Khmernote Media
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២២ បានឱ្យដឹងថា បើតាមកំណត់ត្រាស្ថិតិយានយន្ត និងស្ថានភាពចរាចរណ៍ ក្នុងរយៈពេល៣១ថ្ងៃ នៃការបើកឱ្យប្រើប្រាស់សាកល្បងដោយឥតគិតថ្លៃ ដោយរាប់ចាប់ពីម៉ោង ៧:០០នាទីព្រឹក ថ្ងៃទី០១ ខែតុលា ឆ្នាំ២០២២ ដល់ម៉ោង ២៤:០០នាទីយប់ ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២ មានយានយន្តចំនួន ៤៣៧ ៣៨១គ្រឿង បានធ្វើចរាចរណ៍លើផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ដោយចេញចូលតាមស្ថានីយទាំង៨ទីតាំង ខណៈដែលករណីគ្រោះថ្នាក់មានចំនួន១៩ករណី (ស្មើនឹង ០,០០៤% បើធៀបទៅនឹងទំហំចរាចរណ៍ដែលបានកត់ត្រា)។ ក្នុងចំណោមយានយន្តចំនួនជិត ៤៤ម៉ឺនគ្រឿង ដែលបានចរាចរណ៍ក្នុងពេលបើកឱ្យប្រើប្រាស់សាកល្បងដោយឥតគិតថ្លៃមួយខែនេះ

    November 2, 2022
  • ព័ត៌មានជាតិ

    ខេត្តពោធិ៍សាត់៖ យោងតាមការចុះផ្សាយរបស់​ នាយកដ្ឋានព័ត៌មានក្នុង និងក្រៅប្រទេស នៅថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២២ បានឱ្យដឹងថា ករណីតូបលក់ឥវ៉ាន់ចាប់ហួយមួយខ្នង ដែលត្រូវបាក់ស្រុតធ្លាក់ចូលទឹក ត្រូវបានសមត្ថកិច្ចបញ្ជាក់ថា មកពីម្ចាស់តូបមិនចូលរួមសហការជាមួយអាជ្ញាធរ ពីព្រោះអាជ្ញាធរបានជូនដំណឹងរួចហើយ។ ករណីតូបលក់ឥវ៉ាន់ចាប់ហួយមួយខ្នង យីហោ អ៊ីឈុនហ៊ួយ ដែលសង់នៅជាប់មាត់ស្ទឹងពោធិ៍សាត់ ទល់មុខច្រកចូលផ្លូវយាយអាន ដែលស្ថិតនៅភូមិស្វាយលួង ឃុំស្វាយលួង ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ ត្រូវបានបាក់ស្រុតធ្លាក់ចូលក្នុងស្ទឹង នាព្រលប់ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ខណ:ឥវ៉ាន់ចាបហួយជាច្រើនត្រូវបាត់បង់ និងត្រូវបានជួយសង្គ្រោះបានខ្លះ។ ចំពោះករណីនេះ អាជ្ញាធរមានសមត្ថកិច្ចបានអះអាងថា មកពីម្ចាស់តូបមិនសហការចូលរួម តាមរយៈការជូនដំណឹងរបស់អាជ្ញាធរឃុំ ទាក់ទងនឹងស្ថានភាពបាក់ច្រាំងគួរឱ្យព្រួយបារម្មណ៍ កាលពីថ្ងៃទី២០

    November 2, 2022
  • ព័ត៌មានជាតិ

    អគ្គិភ័យបានឆាបឆេះផ្ទះ មួយកន្លែង ដែលហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ៨និង៣០នាទី ថ្ងៃពុធ ៣កើត ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី០២ ខែវិចិ្ឆកា ឆ្នាំ២០២២ ដែលសិ្ថតនៅចំណុចផ្ទះលេខ១១៧ ភូមិតាងៅសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ហេតុការណ៍អគ្គិភ័យឆាបឆេះនេះ គឺបណ្តាលមកពីការ បញ្ចូលកង់អាគុយ ផ្ទុះលើអាល់កុលបង្កជាអគ្គិភ័យ នឹងធ្វើឲ្យខូចខាតឆេះសម្ភារៈកែសម្ផស្សក្នុងបន្ទប់ ទំហំ ៤ម៉ែត្រ x ១៤ម៉ែត្រ អស់ចំនួន ១បន្ទប់ នឹងពុំបណ្តាលឲ្យឆាបឆេះរាលដាលដល់អ្នកក្បែរខាងឡើយ។ នៅវេលាម៉ោង ៩និង០០នាទីនាថ្ងៃខែឆ្នាំដដែល អគ្គិភ័យនេះត្រូវបានពន្លត់បានទាំងស្រុង ដោយប្រើប្រាស់រថយន្តការិយាល័យអគ្គិភ័យ

    November 2, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី០២ ខែតុលា ឆ្នាំ២០២២ បានឱ្យដឹងថា ដោយអនុវត្តតាមការណែនាំ និងបទបញ្ជាជាប្រចាំរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅយប់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង២០:៣០នាទី កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលច្រាំងចំរេះទី១ នៃអធិការដ្ឋាននគរបាលឫស្សីកែវ បានធ្វើការបង្រ្កាបនិងឃាត់ចាប់ម៉ូតូកែច្នៃបំពង់ស៊ីម៉ាំងប្រែនខុសបច្ចេកទេស (បំពង់ស្រីនិងកែ) បំពង់សំឡេង បង្កឲ្យមានការរំខានដល់អ្នកដទៃ និងធ្វើឲ្យបាត់បង់សណ្តាប់ធ្នាប់សាធារណៈ ម៉ូតូចំនួន០៩គ្រឿង និងរថយន្តមួយគ្រឿង ខណៈកម្លាំងធ្វើការល្បាតពួនស្ទាក់ក្នុងមូលដ្ឋាន។ ១- ម៉ូតូម៉ាកBiGB0Y (បិតបូយ) ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ១II៤៧៥៧ បើកបរដោយឈ្មោះហ៊ន

    November 2, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២២ ក្រសួងការបរទេស បានបង្ហាញលទ្ធផល នៃជំនួបតាមទូរស័ព្ទរវាង សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម វ៉ូឡូឌីមៀ ហ្ស៊ែលឡិនស្គី ប្រធានាធិបតីនៃប្រទេសអ៊ុយក្រែន នៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២។ ក្នុងជំនួបតាមទូរស័ព្ទ សម្តេចតេជោនាយករដ្ឋមន្រ្តី បានលើកឡើងថា៖ ដោយសហការជាមួយប្រទេសជប៉ុន កម្ពុជាត្រៀមខ្លួនជាស្រេចក្នុងការបញ្ជូនអ្នកដោះមីនរបស់កម្ពុជា ទៅជួយបណ្តុះបណ្តាលដល់អ្នកដោះមីនរបស់អ៊ុយក្រែនតាមពេលវេលាសមស្រប។ ពាក់ព័ន្ធនិងទំនាក់ទំនងទ្វេភាគី សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លៃអំណរគុណអ៊ុយក្រែន ដែលបានជួយគាំទ្រ និងឧតបត្ថម្ភទទួលយកនិស្សិតកម្ពុជាក្នុងកំឡុងទស្សវត្សរ៍៨០។ សម្តេចតេជោ ក៏ធ្លាប់បានអញ្ជើញទៅទស្សនកិច្ចនៅអ៊ុយក្រែនកាលពីឆ្នាំ១៩៨១ ផងដែរ។ ឯកឧត្តមប្រធានាធិបតី

    November 2, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២២ បានឱ្យដឹងថា លទ្ធផល នៃជំនួបតាមទូរស័ព្ទរវាង សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម វ៉ូឡូឌីមៀ ហ្ស៊ែលឡិនស្គី ប្រធានាធិបតីនៃប្រទេសអ៊ុយក្រែន នៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២។ ខាងក្រោមនេះជាលទ្ធផលនៃជំនួបសន្ទនានេះ៖ ប្រភព៖ ក្រសួងព័ត៌មាន

    November 2, 2022
  • អន្តរជាតិ

    ប្រធានាធិបតីលោក វ្ល៉ាឌីមៀ ពូទីន បាននិយាយថា រុស្ស៊ីកំពុងផ្អាកប៉ុន្តែមិនបញ្ចប់ ការចូលរួមរបស់ខ្លួននៅក្នុងកិច្ចព្រមព្រៀងដែលអនុញ្ញាតឱ្យឆ្លងកាត់ដោយសុវត្ថិភាព ចំពោះកប៉ាល់ដែលដឹកជញ្ជូនគ្រាប់ធញ្ញជាតិរបស់អ៊ុយក្រែន។ ទីក្រុងម៉ូស្គូបានដកខ្លួនចេញពីកិច្ចព្រមព្រៀង ដែលសម្របសម្រួលដោយអង្គការសហប្រជាជាតិមួយនេះកាលពីថ្ងៃសៅរ៍ ដោយបានចោទប្រកាន់ថា អ៊ុយក្រែនបានប្រើប្រាស់ច្រករបៀងសុវត្ថិភាពនៅក្នុងសមុទ្រខ្មៅ ដើម្បីវាយប្រហារកងនាវារបស់ខ្លួន។ យ៉ាងណា UN និយាយ​ថា​ យប់​នោះ​គ្មាន​កប៉ាល់​នៅ​ច្រក​របៀង​នោះទេ ខណៈអ៊ុយក្រែនក៏​មិន​បាន​អះអាង​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​វាយ​ប្រហារ​នោះ​ដូចគ្នា។ ក្រសួងហេដ្ឋារចនាសម្ព័ន្ធរបស់ប្រទេសអ៊ុយក្រែនបាននិយាយថា ទោះបីជាមានការដកខ្លួនចេញក៏ដោយ កប៉ាល់ចំនួន ១២ ដែលមានផ្ទុកអាហារ រួមទាំងគ្រាប់ធញ្ញជាតិចំនួន ៣៥៤,៥០០ តោន បានចាកចេញពីកំពង់ផែសមុទ្រខ្មៅរបស់ប្រទេសអ៊ុយក្រែនកាលពីថ្ងៃចន្ទ។ អ្នកនាំពាក្យរបស់រដ្ឋបាលយោធា Odesa ដកស្រង់ដោយ រ៉យទ័រ បាននិយាយថា នេះជាបរិមាណនៃការនាំចេញច្រើនបំផុត ចាប់តាំងពីកិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិបានចាប់ផ្តើម។ ក្រសួងហេដ្ឋារចនាសម្ព័ន្ធបានបន្ថែមថា កប៉ាល់មួយក្នុងចំណោមកប៉ាល់ដែលផ្ទុកគ្រាប់ធញ្ញជាតិ

    November 2, 2022
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ នាយកដ្ឋានព័ត៌មានក្នុង និងក្រៅប្រទេស បានឲ្យដឹងថា នៅរសៀលថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ ២០២២ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាស៊ាន ឆ្នាំ២០២២ បានជួបសន្ទនាតាមទូរស័ព្ទជាមួយ ប្រធានាធិបតីអ៊ុយក្រែន ឯកឧត្តម Volodymyr Zelenskyy។ តាមរយៈការបង្ហោះនៅលើបណ្តាញសង្គម Twitter ឯកឧត្តម Volodymyr Zelenskyy បានបញ្ជាក់អំពីជំនួបតាមទូរស័ព្ទនៅរសៀលនេះ។ លោកបានថ្លែងអំណរគុណចំពោះប្រទេសកម្ពុជា ជាប្រធានអាស៊ានឆ្នាំនេះ ដែលបានប្រកាន់ជំហរបោះឆ្នោតប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៉ីលើអ៊ុយក្រែន នៅអង្គការសហប្រជាជាតិ៕

    November 1, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានឱ្យដឹងថា រាជរដ្ឋាភិបាលគ្រោងចំណាយថវិកាជិត ៥០ម៉ឺនដុល្លារ ដើម្បីបង្កើតកងរុករក និងសង្គ្រោះជនរងគ្រោះដែលលិចលង់ក្នុងសមុទ្ទ ទន្លេ ឬបឹងបួរ។ ទេសរដ្ឋមន្ត្រី គន់ គីម បានបញ្ជាក់ឱ្យដឹងថា៖”ករណីស្លាប់សិក្សានុសិស្សរបស់យើងរហូតដល់ទៅ ១១នាក់ ដោយសារតែឧបករណ៍របស់យើងមិនគ្រប់គ្រាន់ មានការលំបាកសឹងតែមានគ្រោះថ្នាក់ដល់អាយុជីវិតអ្នករាវរកថែមទៀត ដោយសារថា ហ្គេសតិចពេក កន្លងទៅហ្គេសបាន៤០នាទី ឥឡូវធ្លាក់ត្រឹម ១៥ទៅ២០នាទីតែប៉ុណ្ណោះ ហើយហ្គេសនេះអាចជាប់ជាមួយស្មៅ និងឈើនៅខាងក្រោម ដែលធ្វើឱ្យប៉ះពាល់ ដោយសារថា ហ្គេសដែលមានអុកស៊ីសែនជួយមនុស្សនោះ មានការលំបាក។

    November 1, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃអង្គារ ៨កើត ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២២នេះ សម្តេចអគ្គមហាសេនាតីតេជោ ហ៊ុន សែន បានឱ្យដឹងថា សម្តេចនឹងជួបប្រធានាធិបតី អ៊ុយក្រែន តាមទូរស័ព្ទ នៅល្ងាចនេះអាចនឹងចោទសួរទៅលោក ហ្ស៊ីលែនស្គី (Zelenskiy) ពាក់ព័ន្ធនឹងបញ្ហានាំចេញស្បៀងពីប្រទេសអ៊ុយក្រែន ថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច(RULE)។ នៅក្នុងនោះផងដែរ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា៖ “ទាក់ទិនជាមួយបញ្ហា ឥឡូវនេះបញ្ហាអតិផរណាបានមកដល់ ថ្មីៗនេះបញ្ហារឿង ស្បៀងបាននាំចេញពីអ៊ុយក្រែន ដើម្បីផ្គត់ផ្គង់ទៅកាន់តំបន់ផ្សេងៗ

    November 1, 2022