Khmernote Media
  • ព័ត៌មានជាតិ

    ខេត្តបាត់ដំបង៖ យោងតាមការបង្ហោះរបស់ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឲ្យដឹងថា ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័​ស​នៃស្នងការដ្ឋាននគរបាលខេត្ត​បា​ត់​ដំបង​ មានកិត្តិយសសូមគោរពជម្រាបជូនសាធារណជន​ អ្នកសារព័ត៌មាននិងអ្នកនិយមប្រេីប្រាស់បណ្តាញសង្គមបានជ្រាបថា​ កាលពីយប់ថ្ងៃទី១០​ ​ខែវិច្ឆិកា ឆ្នាំ​២០២២ ​វេលា​ម៉ោង៩និង៣០នាទីយប់នៅ​លេីដងផ្លូវជាតិ​ស្ថិត​នៅ​ភូមិសាស្រ្តឃុំភ្នំសំ​ពៅ​ ស្រុកបាណន់​ ខេត្តបាត់​ដំ​បង​ មានករណី​ជនសង័្ស​យមិនស្គាល់អត្តសញ្ញា​ណ​បានប្រេីប្រាស់ពូថៅ​គប់ទៅលេីរថយន្តមួយគ្រឿង ដែលកំពុងធ្វេីចរាចរណ៍លេីដងផ្លូវ​ បណ្តាលឱ្យបែ​ក​កញ្ចក់រថយន្តខាង​មុខ​ កៀបផ្លែពូថៅជាប់នៅ​ក្នុងកញ្ចក់​ តែមិនបានបណ្តាល​ឱ្យមានគ្រោះថ្នាក់​ដល់មនុស្សនោះឡេីយ។ ពេលកេីតហេតុភ្លាមៗជនរងគ្រោះបានផ្តល់ព័ត៌​មានដល់សមត្ថកិច្ចនគរបាលអំពីរឿងហេតុមួយនេះ។ ក្រោយទទួលព័ត៌មានភ្លាមលោកឧត្តមសេនី​យ៍ទោ​ សាត​ គឹមសាន​ ស្នងការនៃស្នងការដ្ឋាននគរ​បាលខេត្តបាត់ដំបង​ បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់លោកស្នងការរងទទួលផែនការ​ងារនគរបាល​ព្រហ្មទណ្ឌនិងលោកអធិការនគរបាលស្រុកបាណន់​ធ្វេីការ​ស្រាវជ្រាវ​ស៊េីបអង្កេតជាបន្ទាន់ចំពោះករណីខាងលេីនេះ។ តាមរយៈការស្រាវជ្រាវស៊េីបអង្កេតរហូតដល់ព្រឹកថ្ងៃទី១១ ខែ​វិច្ឆិកា ឆ្នាំ២០​២២នេះ សមត្ថកិច្ចនគរ​បាលស្រុកបា​ណ​ន់​ ដែលមានលោកវរសេនីយ៍ឯក​ប៉ាន់​ វ៉ាន់នី​ ជាអធិការនគរបាលស្រុកបានស្រាវ​ជ្រាវរហូតឈានដល់ការឃាត់ខ្លួនជនសង័្សយ​ខាងលេីបានហេីយ។ ជនសង័្សយមានឈ្មោះ កយ​ កុសល

    November 11, 2022
  • សង្គម

    កាលពីពេលថ្មីៗនេះ មានការចែករំលែកនៅក្នុងបណ្តាញសង្គមហ្វេសប៊ុក ទាក់ទងនឹងករណីជនសង្ស័យបានធ្វើសកម្មភាពគប់កញ្ចក់ឡានអ្នកដំណើរតាមដងផ្លូវនៅខេត្តបាត់ដំបង បង្កភាពឥតសណ្តាប់ធ្នាប់ និងបង្កការភ័យខ្លាចយ៉ាងខ្លាំង ដល់អ្នកបើកបរឆ្លងកាត់តំបន់​ភ្នំសំពៅ នៅពេលយប់។ យោងតាមការបង្ហោះនៅលើគណនីហ្វេសប៊ុកឈ្មោះ Sok Chanveasna បានឲ្យដឹងថា៖ «សូម​សំណូមពរ​លោក​ស្នងការ​ខេត្ត​បាត់ដំបង ជួយ​ពិនិត្យ​មេីល​ក្មេង​ទំនើង​ដែល​តែង​តែ​គប់​កញ្ចក់​ឡាន​​ នៅ​ភ្នំសំពៅ មួយម៉ោងមុននេះ​គេបានគប់​កញ្ចក់​ឡាន​របស់​ខ្ងុំ សំណាងហើយមិនបានត្រូវលើតាកុងឡាន បងៗដែលបើកបរយប់សូមប្រយ័ត្នទាំងអស់គ្នាផង សូមអរគុណ🙏🏻🙏🏻»៕

    November 11, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានឱ្យដឹងថា នៅព្រឹកថ្ងៃសុក្រ ទី១១ ខែវិច្ឆិកា ឆ្នាំ២០២២នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាស៊ាន បានអញ្ជើញទទួលស្វាគមន៍ចំពោះវត្តមាននៃការអញ្ជើញមករបស់ប្រមុខដឹកនាំអាស៊ានទាំងអស់ ដែលបានអញ្ជើញមកចូលរួមនៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០-៤១ និងកិច្ចប្រជុំពាក់ព័ន្ធ នៅព្រះរាជាណាចក្រកម្ពុជា នាសណ្ឋាគារសុខាភ្នំពេញ។ សូមបញ្ជាក់ថា កិច្ចប្រជុំកំពូលអាស៊ានលើកទី៤០-៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ដែលរៀបចំឡើងជាលើកទី៣ នៅកម្ពុជា ក្នុងនាមជាប្រធានប្តូរវេន នឹងត្រូវរៀបចំឡើងចាប់ពីថ្ងៃទី១០ ដល់ ១៣ ខែវិច្ឆិកា ឆ្នាំ២០២២៕

    November 11, 2022
  • អន្តរជាតិ

    វៀតណាមបានកត់ត្រាករណីដ៏កម្រមួយ ដែលកូនភ្លោះក្នុងផ្ទៃម្ដាយចំនួន ២នាក់ មានភេទ និងហ្សែនខុសៗគ្នា ហើយវាគឺជាករណីដំបូងបំផុត ដែលមិនធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្រវេជ្ជសាស្ត្រវៀតណាមពីមុននោះទេ។ វេជ្ជបណ្ឌិតលោកស្រី ង្វៀន ធីស៊ីម នៃមន្ទីរពេទ្យសម្ភព និងរោគស្ត្រីហាណូយ បាននិយាយកាលពីថ្ងៃពុធថា ស្ត្រីជាម្ដាយម្នាក់នោះអាយុ ២៣ឆ្នាំ និងកំពុងពពោះនៅក្នុងសប្ដាហ៍ទី១៨ របស់ខ្លួន។ ការធ្វើតេស្ត និងការស្កែនអ៊ុលត្រាសោន បានបង្ហាញឱ្យឃើញថា គភ៌ក្នុងពោះរបស់គាត់គឺជាកូនប្រុស ១ និងកូនស្រី ១ ខណៈកូនប្រុសមានហ្សែន 46XY ហើយស្រីមានហ្សែន 45X ។ លោកស្រី ស៊ីម បាននិយាយថា ករណីបែបនេះគឺកម្រមានណាស់នៅលើពិភពលោកនេះ ហើយវាក៏ជាករណីដំបូងសម្រាប់វៀតណាមផងដែរ។

    November 11, 2022
  • អន្តរជាតិ

    អាមេរិក៖ ម្ចាស់គ្រប់គ្រងក្រុមហ៊ុន Twitter ថ្មីគឺលោក Elon Musk បានព្រមានថា ក្រុមហ៊ុនបណ្តាញសង្គមខ្នាតយក្សមួយនេះអាចនឹងក្ស័យធន នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Times នៅព្រឹកថ្ងៃសុក្រ ទី១១ ខែវិច្ឆិកានេះ។ សេចក្តីព្រមានមួយនេះត្រូវបានធ្វើឡើងក្រោយពេលដែលក្រុមហ៊ុន ​Twitter បានសម្រេចបញ្ឈប់បុគ្គលិករបស់ខ្លួនរហូតដល់ ៥០% កាលពីដើមសប្តាហ៍កន្លងទៅនេះដើម្បីដោះស្រាយវិបត្តិហរិញ្ញវត្ថុ ខណៈសេចក្តីសម្រេចមួយនេះក៏បានជំរុញឲ្យនាយកប្រតិបត្តិជាន់ខ្ពស់ជាច្រើនរូប ពោលគឺជាបុគ្គលសំខាន់ៗនៅក្នុងក្រុមហ៊ុនសម្រេចចិត្តលាឈប់ពីការងារជាបន្តបន្ទាប់គ្នាផងដែរ។ គួរកត់សម្គាល់ថា លោកមហាសេដ្ឋី Elon Musk បានទិញក្រុមហ៊ុន Twitter មកគ្រប់គ្រងក្នុងតម្លៃ ៤៤ពាន់លានដុល្លារអមេរិក ខណៈដែលក្រុមហ៊ុនមួយនេះកំពុងមានវិបត្តិហិរញ្ញវត្ថុ និងបញ្ហាផ្ទៃក្នុងយ៉ាងខ្លាំងផងដែរ។ បើយោងតាមរបាយការណ៍ហិរញ្ញាវត្ថុមួយដែលក្រុមហ៊ុន Twitter

    November 11, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ​៖ នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២ យោងតាមលិខិតរបស់ រាជរដ្ឋាភិបាលកម្ពុជា បានចេញសារាចរ ស្ដីពីនិរាករណ៍សារាចរណែនាំរបស់រាជរដ្ឋាភិបាល លេខ១០ សរណន ចុះថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០០៣ ស្ដីពីវិធានការទប់ស្កាត់ ការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូ មិនទាន់កែច្នៃទៅបរទស។ កន្លងមក រាជរដ្ឋាភិបាលបានចេញសារាចរណែនាំលេខ១០ សរណន ចុះថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០០៣ ស្តីពីវិធានការទប់ស្កាត់ការនាំចេញជ័រកៅស៊ូនិងឈើកៅស៊ូមិនទាន់កែច្នៃទៅបរទេស។ ដោយពិនិត្យឃើញថា សារាចរណែនាំខាងលើលែងឆ្លើយតបទៅនឹងស្ថានភាពវិស័យកៅស៊ូបច្ចុប្បន្ន និងក្នុងគោលបំណងសម្រួលដល់កសិករដែលដាំកៅស៊ូជាលក្ខណៈគ្រួសារអាចមានជម្រើសនិងទទួលបាន ប្រាក់ចំណេញខ្ពស់ រាជរដ្ឋាភិបាលសម្រេចនិរាករសារាចរណែនាំរបស់រាជរដ្ឋាភិបាលលេខ១០ សរណន ចុះថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០០៣ ស្តីពីវិធានការទប់ស្កាត់ការនាំចេញជ័រកៅស៊ូនិងឈើកៅស៊ូមិនទាន់កែច្នៃ

    November 10, 2022
  • អន្តរជាតិ

    កូរ៉េខាងជើង៖ ប្រទេសកូរ៉េខាងជើងត្រូវបានបណ្តាញសារព័ត៌មាន Reuters រាយការណ៍នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១០ ខែវិច្ឆិកានេះថា បានបាញ់មីស៊ីលយ៉ាងតិចណាមួយគ្រាប់បន្ថែមទៀតចូលទៅកាន់ដែនសមុទ្រកាលពីថ្ងៃម្សិលមិញនេះ។ បើតាមក្រសួងការពារជប៉ុនបានបញ្ជាក់ថា មីស៊ីលដែលទីក្រុងព្យុងយ៉ាងបាននោះគឺជាមីស៊ីលផ្លោង (Ballistic Missile) ដែលបានហោះទៅលើអាកាសក្នុងរយៈកម្ពស់ ៥០គីឡូម៉ែត្រ និងបានធ្លាក់នៅក្នុងរយៈចម្ងាយប្រមាណជា ២៥០គីឡូម៉ែត្រ។ យ៉ាង​ណាក្តី ក្រោយការបាញ់សាកល្បងនេះក្រុមយោធានៃប្រទេសកូរ៉េខាងត្បូងបានរកឃើញបំណែកធំមួយរបស់មីស៊ីល ដែលមានបណ្តោយ​ ៣ម៉ែត្រនិងទទឹកប្រវែង ២ម៉ែត្រ ហើយតាមរយៈបំណែកនោះក្រុមអ្នកជំនាញកូរ៉េខាងត្បូងបានអះអាងថាវាគឺជាបំណែកនៃមីស៊ីលប្រភេទ SA-5។ គួរបញ្ជាក់ជូនថា មីស៊ីល SA-5 គឺជាប្រភេទមីស៊ីលដែលត្រូវបានគេប្រើប្រាស់នៅក្នុងសម័យសហភាពសូវៀត ហើយកូរ៉េខាងជើងបាននាំយកបច្ចេកវិទ្យានិងប្រព័ន្ធគ្រប់គ្រងមីស៊ីលប្រភេទនេះទៅកាន់ប្រទេសខ្លួននៅក្នុងអំឡុងឆ្នាំ ១៩៨០។ ក្រុមអ្នកជំនាញបានបន្តថា នាពេលកន្លងមករុស្ស៊ីក៏ធ្លាប់បាញ់មីស៊ីលស្រដៀងគ្នាទៅកាន់ប្រទេសអ៊ុយក្រែនផងដែរ៕ អត្ថបទ៖ ភក្តី ប្រភព៖ Reuters

    November 10, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២ បានឱ្យដឹងថា ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា កិច្ចប្រជុំកំពូលអាស៊ាន នឹងរុញច្រានកម្ពុជា ឱ្យមានឈ្មោះបោះសំឡេងកាន់តែខ្លាំងនៅលើឆាកអន្ដរជាតិ និងទាក់ ទាញអ្នកវិនិយោគទុនបរទេស កាន់តែច្រើនមកបណ្ដាក់ទុនរកស៊ីនៅកម្ពុជាទ្វេដង។ ឯកឧត្តមបន្តថា នេះក៏ដោយសារការដឹកនាំដ៏ឈ្លាសវៃរបស់ សម្ដេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន ផ្តើមចេញពីសុខសន្តិភាពពេញផ្ទៃប្រទេស បានផ្តល់ឱ កាសមាសក្នុងដំណើរការអភិវឌ្ឍទូទាំងប្រទេស ជាលើកដំបូងក្នុងរយៈពេលជាង២ទស្សវត្សរ៍ កន្លងទៅ ក្រោមនយោបាយឈ្នះឈ្នះរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាស្ថាបនិកសន្តិភាពធ្វើឱ្យជម្លោះ បានទម្លាក់អាវុធចុះ

    November 10, 2022
  • អន្តរជាតិ

    ចិន៖ កំពូលអ្នកលក់ Online របស់ប្រទេសចិនម្នាក់ ដែលធ្លាប់បំបែកកំណត់ត្រាលក់ទំនិញក្នុងទំហំទឹកប្រាក់ខ្ទង់ពាន់លានដុល្លារ ត្រូវបានបណ្តាញសារព័ត៌មាន The Strait Times  រាយការណ៍ថា នឹងត្រូវអវត្តមាននៅក្នុងកម្មវិធីលក់ទំនិញ Online ប្រចាំឆ្នាំធំបំផុតសម្រាប់នៅក្នុង ២០២២នេះ។ គួរបញ្ជាក់ជូនថា កំពូលអ្នកលក់ទំនិញ Online ឬគេតែងហៅគាត់ថា ជាតារាក្នុងបណ្តាញសង្គមរូបនេះមានឈ្មោះថា Viya  ជាស្រ្តីមានវ័យ ៣៧ឆ្នាំ និងជាមនុស្សម្នាក់ដែលមានឥទ្ធិពលបំផុតលើបណ្តាញសង្គមក្នុងប្រទេសចិន។ គេនៅចាំបានថា កាលពីឆ្នាំកន្លងទៅគឺនៅក្នុងព្រឹត្តិការណ៍ទំនិញ Online ប្រចាំឆ្នាំស្រ្តីរូបនេះបានធ្វើឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយរូបគាត់បាន Live វីដេអូលក់ផលិតផលជាច្រើនរាប់ចាប់តាំងពីសាប៊ូកក់សក់រហូតដល់កន្សែងជូតខ្លួន ហើយក្នុងរយៈពេលត្រឹមតែ ១៤ម៉ោងប៉ុណ្ណោះ គាត់អាចទទួលបានការបញ្ជាទិញទំនិញក្នុងទំហំទឹកប្រាក់រហូតដល់ខ្ទង់ ១ពាន់លានដុល្លារ ខណៈនៅក្នុងព្រឹត្តិការណ៍លក់ទាំងមូលមានទំហំទឹកប្រាក់សរុបប្រមាណជា

    November 10, 2022
  • អន្តរជាតិ

    ឧត្តមសេនីយកំពូលរបស់សហរដ្ឋអាមេរិក លោក Mark Milley បាននិយាយកាលពីថ្ងៃពុធថា បុគ្គលិកយោធារុស្ស៊ីជាង ១០០,០០០ នាក់ ត្រូវបានសម្លាប់ ឬរងរបួសនៅក្នុងប្រទេសអ៊ុយក្រែន ខណៈកងកម្លាំងរបស់ទីក្រុងគៀវ ក៏ទំនងជាទទួលរងនូវការខូចខាតស្រដៀងគ្នាផងដែរ។ លោក Milley បាននិយាយនៅក្នុងសុន្ទរកថានៅឯក្លឹបសេដ្ឋកិច្ចនៃទីក្រុងញូវយ៉កថា ៖«អ្នកកំពុងមើលឃើញទាហានរុស្ស៊ីជាង ១០០,០០០ នាក់ ដែលត្រូវបានសម្លាប់ និងរងរបួស។ រឿងដូចគ្នាប្រហែលជាកើតលើភាគីអ៊ុយក្រែនដូចគ្នា»។ តួលេខដែលផ្តល់ដោយលោក Milley គឺជាតួលេខច្បាស់លាស់បំផុតមួយរហូតមកដល់បច្ចុប្បន្ន ដែលចេញពីរដ្ឋាភិបាលសហរដ្ឋអាមេរិក នៅក្នុងរយៈពេលជាង ៨ខែ ក្នុងសង្រ្គាមអ៊ុយក្រែន។ លោក Milley ក៏បាននិយាយផងដែរថា នៅមានឱកាសសម្រាប់កិច្ចពិភាក្សាស្តីពីការបញ្ចប់សង្រ្គាម ហើយថា ជ័យជំនះខាងយោធាប្រហែលជាមិនអាចទៅរួចទាំងភាគីរុស្ស៊ី

    November 10, 2022