Khmernote Media
  • អន្តរជាតិ

    តៃវ៉ាន់៖ សារមន្ទីរមួយកន្លែងនៅកោះតៃវ៉ាន់ត្រូវបានបណ្តាញសារព័ត៌មាន The Strait Times រាយការណ៍ថា បានធ្វើឲ្យបែកចានបុរាណចំនួន ៣ ដែលមានតម្លៃសរុបចំនួន ៧៧លានដុល្លារ។ សារមន្ទីរមួយកន្លែងនេះមានឈ្មោះថា National Palace Museum ហើយចានដែលបានបែកនោះគឺជាប្រភេទចានបុរាណចិនមានអាយុកាលរាប់រយឆ្នាំមកហើយ ពោលគឺជាចានដែលត្រូវបានគេប្រើប្រាស់នៅក្នុងសម័យរាជវង្សឈីង និងរាជរង្សមីង ឬនៅក្នុងអំឡុងសតវត្សទី ១៥ និងទី ១៧។ ប្រភពខាងលើបានបន្តថា នៅក្នុងចំណោមចានដែលបានបែកទាំង ៣នោះគឺមានចានចំនួន ២ ត្រូវបានគេរកឃើញថា បានបែកនៅក្នុងប្រអប់ ដូចនេះគេនៅមិនទាន់រកឃើញថា ចានទាំង ២នោះបានបែកដោយសាការរក្សាទុកក្នុងទីកន្លែងដែលគ្មានសីតុណ្ណភាពត្រឹមត្រូវ ឬបានបែកដោយសាសកម្មភាពរបស់បុគ្គលិកបម្រើការងារនៅក្នុងសារមន្ទីរនោះទេ។ យ៉ាងណាក្តី ក្នុងការស៊ើបអង្កេតគេបានរកឃើញថា ចានទាំង ៣នេះបានបែកក្នុងពេលវេលាផ្សេងៗគ្នា

    November 4, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ​៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២២ បានឱ្យដឹងថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន មានប្រសាសន៍ថា នាឡិកាដៃចំនួន២៥គ្រឿងសម្រាប់ជាវត្ថុអនុស្សាវរីយ៍ ជូនប្រធានគណៈប្រតិភូដែលអញ្ជើញមកចូលរួមប្រជុំកំពូលអាស៊ាននៅកម្ពុជាឆ្នាំ២០២២ ត្រូវបានរៀបចំផ្គុំឡើងដោយអ្នកបច្ចេកទេសខ្មែរសុទ្ធសាធ។ នៅលើផេកផ្លូវការ នាយប់ថ្ងៃទី ០៣ ខែវិច្ឆិកា ឆ្នាំ២០២២ សម្ដេចតេជោបានសរសេរថា « មុននេះខ្ញុំបាននិយាយថាកម្ពុជាបានផលិតនាឡិកាដៃចំនួន២៥គ្រឿង សម្រាប់ជាវត្ថុអនុស្សាវរីយ៍ជូនប្រធានគណៈប្រតិភូដែលអញ្ជើញមកចូលរួមប្រជុំកំពូលអាស៊ាននៅកម្ពុជាឆ្នាំ២០២២។ នាឡិកានេះ ត្រូវបានរៀបចំផ្គុំឡើងដោយអ្នកបច្ចេកទេសខ្មែរសុទ្ធសាធ ដែលជាផ្នែកមួយនៃការរីកចម្រើនខាងវិទ្យាសាស្រ្ត និងបច្ចេកទេសរបស់កម្ពុជា(ខ្មែរធ្វើបាន)។» ជូនភ្ជាប់រូបភាពនា ឡិកា ដើម្បីស្គាល់ជាមុន៕ ប្រភព៖ ក្រសួងព័ត៌មាន

    November 4, 2022
  • អន្តរជាតិ

    ទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ ដកស្រង់សម្តីរបស់យោធាកូរ៉េខាងត្បូង បានរាយការណ៍ថា កូរ៉េខាងជើងបានបាញ់មីស៊ីលផ្លោងជាច្រើនគ្រាប់ បូករួមទាំងមីស៊ីលផ្លោងអន្តរទ្វីប ឆ្ពោះទៅកាន់ដែនទឹកភាគខាងកើតរបស់ខ្លួន នៅថ្ងៃព្រហស្បតិ៍នេះ។ ជម្រាបផងដែរថា មួយរយៈចុងក្រោយនេះ កូរ៉េខាងជើងបានបង្កើនការបង្ហោះមីស៊ីល និងបាញ់កាំភ្លើងធំជាច្រើនគ្រាប់យ៉ាងគួរឱ្យព្រួយបារម្ភបំផុត។ បន្ទាប់ពីការបាញ់មីស៊ីលរបស់កូរ៉េខាងជើង កងកម្លាំងទ័ពអាកាសរបស់កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក បានព្រមព្រៀងគ្នាក្នុងការបន្តសមយុទ្ធដែនអាកាស «Vigilant Storm» ជាការឆ្លើយតបទៅវិញ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានយ៉ុនហាប់។ កងទ័ពអាកាសកូរ៉េខាងត្បូងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖«ជំហរការពាររួមបញ្ចូលគ្នាដ៏រឹងមាំនៃសម្ព័ន្ធភាពកូរ៉េខាងត្បូង-សហរដ្ឋអាមេរិក គឺជារឿងចាំបាច់ នៅក្រោមវិបត្តិសន្តិសុខបច្ចុប្បន្នដែលកំពុងកើនឡើង ដោយសារតែការបង្ករឿងរបស់កូរ៉េខាងជើង»៕ អត្ថបទ៖ លីដា ប្រភព៖ CGTN

    November 4, 2022
  • ព័ត៌មានជាតិ

    កាលពីពេលថ្មីៗនេះ មានការចែករំលែកក្នុងបណ្តាញសង្គមហ្វេសប៊ុក ទាក់ទងនឹងវីដេអូឃ្លីបខ្លីមួយ ដែលបង្ហាញពីសកម្មភាពអាជ្ញាធរបានប្រើហិង្សាមកលើអ្នករើសអេតចាយ នៅតាមផ្លូវសាធារណៈបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ ជុំវិញករណីនេះផងដែរ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ រដ្ឋបាលខណ្ឌ៧មករា បានឲ្យដឹងថា នៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង ១៥ និង៣០នាទី ក្រុមការងារចំនួន ០៤នាក់ បានចុះរៀបចំសណ្តាប់ធ្នាប់ចរាចរណ៍លើកំណាត់ផ្លូវលេខ ១៦៤ ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា ដែលមានការចតយានជំនិះ រទេះអេតចាយ និងរទេះលក់ទំនិញផ្សេងៗលើទ្រូងថ្នល់នៃកំណាត់ផ្លូវនេះ។ ក្នុងកំឡុងពេលនៃការរៀបចំសណ្តាប់ធ្នាប់នេះ ក្រុមការងារបានផ្សព្វផ្សាយណែនាំតាមឧគ្ឃោសនាសព្ទឲ្យម្ចាស់យានជំនិះ និងរទេះដែលចតលើកំណាត់ផ្លូវ១៦៤ ឲ្យយកយានជំនិះ និងរទេះរបស់ខ្លួនចេញ ដើម្បីសម្រួលដល់ការធ្វើចរាចរណ៍បានល្អប្រសើរ រំពេចនោះក៏មានយុវជនម្នាក់ដែលជាម្ចាស់រទេះអេតចាយបានធ្វើសកម្មភាពជេរប្រមាថមកលើក្រុមការងារដោយមិនព្រមយករទេះចេញពីលើទ្រូងថ្នល់ ហើយក្រុមការងារក៏បានព្យាយាមនាំយករទេះ និងយុវជនម្នាក់នោះមកអប់រំ។ ប៉ុន្តែយុវជនជាម្ចាស់រទេះអេតចាយនោះមិនព្រម

    November 3, 2022
  • PR

    ពិធីបុណ្យ Halloween ត្រូវបានប្រារព្ធឡើងនៅរៀងរាល់ចុងខែតុលានៅតាមបណ្តាប្រទេសជាច្រើនប៉ែកអឺរ៉ុបនិងអាស៊ី ហើយក្នុងនោះក៏មានប្រទេសកម្ពុជាផងដែរ។ ជារៀងរាល់ឆ្នាំនៅតាមបណ្តាសាលារៀនឯកជន ឬហាងលក់ទំនិញក្នុងរាជធានីភ្នំពេញតែងតែប្រារព្ធពិធីបុណ្យ Halloween និងបង្កើតជាកម្មវិធីតូចៗហើយតែងខ្លួនជាគូរមុខជាស្ទីលបែប Halloween ទៀតផង។ ពិធីបុណ្យនេះបានធ្វើឡើងដើម្បីផ្តល់នូវការចែករំលែកជាកាដូរ ឬស្ករគ្រាប់ដើម្បីបង្កើតនូវអនុស្សាវរីយ៏ដ៏ល្អជាមួយគ្នា។ ថ្មីៗនេះដែរកាលពីថ្ងៃទី ២៧ ខែតុលា ឆ្នាំ២០២២ ក្រុមហ៊ុន MG Cambodia បានប្រារព្ធពិធីជប់លៀងសម្រាប់បុណ្យ Halloween នៅអគារតាំងបង្ហាញរថយន្ត MG ដោយបានអញ្ផើញកុមារកំព្រាពីសមាគមន៏ស្នាមញញឹមកុមារប្រមាណជាង២០នាក់ដើម្បីចូលរួមនិងផ្តល់នូវភាពរីករាយដល់កុមារកំព្រាទាំងនោះជាមួយនឹងការលេងហ្គេមប្រកួតប្រជែងតែងមុខយ៉ាងសប្បាយនិងការធ្វើការជាក្រុមដ៏កក់ក្តៅបំផុត។ តាមរយៈរូបភាពដែលបានបង្ហោះលើផេកផ្លូវការក្រុមហ៊ុន MG Cambodia បានបង្ហាញពីភាពរីករាយជាមួយស្នាមសើចប្រកបដោយភាពកក់ក្តៅនិងក្តីស្រឡាញ់រវាងក្រុមការងារនិងកុមារកំព្រាទាំងអស់។ បន្ថែមលើសពីនេះ កុមារៗបានធ្វើដំណើរយ៉ាងមានផាសុកភាព និងសុវត្ថិភាពជាមួយរថយន្ត MG ហើយបានទទួលនូវកាដូរដ៏ស្រស់ស្អាត និងការញាំអាហារជាច្រើនមុខដែលរៀបចំដោយក្រុមហ៊ុន

    November 3, 2022
  • ព័ត៌មានជាតិ

    ខេត្តបាត់ដំបង៖ យោងតាមការចុះផ្សាយរបស់ ក្រសួងមហាផ្ទៃ នៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២២ សម្តេចក្រឡាហោម ស ខេង បានមានប្រសាសន៍ថា នាពេលខាងមុខទាំងស្ថាប័នរដ្ឋ និងឯកជន ត្រូវធ្វើតេស្តរកសារធាតុញៀនជាមុនសិន មុនឱ្យចូលធ្វើការ។ ក្នុងប្រសាសន៍របស់ សម្តេចក្រឡាហោម ស ខេង បានបញ្ជាក់ថា៖ “ថ្ងៃអនាគតទៅ អ្នកបើកឡានឱ្យក្រុមហ៊ុន ត្រូវតែធ្វើតេស្តទាំងអស់ ច្បាប់ចរាចរណ៍ថ្មីកំពុងតែរៀបចំ និងបញ្ជូលបញ្ហាទាំងនេះ ព្រោះបើមិនចឹងទេអ្នកបើកឡានអាចបុកគេ ជាពិសេសឡានធំៗ បើកបុកគេបុកឯង ដោយសារតែគ្រឿងស្រវឹងអ៊ឺចឹង ត្រូវតែធ្វើតេស្ត មិនមែនធ្វើតេស្តតែជ្រើសរើសដំបូងនោះទេ ឧបមាថា ៦ខែធ្វើតេស្តម្ដង ឬ៣ខែធ្វើតេស្តម្ដង ដាក់កម្មវិធីឱ្យច្បាស់លាស់។

    November 3, 2022
  • សិល្បៈ

    ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២២ ដោយយោងតាមគណនីហ្វេសប៊ុកផេកផ្ទាល់របស់ ប៉ុន សុរ៉ាវត្តី ដែលជាបវរកញ្ញា Miss Planet Cambodia 2022 តំណាងឲ្យប្រទេសកម្ពុជាទៅប្រកួតនៅប្រទេស Uganda ខាងមុខនេះ បានបោះបង់ចោលការប្រកួត ដោយមូលហេតុជាច្រើននៅពីក្រោយ។ នៅក្នុងគណនីហ្វេសប៊ុករបស់ កញ្ញា ប៉ុន សុរ៉ាវត្តី សរសេររៀបរាប់យ៉ាងដូច្នេះថា៖ “ជម្រាបសួរប្រជាជនកម្ពុជាទាំងអស់គ្នានាងខ្ញុំឈ្មោះ ប៉ុន សុរ៉ាវត្តី ដែលត្រូវតំណាងឲ្យប្រទេសកម្ពុជានៅក្នុងការប្រកួត Miss Planet International ឆ្នាំ 2022 នេះនៅប្រទេស Uganda ខាងមុខនេះ នាងខ្ញុំសូមជម្រាបថា

    November 3, 2022
  • ព័ត៌មានជាតិ

    ខេត្តសៀមរាប៖ កាលពីពេលថ្មីៗនេះ មានការចែករំលែកជាច្រើននៅក្នុងបណ្តាញសង្គមហ្វេសប៊ុក បង្ហាញពីត្រីនាគយ៉ាងធំមួយក្បាល មានទំហំស្ទើតែប៉ុនកូនក្មេងម្នាក់ បានស្លាប់បាត់បង់ជីវិតនៅតំបន់ប្រាសាទអង្គរវត្ត បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ បើយោងតាមការបង្ហោះនៅលើគណនីហ្វេសប៊ុកឈ្មោះ Chantha Sem បានឲ្យដឹងថា ត្រីនាគមួយក្បាលនោះមានទំងន់ប្រមាណ ៧០គីឡូក្រាម ចំណែកឯមូលហេតុបណ្តាលឲ្យត្រីនាគដ៏ធំមួយក្បាលនេះស្លាប់ នៅមិនទាន់ដឹងច្បាស់នៅឡើយនោះទេ៕

    November 3, 2022
  • ព័ត៌មានជាតិ

    ខេត្តសៀមរាប៖ យោងតាមការចុះផ្សាយរបស់ ក្រសួងវប្បធម៌ និងវិចិត្រសិល្ប: នៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២២ បានឱ្យដឹងថា ក្រោមកិច្ចសហប្រតិបត្តិការរវាងអាជ្ញាធរជាតិអប្សរា និងអង្គការមរតកវប្បធម៌ខ្មែរ នាព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២២ សិស្សានុសិស្សសាលាបឋមសិក្សាក្របីរៀល ដែលមានទីតាំងនៅសង្កាត់ក្របីរៀល ក្រុងសៀមរាបចំនួន១៨២នាក់ ដែលក្នុងនោះមានសិស្សថ្នាក់ទី៥ ចំនួន២ថ្នាក់ និងសិស្សថ្នាក់ទី៦ ចំនួន២ថ្នាក់ ដែលសិក្សាស្តីពីការអប់រំបេតិកភណ្ឌ បានចុះទស្សនកិច្ចសិក្សានៅសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ ដើម្បីស្វែងយល់នូវភាពជាក់ស្តែងនៃកិច្ចការពារ ថែរក្សា អភិរក្ស ការងារគ្រប់គ្រង និងអភិវឌ្ឍប្រកបដោយចីរភាពសម្រាប់តំបន់អង្គរ។ លោក អ៊ុន មុណីនីតា ជាគ្រូបង្គោលក្នុងកម្មវិធីអប់រំបេតិកភណ្ឌ បានឱ្យដឹងថា ក្រោយពីសិស្សានុសិស្ស បានយល់ដឹងពីមូលដ្ឋានអំពីបេតិកភណ្ឌវប្បធម៌

    November 3, 2022
  • ព័ត៌មានជាតិ

    ខេត្តបាត់ដំបង៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២២ បានឱ្យដឹងថា សម្ដេចក្រឡាហោម ស ខេង បន្តណែនាំដល់មន្ត្រីពាក់ព័ន្ធ ជាពិសេសអជ្ញាធរខេត្តព្រះសីហនុ ត្រូវតែបោសសម្អាតក្រុមឧក្រិដ្ឋជនជួញដូរមនុស្សឱ្យខានតែបាន ដើម្បីកុំឱ្យកម្ពុជាក្លាយជាប្រទេសគ្រប់គ្រង់ដោយពួក ម៉ាហ្វីយ៉ា (Mafia)។ នេះបើយោងតាមការ ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារសិក្សា នៃវិទ្យាល័យសម្ដេចតេជោ ហ៊ុន សែន ភ្នំសំពៅ ១ខ្នង ២ជាន់ ១២បន្ទប់ ស្ថិតនៅភូមិភ្នំសំពៅកើត ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង នាព្រឹកថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២២។ សម្ដេចក្រឡាហោម ស

    November 3, 2022