Khmernote Media
  • អន្តរជាតិ

    ក្រុមហ៊ុន​រថយន្ត Ford Motor របស់​សហរដ្ឋ​អាមេរិក ​បាន​ក្លាយ​ជា​ក្រុមហ៊ុន​ផលិត​រថយន្ត​ពិភពលោកថ្មី​ចុងក្រោយ​បង្អស់​ ដែលប្រកាសការចាកចេញ​ពី​ប្រទេស​រុស្ស៊ី​ បន្ទាប់​ពី​ការ​លុកលុយ​របស់​ទីក្រុង​ម៉ូស្គូ​មក​លើ​អ៊ុយក្រែន។ ក្រុមហ៊ុន Ford បានប្រកាសកាលពីថ្ងៃពុធថា ខ្លួនបានលក់ភាគហ៊ុនចំនួន ៤៩% របស់ខ្លួន នៅក្នុងការបណ្តាក់ទុនរួមគ្នាក្នុងស្រុកមួយ ទៅតាមតម្លៃចុះនៅលើប័ណ្ណ (nominal value)។ ជម្រាបដែរថា ប្រតិបត្តិការទាំងអស់នៅក្រុមហ៊ុនត្រូវបានផ្អាកចាប់តាំងពីខែមីនា ប៉ុន្តែក្រុមហ៊ុន Ford បាននិយាយថា ខ្លួននឹងរក្សាជម្រើសក្នុងការទិញភាគហ៊ុនឡើងវិញ ក្នុងរយៈពេល ៥ឆ្នាំ ប្រសិនបើស្ថានភាពពិភពលោកផ្លាស់ប្តូរ។ មុននេះ ក្រុមហ៊ុនរថយន្ត Mercedes-Benz ក៏​បានប្រកាសថា នឹង​ដក​ខ្លួន​ចេញ​ពី​ប្រទេស​រុស្ស៊ី​ផងដែរ។ ទាំង Mercedes-Benz និង

    October 27, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២ បានឱ្យដឹងថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា​ គ្រោងជួបប្រធានាធិបតី អ៊ុយក្រែន តាមទូរស័ព្ទនៅប៉ុន្មានថ្ងៃខាងមុខនេះ ប្រសិនគ្មានការប្រែប្រួល និងការសម្របសម្រួលពេលវេលាតាមផ្លូវការទូត។ តាមរយៈបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកនាព្រឹកនេះ សម្តេចតេជោ បានលើកឡើងថា « បេសកកម្មជួយប្រជាជនដែលរងគ្រោះ ដោយជំនន់ទឹកភ្លៀងវគ្គទីមួយត្រូវបាន បញ្ចប់ពីម្សិលមិញ។ មកដល់ផ្ទះវិញបំណុលត្រូវសងមានយ៉ាង ច្រើនដោយឯកសារត្រូវពិនិត្យសម្រេច និងចុះហត្ថលេខានៅរង់ចាំ។ ការងារទាក់ទងនឹងការប្រជុំអាស៊ានក្នុងឋានៈជាប្រធានប្តូរវេនឆ្នាំ២០២២បូកជាមួយនិងការចូលរួមប្រជុំG20និងការ ចូលរួមប្រជុំAPECត្រូវបានដោះស្រាយ មួយភាគធំ។ ប្រសិនគ្មានការប្រែប្រួល និងការសម្របសម្រួលពេលវេលាតាមផ្លូវការទូត ដែលកំពុងធ្វើនោះទេខ្ញុំនឹងជួបប្រធានាធិបតី អ៊ុយក្រែន តាមទូរស័ព្ទនៅប៉ុន្មានថ្ងៃខាងមុខនេះ។

    October 27, 2022
  • ព័ត៌មានជាតិ

    ខេត្តបន្ទាយមានជ័យ៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២ បានឱ្យដឹងថា ក្រោមការដឹកនាំ និងបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និង លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តឧត្តរមានជ័យ បានសហប្រតិបត្តិការរួមគ្នា ដឹកនាំនគរបាលក្រោមឱវាទ ចុះស្រាវជ្រាវនិងបង្ក្រាបមុខសញ្ញាចោរលួចរថយន្ត បាន១ករណី នៅលើកំណាត់ផ្លូវជាតិលេខ៥ ក្នុងឃុំកូប ស្រុកអូរជ្រៅ។ ជនសង្ស័យត្រូវបានឃាត់ខ្លួន កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២ ដោយកម្លាំងនគរបាលការិយាល័យនគរបាលព្រហ្មទ័ណ្ឌកម្រិតស្រាលនៃខេត្តទាំង២ និងនគរបាលចរាចរណ៍ផ្លូវគោក។ ជនសង្ស័យមានឈ្មោះ ពុំ ឆៃណា ភេទប្រុស

    October 27, 2022
  • ព័ត៌មានជាតិ

    ខេត្តព្រះសីហនុ៖ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុ ប្រកាសស្វែងរកជនសង្ស័យ ជាជនជាតិចិន ចំនួន០៦នាក់ មានភិនភាគដូចមានក្នុងរូបថតខាងក្រោម ដែលជាប់សង្ស័យនឹងករណីដើរអុកឡុក គំរាមកំហែង និងបទល្មើសមួយចំនួនទៀតដែលបានប្រព្រឹត្តក្នុងភូមិសាស្ត្រក្រុងព្រះសីហនុ ខេត្តព្រះសីហនុ នាពេលកន្លងមក។ សូមបញ្ជាក់ថាសមត្ថកិច្ចបាន និងកំពុងតាមប្រមាញ់ក្រុមជនសង្ស័យខាងលើ និងសូមអំពាវនាវដល់សាធារណជនទាំងអស់ សូមចូលរួមសហការ និងផ្តល់ព័ត៌មានដល់អាជ្ញាធរមានសមត្ថកិច្ច ករណីប្រទះឃើញក្រុមជនសង្ស័យទាំងនេះ ដើម្បីសមត្ថកិច្ចចាត់វិធានការតាមផ្លូវច្បាប់។ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុ នឹងរក្សាការសំងាត់ ព្រមទាំងផ្តល់រង្វាន់លើកទឹកចិត្តដល់បងប្អូនដែលចូលរួមសហការផ្តល់ព័ត៌មាន៕ ប្រភព៖ រដ្ឋបាលខេត្តព្រះសីហនុ

    October 27, 2022
  • ព័ត៌មានជាតិ

    លោកឧត្ដមសេនីយ៍​ឯក​ ហេង​ ចាន់​ធារី​ ប្រធាន​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​ និង​សណ្ដាប់​ធ្នាប់​ នៃ​ អគ្គស្នងការ​ដ្ឋាន​នគរបាល​ជាតិ​ បានប្រាប់​អោយដឹង​នៅ​ព្រឹក​នេះ​ថា​ បន្ទាប់​ពី​បាន​ឃើញ​ វីដេអូ​ បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ អំពី​រថយន្ត​ព្រុស​មួយគ្រឿង​បេីកបរ​បង្ករ​ភាព​អនាធិបតេយ្យ​លេីផ្លូវ​ល្បឿន​លឿន​ ភ្នំពេញ​-ព្រះសីហនុ​ នោះ​ សមត្ថកិច្ច​របស់​លោក​នឹងស្រាវជ្រាវ​រក​អត្តសញ្ញាណ​ម្ចាស់​រថយន្ត​ ព្រុស​ ពាក់​ផ្លាកលេខ​ 2AY-6241 ភ្នំពេញ​ ខាងលេី​ដេីម្បី​អញ្ជើញ​មកសារសួរ​និង​មាន​វិធានការ​ផ្លូវ​ច្បាប់​ ។ សូមបញ្ជាក់ថា​ វីដេអូ​ អំពី​រថយន្ត​ព្រុស​ពាក់​ផ្លាកលេខ​ 2AY-6241 ភ្នំពេញ​ ដែល​បេីកបរ​បង្ករ​ភាព​អនាធិបតេយ្យ​លេីផ្លូវ​ល្បឿន​លឿន​ ទទួល​រងការ​រិះគន់​យ៉ាងខ្លាំង​ពី​សំណាក់​មហាជន​ ដែល​មតិ​ភាគច្រើន​មេីលឃេីញ​ថា​ ម្ចាស់​រថយន្ត​ព្រុស​ខាងលេី​នេះ​ បេីកបរ​បង្ករ​រឿងតែម្ដង​៕ ប្រភព៖ លោកផែង វណ្ណៈ

    October 27, 2022
  • ព័ត៌មានជាតិ

    ខេត្តកោះកុង៖ យោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា នៅថ្ងៃទី២៧​ ខែតុលា ឆ្នាំ២០២២ បានឱ្យដឹងថា លោក ហ៊ុន ម៉ារ៉ាឌី ប្រធានមន្ទីរបរិស្ថានខេត្តកោះកុង បានប្រាប់ទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) នៅព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២នេះថា ផូស៊ីលឆ្អឹងសត្វដែលត្រូវបានរកឃើញនៅកោះប៉ោ ស្ថិតនៅក្នុងឃុំបាក់ខ្លង ស្រុកមណ្ឌលសីម៉ា ខេត្តកោះកុង ត្រូវបានសន្និដ្ឋានថាជាឆ្អឹងសត្វដាយណូស័រ។ លោកប្រធានមន្ទីរបរិស្ថានខេត្តកោះកុង បានបញ្ជាក់បន្ថែមថា៖ “យើងបានរកឃើញឆ្អឹងនេះប្រមាណមួយឆ្នាំហើយ ហើយក្រុមការងារស្រាវជ្រាវនៃក្រសួងបរិស្ថាន បានចុះមកសិក្សាស្រាវជ្រាវពាក់ព័ន្ធនឹងផូស៊ីលឆ្អឹងសត្វនេះផងដែរ ហើយតាមរយៈនៃការសន្និដ្ឋានជាជំហានដំបូងរបស់ក្រុមជំនាញ ផូស៊ីលនេះជាឆ្អឹងសត្វដាយណូស័រ តែយើងមិនទាន់ដឹងថាជាប្រភេទសត្វអ្វីនោះទេ?”។ លោកប្រធានមន្ទីរបរិស្ថាន ពុំបានបញ្ជាក់ថាឆ្អឹងនះមានទំហំប៉ុណ្ណានោះទេ តែលោកបានបញ្ជាក់ថាឆ្អឹងនេះមានទំហំធំ ដែលប្រហាក់ប្រហែលនឹងឆ្អឹងស្មងជើងសត្វដំរី។ ដោយឡែកក្រុមការងារស្រាវជ្រាវ

    October 27, 2022
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា អតីតសិស្សរបាំល្ខោន ខោលបានកែច្នៃខ្មុកល្ខោន ខោលសម្រាប់ពាក់សម្ដែង ដោយបង្រួមទៅជាខ្មុកល្ខោនខោលតូចៗ ឬហៅថាកាដូវប្បធម៌សម្រាប់ការដាក់តាំង ពិព័រណ៍ក្នុងកិច្ចប្រជុំកំពូលអាស៊ាននៅពេលខាងមុខ ដើម្បីចូលរួមថែរក្សាវប្បធម៌ខ្មែរនិងបង្ហាញទៅដល់សកល លោកឲ្យបានស្គាល់ពីអរិយ ធម៌និង វប្បធម៌ខ្មែរដ៏ល្អផូរផង់របស់ខ្មែរ។ លោក សួន តាមីង អតីតសិស្សរបាំល្ខោនខោល និងជាស្ថាបនិកកែច្នៃខ្មុកល្ខោន ខោលសម្រាប់ពាក់សម្ដែងផលិតទៅជាកាដូវប្បធម៌ ប្រាប់វិទ្យុជាតិកម្ពុជា ឱ្យដឹងថាក្រុមការងារលោកកំពុងមមាញឹកផលិតខ្មុកល្ខោនខោលតូចៗជាច្រើនប្រភេទរួមមាន មុខងោះ មនុស្សមាស រាមលក្ម្សណ៍ជប់លក្ម្សណ៍ យក្សពល ហនុមាន ខុនជីប ស្វាសុគ្រីប មហាជម្ពូ ព្រះបាទទសរថ នាងសិតា និងព្រះរាម ព្រហលក្ម្សណ៍ ដែលមានទំហំ១០ទៅ១៥ សង់ទីម៉ែត្រ ដើម្បីយកទៅផ្សព្វផ្សាយក្នុងព្រឹត្តិការណ៍កិច្ចប្រជុំកំពូលអាស៊ាននាខែវិច្ឆិកា

    October 27, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២ បានឱ្យដឹងថា ឯកឧត្ដម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២នេះ បានបើកកិច្ចប្រជុំពិភាក្សាការងារលើការគ្រប់គ្រងអាជីវកម្មបញ្ចាំ និងទទួលប្រតិភោគដោយអនុប្បទាននៅក្នុងរាជធានីភ្នំពេញ ដើម្បីឱ្យកុងស៊ីបញ្ចាំធ្វើអាជីវកម្មដោយស្របច្បាប់ មិនបង្កបទល្មើស ការពារផលប្រយោជន៍ជូនប្រជាពលរដ្ឋនិងរកចំណូលជូនជាតិបានថែមទៀត។ កិច្ចប្រជុំពិភាក្សានេះបានធ្វើឡើងនៅសាលារាជធានីភ្នំពេញ ដោយមានការចូលរួមពីអគ្គនាយកនៃនិយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ ,ប្រធានសមាគមអ្នកទទួលបញ្ចាំ និងទទួលប្រាតិភោគដោយអនុប្បទានកម្ពុជានិងគណៈប្រតិភូនិយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ។ ឯកឧត្ដម ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា៖ កិច្ចប្រជុំពិភាក្សានេះធ្វើឡើង ដើម្បីស្វែងរកធាតុចូលមួយ យកមកអនុវត្តឱ្យបានល្អ ទាំងអ្នកបើកអាជីកម្មបញ្ចាំនិងអ្នកយកទ្រព្យទៅបញ្ចាំ ។

    October 27, 2022
  • ព័ត៌មានជាតិ

    ខេត្តសៀមរាប៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខេត្តសៀមរាប នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២ បានឱ្យដឹងថា អាងពិព័រណ៌ត្រីទឹកសាប ទឹកប្រៃ និង សត្វជាច្រើនប្រភេទ របស់ក្រុមហ៊ុនអង្គរ វ៉ាយដ៏ឡាយហ្វ៍ និងអឹឃ្វារៀម នឹងបើកដំណើរការចាប់ពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២នេះតទៅ។ អាងពិព័រណ៍ណ៌ត្រីទឹកសាប ទឹកប្រៃ និង សត្វជាច្រើនប្រភេទដែលមានទំហំប្រមាណជាង ១ម៉ឺនម៉ែត្រគូប ដែលនឹងដាក់តាំងបង្ហាញប្រភេទត្រីទឹកសាប ត្រីទឹកប្រៃ ដែលមានស្រាប់ក្នុងប្រទេសកម្ពុជា និងមួយចំនួននាំចូលមកពីបរទេស ព្រមទាំងមានសត្វច្រើនប្រភេទដូចជា សត្វខ្លាមកពី ប្រទេសអាហ្វ្រិចខាងត្បូង ខ្លាឃ្មុំ សត្វភេ អណ្តើកហ្លួង និងក្រពើភ្នំ…។ល។ ដែលស្ថិតនៅតាមបណ្ដោយ

    October 27, 2022
  • ព័ត៌មានជាតិ

    រាជធានីភំ្នពេញ៖ នៅថ្ងៃពុធ ២កើត ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២ យោងតាមការចុះផ្សាយរបស់ អគ្គិសនីកម្ពុជា បានចេញសេចក្តីជូនដំណឹងស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរតម្លើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញអគ្គិសនីរបស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២ ដល់ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២២ នៅតំបន់មួយចំនួនទៅតាមពេលវេលា និងទីកន្លែងដូចសេចក្តីជូនដំណឹងលម្អិតខាងក្រោម។ ទោះជាមានការខិតខំថែរក្សាមិនឲ្យមានការប៉ះពាល់ដល់ការផ្គត់ផ្គង់អគ្គិសនីធំដុំ ប៉ុន្តែការផ្គត់ផ្គង់ចរន្តអគ្គិសនីនៅតំបន់ខាងលើអាចនឹងមានការរអាក់រអួលខ្លះៗជៀសមិនផុតដែលយើងខ្ញុំស្នើសុំអភ័យទោសទុកជាមុន ៕ ប្រភព៖ អគ្គិសនីកម្ពុជា – EDC

    October 26, 2022