- Khmernote Media
- ព័ត៌មានជាតិ
(ភ្នំពេញ)៖ តបតាមការយាងរបស់ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ព្រះចៅស៊ុលតង់ ហាជី ហាសសាណាល់ បុលគីយ៉ាស់ មុយអ៉ីហ្សាឌីន វ៉ាឌូឡាហ៍ ព្រះមហាក្សត្រនៃព្រុយណេដារូស្សាឡាម នឹងយាងមកបំពេញព្រះរាជទស្សនកិច្ចផ្លូវរដ្ឋ នៅព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ ២០២២។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ក្នុងអំឡុងពេលព្រះរាជទស្សនកិច្ចនេះ ព្រះចៅស៊ុលតង់ ព្រះមហាក្សត្រនៃព្រុយណេដារូស្សាឡាម នឹងមានព្រះរាជសវនាការជាមួយព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងព្រះបរមរាជវាំង។ ព្រះចៅស៊ុល តង់ និងសម្តេចតេជោ
November 8, 2022 - ព័ត៌មានជាតិ
(ខេត្តព្រះត្រពាំង)៖ យោងតាមការបង្ហោះរបស់ផេក Indigenous Khmer live in Vietnam បានឱ្យដឹងថា ក្នុងឆ្នាំ២០២២នេះ រដ្ឋបាលនិងប្រជាជនខ្មែរខេត្តព្រះត្រពាំង កម្ពុជាក្រោម បានរក្សាខ្ជាប់នូវប្រពៃណីទំនៀមទំលាប់របស់ខ្លួនតរៀងមក ក្នុងការរៀបចំពិធីប្រណាំងទូកង បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក បង្កឱកាសសប្បាយរីករាយជូនប្រជាពលរដ្ឋយើង នាថ្ងៃទី៧និងទី៨ខែវិច្ឆិកាខាងមុខនេះ នៅព្រែកមុខវត្តកំពង់ក្សាន្តក្រុងព្រះត្រពាំង នឹងមានការប្រកួត២ថ្ងៃរវាងទូក ង របស់ ៨ស្រុកនិងក្រុងដើម្បីរកម្ចាស់ ជ័យលាភី។ ក្នុងនោះផងដែរក្រៅពីការប្រណាំងទូក ង តំបន់វប្បធម៌និងប្រវត្តិសាស្ត្រជាតិ នៅរមណីយដ្ឋានគូស្រះស្រី នឹងមានប្រារព្ធកម្មវិធីនានាដូចជាបណ្តែតប្រទីបបង្ហោះគោម សិល្បៈល្ខោនអំណរបុណ្យ បម្រើប្រជាជនខ្មែរនៅក្នុងខេត្តឱ្យមានភាពសប្បាយរីករាយក៏ដូចជាមានស្តង់តាំងបង្ហាញនូវសម្លៀកបំពាក់ និងវត្ថុប្រើប្រាស់បុរាណផងដែរ៕
November 7, 2022 - ព័ត៌មានជាតិ
យោងតាមការបង្ហោះនៅលើគណនីហ្វេសប៊ុក អាវុធហត្ថរាជធានីភ្នំពេញ បានធ្វើការប្រកាសស្វែងរកម្ចាស់ម៉ូតូចំនួន០៣គ្រឿង ដែលមានភិនភាគដូចខាងក្រោម៖ -ម៉ូតូទី១ ម៉ាក Dream 125 ពណ៌ខ្មៅ ស្លាកលេខ ព្រៃវែង 1T-7338 ។ -ម៉ូតូទី២ ម៉ាក Dream 125 ពណ៌ខ្មៅ ស្លាកលេខ ពោធិ៍សាត់ 1E-4879។ ម៉ូតូទី៣ ម៉ាកស្គុបពី ពណ៌ស លាយពណ៌ផ្កាឈូក គ្មានស្លាកលេខ។ អាវុធហត្ថខណ្ឌមានជ័យ បានឲ្យដឹងថា ម៉ូតូទាំង០៣គ្រឿងខាងលើនេះ ជាម៉ូតូពាក់ព័ន្ធករណីចោរកម្ម ហើយបានយកមកទុក នៅចំណុចកន្លែងផ្ញើម៉ូតូ ២៤ម៉ោង/២៤ម៉ោង មុខផ្សារដីថ្មី
November 6, 2022 - ព័ត៌មានជាតិជនសង្ស័យដែលធាក់ផ្តួលម៉ូតូ និងយកដុំថ្មគប់ជនរងគ្រោះពេលកំពុងធ្វើដំណើរ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានហើយ
យោងតាមការបញ្ជាក់ពី ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ជនសង្ស័យដែលធាក់ផ្តួលម៉ូតូ និងយកដុំថ្ម គប់ជនរងគ្រោះ កាលពីរសៀល ថ្ងៃទី០២ ខែវិច្ឆិកា ២០២២ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានហើយ។ នៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង១៧.០០នាទី កម្លាំងអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ បានសហការជាមួយកម្លាំងនគរបាល នាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ឃាត់ខ្លួនជនសង្ស័យ០១នាក់ និងម៉ូតូ១គ្រឿង នៅចំណុចតារាងបាល់ទះ ភូមិត្រពាំងជ្រៃ សង្កាត់កាកាបទី២ ពាក់ព័ន្ធករណីធាក់ផ្តួលម៉ូតូ និងយកដុំថ្ម គប់ជនរងគ្រោះ កាលពីរសៀល ថ្ងៃទី០២ ១១ ២០២២ នៅស្ពានអាកាសរង្វង់មូលចោមចៅ តាមបណ្តោយផ្លូវជាតិលេខ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ។
November 6, 2022 - អន្តរជាតិ
ចិន៖ កូនក្មេងអាយុ ៣ឆ្នាំម្នាក់ត្រូវបានរាយការណ៍ថា បានស្លាប់បាត់បង់ជីវិតនៅក្នុងអំឡុងពេលដែលអាជ្ញាធរចិនកំពុងអនុវត្តវិធានការបិទខ្ទប់ទីក្រុងដើម្បីទប់ស្កាត់ការរាតត្បាតជំងឺកូវីដ-១៩។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia បានឲ្យដឹងថា ហេតុការណ៍អកុសលនេះបានកើតឡើងនៅក្នុង Lanzhou ភាគខាងជើងប្រទេសចិន កាលពីល្ងាចថ្ងៃទី ៣ ខែវិច្ឆិកាម្សិលមិញនេះ។ ប្រភពខាងលើបានបន្តថា នៅក្នុងអំឡុងពេលនេះទីក្រុង Lanzhou កំពុងស្ថិតនៅក្នុងដំណាក់កាលបិទខ្ទប់ ដែលពលរដ្ឋគ្រប់រូបមិនអាចធ្វើដំណើចេញពីផ្ទះបានដោយគ្មានការអនុញ្ញាតនោះទេ ខណៈសេវាផ្សេងៗនៅទូទាំងទីក្រុងវិញត្រូវដំណើការដោយមានភាពយឺតយ៉ាវ ឬសេវាមិនសូវចាំបាច់មួយចំនួនត្រូវផ្អាកជាបណ្តោះអាសន្នតែម្តង។ នៅក្នុងស្ថានភាពមិនអំណោយផលនេះស្រាប់តែកុមារជាជនរងគ្រោះបានកើតមានបញ្ហាសុខភាព ដែលតម្រូវឲ្យមានការព្យាបាលជាបន្ទាន់មួយ។ យ៉ាងណាក្តី ខាងមន្ទីរពេទ្យមិនអាចជួយសង្គ្រោះកុមាររងគ្រោះឲ្យបានទាន់ពេលវេលានោះទេ ពោលគឺការព្យាបាលត្រូវបានពន្យាពេលយ៉ាងយូរ ហើយនៅក្នុងអំឡុងពេលនៃការរង់ចាំសេវាព្យាបាលនោះកុមាររងគ្រោះក៏បានស្លាប់តែម្តង ដោយរូបគេបានស្លាប់ដោយសារបញ្ហាពុលកាបូនម៉ូណូអុកស៊ីត។ ជុំវិញករណីអកុសលនេះ អាជ្ញាធរចិនបានចេញមកធ្វើការសូមទោសជាសាធារណៈ និងទទួលស្គាល់ថាបញ្ហានេះគឺជាចំណុចឆកល្វែងរបស់របស់អាជ្ញាធរសុខាភិបាល៕ អត្ថបទ៖ ភក្តី ប្រភព៖ Channel
November 6, 2022 - ព័ត៌មានជាតិ
ខេត្តត្បូងឃ្មុំ៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខេត្តត្បូងឃ្មុំ បានឱ្យដឹងថា ព្រឹកថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានដឹកនាំកិច្ចប្រជុំត្រៀមរៀបចំយ៉ាងអធិកអធមអឺងកង ពិធីបុណ្យអុំទូក សំពះព្រះខែ និងអកអំបុក ឆ្នាំ២០២២នេះ អមជាមួយការប្រណាំងទូកង ការតាំងលក់ទំនិញពិព័រណ៍ពាណិជ្ជកម្ម ការប្រគុំតន្រ្តីខ្នាតធំ អកអំបុកសន្តិភាព ការបណ្តែតប្រទីប ការដុតកាំជ្រួចនាពេលរាត្រី និងកម្មវិធីជាច្រើនទៀត។ កិច្ចប្រជុំនេះធ្វើឡើងនៅសាលាខេត្តត្បូងឃ្មុំ ដោយមានការអញ្ជើញចូលរួមពីសំណាក់អភិបាលរងខេត្ត នាយក-នាយករងរដ្ឋបាលសាលាខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ ប្រធាន-អនុប្រធាន មន្ទីរនានាជុំវិញខេត្ត នាយក-នាយករងទីចាត់ការសាលាខេត្ត អភិបាលក្រុង/ស្រុក ទាំង៧ និងអ្នកពាក់ព័ន្ធ។ សូមជម្រាបក្នុងកិច្ចប្រជុំបានសម្រេច
November 5, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២២ បានចេញសេចក្ដីជូនដំណឹង ស្ដីពីការបញ្ចៀសចរាចរណ៍យានយន្តគ្រប់ប្រភេទជាបណ្ដោះអាសន្ន ក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងលើកទី៤១ កិច្ចប្រជុំពាក់ព័ន្ធនានា នៅរាជធានីភ្នំពេញ។ រដ្ឋបាលរាជធានីភ្នំពេញ សូមជម្រាបជូនដំណឹងឱ្យបានជ្រាបថា ក្នុងឆ្នាំ២០២២នេះ ព្រះរាជាណាចក្រកម្ពុជាត្រូវធ្វើជាប្រធានប្តូរវេនអាស៊ាន ដោយកន្លងមកបានរៀបកិច្ចប្រជុំ ជាបន្តបន្ទាប់ចាប់តាំងពីដើមឆ្នាំ ហើយជាពិសេសក្នុងអំឡុងខែវិច្ឆិកានេះនឹងត្រូវរៀបចំកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤០ និងលើកទី៤១ និងកិច្ចប្រជុំពាក់ព័ន្ធនានា ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១០ រហូតដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២ នៅសណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញ នាពេលខាងមុខ។ ក្នុងកិច្ចដំណើរការនៃកិច្ចប្រជុំកំពូលអាស៊ានខាងលើនឹងមានការចូលរួមពីប្រតិភូជាតិ និងអន្តរជាតិ យ៉ាងច្រើនកុះករ ដូចនេះដើម្បីឱ្យកិច្ចប្រជុំប្រព្រឹត្តទៅដោយរលូន រក្សាបាននូវសន្តិសុខ សុវត្ថិភាព
November 5, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានឱ្យដឹងថា នៅល្ងាចថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២២ ផេកផ្លូវការរបស់អាវុធហត្ថរាជធានីភ្នំពេញ បានធ្វើការប្រកាសស្វែងរកម្ចាស់ម៉ូតូ ០១គ្រឿង ម៉ាកស្គុបពី ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ 1HV-1525 ដែលសង្ស័យថាជាម៉ូតូពាក់ព័ន្ធករណីចោរកម្ម ត្រូវគេយកមកប្លុងទុកចោល នៅចំណុចភូមិឫស្សី៣ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ បន្ទាប់ពីបានប្រកាសស្វែងរកម្ចាស់ម៉ូតូចំនួន ០១គ្រឿងខាងលើនេះ មិនបានប៉ុន្មានម៉ោងផង នៅយប់ថ្ងៃដដែលនេះ ត្រូវបានម្ចាស់ឈ្មោះ ជួប ដានី ភេទស្រី អាយុ ៤៨ឆ្នាំ ទីលំនៅបច្ចុប្បន្ន ផ្ទះលេខ៥៨ ភូមិថ្មី សង្កាត់ស្ទឹងមានជ័យ
November 5, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា បានឱ្យដឹងថា អ្នកសារព័ត៌មានជាតិ- អន្ដជាតិ ប្រហែល១៦៥០ នាក់បានចុះឈ្មោះចូលរួមយកព័ត៌មានកិច្ចប្រជុំកំពូលអាស៊ានដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ដើម្បីមានសិទ្ធិក្នុងការចុះយកព័ត៌មានផ្សព្វផ្សាយជូនសាធារណជន។ នៅក្នុងឱកាសអញ្ជើញត្រួត ពិនិត្យមជ្ឈមណ្ឌលព័ត៌មាន នៅសណ្ឋាគារសុខា រាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី ០២ ខែវិច្ឆិកា ឆ្នាំ២០២២ ដែលនឹងត្រៀមសម្រាប់កិច្ចប្រជុំកំពូលអាស៊ាន លើកទី៤០ និងទី៤១ ព្រមទាំងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ចាប់ពីថ្ងៃទី០៨ ដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឯកឧត្តម ផុស សុវណ្ណ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកព័ត៌មាន និងសោតទស្សន៍ បានមានប្រសាសន៍ថា ក្រសួងព័ត៌មានកំពុងតែមមាញឹកក្នុងការរៀបចំមជ្ឈមណ្ឌលព័ត៌មាន និងចុះឈ្មោះអ្នកសារព័ត៌មាន ដើម្បីទទួលអ្នកសារព័ត៌មានជាតិនិងអ្នកសារព័ត៌មានមកពីបណ្ដាប្រទេសទាំងអស់។ ឯកឧត្តមបញ្ជាក់ថា
November 5, 2022 - អន្តរជាតិ
អាមេរិក៖ ក្រុមហ៊ុនបណ្តាញសង្គម Twitter បានសម្រេចបណ្តេញបុគ្គលិកអស់កណ្តាលក្នុងរយៈត្រឹមតែ ១សប្តាហ៍ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅថ្ងៃសោរ៍ ទី៥ ខែវិច្ឆិកានេះ។ ការសម្រេចបញ្ឈប់បុគ្គលិកនៅក្នុងចំនួនដ៏ច្រើននេះត្រូវបានគេមើលឃើញថា បានកើតឡើងក្រោយនាយកប្រតិបត្តិថ្មីរបស់ក្រុមហ៊ុនគឺលោកមហាសេដ្ឋីលំដាប់ទីមួយនៅពិភពលោក Elon Musk បានសម្រេចអនុវត្តគម្រោងធ្វើកំណែទម្រង់ទ្រង់ទ្រាយធំនៅគ្រប់រចនាសម្ព័ន្ធរបស់ក្រុមហ៊ុន ដើម្បីដោះស្រាយវិបត្តិដែលក្រុមហ៊ុនកំពុងតែមាននៅក្នុងពេលបច្ចុប្បន្ននេះ។ ប្រភពខាងលើបានបន្តថា គិតត្រឹមពេលនេះគឺមានបុគ្គលិកប្រមាជា ៧,៥០០នាក់ ដែលក្រុមហ៊ុន Twitter បានសម្រេចបញ្ឈប់ពីការងារ ហើយសេចក្តីសម្រេចមួយនេះត្រូវបានគេមើលឃើញថាគឺជាការបញ្ឈប់បុគ្គលិនៅក្នុងចំនួនដ៏ច្រើននិងនៅក្នុងរយៈពេលដ៏ខ្លីមួយ ពោលគឺវាបានកើតឡើងក្រោយពេលលោក Elon Musk បានសម្រេចអនុវត្តគម្រោងកំណែទម្រង់ទ្រង់ទ្រាយធំបានត្រឹម ១សប្តាហ៍ប៉ុណ្ណោះ។ បើយោងតាមសារនៅលើគណនី Twitter ផ្លូវការរបស់លោក Elon
November 5, 2022









