងការរត់ពន្ធសត្វស្វាក្ដាម ទៅសហរដ្ឋអាមេរិក។ ក្រសួងកសិកម្ម រុក្ខាប្រមាញ់
November 18, 2022 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២ បានឱ្យដឹងថា សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានសង្ឃឹមថា កម្ពុជា អាចនឹងដកខ្លួនចេញបញ្ជីប្រផេះនៃក្រុមប្រទេស ដែលមានហានិភ័យ ខាងលាងលុយកខ្វក់នាដើមឆ្នាំ២០២៣ ដោយសារតែឆន្ទៈនយោបាយរបស់ រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងការសម្អាតប្រាក់។ ការលើកឡើងរបស់ សម្ដេច ស ខេង បែបនេះ ក្រោយពី ក្រុមការងារហិរញ្ញវត្ថុ ហៅកាត់ថា (FATF) មានមូលដ្ឋាននៅទីក្រុងប៉ារីស កាលពីថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២២ បានសម្រេចបន្តដាក់កម្ពុជាឱ្យស្ថិតក្នុង «បញ្ជីប្រផេះ»
November 18, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានឱ្យដឹងថា កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចាប់ខ្លួនស្ដ្រីម្នាក់ដែលគេស្គាល់ថា ជាអ្នកជំនួញដ៏ស៉ីវិល័យ ដែលពាក់ព័ន្ធអំពើឆបោកលើជនរងគ្រោះជាច្រើននាក់ ហើយជនរងគ្រោះខាតបង់ទឹកប្រាក់រាប់លានដុល្លារ។ អាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជាក់ថា ស្ដ្រីដែលត្រូវបានចាប់ខ្លួននេះ ឈ្មោះ ពេជ្រ ស្រីមុំ បានឃាត់ខ្លួននៅវេលាម៉ោង ១១និង៣០នាទី ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២ នៅចំណុចផ្ទះលេខ៤ដេ ផ្លូវដាវីន បុរី វរជន ក្នុងកោះពេជ្រ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ តាមដីកាបញ្ជាអោយចូលខ្លួន របស់ឯកឧត្ដម ច្រឹង ខ្មៅ ព្រះរាជអាជ្ញានៃអយ្យកាអមសាលាដំបូងរាជធានីភ្នំពេញ
November 17, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានឱ្យដឹងថា នេះជាកិត្តិយសរបស់ប្រទេសកម្ពុជា ដែលអង្កររបស់កម្ពុជាបានឈ្នះជ័យលាភីជា «អង្ករល្អដាច់គេ» របស់ពិភពលោក ប្រចាំឆ្នាំ២០២២ ក្នុងវេទិកាសន្និសីទអង្ករពិភពលោក ដែលធ្វើឡើងនៅខេត្តភូកេត ប្រទេសថៃ។ លោក សុង សារ៉ន បានឱ្យដឹងថា នេះជាឆ្នាំទី៥ហើយដែលអង្កររបស់កម្ពុជាទទួលបានជ័យលាភីនេះ ក្នុងនោះគឺនៅឆ្នាំ២០១២ ឆ្នាំ២០១៣ ឆ្នាំ២០១៤ ឆ្នាំ២០១៨ និងចុងក្រោយនៅឆ្នាំ២០២២នេះទៀតដែរ។ ប្រធានសហព័ន្ធស្រូវអង្ករ បានសូមអគុណដល់ក្រុមការងារសហព័ន្ធស្រូវអង្ករ សមាជិករោងម៉ាសុីនកិនស្រូវ សហគមន៍កសិកម្ម ក្រសួងកសិកម្ម ក្រសួងពាណិជ្ជកម្ម ដែលផ្តល់គាំទ្រផលិតអង្ករល្អដាច់គេ ដើម្បីចួលរួមប្រកួត និងនាំពានរង្វាន់មកកម្ពុជា៕
November 17, 2022 - ព័ត៌មានជាតិ
ខេត្តតាកែវ៖ នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២ បានឱ្យដឹងថា ក្រោយមានសកម្មភាពចោរលួចជាច្រើន ករណីបង្ករការភ័យខ្លាចដល់បងប្អូនប្រជាពលរដ្ឋ លើសុខសុវត្ថិភាពរបស់ពួកគាត់នៅតាមមូលដ្ឋាន អភិបាលខេត្តតាកែវ ឯកឧត្តម អ៊ូច ភា បានបញ្ជាអោយកងកំលាំងរាជអាវុធហត្ថ និងកំលាំងនគរបាល ធ្វើការស្រាវជ្រាវ និងបង្ក្រាបលើមុខសញ្ញាក្រុមចោរលួចទាំងនោះអោយបាន ដើម្បីធានានៅសុខសុវត្ថិភាពភូមិឃុំ របស់ប្រជាពលរដ្ឋ។ ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាននៅរសៀលនេះ លោកឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវបានអោយដឹងថា បន្ទាប់ពីទទួលបទបញ្ជាពីគណៈអភិបាលខេត្ត លោកបានបញ្ជាអោយកំលាំងជំនាញចុះធ្វើការស្រាវជ្រាវ និងប្រើប្រាស់កំលាំងជិះម៉ូតូល្បាត នៅតាមមូលដ្ឋាន ក្នុងនោះកំលាំងជំនាញយើងបានកំណត់មុខសញ្ញាបាន ដោយនៅព្រឹកថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ២០២២នេះ កំលាំងជំនាញនៃកងរាជអាវុធហត្ថខេត្ត បានធ្វើការឃាត់ខ្លួន
November 17, 2022









