- Khmernote Media
- ព័ត៌មានជាតិ
ខេត្តបាត់ដំបង៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២២ បានឱ្យដឹងថា មេឃុំ សង្កាត់ និងមេប៉ុស្តិ៍ អាចជ្រើសរើសមន្ត្រីនគរបាលនៅក្នុងមូលដ្ឋានរបស់ខ្លួនដោយ មិនចាំបាច់ប្រឡង ដើម្បីធានាប្រសិទ្ធភាពលើការការពារសន្ដិសុខសណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋឲ្យកាន់ល្អប្រសើរ។ ថ្លែងក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាលកម្រិតបឋមវិជ្ជាជីវៈនគរបាលជំនាន់ទី១៥ លើកទី២ នៅសាលានគរបាលជាតិភូមិភាគ៥ ខេត្តបាត់ដំបង នាព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មានប្រសាសន៍អំពីការជ្រើសរើសនគរបាលប៉ុស្តិ៍រដ្ឋបាល ឃុំ សង្កាត់ ដោយបញ្ជាក់ថា «មកដល់ឥឡូវនេះ ក្រសួងចាត់ទុកការជ្រើសរើសនគរបាលដោយសម្ភាសន៍មានប្រយោជន៍ និងប្រសិទ្ធភាពសម្រាប់ការជ្រើសរើសមន្រ្តីនគរបាលប៉ុស្តិ៍ធ្វើការនៅឃុំកំណើត ដោយមិនបាច់ប្រឡងទេ ប៉ុន្តែគឺសម្ភាសន៍។
October 28, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងមហាផ្ទៃ នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២២ បានឱ្យដឹងថា ក្រសួងមហាផ្ទៃ បានដាក់ចេញនូវវិធានការដើម្បីធានាដល់ការអនុវត្តសិទ្ធិ និងផលប្រយោជន៍ក្នុងការប្រើប្រាស់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរជូនប្រជាពលរដ្ឋក្នុងគោលដៅធានាដល់ការអនុវត្តសិទ្ធិ និងផលប្រយោជន៍នានាជូនប្រជាពលរដ្ឋដូចខាងលើ ក្រសួងមហាផ្ទៃ បានដាក់ចេញនូវវិធានការអនុវត្តដូចខាងក្រោម៖ ១. ផ្អែកលើទិន្នន័យអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរដែលរក្សាទុកក្នុងប្រព័ន្ធម៉ាស៊ីនមេគ្រប់គ្រងទិន្នន័យ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្មត្រូវរៀបចំចងក្រង និងបោះពុម្ភបញ្ជីឈ្មោះប្រជាពលរដ្ឋដែលមាន អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរគំរូថ្មីដែលផុតសុពលភាព និងបញ្ជីឈ្មោះប្រជាពលរដ្ឋដែលមានអត្តសញ្ញណ ប័ណ្ណសញ្ជាតិខ្មែរ ដែលនឹងផុតសុពលភាព រយៈពេល ៩០ថ្ងៃខាងមុខ តាមឃុំ សង្កាត់ ទូទាំងប្រទេស។ ២. ចំពោះប្រជាពលរដ្ឋដែលបានបាត់ ឬខូចអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ សាមីខ្លួនត្រូវធ្វើសេចក្តី រាយការណ៍ជូនអាជ្ញាធរមានសមត្ថកិច្ច ដើម្បីបំពេញបែបបទ ទទួលយកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរថ្មី។ ៣.ប្រជាពលរដ្ឋដល់អាយុ១៨ឆ្នាំ
October 28, 2022 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា ស្ពានមិត្តភាពកម្ពុជា-កូរ៉េ សាងសង់ជាស្ពានខ្សែកាបតភ្ជាប់ពីភ្នំពេញទៅអរិយក្សត្រនឹងលេចរូបរាងនាពេលខាងមុខឆាប់ៗនេះ ដែលងាយស្រួលក្នុងការធ្វើចរាចរណ៍ឆ្លងកាត់ទន្លេ និងធានាបានសុវត្ថិភាព។ ថ្លែងក្នុងសន្និសីទសារព័ត៌មាន ស្ដីពី “សមិទ្ធផលសម្រេចបានរយៈពេល ៥ឆ្នាំកន្លងមក របស់ក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន មានប្រសាសន៍ថា ស្ពានមិត្តភាពកម្ពុជា-កូរ៉េនេះ នឹងក្លាយជាស្ពានទំនើបដោយប្រើខ្សែកាប ដើម្បីសម្រួលដល់នាវាចរតាមទន្លេ ទាំង២ គឺទន្លេសាប និងទន្លេមេគង្គ ហើយស្ពាននេះ នឹងចាប់ផ្តើមសាងសង់នាពេលឆាប់ៗនេះ បន្ទាប់ពីក្រុមការងារជំនាញបានសិក្សាចប់សព្វគ្រប់។ ឯកឧត្ដមបញ្ជាក់ថា ស្ពាននេះសាងសង់រួច វាអាចជួយសម្រួលស្ថានភាពចរាចរណ៍ប្រចាំថ្ងៃដែលជា ភូមិសាស្រ្តអំណោយផលគ្រប់ជ្រុងជ្រោយ នូវការទាក់ទាញវិស័យទេសចរណ៍ជាពិសេសកត្តាសោភ័ណភាពនិងការលើកសម្រស់រាជធានីភ្នំពេញ។ ឯកឧត្តមបានបញ្ជាក់ថា
October 28, 2022 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងបាវិតគ្រោងនឹងបើកការដ្ឋានសាងសង់នៅខែមិថុនាឆ្នាំ២០២៣ខាងមុខ បន្ទាប់ពីកម្ពុជាបានបញ្ចប់គម្រោងផ្លូវល្បឿនលឿនភ្នំពេញ ព្រះសីហនុ ដែលបានជួយជំរុញដល់សេដ្ឋកិច្ចជាតិ។. ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសា ធារណការ និងដឹកជញ្ជូនបានឱ្យដឹងថា ក្រសួងសាធារ ណការនិងដឹកជញ្ជូនបានបើកកិច្ចប្រជុំរវាងគណៈកម្មការអន្តរក្រសួងជាមួយក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC)ចប់សព្វគ្រប់អស់ ហើយ ដើម្បីជំរុញដំណើរការអនុវត្តគម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិតដែលជាគម្រោងទី២របស់កម្ពុជាឱ្យទទួលបានជោគ ជ័យ។ ថ្លែងក្នុងសន្និសីទសារព័ត៌មាន ស្ដីពី “សមិទ្ធផលសម្រេចបានរយៈពេល ៥ឆ្នាំកន្លងមក របស់ក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តមទេសរដ្ឋមន្ត្រី បានបញ្ជាក់ថា ក្រសួងបានដុតដៃដុតជើងគ្នាយ៉ាងខ្លាំងនៅកិច្ចចរចាសម្បទានគម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងបាវិត ដែលនឹងត្រូវចុះហត្ថ លេខាលើកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) នៅថ្ងៃទី៩
October 28, 2022 - អន្តរជាតិ
បង់ក្លាដែស៖ យ៉ាងហោចណាស់មានពលរដ្ឋបង់ក្លាដែលចំនួន ២៨នាក់បានស្លាប់បាត់បង់ជីវិតដោយសារតែឥទ្ធិពលនៃខ្យល់ព្យុះស៊ីក្លូនស៊ីត្រាង នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Times កាលពីថ្ងៃពុធ ទី២៦ ខែតុលានេះ។ គួរបញ្ជាក់ថា ព្យុះស៊ីក្លូនស៊ីត្រាងត្រូវបានគេចាត់ទុកជាព្យុះដ៏មានគ្រោះថ្នាក់មួយ ខណៈនាពេលកន្លងមកក្រុមអ្នកជំនាញបានព្យាករណ៍ថា ព្យុះនេះអាចមានកម្រិតគ្រោះថ្នាក់ស្មើនឹងព្យុះនៅសមុទ្រអាត្លង់ទិច ឬស្នើនឹងព្យុះទីហ្វុងនៅមហាសមុទ្រប៉ាស៊ីហ្វិក។ បើតាមអាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយបង់ក្លាដែលបានបញ្ជាក់ថា នៅក្នុងចំណោមអ្នកស្លាប់ទាំងអស់នោះគឺមាន ៤នាក់ ជាក្រុមអ្នកបើកទូកបូមខ្សាច់ដែលបានបាត់ខ្លួនក្នុងអំឡុងពេលពួកគាត់កំពុងធ្វើដំណើរនៅលើសមុទ្រ ហើយក៏ត្រូវព្យុះបោកពន្លិចទូកយ៉ាងឆាប់រហ័សតែម្តង។ ក្រៅតែពីបានសម្លាប់មនុស្សអស់ជាច្រើននាក់ហើយ ឥទ្ធិពលនៃព្យុះស៊ីក្លូនស៊ីត្រាងបានធ្វើឲ្យពលរដ្ឋបង់ក្លាដែសជិត ៥លាននាក់ត្រូវរស់នៅដោយគ្មានចរន្តអគ្គិសនីប្រើប្រាស ខណៈពលរដ្ឋជាង ១លាននាក់ផ្សេងទៀតត្រូវបង្ខំចិត្តជម្លៀសខ្លួនចេញពីផ្ទះសម្បែងដើម្បីទៅរកកន្លែងសុវត្ថិភាពស្នាក់នៅជាបណ្តោះអាសន្ន៕ អត្ថបទ៖ ភក្តី ប្រភព៖ The Strait Times
October 27, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២ បានឱ្យដឹងថា ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងសន្និសីទ សារព័ត៌មានស្តីពី «សមិទ្ធផលសម្រេចបានរយៈពេល ៥ឆ្នាំ » នៅទីស្តីការគណៈរដ្ឋមន្រ្តី បានឱ្យដឹងថា ផ្លូវជាតិលេខ ៤ (ភ្នំពេញ-ព្រះសីហនុ) កំពុងរៀបចំពង្រីកពី ៧ម៉ែត្រ ទៅទំហំ ១០ម៉ែត្រ។ នៅក្នុងសន្និសីទ សារព័ត៌មាន ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានមានប្រសាសន៍ថា៖ “ផ្លូវជាតិលេខ ៤ ភ្នំពេញ ទៅក្រុងព្រះសីហនុ
October 27, 2022 - អន្តរជាតិ
កាលពីប៉ុន្មានរយៈមុន សហភាពអឺរ៉ុបបានឈានដល់កិច្ចព្រមព្រៀងមួយ ដែលនឹងតម្រូវឱ្យផលិតផលអេឡិចត្រូនិកដែលនាំទៅតំបន់អឺរ៉ុបទាំងអស់ ត្រូវតែងាកមកប្រើប្រាស់រន្ធសាកថ្មស្ដង់ដារធម្មតា ជាពិសេសគឺ USB-C នៅត្រឹមឆ្នាំ២០២៤ ហើយច្បាស់ណាស់ថា ការកំណត់បែបនោះ នឹងប៉ះពាល់ជាងគេដល់ក្រុមហ៊ុន Apple ពិសេសគឺទូរសព្ទ iPhone។ ជាក់ស្ដែងឥឡូវនេះ ក្រុមហ៊ុន Apple បានបញ្ជាក់ហើយថា ទូរសព្ទ iPhone របស់ខ្លួន នឹងត្រូវប្រើប្រាស់រន្ធសាកប្រភេទ USB-C ព្រោះថា វាមិនអាចជៀសរួចនោះទេ។ ថ្លែងនៅក្នុងសន្និសីទ Tech Live របស់កាសែត The Wall Street Journal នៅសប្តាហ៍នេះ អនុប្រធានជាន់ខ្ពស់ផ្នែកទីផ្សារពិភពលោករបស់
October 27, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២ បានឱ្យដឹងថា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បន្តស្នើឱ្យក្រុមហ៊ុនពន្លឿនការសាងសង់ផ្លូវជាតិលេខ២ និង លេខ២២ ឱ្យបានឆាប់រួចរាល់ ដើម្បីជួយដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋកាន់តែមានភាពងាយស្រួល និងមានសុវត្ថិភាព។ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានមានប្រសាសន៍ថា ដោយសង្កេតឃើញពីការយឺតយ៉ាវក្នុងការសាងសង់ផ្លូវជាតិលេខ២និងលេខ២២ ទើបថ្មីៗនេះក្រសួងបានជួប ជាមួយនឹងគណៈប្រតិភូនៃសាធារណរដ្ឋកូរ៉េ និងភាគីពាក់ព័ន្ធ ដើម្បីដោះស្រាយបញ្ហា និងពន្លឿនការអនុវត្តន៍ គម្រោងលើកកម្ពស់ផ្លូវជាតិលេខ២ និងលេខ២២ ឱ្យសម្រេចបានតាមគោលដៅដែលបានគ្រោងទុក ។ ថ្លែងក្នុងសន្និសីទសារព័ត៌មានស្តីពី «
October 27, 2022 - អន្តរជាតិ
ទីក្រុងសៀងហៃកាលពីថ្ងៃពុធ បានក្លាយជាទីតាំងដំបូងគេបំផុតនៅក្នុងពិភពលោក ដែលចាប់ផ្តើមការប្រើប្រាស់វ៉ាក់សាំងបង្ការជំងឺ COVID-19 ប្រភេទស្រូបចូលក្នុងមាត់ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Associated Press ។ វ៉ាក់សាំងនេះត្រូវបានផ្តល់ក្នុងទម្រង់ ជាចំហាយស្រូបចូលទៅក្នុងមាត់ និងអាចរកបានដោយមិនគិតថ្លៃ សម្រាប់អ្នកដែលរស់នៅក្នុងទីក្រុងសៀងហៃ បើទោះបីជាវ៉ាក់សាំងមួយនេះ ទើបតែត្រូវបានគេប្រើប្រាស់ជាវ៉ាក់សាំងជំរុញ (Booster) សិនប៉ុណ្ណោះ។ មន្ត្រីចិនក៏បានបង្ហោះវីដេអូមួយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ដែលបង្ហាញពីដំណើរការនៃការប្រើប្រាស់វ៉ាក់សាំង រួមទាំងអ្វីដែលហាក់ដូចជា ក្រុមមនុស្សកំពុងកាន់កំប៉ុងម៉្យាង ហើយស្រូបវាចូលទៅក្នុងមាត់របស់ពួកគេ។ ដំណើរការនេះប្រើពេលប្រមាណ ២០ វិនាទី ប៉ុណ្ណោះ។ វ៉ាក់សាំងប្រភេទថ្មីនេះ គឺជាផ្នែកមួយនៃការជំរុញដោយមន្ត្រីចិន ដើម្បីការសាកល្បង និងធ្វើឱ្យការចាក់វ៉ាក់សាំង «មិនប្រើប្រាស់ម្ជុល» កាន់តែមានភាពទូលំទូលាយសម្រាប់សាធារណជន។ វាកើតឡើងនៅពេលដែលប្រទេសនេះ នៅតែស្ថិតក្រោមការរឹតត្បឹតដ៏តឹងរ៉ឹងចំពោះជំងឺ
October 27, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២ បានឱ្យដឹងថា ឯកឧត្ដម ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានមានប្រសាសន៍ថា ក្រសួងកំពុងពិចារណាជាមួយក្រុមហ៊ុន ទៅលើតម្លៃអូសរថយន្តខូចនៅលើផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ ឱ្យបន្ធូរបន្ថយ។ ថ្លែងក្នុងសន្និសីទ សារព័ត៌មានស្តីពី «សមិទ្ធផលសម្រេចបានរយៈពេល ៥ឆ្នាំ » នៅទីស្តីការគណៈរដ្ឋមន្រ្តី។ នៅក្នុងប្រសាសន៍របស់ ឯកឧត្ដម ស៊ុន ចាន់ថុល បានឱ្យដឹងថា “នៅពេលដែលឡានបែកកង់ គឺយើងមានសិទ្ធ ៣០នាទី ដើម្បីដូរកង់ ឬជួសជុលវិញកន្លះម៉ោង យឺតជាងនឹងគេឱ្យឡានអូសយកចេញ
October 27, 2022









