- Khmernote Media
- អន្តរជាតិ
ចិន៖ ក្មេងស្រីដ៏គួរឲ្យស្រលាញ់និងឆ្លាតវ័យម្នាក់បានធ្វើឲ្យឪពុកម្តាយរបស់នាងហួសចិត្តនិយាយលែងចេញ ក្រោយរូបនាងបានយកកុំព្យូទ័រយួរដៃសម្រាប់ធ្វើការងាររបស់ឪពុកនាងទៅលាងទឹកជាមួយនឹងសាប៊ូ និងបានធ្វើឲ្យកុំព្យូទ័រដ៏ថ្លៃមួយនោះត្រូវខូចបើកលែងចេញតែម្តង។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន South China Morning Post នៅព្រឹកថ្ងៃអង្គារ ទី២៦ ខែតុលានេះបានឲ្យដឹងថា ហេតុការណ៍នេះបានកើតឡើងនៅក្នុងខេត្ត Shandong ភាគខាងត្បូងប្រទេសចិន ខណៈក្មេងស្រីដែលបានធ្វើសកម្មភាពលាងសម្អាតកុំព្យូទ័រជាមួយសាប៊ូនោះមានឈ្មោះថា Duomi និងទើបមានអាយុត្រឹម ២ឆ្នាំប៉ុណ្ណោះ។ បើតាមស្រ្តីជាម្តាយរបស់ក្មេងស្រីរូបនេះបានប្រាប់ឲ្យដឹងថា នៅក្នុងអំឡុងពេលញ៉ាំបាយនៅពេលព្រឹកប្តីរបស់គាត់និយាយថា នៅក្នុងកុំព្យូទ័ររបស់គាត់មានសំរាមច្រើនណាស់ដែលគួរតែសម្អាតចោលខ្លះ ខណៈដែលរូបគាត់ចង់និយាយសំដៅថា ក្នុងកុំព្យូទ័រមានផ្ទុកឯកសារអត់ប្រយោជន៍ច្រើនណាស់ តែគាត់មិនទាន់មានពិនិត្យឡើងវិញដើម្បីលុបឯកសារទាំងនោះចោលទេ។ លុះដល់ពេលថ្ងៃត្រង់ក្នុងអំឡុងពេលដែលប្តីរបស់គាត់បានដេកលក់ស្រាប់តែកូនស្រីរបស់គាត់បានយកកុំព្យូទ័រនោះទៅលាងទឹកជាមួយសាប៊ូ និងធ្វើឲ្យវាខូចបើកលេងចេញតែម្តង។ ស្រ្តីជាម្តាយរូបនេះបានបញ្ជាក់ថា កុំព្យូរទ័រយួរដៃរបស់ប្តីគាត់នោះគឺជាកុំព្យូរទ័រម៉ាក Apple ដែលប្តីគាត់ទើបនឹងទិញបាន ៣ឆ្នាំប៉ុណ្ណោះក្នុងតម្លៃ ៩,០០០យន់ (១,២០០ ដុល្លារ)៕
October 26, 2022 - ព័ត៌មានជាតិ
ខេត្តព្រះសីហនុ៖ នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២ យោងតាមការចុះផ្សាយរបស់ ប្រជាជន ខេត្តព្រះសីហនុ បានឱ្យដឹងថា នៅរសៀល ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់លេខ៤ ក្រុងព្រះសីហនុ បានឃាត់ខ្លួនយុវជនមួយរូប ដែលបានបើកបរម៉ូតូ ដាក់បំពង់ស៊ីម៉ាំងកែឆ្នៃ តម្លង់បងប្អូនប្រជាពលរដ្ឋតាមដងផ្លូវ ជាពិសេសពេលយប់ ដើម្បីយកមកអប់រំ ណែនាំ ធ្វើកិច្ចសន្យា បញ្ឈប់សកម្មភាពបែបនេះបន្តទៀត៕ ប្រភព៖ ប្រជាជន ខេត្តព្រះសីហនុ
October 26, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២ បានឱ្យដឹងថា កាលពីថ្ងៃទី២៣-២៤ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង ១៣ និង៣០ នាទី កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន០៥នាក់ជាបន្តបន្ទាប់ ពាក់ព័ន្ធករណីលួចផ្លាកលេខរថយន្ត ប្រព្រឹត្តនៅចំណុចមុខផ្ទះលេខ១០១ ផ្លូវB ភូមិភ្លូផ្អែម សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ប្រព្រឹត្ត កាលពីថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២២។ ជនរងគ្រោះឈ្មោះ សូ រដ្ឋា ភេទ ប្រុស អាយុ២៨ឆ្នាំ ជនជាតិ
October 26, 2022 - ព័ត៌មានជាតិ
ខេត្តកំពង់ឆ្នាំង៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២ បានឱ្យដឹងថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានបញ្ជាឱ្យ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីកម្មនិងសំណង់ រៀបចំកាត់ ឆ្កៀលដីតំបន់៣នៅបឹងទន្លេសាប ជូនពលរដ្ឋឱ្យបានមុនចូលឆ្នាំខ្មែរខាងមុខនេះ ដើម្បីឱ្យពួកគាត់បានរស់នៅ ទីតាំងដដែល។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងដូច្នេះ ក្នុងឱកាស ផ្តល់ពូជ ស្រូវ ជូនប្រជាកសិកររងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅខេត្តកំពង់ឆ្នាំង ចំនួន៣,៤៦០គ្រួសារ នាថ្ងៃទី២៦ ខែតុលា
October 26, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងមហាផ្ទៃ នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២ បានចេញសេចក្ដីប្រកាស ស្ដីពីការផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងតម្លើឋានន្តរស័ក្ដិមន្ដ្រីនគរបាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ត្រូវបានផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងមន្ត្រីនគរបាលជាតិ ដូចមានឈ្មោះខាងក្រោម៖ ប្រភព៖ ទូរទស្សន៍ជាតិកម្ពុជា ទទក – TVK
October 26, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២ បានឱ្យដឹងថា ក្រសួងការងារ ជូនដំណឹងពីការអនុញ្ញាតឲ្យឈប់រយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី០៧-០៩ ខែវិច្ឆិកា ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក។ ចំពោះរោងចក្រ សហគ្រាសទាំងឡាយណា ដែលកម្មវត្ថុអាជីវកម្មមានចរិតលក្ខណៈសកល ត្រូវប្រព្រឹត្តទៅជាប្រចាំ និងមិនអាចបញ្ឈប់សកម្មភាពបាន ហើយការឈប់សម្រាកបុណ្យនៃកម្មករនិយោជិតទាំងអស់ព្រមគ្នា ក្នុងពេលតែមួយនាំឱ្យខូចប្រយោជន៍ដល់សាធារណជន ឬក៏ធ្វើឱ្យខូចដំណើរការរបស់រោងចក្រ សហគ្រាសនោះ ម្ចាស់ ឬនាយករោងចក្រ សហគ្រាស ត្រូវរៀបចំបែងចែកឱ្យកម្មករនិយោជិតបានឈប់សម្រាកទៅតាមថ្ងៃបុណ្យនីមួយៗដោយផ្លាស់វេនគ្នា។ កម្មករនិយោជិតដែលធ្វើការថ្ងៃឈប់ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុកនេះ មានសិទ្ធិទទួលនូវប្រាក់បំណាច់បន្ថែមដែលមានចំនួនស្មើនឹងប្រាក់ឈ្នួលថ្ងៃធ្វើការធម្មតា។ ម្ចាស់ ឬនាយករោងចក្រ
October 26, 2022 - អន្តរជាតិ
អង់គ្លេស៖ ចោរកំប្លែងម្នាក់ត្រូវបានតុលាការនៃប្រទេសអង់គ្លេសសម្រេចកាត់ទោសឲ្យជាប់គុករយៈពេល ២ឆ្នាំ កន្លះ ក្រោយរូបគាត់បានព្យាយាមធ្វើសកម្មភាពប្លន់ប្រាក់និងបារី ហើយក្នុងអំឡុងពេលធ្វើសកម្មភាពប្លន់នោះរូបគាត់បានយកថង់ប្លាស្ទិកពណ៌លឿងមួយមកពាក់ដើម្បីលាក់បាំងមុខមាត់របស់គាត់។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Daily Mail បានឲ្យដឹងថា សកម្មភាពប្លន់គួរឲ្យអស់សំណើចនេះបានកើតឡើងតាំងពីថ្ងៃទី ២៣ ខែសីហាកន្លងទៅម្លេះ តែការសម្រេចផ្តន្ទាទោសពីតុលាការទើបត្រូវបានធ្វើឡើងកាលពីដើមសប្តាហ៍នេះ។ ជនជាប់ចោទមានឈ្មោះថា Jed James អាយុ ២៩ឆ្នាំ ហើយនៅក្នុងថ្ងៃកើតហេតុនោះគឺគាត់បានចូលទៅធ្វើសកម្មភាពប្លន់នៅក្នុងការិយាល័យប្រៃសណីយ៍មួយកន្លែងស្ថិតនៅក្នុងតំបន់ Oxfordshire ភាគខាងលិចនៃប្រទេសអង់គ្លេស។ ក្នុងពេលធ្វើសកម្មភាពលោក Jed James បានយកថង់ប្លាស្ទិកសម្រាប់ដាក់ឥវ៉ាន់របស់ផ្សារ Online ឈ្មោះ Sainsbury មកពាក់នៅលើក្បាល ដោយគ្រាន់តែចោះប្រហោងនៅកន្លែងភ្នែកសម្រាប់មើលផ្លូវតែប៉ុណ្ណោះ។ ប្រភពខាងលើបានបន្តថា ក្នុងអំឡុងពេលធ្វើសកម្មភាពប្លន់នោះជនសង្ស័យបានព្យាយាមទារយកប្រាក់និងបារីពីស្រ្តីម្នាក់ដែលឈរនៅក្បែរគាត់ ខណៈស្រ្តីរូបនោះបានប្រាប់គាត់វិញថា គាត់កំពុងធ្វើសកម្មភាពដ៏ឆ្កួតលីលាមួយ ដ្បិតនៅជុំវិញខ្លួនគាត់មានកាមេរ៉ាសុវត្ថិភាពច្រើនណាស់។ បន្តិចក្រោយមកជនជាប់ចោទក៏បានរត់ចេញទីកន្លែងកើតហេតុ
October 26, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ បានឱ្យដឹងថា នៅវេលាម៉ោង ១៣៖៣០ នាទីថ្ងៃត្រង់ ថ្ងៃអង្គារ ១កើត ខែកតិ្តកឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២៥ ខែតុលាឆ្នាំ២០២២ មានករណីអគ្គិភ័យឆេះរថយន្តមួយគ្រឿងបានកើតឡើងនៅចំណុច ផ្ទះលេខ២៨៧អា ផ្លូវលំ ក្រុមទី០៦ ភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លាខណ្ឌសែនសុខ រាជធានីភ្នំពេញ ម្ចាស់ឈ្មោះ ហុង ប៊ុនរឿន ភេទ ប្រុស អាយុ ៥៣ឆាំ្ន ជនជាតិខែ្មរ មុខរបរ នគរបាល។ – មូលហេតុ៖
October 26, 2022 - អន្តរជាតិ
ថៃ៖ “ស្នេហ៍ពិតមិនគិតពីអាយុនោះទេ” គឺជាពាក្យមួយឃ្លាដែលអ្នកណាក៏អាចនិយាយបាន តែសម្រាប់អ្នកដែលអាចយកគំនិតមួយនេះទៅអនុវត្តក្នុងជីវិតជាក់ស្តែងបាននោះគឺមានមិនច្រើនោះទេ។ យ៉ាងណាក្តី គូស្នេហ៍ដែលមានវ័យខុសគ្នារហូតដល់ទៅ ៣៧ឆ្នាំមួយគូកំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងនៅក្នុងបណ្តាញសង្គម អមជាមួយនឹងពាក្យសរសើរចំពោះការលះបង់របស់ពួកគាត់ក្នុងការបង្កើតស្នេហាពិតដោយមិនខ្វល់ពីសំដីរបស់អ្នកដទៃ។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Next Shark បានបញ្ជាក់ថា គូស្នេហ៍ដែលកំពុងទទួលបានការចាប់អារម្មណ៍នេះគឺកំពុងរស់នៅក្នុងខេត្ត Sakhon Nakhon ភាគខាងត្បូងប្រទេសថៃ។ ប្រភពខាងលើបានថា ចំណងស្នេហ៍មួយនេះត្រូវបានបង្កើតឡើងដោយបុរសវ័យក្មេងម្នាក់ឈ្មោះ Wuthichai Chantaraj អាយុ ១៩ឆ្នាំ ខណៈភាគីខាងស្រីមានឈ្មោះថា Janla Namuangrak ហើយបច្ចុប្បន្នគឺស្រ្តីរូបនេះមានអាយុរហូតដល់ ៥៦ឆ្នាំទៅហើយ។ មុនពេលផ្តើមស្រលាញ់គ្នាគឺពួកគាត់ទាំង ២នាក់ជាអ្នកជិតខាងនឹងគ្នា និងបានស្គាល់គ្នាអស់រយៈពេល ១០មកហើយ។ លោក Wuthichai Chantaraj
October 26, 2022 - ព័ត៌មានជាតិ
នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២ យោងតាមការចុះផ្សាយរបស់ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា ផ្លាកសញ្ញាបង្ហាញផ្លូវរួមតូចនៅខាងស្ដាំ (CARRIAGE WAY NARROWS ON RHS)គឺ សញ្ញានេះ ប្រើសម្រាប់ឱ្យអ្នកបើកបរ ប្រុងប្រយត្ន័ខាងមុខមានផ្លូវរួមតូចនៅខាងស្ដាំ។ ក្រសួងសាធារណការ និងដឹកជញ្ជូន សូមស្នើឱ្យបងប្អូនប្រជាពលរដ្ឋ ចូលរួមគោរពច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួន បើកបរប្រកបដោយការប្រុងប្រយ័ត្ន និងមានអធ្យាស្រ័យខ្ពស់ ដើម្បីសុខសុវត្ថិភាពទាំងអស់គ្នា។ សូមចូលរួមរាយការណ៍ករណីផ្លូវថ្នល់ត្រូវការជួសជុលថែទាំ ករណីផ្លាកសញ្ញាមានការបាក់បែក ឬដួលរលំ តាមរយៈកម្មវិធីថែទាំផ្លូវ (ROAD CARE Mobile App) ដើម្បីអាចឱ្យមន្រ្តីជំនាញចាត់វិធានការទាន់ពេលវេលា។ ទាញយកកម្មវិធីថែទាំផ្លូវ (ROAD
October 26, 2022









