Khmernote Media
  • អន្តរជាតិ

    កូរ៉េខាងត្បូង៖ គិតត្រឹមរសៀលនៃថ្ងៃអាទិត្យ ទី៣០ ខែតុលានេះគឺតួលេខអ្នកដែលបានស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការណ៍រត់ជាន់គ្នានៅក្នុងប្រទេសកូរ៉េខាងត្បូងបានបន្តកើនឡើងរហូតដល់ ១៥១នាក់ហើយ នេះបើយោងតាមសេចក្តីរាយការណ៍របស់បណ្តាញសារព័ត៌មាន Channel News Asia។ ភាគច្រើននៃជនរងគ្រោះដែលបានស្លាប់ទាំងអស់នោះគឺជាយុវជនដែលមានវ័យជាង ២០ឆ្នាំ ហើយក្នុងនោះមានមានស្រ្តីចំនួន ៩៧នាក់ និងបុរសចំនួន ៥៤នាក់។ ប្រភពខាងលើបានបន្តថា ក្នុងចំណោមជនរងគ្រោះទាំង ១៥១នាក់នោះក៏មានជនបរទេសចំនួន ១៩នាក់ផងដែរ មានដូចជាពលរដ្ឋ ចិន អ៊ីរ៉ង់ អ៊ូសបេគីស្ថាន និងន័រវែស។ ចំពោះស្ថានភាពអ្នករងរបួសវិញគឺគិតត្រឹមពេលនេះមានមនុស្សចំនួន ១៩នាក់បានរងរបួសធ្ងន់ធ្ងរនិងកំពុងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ខណៈជាង ១០០នាក់ផ្សេងទៀតបានរបួសស្រាល។ គួរបញ្ជាក់ថា ហេតុការណ៍រត់ជាន់គ្នាបានកើតឡើងនៅតំបន់កំសាន្ត Itaewon ក្នុងទីក្រុងសេអ៊ូល ជាទីកន្លែងដែលមានពលរដ្ឋប្រមាណជា ១០០,០០០នាក់ប្រមូលផ្តុំគ្នាយ៉ាងកកកុញដើម្បីអប់អរពិធីបុណ្យ

    October 30, 2022
  • ព័ត៌មានជាតិ

    នៅថ្ងៃអាទិត្យ ៦កើត ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២២នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញផ្តល់ស្រូវពូជចំនួន៦.១១២គ្រួសារ ដែលរងគ្រោះដោយជំនន់ទឹកភ្លៀង និងទឹកទន្លេមេគង្គនៅខេត្តព្រៃវែង។ ពិធីសំណេះសំណាលនេះ ត្រូវបានធ្វើឡើងនៅមុខស្នាក់ការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រៃវែង។ តាមការឲ្យដឹងពីឯកឧត្តម ជា សុមេធី អភិបាលខេត្តព្រៃវែង បានឲ្យដឹងថា នៅចុងខែកញ្ញា និងដើមខែតុលា ឆ្នាំ២០២២នេះស្ថានភាពទឹកភ្លៀងមានចំនួនច្រើន និង ទឹកទន្លេមេគង្គកើនឡើង គិតត្រឹមថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២

    October 30, 2022
  • អន្តរជាតិ

    កូរ៉េខាងត្បូង៖ ពលរដុ្ឋកូរ៉េខាងត្បូងជាច្រើនបានដួលសន្លប់ជាបន្តបន្ទាប់គ្នា ក្រោយពួកគេបានព្យាយាយធ្វើជួបជុំគ្នាក្នុងចំណោមហ្វូងមនុស្សជាច្រើនដើម្បីអបអរពិធីបុណ្យ Halloween ។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅមុននេះបន្តិចបានបញ្ជាក់ថា ហេតុ​ការណ៍នេះបានកើតឡើងនៅម៉ោងជិត ១១ យប់ថ្ងៃសៅរ៍ ទី២៩ ខែតុលានេះ នៅកន្លែងកំសាន្តក្នុងតំបន់ Itaewon នៃប្រទេសកូរ៉េខាងត្បូង។   ប្រភពខាងលើបានបន្តថា គិតត្រឹមពេលនេះគេបានរកឃើញមានពលរដ្ឋកូរ៉េខាងត្បូងប្រមាណជា ៥០នាក់ ដែលបានដួលសន្លប់ និងត្រូវបញ្ជូនទៅព្យាបាលបន្ទាន់ ខណៈស្ថានភាពចលាចលនៅបន្តកើតមាននៅឡើយ។ ក្រោយទទួលបានដំណឹងនេះ លោកប្រធានាធិបតីកូរ៉េខាងត្បូង Yoon Suk-yeol បានចេញបញ្ជាឲ្យគ្រប់មន្ទីរពេទ្យនៅក្បែរកន្លែងកើតហេតុត្រូវត្រៀមខ្លួនដើម្បីសង្គ្រោះជនរងគ្រោះឲ្យបានទាន់ពេលវេលា ហើយលោកក៏បានបញ្ជាឲ្យក្រុមអ្នកជួយសង្គ្រោះបន្ទាន់ត្រូវចេញប្រតិបត្ការណ៍ទៅជួយជនរងគ្រោះភ្លាមៗផងដែរ៕ អត្ថបទ៖ ភក្តី ប្រភព៖

    October 30, 2022
  • អន្តរជាតិ

    យោងតាម ស្ថានទូតសហរដ្ឋអាមេរិកនៅកម្ពុជា បានឱ្យដឹងថា ប្រធានាធិបតីអាមេរិកលោក Joe Biden នឹងធ្វើដំណើរមកទីក្រុងភ្នំពេញ នៃប្រទេសកម្ពុជា នៅថ្ងៃទី១២ និងទី១៣ ខែវិច្ឆិកា ដើម្បីចូលរួមកិច្ចប្រជុំកំពូលប្រចាំឆ្នាំ អាមេរិក អាស៊ាន និងកិច្ចប្រជុំកំពូលអាស៊ីបូព៌ា ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់សេតវិមានចុះថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២២។ នៅកម្ពុជា លោក Joe Biden នឹងបញ្ជាក់ជាថ្មី នូវការប្តេជ្ញាចិត្តយូរអង្វែង របស់សហរដ្ឋអាមេរិក ចំពោះតំបន់អាស៊ីអាគ្នេយ៌ និងមជ្ឈភាពអាស៊ាន ពង្រឹងបន្ថែមលើជោគជ័យនៃកិច្ចប្រជុំកំពូលពិសេសជាប្រវត្តិសាស្រ្ត អាមេរិក អាស៊ាន នៅទីក្រុង Washington។ លោកនឹងបញ្ជាក់ពីសារសំខាន់នៃកិច្ចសហប្រតិបត្តិការ

    October 29, 2022
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ ២០២២ នេះបានអញ្ជើញផ្តល់ស្រូវពូជ និងស្បៀងអាហារជូនប្រជាពលរដ្ឋខេត្តកំពង់ធំចំនួនជិត៧ពាន់គ្រួសារ ដែលពិធីនេះរៀបចំធ្វើឡើងនៅទីលានបាល់ទាត់ខេត្តកំពង់ធំ ។ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ ធំ បានឱ្យដឹងថា ប្រជាពលរដ្ឋដែលអញ្ជើញមកទទួលស្រូវពូជនិងស្បៀងអាហារនេះ មានចំនួន៦,៨៤៤ គ្រួសារ មកពី ៩ក្រុង ស្រុក ៤៨ឃុំ សង្កាត់ និង ២៩៨ ភូមិ។ ស្រូវពូជដែលត្រូវប្រគល់ជូនប្រជា ពលរដ្ឋមានចំនួន

    October 29, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២២ បានឱ្យដឹងថា រដ្ឋាភិបាលកម្ពុជា នឹងដំឡើងប្រាក់បៀវត្សជូនមន្ត្រីរាជការ និងកម្លាំងប្រដាប់អាវុធឡើងវិញក្នុងឆ្នាំ២០២៣ នេះបើយោងតាមសេចក្តីព្រាងច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣ ដែលត្រូវបានកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី អនុម័ត ក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។ ​តាម​សេចក្តីព្រាងច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២៣ បានឱ្យដឹងថា​ ចាប់ពីខែមករា ឆ្នាំ២០២៣៖ -បៀវត្សអប្បបរមារបស់មន្ត្រីរាជការស៊ីវិល​ នឹងត្រូវបានដំឡើងពីចំនួន ១ ១៧២ ៥០០ រៀល នៅឆ្នាំ ២០២២ ដល់ប្រមាណ ១ ៣០០

    October 28, 2022
  • ព័ត៌មានជាតិ

    ខេត្តកណ្ដាល៖ យោងតាមការចុះផ្សាយរបស់ មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកណ្ដាល នៅថ្ងៃ២៨ ខែតុលា ឆ្នាំ២០២២ បានចេញសេចក្ដីជូនដំណឹងស្តីពីការបិទចរាចរយានយន្តគ្រប់ប្រភេទនៅចំណុចច្រកចេញចូលក្នុងបរិវេណរៀបចំពិធីបុណ្យអុំទូកក្រុងតាខ្មៅ ខេត្តកណ្ដាល ថ្ងៃ២៩-៣០ ខែតុលា ឆ្នាំ២០២២។ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្ដាល សូមជម្រាបជូនសាធារណជនមេត្តាជ្រាបថា៖ គណៈកម្មការរៀបចំកម្មវិធីបុណ្យអុំទូក ក្រុងតាខ្មៅ ខេត្តកណ្ដាល សូមធ្វើការបិទចរាចរយានយន្តគ្រប់ប្រភេទនៅចំណុចច្រកចូលក្នុងបរិវេណរៀបចំពិធីបុណ្យអុំទូក ក្រុងតាខ្មៅ ខេត្តកណ្ដាល ចាប់ពីម៉ោង ៦៖០០ព្រឹក ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២២ រហូតដល់អធ្រាត្រថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២២ ដើម្បីរៀបចំឱ្យមានសណ្ដាប់ធ្នាប់ សុវត្ថិភាព ចៀសវាងការកកស្ទះចរាចរណ៍ និងសម្រួលដល់ការធ្វើដំណើររបស់ភ្ញៀវកិត្តិយស

    October 28, 2022
  • ព័ត៌មានជាតិ

    ខេត្តព្រះសីហនុ៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខេត្តព្រះសីហនុ បានឱ្យដឹងថា នៅព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២ លោក ប៊ូ វឌ្ឍនា នាយកទីចាត់ការអន្តរវិស័យសាលាខេត្តព្រះសីហនុបានចុះរុះរើកញ្ចុះនៅលើឆ្នេរអូរឈើទាល ដែលស្ថិតក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ លោកនាយកទីចាត់ការអន្តរវិស័យ និងជាប្រធានក្រុមការងារបានលើកឡើងថា ចំពោះការសាងសង់កញ្ចុះទាំងនេះ គឺសង់ដោយគ្មានការអនុញ្ញាត ពីអាជ្ញាធរមានសមត្ថកិច្ចឡើយ និងបានបង្កឱ្យមានការប៉ះពាល់លើដីចំណីឆ្នេរសាធារណៈ ដែលបច្ចុប្បន្ន ទាំងអាជ្ញាធរខេត្តអាជ្ញាធរក្រុង និងមន្ទីរអង្គភាពជំនាញពាក់ព័ន្ធបាននឹងកំពុងយកចិត្តទុកដាក់ក្នុងការរៀបចំចំណីឆ្នេរទាំងអស់ នៅក្នុងក្រុងនៃខេត្តព្រះសីហនុឱ្យបានស្អាតមានសោភ័ណភាពសម្រាប់ឱ្យប្រជាពលរដ្ឋភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ មកលេងកម្សាន្ត ដោយមិនអនុញ្ញាតឱ្យបុគ្គលឬក្រុមហ៊ុនណាយកឆ្នេរសាធារណៈរបស់រដ្ឋធ្វើជាកម្មសិទ្ធិឬសាងសង់អ្វីនោះឡើយ។ លោកបានបន្ថែមទៀតថា ក្នុងការចុះពិនិត្យ និងណែនាំនេះផងដែរ ម្ចាស់ទីតាំង បានទទួលស្គាល់នូវកំហុសឆ្គង និងបានចូលរួមសហការជាមួយអាជ្ញាធរ ដោយយល់ព្រមរុះរើដោយខ្លួនឯងវិញ

    October 28, 2022
  • ព័ត៌មានជាតិ

    ខេត្តកំពង់ឆ្នាំង៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង នៅថ្ងៃទី២៨ ​ខែតុលា ឆ្នាំ២០២២ បានឱ្យដឹងថា ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង សូមឆ្លើយតបជូនសាធារណៈជន ទៅនឹងគណនីហ្វេសប៊ុកឈ្មោះ Bun Thorn Lay ដែលបានបង្ហោះផ្សព្វផ្សាយ មានខ្លឹមសារថា៖ កុំចេះតែហ៑ាន ស្រុកខ្ញុំអញ្ចឹង តារាងបាល់ទះក៏ចាប់ដែរ អរគុណបងបងដែលអនុវត្តច្បាប់ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង១១និង៣៦នាទី។ ក្រោយពីទទួលបានព័ត៌មាននេះភ្លាម លោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្ដ បានចាត់ឱ្យក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ស្រាវជ្រាវករណីខាងលើ។

    October 28, 2022
  • អន្តរជាតិ

    អាមេរិក៖ ឪពុកម្តាយជាច្រើនតែងមានការព្រួយបារម្ភនៅពេលដែលឃើញកូនៗរបស់ពួកចំណាយពេលយ៉ាងច្រើនដើម្បីលេងហ្គេម ដោយពួកគាត់គិតថាការលេងហ្គេមច្រើនអាចធ្វើឲ្យក្មេងៗមានបញ្ហាសុខភាពផ្សេងៗដូចជា បញ្ហាភ្នែក បញ្ហាផ្លូវចិត្ត ឡើងទម្ងន់ ឬវក់ខ្លាំងរហូតភ្លេចការរៀនសូត្រជាដើម។ បើទោះជាហ្គេមអាចផ្តល់នូវគុណវិបត្តិខ្លះដូចការព្រួយបារម្ភខាងលើនេះក៏ដោយ តែមានការសិក្សាមួយបានរកឃើញថា វីដេអូហ្គេមក៏បានផ្តល់នូវគុណសម្បត្តិចំពោះកុមារផងដែរ ពោលគឺការលេងហ្គេមបានជួយធ្វើឲ្យខួរក្បាលកុមារលូតលាស់យ៉ាងល្អប្រសើរ ឬនិយាយដោយស្រួលស្តាប់ថា ការលេងហ្គេមបានជួយឲ្យកុមារមានភាពវ័យឆ្លាត។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ នៅព្រឹកថ្ងៃសុក្រ ទី២៨ ខែតុលានេះបានបញ្ជាក់ថា ការសិក្សាខាងលើនេះត្រូវបានធ្វើឡើងដោយក្រុមអ្នកជំនាញផ្នែកចិត្តសាស្រ្តនៅសាកលវិទ្យាល័យ Vermont សហរដ្ឋមេរិក និងត្រូវបានចុះផ្សាយសាធារណៈដោយទិនានុប្បវត្តិ JAMA Network Open ។ នៅក្នុងការសិក្សាគេបានស្ទង់មតិកុមារដែលមានអាយុ ៩-១០ឆ្នាំ ប្រមាណជា ២,០០០នាក់ ដោយក្នុងនោះមានទាំងកុមារដែលមានទម្លាប់លេងហ្គេម ៣ម៉ោងឬច្រើនជាង ៣ម៉ោងក្នុងមួយថ្ងៃ និងក្រុមកុមារដែលមិនធ្លាប់លេងហ្គេមទាល់តែសោះ។

    October 28, 2022