Khmernote Media
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២ បានឱ្យដឹងថា ឯកឧត្ដម Antonio Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ(UN) បានសម្ដែងនូវ​ការ អបអរសាទរជូនចំពោះសម្ដេចតេជោ ហ៊ុន សែន ដែលបានរៀបចំ និងដឹកនាំកិច្ចប្រជុំ កំពូល អាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធទទួលបានជោគជ័យ។ ​ឯកឧត្ដម អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្ដេចតេជោបានឱ្យដឹងដូច្នេះ បន្ទាប់ពី ជំនួបពិភាក្សាការងារ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្ដម Antonio Guterres

    November 14, 2022
  • អន្តរជាតិ

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNN បានរាយការណ៍ថា មនុស្សយ៉ាងហោចណាស់ចំនួន ៦បានស្លាប់ បន្ទាប់ពីហេតុការណ៍ការប៉ះទង្គិចគ្នាតាមផ្លូវអាកាសរវាងយន្តហោះយោធាវ័យចំណាស់ ២គ្រឿង នៅក្នុងអំឡុងការតាំងបង្ហាញផ្លូវអាកាសកាលពីថ្ងៃសៅរ៍ នៅរដ្ឋតិចសាស់ភាគខាងត្បូងរបស់សហរដ្ឋអាមេរិក នេះបើតាមចៅក្រមខោនធី Dallas បានធ្វើសេចក្តីប្រកាស នៅក្នុងការបង្ហោះលើប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់គាត់កាលពីថ្ងៃអាទិត្យ។ សាក្សីដែលបានឃើញផ្ទាល់ភ្នែកបាននិយាយថា យន្តហោះចម្បាំង P-63 បានហោះទៅបុកយន្ដហោះបំផ្ទុះគ្រាប់បែក B-17 ពីខាងក្រោយ នៅឯអាកាសយានដ្ឋាន Dallas បណ្តាលឱ្យយន្ដហោះធ្លាក់ដល់ដី និងមានអគ្គីភ័យយ៉ាងសន្ធោសន្ធៅ។ របាយការណ៍បាននិយាយថា B-17 ជាធម្មតាមានអ្នកជីះពី ៤ ទៅ ៥នាក់ ហើយ P-63 មានអ្នកបើកយន្តហោះតែមួយប៉ុណ្ណោះ ខណៈយន្តហោះ​ទាំង​​ ២ គឺសល់តាំង​ពី​សង្គ្រាម​លោក​លើក​២។

    November 14, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណា ចក្រកម្ពុជាបានផ្ទេរភាពជាប្រធានអាស៊ាន ជូនសាធារណរដ្ឋឥណ្ឌូណេស៊ី សម្រាប់ឆ្នាំ២០២៣ ជាមួយនឹងការប្រសិទ្ធពរជូនចំពោះ ឯកឧត្តមប្រធានាធិបតី ចូកូ វីដូដូ សម្រាប់ភាព ជាប្រធានអាស៊ានក្នុងឆ្នាំ២០២៣ ប្រកបដោយជោគជ័យ។ ក្នុងពិធីបិទកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នារសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២ នៅសណ្ឋាគារសុខា ភ្នំពេញ មុននឹងផ្តល់ជូននូវ ញញួរតំណាងជាប្រធានបន្ដពីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានផ្តល់ជូន ឯកឧត្តម ដាតូ

    November 14, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២ សម្តេចតេជោនាយករដ្ឋមន្ត្រី និងជាប្រធានអាស៊ានឆ្នាំ២០២២ បានប្រាប់ប្រធានក្រុម ប្រឹក្សាសហភាពអឺរ៉ុបថា ក្រោមកិច្ចសហការជាមួយរដ្ឋាភិបាលជប៉ុន កម្ពុជាត្រៀមខ្លួនជាស្រេច ក្នុងការបញ្ជូនអ្នកដោះមីនទៅជួយបណ្តុះបណ្តាលអ្នកដោះមីនរបស់អ៊ុយក្រែន នៅប្រទេស ប៉ូឡូញ ហើយបានបញ្ជូនសំណើរបស់អ៊ុយក្រែន ទៅរដ្ឋាភិបាលជប៉ុន ដើម្បីជួយផ្តល់ ឧបករណ៍ដោះមីន សម្រាប់ប្រតិបត្តិការដោះមីននៅអ៊ុយក្រែន។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការ អន្តរជាតិចេញផ្សាយនៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២ថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និង ឯកឧត្តម Charles Michel

    November 13, 2022
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា ​ប្រមុខដឹកនាំអាស៊ានបានប្រកាសមិនគាំទ្រ ចំពោះការបាញ់បង្ហោះគ្រាប់មីស៊ីល របស់កូរ៉េខាងជើងនោះទេ ក៏ដូចជាសង្គ្រាមរុស្ស៊ី និងអ៊ុយក្រែន ដោយទទូចឱ្យចូលតុចរចាគ្នា។ នេះបើតាមអ្នកពាក្យនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងទី៤១ និងកិច្ចប្រជុំពាក់ព័ន្ធ នាល្ងាចថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២ នៅសណ្ឋាគារសុខាភ្នំពេញ។​ ឯកឧត្តម គង់ ភោគ រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កម្ពុជា និងជាអ្នកនាំពាក្យនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងទី៤១ និងកិច្ចប្រជុំពាក់ព័ន្ធបានលើកឡើងយ៉ាងដូច្នេះថា «ពាក់ព័ន្ធនឹងកូរ៉េខាងជើងយើងបាន ចេញសេចក្តីថ្លែងការជាហូរហែ ដោយមិនគាំទ្រចំពោះការបង្ហោះមីស៊ីលនោះទេ ដោយយើងជំរុញ ឱ្យពួកគាត់ចូល តុចរចាឱ្យបានឆាប់ទៅតាមដែលអាចធ្វើទៅបាន។ ពីព្រោះថាគ្មានអ្វីដែលក្រៅពីការជជែកគ្នានោះទេ»។ ឯកឧត្តមបានអះអាងថា អាស៊ានជំរុញឱ្យភាគីកូរ៉េខាងជើងគោរពតាមនូវដំណោះ

    November 13, 2022
  • អន្តរជាតិ

    តៃវ៉ាន់៖ បុរសជាអ្នកបើករថយន្តដឹកទំនិញម្នាក់ត្រូវបានតុលាការតៃវ៉ាន់សម្រេចផ្តន្ទាទោសឲ្យជាប់គុកក្នុងរយៈពេលជិត ៨ឆ្នាំ ជុំវិញករណីបង្កឲ្យមានឧប្បត្តិហេតុចំពោះរថភ្លើងកំពុងដឹកអ្នកដំណើរមួយខ្សែនិងបណ្តាលឲ្យមនុស្សជិត ៥០នាក់បានស្លាប់។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Times នៅថ្ងៃសុក្រ​ ទី១១ ខែវិច្ឆិកានេះបានបញ្ជាក់ថា អ្នកបើករថយន្តដឹកទំនិញដែលជាជនបង្កគ្រោះថ្នាក់ក្នុងហេតុការណ៍ខាងលើនេះមានឈ្មោះថា Li Yi-hsiang ហើយបច្ចុប្បន្នរូបគាត់មានអាយុ ៥៥ឆ្នាំ។ គួររម្លឹកជូនថា ហេតុការណ៍គ្រោះខាងលើនេះបានកើតឡើងតាំងពីថ្ងៃទី២ ខែមេសា ឆ្នាំ ២០២១ ម្លេះ ដោយពេលនោះរថយន្តដឹកទំនិញដ៏ធំមួយគ្រឿង ដែលកំពុងស្ថិតក្រោមការបើកបររបស់លោក Li Yi-hsiang បានរអិលធ្លាក់ពីផ្លូវថ្នល់និងបានជ្រុលទៅដល់ផ្លូវរថភ្លើង ហើយក៏បានបង្កឲ្យរថភ្លើងមួយខ្សែត្រូវបើកធ្លាក់ផ្លូវតែម្តង។ ហេតុការណ៍គ្រោះថ្នាក់បានបង្កឲ្យមានអ្នកដំណើរជាច្រើនបានរងរបួសធ្ងន់និងស្រាល ខណៈអ្នកដំណើរចំនួន ៤៩នាក់ត្រូវបានស្លាប់បាត់បង់ជីវិត៕ អត្ថបទ៖ ភក្តី

    November 13, 2022
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញចូលរួមកិច្ចប្រជុំកំពូល G20 និងកិច្ចសន្ទនាក្រៅផ្លូវការរបស់មេដឹកនាំ APEC ពីថ្ងៃទី១៥-១៨ ខែវិច្ឆិកា ឆ្នាំ២០២២។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស៕

    November 13, 2022
  • អន្តរជាតិ

    រដ្ឋមន្ត្រីក្រសួងមហាផ្ទៃអូស្ត្រាលី នៅថ្ងៃសៅរ៍ ទី១២ ខែវិច្ឆិកា បានអះអាងដល់សាធារណជនថា ពិធីសារដើម្បីទប់ស្ដាត់ជំងឺ COVID-19 ត្រូវបានរៀបចំគ្រប់គ្រាន់ បន្ទាប់ពីកប៉ាល់ទេសចរណ៍មួយគ្រឿង ដែលមានការផ្ទុះឡើងនៃជំងឺ COVID-19 បានចូលចតនៅទីក្រុងស៊ីដនី។ កប៉ាល់ទេសចរណ៍នោះមានឈ្មោះថា Majestic Princess គឺជាកប៉ាល់របស់ក្រុមហ៊ុន Carnival Australia ខណៈមានអ្នកដំណើររហូតដល់ទៅ ៨០០ នាក់ កំពុងជាប់គាំងនៅលើនោះ។ ឥឡូវនេះអាជ្ញាធរសុខាភិបាល បានវាយតម្លៃកម្រិតហានិភ័យនៃការផ្ទុះឡើងនេះនៅក្នុង «កម្រិតទី៣» ដែលបង្ហាញថា វាជាការឆ្លងកម្រិតខ្ពស់មួយផងដែរ។ ឧបទ្ទវហេតុនេះបានបង្កឱ្យមានការប្រៀបធៀប ជាមួយនឹងការផ្ទុះឡើងកាលពីក្នុងឆ្នាំ២០២០ នៅលើនាវាកម្សាន្ត Ruby Princess ដែលបានកើតឡើងនៅក្នុងរដ្ឋ New

    November 12, 2022
  • អន្តរជាតិ

    ថៃ៖ អ្នកជំនាញផ្នែកសុខាភិបាលថៃជាច្រើននាក់បានបង្ហាញនូវការព្រួយបារម្ភថ្មីមួយចំពោះជំងឺមួយប្រភេទដែលត្រូវបានគេរកឃើញថា គឺជាដើមហេតុដែលបណ្តាលឲ្យមានស្រ្តីជនជាតិថៃស្លាប់បាត់បង់ជីវិតជាមធ្យមចំនួន ១៣នាក់នៅក្នុងមួយថ្ងៃ។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Thaiger បានបញ្ជាក់ថា ជំងឺដែលកំពុងស្ថិតក្រោមការបារម្ភរបស់ក្រុមអ្នកជំនាញថៃនេះគឺជាជំងឺកាមរោគប្រភេទ Human Papilloma Virus ឬគេតែងហៅកាត់ថា “HPV”។ បើតាមរបាយការណ៍របស់អាជ្ញាធរសុខាភិបាលថៃបានបង្ហាញថា ជាង ៨០% នៃដៃគូរួមភេទនៅក្នុងប្រទេសថៃគឺមានហានិភ័យខ្ពស់ក្នុងឆ្លងនូវមេរោគ “HPV” ខណៈមេរោគមួយនេះអាចរស់នៅក្នុងខ្លួនអ្នកជំងឺក្នុងចន្លោះពេលពី ១០ ទៅ ២០ឆ្នាំឯណោះ។ របាយការណ៍ការបានបង្ហាញទៀតថា មេរោគ “HPV” បានជំរុញឲ្យអ្នកជំងឺជាស្រ្តីភាគច្រើនអាចកើតមានជំងឺមហារីកមាត់ស្បូន ហើយជំងឺដ៏កាច់សាហាវនេះហើយដែលជាឃាតករលាក់មុខសម្លាប់ស្រ្តីជនថៃជាច្រើននាក់ជារៀងរាល់ឆ្នាំ។ តួលេខនៅក្នុងរបាយការណ៍បានបង្ហាញថា នៅក្នុងមួយឆ្នាំៗមានស្រ្តីជនជាតិថៃរាប់ពាន់នាក់បានស្លាប់ដោយជំងឺមហារីកមាត់ស្បូន ហើយបើគិតជាមធ្យមគឺជំងឺមួយនេះបានផ្តាច់យកជីវិតស្រ្តីជនថៃចំនួន ១៣នាក់ជារៀងរាល់ថ្ងៃ ខណៈចំនួនអ្នកធ្វើតេស្តរកឃើញថាបានកើតជំងឺមហារីកមាត់ស្បូននៅទូទាំងប្រទេសថៃវិញគឺគិតជាមធ្យមមានចំនួន ២៥នាក់នៅក្នុងមួយថ្ងៃ។

    November 12, 2022
  • ព័ត៌មានជាតិ

    ខេត្តកោះកុង៖ យោងតាមការចុះផ្សាយរបស់ អធិការដ្ឋាននគរបាលក្រុងខេមរភូមិន្ទ នៅថ្ងៃសៅរ៍ ៤រោច ខែកត្តិក ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២ បានឱ្យដឹងថា ក្រោមការចង្អុលបង្ហាញរបស់លោកឧត្តមសេនីយ៍ទោស្នងការនគរបាលខេត្តកោះកុង លោកវរសេនីយ៍ឯក យស់ ចាន់វិចិត្រ អធិការ នៃអធិការដ្ឋាននគរបាលក្រុងខេមរភូមិន្ទដឹកនាំកម្លាំងអន្តរាគមន៍ក្រុង សហការជាមួយកម្លាំងអន្តរាគមន៍នៃស្នងការដ្ឋានគរបាលខេត្ត ដោយមានការសម្របសម្រួលដោយលោក អេង ចាន់ភារ៉ា ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តកោះកុង។ នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង ២១៖០០នាទី បានចុះបង្ក្រាបបទល្មើសជាក់ស្តែងករណីបង្ខាំងមនុស្សខុសច្បាប់និងជម្រិតទារប្រាក់ តាមពាក្យបណ្តឹងរបស់ឈ្មោះ Ong Tun

    November 12, 2022