Khmernote Media
  • ព័ត៌មានជាតិ

    ខេត្តកណ្ដាល៖ យោងតាមការចុះផ្សាយរបស់ នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៅថ្ងៃពុធ ៨រោច ខែកត្តិក ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២ មានករណីអគ្គិភ័យឆេះផ្ទះបងប្អូនប្រជាពលរដ្ឋចំនួន០២ខ្នង ក្នុងស្រុកចំនួន០២។ + ទី១៖ ស្រុកលើកដែក មានករណីភ្លើងឆេះផ្ទះ០១ខ្នង នៅចំនុចភូមិព្រែកបាក់ ឃុំព្រែកទន្លាប់ ស្រុកលើកដែក ខេត្តកណ្តាលវេលា ម៉ោង ១៣៖៥០ នាទី ម្ចាស់ផ្ទះរងគ្រោះឈ្មោះ គង់ លន់ ភេទស្រី អាយុ ៧៥ ឆ្នាំ មុខរបរធ្វើចំការ

    November 17, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ អគ្គិសនីកម្ពុជា នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២ បានចេញសេចក្តីជូនដំណឹងស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរតម្លើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញអគ្គិសនីរបស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២២ នៅតំបន់មួយចំនួនទៅតាមពេលវេលា និងទីកន្លែងដូចសេចក្តីជូនដំណឹងលម្អិតខាងក្រោម។ ទោះជាមានការខិតខំថែរក្សាមិនឲ្យមានការប៉ះពាល់ដល់ការផ្គត់ផ្គង់អគ្គិសនីធំដុំ ប៉ុន្តែការផ្គត់ផ្គង់ចរន្តអគ្គិសនីនៅតំបន់ខាងលើអាចនឹងមានការរអាក់រអួលខ្លះៗជៀសមិនផុតដែលយើងខ្ញុំស្នើសុំអភ័យទោសទុកជាមុន ៕ ប្រភព៖ អគ្គិសនីកម្ពុជា – EDC

    November 17, 2022
  • ព័ត៌មានជាតិ

    ខេត្តបន្ទាយមានជ័យ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២ បានឱ្យដឹងថា អភិបាលខេត្តបន្ទាយមានជ័យ ឯកឧត្តម អ៊ុំ រាត្រី បានអំពាវនាវដល់អាជីវករឈ្មួញទិញ​​ស្រូវ និងម្ចាស់រោងម៉ាស៊ីនកិនស្រូវទាំងអស់ សូមជួយសម្របសម្រួល ក្នុងការទិញស្រូវប្រជាកសិករឱ្យបានល្អប្រសើរ ចៀសវាងការទិញ ទម្លាក់ថ្លៃខ្លាំង ដែលធ្វើឱ្យកសិករមានការខាតបង់នោះ។ ​ការថ្លែងជំរុញបែបនេះ បានធ្វើឡើងកាលពីរសៀលថ្ងៃពុធ ៨រោច ខែកក្ដិក ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ក្នុងឱកាសឯកឧត្តម អ៊ុំ រាត្រី រួមជាមួយលោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្ត

    November 17, 2022
  • សិល្បៈ

    (ម៉ាឡេស៊ី)៖ កញ្ញា ឆន ស្រីនេត ជាខ្មែរកម្ពុជាក្រោម និងជា បរវកញ្ញាទេសចរណ៍អន្តរជាតិកម្ពុជា២០២២ (Miss Tourism International Cambodia 2022​) កំពុងតែចូលរួមប្រកួត បរវកញ្ញាទេសចរណ៍អន្តរជាតិកម្ពុជា២០២២ ដែលប្រទេសម៉ាឡេស៊ី ធ្វើជាម្ចាស់ផ្ទះ។ ក្នុងនោះផងដែលកាលពីថ្ងៃទី១៥ ខែវិច្ឆិកាកន្លងទៅនេះ បេក្ខភាពបវរកញ្ញារបស់ប្រទេសកម្ពុជា គឺកញ្ញា ឆន ស្រីនេត បានលេីកយកក្បាច់គុណល្បុក្កតោមកធ្វេីការប្រកួតបង្ហាញសមត្ថភាពភាពក្នុងវគ្គប្រកួត Talent Show របស់កម្មវិធីប្រកួតសម្រស់ Miss Tourism International 2022 ដែលកំពុងតែធ្វេីឡេីងនៅប្រទេសម៉ាឡេស៊ី។ សូមរំលឹកថាកញ្ញា ឆន ស្រីនេត

    November 16, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ អាវុធហត្ថរាជធានីភ្នំពេញ បានឱ្យដឹងថា កាលពីថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២២ ផេកផ្លូវការរបស់អាវុធហត្ថរាជធានីភ្នំពេញ បានធ្វើការប្រកាសស្វែងរកម្ចាស់ម៉ូតូចំនួន០៣គ្រឿង ដែលជាម៉ូតូពាក់ព័ន្ធករណីចោរកម្ម ហើយបានយកមកទុក នៅចំណុចកន្លែងផ្ញើម៉ូតូ ២៤ម៉ោង/២៤ម៉ោង មុខផ្សារដីថ្មី ភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ បន្ទាប់ពីបានប្រកាសស្វែងរកម្ចាស់ម៉ូតូចំនួន០៣គ្រឿងរួចមក កាលពីថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២២ ម៉ូតូ០១គ្រឿង ម៉ាក Dream 125 ពណ៌ខ្មៅ ស្លាកលេខ ព្រៃវែង 1T-7338 ត្រូវបានម្ចាស់ទទួលយកទៅវិញហើយ។ ដោយឡែកនៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២នេះ

    November 16, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២ បានឱ្យដឹងថា កាលពីពេលថ្មីៗនេះ មានទំព័រហ្វេសប៊ុក និងគណនីហ្វេសប៊ុក មួយចំនួន បានចុះផ្សាយព័ត៌មាន ដែលមិនមានមូលដ្ឋានគ្រប់គ្រាន់ ពាក់ព័ន្ធនឹងការដំណើរការរបស់នាយកដ្ឋាន ដែលធ្វើឱ្យមានការភាន់ច្រឡំពី សាធារណៈជន ហេតុដូចនេះ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា សូមបំភ្លឺដូចខាងក្រោម៖ ថ្មីៗនេះមានក្រុមហ៊ុន French OL Group ជ្រកក្រោមគេហទំព័រភ្នាល់បាល់ ឈ្មោះ ol669.vip និង ol668.online បានធ្វើសកម្មភាពអូសទាញប្រជាពលរដ្ឋឱ្យសាកល្បង និងចូលរួមជាសមាជិកវិនិយោគដាក់ប្រាក់ ដោយអនុវត្តតាមការណែនាំរបស់ក្រុមហ៊ុននឹងទទួលបានប្រាក់ចំណេញ និងប្រយោជន៍ផ្សេងៗ ប៉ុន្តែនៅ ពេលមានសមាជិកបានបន្តដាក់ប្រាក់វិនិយោគកាន់តែច្រើន

    November 16, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ អគ្គនាយកដ្ឋានពន្ធដារ នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២​បានចេញសេចក្ដីពីការរំលឹកការបង់ពន្ធលើមធ្យោបាយដឹកជញ្ជូននិងយានជំនិះគ្រប់ប្រភេទប្រចាំឆ្នាំ២០២២។ អគ្គនាយកដ្ឋានពន្ធដារ សូមជម្រាបជូន ម្ចាស់យានយន្តគ្រប់ប្រភេទមេត្តាជ្រាបថា ការប្រមូលពន្ធលើមធ្យោបាយដឹកជញ្ជូននិងយានជំនិះគ្រប់ប្រភេទប្រចាំឆ្នាំ២០២២ នឹងត្រូវបិទបញ្ចប់ជាស្ថាពរនៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ ខាងមុខ។ ទន្ទឹមនឹងនេះ អគ្គនាយកដ្ឋានពន្ធដារសង្កេតឃើញថា ម្ចាស់យានយន្ដភាគច្រើនបានប្រកាសបង់ពន្ធរួចរាល់ ខណៈដែល ម្ចាស់យានយន្តមួយចំនួនទៀតនៅមិនទាន់បានបង់ពន្ធប្រភេទនេះនៅឡើយ។ ក្នុងន័យនេះ អគ្គនាយកដ្ឋានពន្ធដារសូមក្រើន រំលឹកដល់ម្ចាស់យានយន្តទាំងអស់ដែលមិនទាន់បានបំពេញកាតព្វកិច្ចបង់ពន្ធ មេត្តារួសរាន់អញ្ជើញមកដាក់លិខិតប្រកាស បង់ពន្ធឱ្យបានទាន់ពេលវេលា ត្រឹមថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ ដោយភ្ជាប់មកជាមួយនូវអត្តសញ្ញាណប័ណ្ណ ប័ណ្ណសម្គាល់ យានយន្ត និងវិញ្ញាបនបត្រត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តដែលចេញដោយក្រសួងសាធារណការ និងដឹកជញ្ជូន ៕ សូមអានសេចក្ដីប្រកាសព័ត៌មានលម្អិតរបស់

    November 16, 2022
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ទូរទស្សន៍ជាតិកម្ពុជា ទទក នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២ បានឱ្យដឹងថា អគ្គនាយកដ្ឋានពន្ធនាគារ ប្រកាសស្វែងរកជនត្រូវចោទចំនួន ០៣នាក់ ដែលកំពុងជាប់ឃុំនៅពន្ធនាគារខេត្តក្រចេះ ក្នុងបន្ទប់ធ្វើចត្តាឡីស័ក បានលួចរត់គេចខ្លួនចេញពីពន្ធនាគារ សូមជម្រាបជូនសាធារណជន មេត្តាជ្រាបថា៖ នៅយប់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២ ចន្លោះម៉ោង ១១:២២នាទីយប់ ដល់ម៉ោង ១១:៣៧នាទីយប់ មានជនត្រូវចោទចំនួន ០៣នាក់ ដែលកំពុងជាប់ឃុំនៅពន្ធនាគារខេត្តក្រចេះ ក្នុងបន្ទប់ធ្វើចត្តាឡីស័ក បានលួចរត់គេចខ្លួនចេញពីពន្ធនាគារ មានឈ្មោះដូចខាងក្រោម៖ ១. ជនត្រូវចោទឈ្មោះ ញិហ៍ តុលា ហៅ អ៊ួច

    November 16, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ បានឱ្យដឹងថា នៅវេលាម៉ោង ០៦៖៣០ នាទីព្រឹក ថ្ងៃពុធ ៨កើត ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២ មានករណីអគ្គិភ័យមួយកន្លែងបានកើតឡើងនៅភូមិឡរកំបោរ សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ + ម្ចាស់ផ្ទះទី១ឈ្មោះ៖ ជា សំអាង ភេទប្រុស អាយុ ៦៧ឆ្នាំ ជនជាតិ វៀតណាម មុខរបរ អ្នកលក់ត្រី។ + មូលហេតុ៖

    November 16, 2022
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២ បានឱ្យដឹងថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្រោយពេលត្រឡប់មកដល់មាតុប្រទេសវិញប្រមាណមួយម៉ោងក៏បានបង្ហោះសារជាសំឡេងប្រមាណជិត ១០ នាទី នៅព្រលប់ថ្ងៃទី ១៥ ខែ វិច្ឆិកា ឆ្នាំ២០២២ ជូនជនរួមជាតិ ។ នៅក្នុងសារសំឡេងសម្ដេចតេជោ ហ៊ុន សែន បានបង្ហាញនូវការព្រួយបារម្ភយ៉ាងខ្លាំងចំពោះស្ថានភាពសុខភាពមេដឹក នាំបណ្ដាប្រទេសនានាដែរបានអញ្ជើញមកចូលរួមប្រជុំកំពូលអាស៊ាននិងប្រជុំកំពូលពាក់ព័ន្ធនៅកម្ពុជា បន្ទាប់ពីសម្ដេចត្រូវបានរកឃើញវិជ្ជមានជំងឺកូវីដ១៩នៅប្រទេសឥណ្ឌូណេស៊ី ពេលកំពុងចូលរួមកិច្ចប្រជុំ G20 នេះជាកង្វល់ធំរបស់សម្តេច ។ សម្តេចតេជោបានថ្លែងថា៖ “ពេលនេះខ្ញុំបានវិលត្រឡប់មកដល់លំនៅឋាននៅឯតាខ្មៅវិញហើយបន្ទាប់ពីធ្វើដំណើរជិត៤ម៉ោងពីកោះបាលី ប្រទេសឥណ្ឌូណេស៊ីមកកាន់ព្រះ រាជាណាចក្រកម្ពុជា ។

    November 16, 2022