Khmernote Media
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ មន្ទីរទេសចរណ៍រាជធានីភ្នំពេញ នៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២២ បានចេញសេចក្ដីជូនដំណឹង ស្ដីពីការផ្អាកចរាចរណ៍កាណូតទេសចរណ៍ ក្នុងពិធីខួបអនុស្សាវរីយ៍ លើកទី៦៩ នៃទិវាបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា និងទិវាកំណើតនៃកងយោធនពលខេមរភូមិន្ទ ឆ្នាំ២០២២។ គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ នឹងរៀបចំកម្មវិធីអុជកាំជ្រួច អបអរសាទរពិធីខួបអនុស្សាវរីយ៍ លើកទី៦៩ នៃទិវាបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា និងទិវាកំណើតនៃកងយោធពលខេមរភូមិន្ទ ឆ្នាំ២០២២ ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង ១៩៖០០នាទី។ ដូចនេះមន្ទីរទេសចរណ៍រាជធានីភ្នំពេញ សូមធ្វើការណែនាំដល់ម្ចាស់ទូក កាណូត កប៉ាល់ទេសចរជាតិ និងអន្តរជាតិទាំងអស់ សូមផ្អាកសកម្មភាពដំណើរការទូក កាណូត

    November 4, 2022
  • ព័ត៌មានជាតិ

    (សៀមរាប)៖ អាជ្ញាធរជាតិអប្សរា នៅថ្ងៃទី០៤ ខែវិច្ឆិកា បានចេញសេចក្តីប្រកាសព័ត៌មានទាក់ទងនឹង ក្រុមការងារសំអាតបរិស្ថាន អនាម័យនៃអាជ្ញាធរជាតិអប្សរា បានប្រទះឃើញត្រីអារ៉ាប៉ៃម៉ា (Arapaima) ប្រវែង ២.១៥ម៉ែត្រ ទទឹង ០.៤០ម៉ែត្រ ដែលប្រភេទត្រីទឹកសាប មានប្រភពមកពីតំបន់អាម៉ាហ្សូននៅអាមេរិកខាងត្បូង បានស្លាប់នៅក្នុងកសិន្ធុប្រាសាទអង្គរវត្ត។ ក្រុមការងារបានស្រង់យកត្រីនោះមកលើច្រាំងជូនអ្នកអំនាញខាងជលផលពិនិត្យ និងបានកប់នៅផ្នែកខាងជើងនៃកសិន្ធុប្រាសាទអង្គរវត្ត។ តាមសេចក្តីសន្និដ្ឋានរបស់អ្នកជំនាញផ្នែកជលផល ត្រីនេះស្លាប់ដោយធម្មជាតិព្រោះពុំមានស្លាកស្នាមរិតរួតនៃមង ឬប្រកាសអ្វីផ្សេងទៀតឡើយ។ ត្រីស្លាប់នេះ ជាប្រភេទត្រីដែលស៊ីត្រីតូចជាងខ្លួនជាអាហារ ហើយត្រូវបានមហាជនលួចយកព្រលែងក្នុងកសិន្ធុប្រាសាទអង្គរវត្ត។ ពាក់ព័ន្ធករណីនេះ នាពេលកន្លងមក អាជ្ញាធរជាតិអប្សរាធ្លាប់បានចេញសេចក្តីប្រកាសណែនាំ ហាមឃាត់ការព្រលែងត្រីក្នុងកសិន្ធុ ដែលពុំមែនជាប្រភេទត្រីក្នុងស្រុក ពីព្រោះសកម្មភាពនេះ អាចនាំឱ្យមានការបាត់បង់ពូជត្រីធម្មជាតិក្នុងស្រុកផងដែរ៕

    November 4, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ (ព័ត៌មានលម្អិត) យោងតាមការចុះផ្សាយរបស់ នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ បានឱ្យដឹងថា នៅវេលាម៉ោង ១៦៖២៥ នាទីល្ងាច ថ្ងៃពុធ ៩កើត ខែកតិ្តកឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី០២ ខែវិចិ្ឆកា ឆ្នាំ២០២២ មានករណីអគ្គិភ័យមួយកន្លែងបានកើតឡើងនៅចំណុចកឹ្លប A7 ភូមិទួលកី សង្កាត់ភើ្លងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ ម្ចាស់ឈ្មោះ ព្រហ្ម សុវណ្ណរ៉ា ភេទ ប្រុស អាយុ ៣១ ឆាំ្ន ជនជាតិខែ្មរ មុខរបរ ម្ចាស់កឹ្លប។

    November 4, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២២ បានចេញសេចក្ដីជូនដំណឹង ស្ដីពីការបញ្ចៀសចរាចរក្នុងអំឡុងពេលប្រារព្ធខួបអនុស្សាវរីយ៍លើកទី៦៩ នៃទិវាបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា និងទិវាកំណើត នៃកងយោធពលខេមរភូមិ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៨ ខែ០៩ និងថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២។ ដើម្បីឲ្យការប្រារព្ធពិធីខាងលើប្រព្រឹត្តទៅដោយរលូន រក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ព្រមទាំងបញ្ចៀសបាននូវការកកស្ទះចរាចរ រដ្ឋបាលរាជធានីភ្នំពេញ នឹងបញ្ចៀសចរាចរចំពោះយានយន្តគ្រប់ប្រភេទ ចាប់ពីច្រាំងទន្លេសាបតាមបណ្ដោយផ្លូវលេខ១៧៨ មហាវិថីព្រះនរោត្តម ផ្លូវលេខ២១៤ ផ្លូវលេខ៥១ ផ្លូវលេខ២៩៤ មហាវិថីសម្តេចសុធារស នាគបាញ់ទឹក រង្វង់មូលសម្តេចសង្ឃ ជួន

    November 4, 2022
  • សង្គម

    រាជធានីភ្នំពេញ៖ ក្រោយពីផ្ទុះវីដេអូឃ្លីបខ្លីមួយ ដែលបង្ហាញពីសកម្មភាពអាជ្ញាធរបានប្រើហិង្សាមកលើអ្នករើសអេតចាយ នៅតាមផ្លូវសាធារណៈបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងកាលពីនៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២២កន្លងទៅនេះ។ នៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២២ យោងតាមការគណនីហ្វេសប៊ុកផ្ទាល់របស់ ផែង វណ្ណៈ មុននេះបន្តិច បាននាំយកថវិកាចំនួន ៤០០ដុល្លារ ជូនអ្នករើសអេតចាយ ដែលស្នាក់នៅតាមសំយ៉ាបផ្ទះប្រជាពលរដ្ឋម្ដុំសាលាបាក់ទូក។ ក្នុងគណនីហ្វេសប៊ុករបស់លោក ផែង វណ្ណៈ បានសរសេររៀបរាប់យ៉ាងដូច្នេះថា៖ “ពេលនេះខ្ញុំបានយកថវិកាចំនួន ៤០០ ដុល្លារ ក្នុងនោះ(ថវិកាខ្ញុំ ៣០០ ដុល្លារ ប្អូនស្រី ឆារ៉ាកំពត ៥០ដុល្លារ និងប្អូនប្រុស រ៉ូ យុត្ថា ៥០

    November 4, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២២ យោងតាមព្រះរាជក្រឹត្យ ស្ដីពីការផ្ដល់គោរមងារកិត្តិយស នៃរាជបណ្ឌិត្យសភាកម្ពុជា បានឱ្យដឹងថា ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យ ផ្តល់គោរមងារកិត្តិយសនៃរាជបណ្ឌិត្យសភាកម្ពុជា ជូនឯកឧត្តម គន់ គីម ជា «កិត្តិសង្គហបណ្ឌិត»។ សូមបញ្ជាក់ថា បច្ចុប្បន្ននេះ ឯកឧត្តម គន់ គីម ជាមន្ត្រីជាន់ខ្ពស់របស់រាជរដ្ឋាភិបាល មានឋានៈជាទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាមានតួនាទីជាអនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងជាអនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជាផងដែរ៕

    November 4, 2022
  • អន្តរជាតិ

    យោងតាមសេចក្ដីប្រកាសរបស់ Royal Gazette នៅថ្ងៃព្រហស្បតិ៍នេះបានឱ្យដឹងថា ក្រសួងសុខាភិបាលសាធារណៈថៃ លុបចោលក្រឹត្យដែលចុះថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២០ ដែលតម្រូវឱ្យមានការទិញវ៉ាក់សាំងបង្ការជំងឺ COVID-19 ដើម្បីការពារផលប្រយោជន៍សាធារណៈ គ្រប់គ្រងការផ្ទុះឡើងនៃជំងឺ ឬរក្សាសន្តិសុខជាតិ។ សេចក្តីប្រកាសចុងក្រោយបំផុតដែលចុះថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២ និងចុះហត្ថលេខាដោយរដ្ឋមន្ត្រីក្រសួងសុខាភិបាលសាធារណៈលោក Anutin Charnvirakul បាននិយាយថា ស្ថានភាព COVID-19 កំពុងមានភាពប្រសើរឡើងជាសកល យោងតាមទិន្នន័យរបស់អង្គការសុខភាពពិភពលោក ហើយអត្រាមរណភាពឥឡូវនេះ គឺទាបបំផុតចាប់តាំងពីខែមីនា ឆ្នាំ២០២០។ សេចក្តីប្រកាសនោះបាននិយាយថា រដ្ឋាភិបាលបានលុបចោលក្រឹត្យស្តីពីភាពអាសន្ននៃជំងឺរាតត្បាត កាលពីថ្ងៃទី០១ ខែតុលា ខណៈដែលក្រសួងក៏បានទម្លាក់ចំណាត់ថ្នាក់នៃជំងឺ COVID-19 ពីជំងឺឆ្លងដ៏គ្រោះថ្នាក់

    November 4, 2022
  • អន្តរជាតិ

    ឥណ្ឌូនេស៊ី៖ បុរសសម្បូរស្នេហ៍ម្នាក់ត្រូវបានបណ្តាញសារព័ត៌មាន Next Shark រាយការាណ៍នៅព្រឹកថ្ងៃសុក្រ​ ទី៤ ខែវិច្ឆិកានេះថា បានរៀបការអស់ចំនួន ៨៧ដងហើយ ខណៈរូបគាត់ក៏កំពុងពិចារណាអំពីជម្រើសនៃការរៀបការលើកទី ៨៨ផងដែរ។ បុរសដែលជាម្ចាស់កំណត់ត្រាមានប្រពន្ធច្រើនរូបនេះមានឈ្មោះថា Kaan បច្ចុប្បន្នមានអាយុ ៦១ កំពុងរស់នៅក្នុងតំបន់ Majalengka ក្នុងខេត្ត West Java នៃប្រទេសឥណ្ឌូនេស៊ី ហើយរូបគាត់ត្រូវបានគេដាក់រហ័សនាមឲ្យថា “Playboy King”។ ប្រភពខាងលើបានបន្តថា លោក Kaan បានរៀបការដំបូងនៅអាយុ ១៤ឆ្នាំ ខណៈរៀបការបាន ២ឆ្នាំគាត់ក៏បានធ្វើការលែងលះគ្នាជាលើកដំបូង​ ពោលគឺនៅពេលដែលគាត់មានអាយុត្រឹម​ ១៦ឆ្នាំប៉ុណ្ណោះ។ បន្ទាប់មកទៀតលោក Kaan ក៏បានរៀបការនិងលែងលះជាមួយប្រពន្ធជាច្រើននាក់ផ្សេងទៀតជាបន្តបន្ទាប់គ្នា

    November 4, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២២ បានឱ្យដឹងថា អគារថ្មីក្រសួងមហាផ្ទៃ ដែលជាសំណង់សារធាណៈមួយស្ថិតលើកក្នុងបរិវេណក្រសួងមហាផ្ទៃដដែល បានសាងសង់សម្រេចបាន៦០ភាគរយហើយ ដោយចំណាយថវិការប្រមាណ ៦០លានដុល្លារអាម៉េរិក។ នៅរសៀលថ្ងៃព្រហស្បតិ៍ ១០កើត ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២២ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញចុះពិនិត្យ វឌ្ឍនភាពនៃដំណើរការសាងសង់អគារថ្មី នៃទីស្ដីការក្រសួងមហាផ្ទៃ។ អញ្ជើញអមដំណើរសម្ដេចក្រឡាហោម នាឱកាសនោះដែរ រួមមាន៖ ឯកឧត្តម

    November 4, 2022
  • ព័ត៌មានជាតិ

    ខេត្តបាត់ដំបង៖ យោងតា​មការចុះផ្សាយរបស់ រដ្ឋបាលខេត្តបាត់ដំបង នៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២២ បានចេញសេចក្តីណែនាំ ស្តីពី ការរៀបចំតាំងស្លាកយីហោ និងការប្រើប្រាស់ដីចំណីផ្លូវ នៅក្នុងតំបន់អភិរក្ស និងជុំវិញតំបន់អភិរក្ស ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ រដ្ឋបាលខេត្តបាត់ដំបង សង្កេតឃើញថា កន្លងមកបងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់អភិរក្ស និងជុំវិញតំបន់អភិរក្សក្រុងបាត់ដំបង បានចូលរួមយ៉ាងសកម្មក្នុងការរៀបចំសោភ័ណភាព សណ្ដាប់ធ្នាប់ របៀបរៀបរយ ស្របតាមគោលការណ៍ណែនាំរបស់រដ្ឋបាលក្រុង និងរដ្ឋបាលខេត្តបាត់ដំបង។ ដើម្បីបន្តលើកកម្ពស់សោភ័ណភាពឱ្យកាន់តែមានភាពប្រសើរឡើងបន្ថែមទៀតស្របតាមបទដ្ឋានបច្ចេកទេស សំដៅដល់ការទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ និងជួយបង្កើនប្រាក់ចំណូលដល់បងប្អូនប្រជាពលរដ្ឋ រដ្ឋបាលខេត្តសូមធ្វើការណែនាំស្ដីពីការរៀបចំតាំងស្លាកយីហោ និងការប្រើប្រាស់ដីចំណីផ្លូវនៅក្នុងតំបន់ក្នុងតំបន់អភិរក្ស និងជំវិញតំបន់អភិរក្សក្រុងបាត់ដំបង ខេត្តបាត់ដំបង ដូចខាងក្រោម៖ ប្រភព៖ រដ្ឋបាលខេត្តបាត់ដំបង

    November 4, 2022