- Khmernote Media
- អន្តរជាតិ
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNN បានឱ្យដឹងថា ស្បែកជើងម៉ាក Birkenstock កញ្ចាស់មួយគូ ដែលធ្លាប់ប្រើប្រាស់ជាប្រចាំ ដោយអតីតសហស្ថាបនិកក្រុមហ៊ុន Apple គឺលោក Steve Jobs ត្រូវបានគេទិញនៅក្នុងតម្លៃជាង ២០០,០០០ ដុល្លារ ដែលជាកំណត់ត្រាថ្លៃបំផុតសម្រាប់ស្បែកជើងសង្រែក។ ស្បែកជើងនេះធ្លាប់ត្រូវបានរំពឹងថា នឹងមានតម្លៃត្រឹម ៦០,០០០ ដុល្លារប៉ុណ្ណោះ ប៉ុន្តែជាក់ស្ដែង វាត្រូវបានលក់ក្នុងតម្លៃរហូតដល់ ២១៨,៧៥០ ដុល្លារ នៅក្នុងការដាក់បង្ហាញដោយផ្ទះដេញថ្លៃ Julien’s Auctions បូករួមជាមួយនឹងរូប NFT របស់វាមួយផងដែរ។ ស្បែកជើងនេះត្រូវបានលោក Steve Jobs ពាក់កំឡុងទសវត្សរ៍ឆ្នាំ១៩៧០ និង ៨០ ហើយវាមានសភាពដូចជាស្បែកចាស់ទូទៅ
November 15, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២ បានចេញសេចក្តីជូនដំណឹង ស្តីពីការប្រឡងជ្រើសរើស បេក្ខជន និងបេក្ខនារី ចូលបម្រើការងារក្នុងក្របខណ្ឌរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ សម្រាប់ឆ្នាំ២០២២។ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ សូមជូនដំណឹងដល់ បេក្ខជន និងបេក្ខនារី ទាំងអស់ឱ្យបានជ្រាបថា៖ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (រ.ទ.ស.ភ) នឹងធ្វើការប្រឡងប្រជែងជ្រើសរើសបុគ្គលិកចូលបម្រើការងារ ក្នុងក្របខណ្ឌ រ.ទ.ស.ភ ចំនួន ៥៨រូប សម្រាប់ឆ្នាំ២០២២ ដែលមានមុខជំនាញដូចខាងក្រោម ៖ ១. ផ្នែកសេវា និងវិក្កយបត្រអតិថិជន ៣រូប ២. ភ្នាក់ងារអានលេខ និងចែកវិក្កយបត្រ
November 15, 2022 - អន្តរជាតិ
តុលាការក្នុងប្រទេសអ៊ីរ៉ង់បានកាត់ទោសប្រហារជីវិតជាលើកដំបូង ពាក់ព័ន្ធទៅនឹងបាតុករប្រឆាំងរដ្ឋាភិបាលរបស់ខ្លួន។ គួររំលឹកផងដែរថា ការតវ៉ានៅក្នុងប្រទេសនេះកាន់តែអូសបន្លាយទៅៗ ចាប់តាំងពីការស្លាប់របស់ស្ត្រីម្នាក់ឈ្មោះថា Mahsa Amini នៅក្នុងខែកញ្ញា នៅពេលដែលប៉ូលិសសីលធម៌បានចាប់ខ្លួននាង ក្រោមការចោទប្រកាន់ថា ការស្លៀកពាក់ និងរំក្បាលរបស់នាង គឺមិនត្រឹមត្រូវតាមច្បាប់។ តុលាការបដិវត្តន៍បានរកឃើញថា អ្នកតវ៉ាម្នាក់នោះបានដុតអគាររដ្ឋាភិបាល ហើយគេមានពិរុទ្ធពីបទរំលោភលើសន្តិភាព និងសណ្តាប់ធ្នាប់សាធារណៈ។ ជនជាប់ចោទត្រូវបានរាយការណ៍ថា មានសិទ្ធិប្តឹងឧទ្ធរណ៍លើការកាត់ទោសនេះ។ ជាមួយគ្នានេះដែរ ក្រុមអ្នកជំនាញសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិចំនួន ១៦នាក់ ក៏បានចេញសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសុក្រសប្តាហ៍មុន ដោយជំរុញឱ្យអាជ្ញាធរអ៊ីរ៉ង់៖«បញ្ឈប់ការប្រើប្រាស់ទោសប្រហារជីវិតជាឧបករណ៍ ដើម្បីបំផ្លាញការតវ៉ា»។ ការប្រមូលផ្តុំគ្នាបានបន្តចាប់តាំងពីខែកញ្ញា ហើយកងកម្លាំងសន្តិសុខរបស់អ៊ីរ៉ង់ កំពុងធ្វើការបង្ក្រាបយ៉ាងខ្លាំងក្លាទៅលើក្រុមបាតុករ។ អង្គការសិទ្ធិមនុស្សអ៊ីរ៉ង់ ដែលមានមូលដ្ឋាននៅប្រទេសន័រវេស បាននិយាយថា មនុស្សយ៉ាងតិច ៣២៦ នាក់ ត្រូវបានសម្លាប់
November 15, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមសារលិខិតរបស់ រាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២ បានសេចក្ដីសម្រេចស្ដីពី ការតែងតាំងអនុប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងនិងអភិវឌ្ឍសហគមន៍ទេសចរណ៍និងអេកូទេសចរណ៍។ រាជរដ្ឋាភិបាល សម្រេច តែងតាំងឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាអនុប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងនិងអភិវឌ្ឍសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ ជំនួសឯកឧត្តម វេង សាខុន។ រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ រដ្ឋមន្ត្រីគ្រប់ក្រសួង និងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសាមីខ្លួន ត្រូវទទួលបន្ទុកអនុវត្តសេចក្ដីសម្រេចនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ៕
November 15, 2022 - ព័ត៌មានជាតិ
ខេត្តកំពង់ឆ្នាំ៖ យោងតាមការចុះផ្សាយពី ការិ.ផ្សព្វផ្សាយអប់រំ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បានឱ្យដឹងថា នៅវេលាម៉ោង ១០និង២៩ នាទីព្រឹក ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២ មានករណីអគ្គិភ័យឆាបឆេះផ្ទះបងប្អូនប្រជាពលរដ្ឋចំនួនពីរគ្រួសារ ដែលស្ថិតនៅភូមិឆ្នុកទ្រូ ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៍ ខេត្តកំពង់ឆ្នាំង។ ករណីគ្រោះអគ្គិភ័យខាងលើនេះ បណ្តាលមកពីឆ្លងចរន្តអគ្គិសនីបង្កជាអណ្តាតភ្លើងឆាបឆេះឡើងតែម្ដង។ ផ្ទះដែលរងការឆាបឆេះខាងលើនេះជាផ្ទះរបស់៖១.ឈ្មោះ ឡេ យ៉ាំងសា ភេទប្រុស អាយុ៦៣ឆ្នាំ ជនជាតិវៀតណាម ផ្ទះមានទំហំ ១២ × ៤,៧០ម៉ែត្រ ជញ្ជាំងស័ង្កសី ដំបូលប្រក់ស័ង្កសី រនាបក្ដារ ឆេះអស់ទាំងស្រុង។ ២.ឈ្មោះ សុខា
November 15, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២ បានឱ្យដឹងថា ក្រសួងសាធារណការ បានបង្ហាញពីភាពងាយស្រួលក្នុងការធ្វើដំណើរ ដោយកាត់បន្ថយភាពស្មុគស្មាញ រយៈពេលរង់ចាំយូរ និងកាត់បន្ថយការកកស្ទះចរាចរណ៍។ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋ ដែលគ្រោងនឹងធ្វើដំណើរលើផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងព្រះសីហនុ អាចធ្វើការចូលចេញ និងការទូទាត់សាច់ប្រាក់/បញ្ចូលសមតុល្យទឹកប្រាក់ តាមរយៈកាមេរ៉ាចាប់ផ្លាកលេខស្វ័យប្រវត្តិ ANPR និងទូទាត់ប្រាក់តាមរយៈប្រព័ន្ធធនាគារដៃគូរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន។ មុនចូលប្រើប្រាស់ផ្លូវល្បឿនលឿន លោកអ្នកអាចបញ្ចូលសមតុល្យទៅក្នុងផ្លាកលេខសម្គាល់យានយន្តជាមុន (Prepaid License Plate Top-Up) ដោយប្រព័ន្ធទូទាត់ប្រាក់អេឡិចត្រូនិក តាមកម្មវិធីធនាគារក្នុងទូរស័ព្ទដៃ (Mobile Banking) នៃគ្រឹះស្ថានហិរញ្ញវត្ថុ និងធនាគារដៃគូ
November 15, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការសារលិខិតរបស់ រាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២ បានឱ្យដឹងថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអនុញ្ញាតឱ្យក្រសួងការពារជាតិ រើសនិស្សិត-សិស្ស ចូលបណ្ដុះបណ្ដាលនាយទាហាន នៃកងយោធពលខេមរភូមិន្ទចំនួន ៦២០នាក់ ក្នុងមួយឆ្នាំ ចាប់ពីឆ្នាំ២០២៣តទៅ។ នៅក្នុងសេចក្ដីសម្រេច អនុញ្ញាតឱ្យក្រសួងការពារជាតិ ជ្រើសរើសនិស្សិត សិស្សចំនួន ៦២៩នាក់ ចូលបណ្ដុះបណ្ដាលនាយទាហានសកម្មចំនួន ២០០នាក់ នៅសាលានាយទាហានសកម្ម និងបណ្តុះបណ្តាលនាយទាហានទ័ពជើងគោក ចំនួន២៥០(ពីររយហាសិប)នាក់ និងនាយទាហានបន្តវេន ចំនួន១៧០ (មួយរយចិតសិប)នាក់ នៅវិទ្យាស្ថានទ័ពជើងគោក ជារៀងរាល់ឆ្នាំ ចាប់ពីឆ្នាំសិក្សា២០២៣នេះតទៅ៕
November 15, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២ បានចេញសេចក្ដីជូនដំណឹងស្ដីពីស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២ ឱ្យបានជ្រាបថា៖ ក្នុងមួយសប្តាហ៍ខាងមុខ កម្ពុជានឹងទទួលរងឥទ្ធិពលពីការជួបប្រសព្វគ្នានៃជ្រលងសម្ពាធទាប ក្នុងកម្រិតបង្គួរដែលរុញទូលមកពីសមុទ្រចិនខាងត្បូង និងទ្រនុងសម្ពាធខ្ពស់ពីភាគខាងជើង (ចិន) ក្នុងកម្រិតខ្សោយ។ ស្ថានភាពបែបនេះនឹងធ្វើឲ្យ៖ ១.តំបន់ទំនាបកណ្តាល – សីតុណ្ហភាពអប្បបរមា មានពី ២៣-២៥ °C – សីតុណ្ហភាពអតិបរមា មានពី ៣៣-៣៥ °C – រាជធានី-ខេត្ត នៅភាគខាងក្រោមនឹងអាចមានភ្លៀង
November 15, 2022 - អន្តរជាតិ
អូស្រ្តាលី៖ ជំនន់ទឹកភ្លៀងបានកាត់ផ្តាច់ទីក្រុងមួយចំនួននៅក្នុងប្រទេសអូស្រ្តាលី នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅថ្ងៃចន្ទ ទី១៤ ខែវិច្ឆិកានេះ។ ទីក្រុងដែលត្រូវកាត់ផ្តាច់ដោយជំនន់ទឹកភ្លៀងនោះភាគជាច្រើនគឺជាដែនដីកោះ ដែលស្ថិតនៅភាគខាងត្បូងប្រទេស ខណៈរដ្ឋដែលបានរងនូវការវាយប្រហារខ្លាំងជាងគេដោយទឹកជំនន់គឺរដ្ឋ New South Wales និងរដ្ឋ Victoria។ បើតាមអាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយអូស្រ្តាលីបានបញ្ជាក់ថា គ្រោះធម្មជាតិខាងលើនេះបានកើតឡើងយ៉ាងឆាប់រហ័សបំផុត ពោលគឺបានកើតឡើងក្រោយពេលដែលមានភ្លៀងធ្លាក់ខ្លាំងត្រឹមតែមួយយប់ប៉ុណ្ណោះ។ នៅចំពោះមុខស្ថានភាពអាក្រក់នេះ លោកនាយករដ្ឋមន្ត្រីអូស្រ្តាលី Anthony Albanese បានណែនាំឲ្យពលរដ្ឋដែលកំពុងរស់នៅក្នុងតំបន់ភាគខាងជើងរដ្ឋ Victoria ត្រូវជម្លៀសខ្លួនទៅរកកន្លែងសុវត្ថិភាពជាបន្ទាន់ ដ្បិតតំបន់មួយនេះត្រូវបានគេព្យាការណ៍ថាអាចនឹងទទួលរងនូវទឹកភ្លៀងក្នុងបរិមាណយ៉ាងច្រើនបន្ថែមទៀត ដែលអាចជំរុញឲ្យស្ថានភាពទឹកជំនន់កាន់តែមានគ្រោះថ្នាក់ផងដែរ៕ អត្ថបទ៖ ភក្តី ប្រភព៖ Channel News Asia
November 15, 2022 - ព័ត៌មានជាតិ
យោងតាមការបញ្ជាក់នៅលើគណនីហ្វេសប៊ុកផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន នាព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២ បានឲ្យដឹងថា បងប្អូនជនរួមជាតិជាទីគោរពស្រឡាញ់! ពេលនេះខ្ញុំតេស្តឃើញវិជ្ជមានកូវីដ.១៩។ មុនចេញពីកម្ពុជាខ្ញុំធ្វើតេស្តរាល់ថ្ងៃ ពិសេសមុនពេលចេញដំណើរមក ខ្ញុំធ្វើតេស្តរហ័សមុនឡើងយន្តហោះតែពុំមានឃើញអ្វីនោះឡើយ។ ខ្ញុំមិនច្បាស់ថា មេរោគនេះមកនៅជាមួយខ្លួនខ្ញុំចាប់ពីពេលណាមកនោះឡើយ តែអ្វីដែលច្បាស់ពេលមកដល់ ពេទ្យឥណ្ឌូនេសុីយកសំណាកពេលល្ងាច លុះព្រឹកឡើងបញ្ជាក់ថា វិជ្ជមានកូវីដ.១៩ ដែលយើងត្រូវតែទទួលស្គាល់ បើទោះជាក្នុងខ្លួនយើងមិនមានអាការៈចម្លែកក៍ដោយ។ ជាសំណាងមួយដែលយប់មុិញ ដោយសារមកដល់យឺត ខ្ញុំមិនបានទៅចូលរួមបាយល្ងាចជាមួយប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលមួយចំនួន ដែលរៀបចំដោយ ប្រធានាធិបតីបារាំង។ ដើម្បីសុវត្តិភាពសម្រាប់ប្រតិភូដែលចូលរួមប្រជុំ ខ្ញុំសម្រេចឲ្យប្រតិភូកម្ពុជាវិលត្រឡប់ទៅកម្ពុជាវិញទាំងអស់។ ឯតំណាងប្រទេសអាស៊ានយើងកំពុងចរចាប្រគល់ជូនឥណ្ឌូនេសុីជាតំណាងតែម្តង។ អ្វីដែលអាក់ខានគឺជំនួបបានគ្រោងទុកជាមួយប្រធានាធិបតីចិន និងប្រធានាធិបតីបារាំង ដែលគ្រោងជួបគ្នានៅបាងកកប្រទេសថៃនាពេលប្រជុំ APEC។ ខ្ញុំគ្រោងត្រឡប់ទៅដល់កម្ពុជាវិញនៅល្ងាចថ្ងៃនេះជាមួយអាការៈធម្មតា
November 15, 2022









