Khmernote Media
  • អន្តរជាតិ

    អ៊ុយក្រែន៖ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃអង្គារ ទី១ ខែវិច្ឆិកានេះបានឲ្យដឹងថា ប្រទេសអ៊ុយក្រែនកំពុងប្រឈមនឹងបញ្ហាដាច់ចរន្តអគ្គិសនីនិងខ្វះការផ្គត់ផ្គង់ទឹកយ៉ាងខ្លាំង ក្រោយរុស្ស៊ីបានបាញ់មីស៊ីលជាច្រើនគ្រាប់ចូលទៅក្នុងតំបន់សំខាន់ៗមួយចំនួនរបស់អ៊ុយក្រែនកាលពីថ្ងៃម្សិលមិញនេះ។ បើតាមលោកនាយករដ្ឋមន្ត្រីអ៊ុយក្រែន Denys Shmygal  បានបញ្ជាក់ថា មីស៊ីលដែលរុស្ស៊ីបានបាញ់កាលពីថ្ងៃម្សិលមិញនេះគឺជាប្រភេទមីស៊ីលដែលបាញ់ចេញនាវាចម្បាំង និងមានចំនួនសរុបជាង ៥០គ្រាប់។ លោកនាយករដ្ឋមន្ត្រីរូបនេះបានបន្តថា គិតត្រឹមពេលនេះគឺមានពលរដ្ឋប្រមាណជា ៨០% នៅក្នុងទីក្រុង Vitali Klitschko កំពុងគ្មានទឹកប្រើប្រាស់ ខណៈផ្ទះជាង ៣៥០ ០០០ កំពុងរស់នៅដោយគ្មានចរន្តអគ្គិសនីប្រើប្រាស់ទាំងស្រុងតែម្តង។ គួរបញ្ជាក់ផងដែរថា ការបាញ់មីស៊ីលពីសំណាក់កងទ័ពរុស្ស៊ីត្រូវបានពិភពលោកធ្វើការផ្កោលទោសយ៉ាងខ្លាំង ដ្បិតវាជាការគំរាមគំហែងយ៉ាងាធ្ងន់ធ្ងរចំពោះជនស៊ីវិល ពោលជាពលរដ្ឋស្លូតត្រង់ដែលមិនមានការពាក់ព័ន្ធអ្វីទាល់តែសោះជាមួយសង្គ្រាម៕ អត្ថបទ៖ ភក្តី ប្រភព៖ Channel

    November 1, 2022
  • អន្តរជាតិ

    ថៃ៖ នៅក្នុងចំណោមជនរងគ្រោះទាំង ១៥៤នាក់ ដែលបានស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការណ៍រត់ជាន់គ្នានៅក្នុងទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូងកាលពីចុងសប្តាហ៍កន្លងទៅនេះក៏មាននិស្សិតជនជាតិថៃម្នាក់ផងដែរ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ នៅព្រឹកថ្ងៃអង្គារ  ទី១ ខែវិច្ឆិកានេះ។ ជនរងគ្រោះជនជាតិថៃរូបនោះមានឈ្មោះថា Natthicha ភេទស្រី អាយុ ២៧ ជានិស្សិតដែលទើបបានទទួលការសិក្សាបន្តនៅក្នុងសាកលវិទ្យាល័យ Sogang ក្នុងទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង។ ប្រភពខាងលើបានបន្តថា ក្រោយទទួលបានដំណឹងអកុសនេះ លោក Sakhon អាយុ ៦៧ឆ្នាំ និងលោកស្រី Nha អាយុ ៦៤ឆ្នាំ ដែលត្រូវជាឪពុកម្តាយបង្កើតរបស់អ្នកនាង Natthicha មានការរន្ធត់ចិត្តយ៉ាងខ្លាំង និងបានស្រែកទ្រហោយំស្ទើរតែខ្សោះខ្លួនទៅហើយ។ ព្រោះតែមានចិត្តអាឡោះអាល័យកូនស្រីជាពន់ពេក លោក Sakhon និងលោកស្រី Nha បានសម្រេចនាំយកសាកសពកូនស្រីរបស់ពួកគាត់ពីប្រទេសកូរ៉េខាងត្បូងដើម្បីយកមករៀបចំពិធីបុណ្យសពតាមប្រពៃណីនៅក្នុងប្រទេសថៃ។ លោក Sakhon និងលោកស្រី Nha

    November 1, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមលិខិតរបស់ក្រសួងពាណិជ្ជកម្ម ចុះផ្សាយថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២ ស្តីអំពីតម្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយទាំងអស់ក្នុងព្រះរាជាណាចក្រកម្ពុជាសម្រាប់អនុវត្តទៅតាមតម្លៃមធ្យមប្រេងឥន្ធនៈលើទីផ្សារអន្តរជាតិ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២ បានឲ្យដឹងថា តម្លៃប្រេងសាំងធម្មតាមានតម្លៃ ៤,២៥០រៀលក្នុងមួយលីត្រ ចំណែកឯប្រេងសាំងម៉ាស៊ូតមានតម្លៃ ៥,១៥០រៀលក្នុងមួយលីត្រប៉ុណ្ណោះ។ ហើយតម្លៃនេះបើធៀបនឹងតម្លៃ ដែលក្រសួងបានកំណត់កាលពី១០ថ្ងៃមុន មានការចុះបន្តិចបន្តួច ដោយកាលពី១០ថ្ងៃមុន សម្រាប់ប្រេងសាំងធម្មតាគឺមានតម្លៃ ៤,២៥០រៀល មានន័យថាតម្លៃដដែល និងតម្លៃប្រេងសាំងម៉ាស៊ូតមានតម្លៃ ៥,២០០រៀលក្នុងមួយលីត្រ មានន័យថាឡើង ៥០រៀលក្នុងមួយលីត្រ ៕ ប្រភព៖ ទូរទស្សន៍ជាតិកម្ពុជា ទទក – TVK

    November 1, 2022
  • អន្តរជាតិ

    ចិន៖ បុរសជនជាតិចិនម្នាក់មានសំណាងត្រូវឆ្នោតរង្វាន់ធំដែលមានតម្លៃជាទឹកប្រាក់ចំនួន ២២០លានយន់ (ជាង ៣០លានដុល្លារអាមេិរក) តែរូបគាត់បានសម្រេចលាក់រឿងដ៏សែនរីករាយមួយនេះមិនឲ្យប្រពន្ធនិងកូនរបស់គាត់ដឹងនោះទេ ព្រោះរូបគាត់មានហេតុផលផ្ទាល់ខ្លួនមិនគួរឲ្យជឿមួយ។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Asia One បានបញ្ជាក់ថា ហេតុការណ៍នេះបានកើតឡើងនៅតំបន់ Guangxi Zhuang ភាគខាងត្បូងប្រទេសចិន ខណៈបុរសកំពូងសំណាងរូបនេះមិនបានបង្ហាញអត្តសញ្ញាណពិតប្រាកដរបស់គាត់ឡើយ ហើយអ្វីដែលគេបានដឹងអំពីគាត់នោះគឺគាត់ជាបុរសដែលមានវ័យ ៤០ឆ្នាំម្នាក់។ ក្នុងពេលមកទទួលរង្វាន់បុរសរូបនេះបានស្លៀកពាក់ជាតុក្កតាពណ៌លឿងដើម្បីបិទបាំងមុខមាត់ពិតប្រាកដរបស់គាត់ និងបានប្រាប់ឲ្យ​គេហៅឈ្មោះក្លែងក្លាយថា “Ly”។ ប្រភពខាងលើបានបន្តថា លោក Ly បានទិញឆ្នោតចំនួន ៤០សន្លឹកក្នុងតម្លៃត្រឹមតែ ៨០យន់ ( ១១ដុល្លារអាមេរិក) ប៉ុណ្ណោះ ហើយសន្លឹកឆ្នោតចំនួន ៧ ក្នុងចំណោមសន្លឹកឆ្នោតទាំងអស់នោះបានត្រូវរង្វាន់ធំ ដែលតម្លៃសរុបរហូតដល់ ២២០លានយន់។ ភ្លាមៗក្រោយទទួលបានប្រាក់រង្វាន់លោក Ly

    November 1, 2022
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ផ្លូវល្បឿនលឿនភ្នំពេញ – ព្រះសីហនុ នៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២ បានឱ្យដឹងថា ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ នឹងចាប់ផ្ដើមគិតកម្រៃសេវា ដោយមានការបញ្ចុះតម្លៃ ២០% ពីថ្ងៃទី០១ ខែវិចិ្ឆកា ឆ្នាំ២០២២ ដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ ការប្រមូលកម្រៃសេវាផ្លូវ ធ្វើឡើងទៅតាមចម្ងាយផ្លូវជាក់ស្តែង និងប្រភេទយានយន្តដែលអ្នកដំណើរបានបើកបរ។ យានយន្តត្រូវបានបែងចែកជាប្រភេទ «A, B, C, D, E» ដូចខាងក្រោម៖ +ប្រភេទ “ A ” (1) ទោចក្រយានយន្ត

    November 1, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃអង្គារ ៨កើត ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២២ នេះ សម្តេចអគ្គមហាសេនាតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អំពាវនាវសុំការយោគយល់ពីសំណាក់ពលរដ្ឋក្នុងទីក្រុងភ្នំពេញ ព្រោះប៉ុន្មានថ្ងៃខាងមុខនេះ នឹងមានការបិទផ្លូវច្រើនដើម្បីរៀបចំកិច្ចប្រជុំអាស៊ាន ថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច (RULE) ជាង៦ពាន់នាក់។ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាន៍ថា “សូមអំពាវនាវ និងសុំអភ័យទោសទុកជាមុនប្រជាពលរដ្ឋនៅទីក្រុងភ្នំពេញ ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ ប្រជាជននៅទីក្រុងភ្នំពេញអាចជួបការលំបាកបន្តិច ព្រោះយើងរៀបចំផ្លូវ

    November 1, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា នៅព្រឹកថ្ងៃអង្គារ ៨កើត ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២២ នេះ សម្តេចអគ្គមហាសេនាតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច (RULE) ជាង៦ពាន់នាក់។ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា និស្សិតដែលដែលអញ្ជើញទទួលសញ្ញាបត្រនៅថ្ងៃនេះ មានចំនួនសរុប

    November 1, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២ បានឱ្យដឹងថា ផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងព្រះសីហនុ ចាប់ផ្តើមគិតកម្រៃពីថ្ងៃទី ថ្ងៃទី០១ ​ខែវិច្ឆិកា ឆ្នាំ២០២២ វេលា ០៧៖០០ព្រឹក តទៅ។ ការបង់ប្រាក់នឹងត្រូវធ្វើឡើង តាមចម្ងាយជាក់ស្តែង ឧទាហរណ៍មានដូចខាងក្រោម៖ +ចម្ងាយ 187.05km “ភ្នំពេញ-ក្រុងព្រះសីហនុ” បង់ 12$ (បានចុះតម្លៃមកត្រឹម 80%រួច) សម្រាប់យានយន្តដែលត្រូវបង់កម្រៃ Type “A”ខាងក្រោម៖ 1. រថយន្តប្រភេទគ្រួសារ 7កៅអី ចុះក្រោម

    November 1, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២ បានសេចក្ដីជូនដំណឹងស្ដីពីស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី០២ ដល់ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២២ ឱ្យបានជ្រាបថា៖ ក្នុងអំឡុងមួយសប្តាហ៍ខាងមុខនេះ ព្រះរាជាណាចក្រកម្ពុជា នឹងទទួលឥទ្ធិពលពីទ្រនុងសម្ពាធខ្ពស់ (ប្រទេសចិន) និងខ្យល់បក់មកពីទិសឦសាន។ ស្ថានភាពបែបនេះនឹងធ្វើឲ្យ ៖ ១.តំបន់ទំនាបកណ្តាល៖ – សីតុណ្ហភាពអប្បបរមា មានពី ២១-២៣ °C – សីតុណ្ហភាពអតិបរមា មានពី ៣១-៣៣ °C – មិនមានភ្លៀងធ្លាក់។ បើមានក៏តិចតួចតែប៉ុណ្ណោះ

    November 1, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា គិតត្រឹមថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២២ ចំនួនអ្នកសារព័ត៌មានដែលបាន​ចុះឈ្មោះចូល​រួម​កិច្ច​ប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀប​ចំ​ចាប់ពីថ្ងៃទី០៨ ដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២ សរុប ១ ៥២៥ នាក់ ដែលមកពី ៣១ ប្រទេស ក្នុងនោះអ្នកសារព័ត៌​មានមក​ពីប្រទេសជប៉ុនឈរក្នុងលំដាប់ទី២ បន្ទាប់ពីកម្ពុជា។ នេះបើយោងតាមការ​បញ្ជាក់​របស់ឯកឧត្ដម ផុស សុវណ្ណ ប្រភូរាជរដ្ឋាភិបាលកម្ពុជាទទួល​បន្ទុកជាអគ្គនាយក​នៃអគ្គ​នាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ ក្រសួងព័ត៌មាន។ ឯកឧត្ដម ផុស សុវណ្ណ បានគូសបញ្ជាក់បន្ថែមថា សម្រាប់អ្នកសារព័ត៌មាន​សរុប

    October 31, 2022