- Khmernote Media
- សង្គម
(កោះកុង)៖ ថ្មីៗនេះមានការកោតសរសើរជាខ្លាំងនូវទឹកចិត្តក្រុមគ្រូពេទ្យរបស់មន្ទីរពេទ្យខេត្តកោះកុង ដែលបានជួយមុជទឹកលាងសម្អាតខ្លួនឱ្យអ្នកជម្ងឺអនាថា គ្មានទីពឹង ថែមទាំងជួយផ្តល់ចំណីអាហារ និងព្យាបាលយ៉ាងយកចិត្តទុកដាក់។ បើយោងតាមការបង្ហោះរបស់ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Layson Hay បានសរសេររៀបរាប់ថា៖ « ពិតជាមានការកោតសរសើរ គោរពអរគុណដល់ទឹកចិត្តប្រកបដោយព្រហ្មវិហាធម៌យ៉ាងពន់ពេកចំពោះលោកគ្រូ អ្នកគ្រូពេទ្យរបស់មន្ទីរពេទ្យខេត្តកោះកុង ដែលមិនត្រឹមតែប្រឹងប្រែងថែទាំ ព្យាបាលជម្ងឺយ៉ាងយកចិត្តទុកដាក់ប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈប៉ុណ្តោះទេ ថែមទាំងជួយផ្តល់ចំណីអាហារ មុជទឹក សម្អាតខ្លួនដល់អ្នកជម្ងឺអនាថា គ្មានទីពឹង អ្នកជម្ងឺដំណាក់កាលចុងក្រោយថែមទៀត រាប់មិនអស់កន្លងមកនេះ។ មន្ទីរពេទ្យ ខេត្តកោះកុង មានផែនការរៀបចំបន្ទប់សម្រាកព្យាបាលថែទាំសម្រាប់អ្នកជម្ងឺអនាថា គ្មានទីពឹង ក្នុងពេលឆាប់ៗខាងមុខនេះ ដោយមានការចូលរួមជាថវិកាផ្ទាល់ពីសំណាក់ថ្នាក់ដឹកនាំ និងបុគ្គលឹកមន្ទីរពេទ្យ និងសប្បរសជននានា»៕
October 25, 2022 - ព័ត៌មានជាតិ
ខេត្តសៀមរាប៖ យោងតាមការចុះផ្សាយរបស់ អាជ្ញាធរជាតិអប្សរា នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២ បានឱ្យដឹងថា ក្រុមការងារនៃនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យានៃអាជ្ញាធរជាតិអប្សរា បាននិងកំពុងចាប់ផ្តើមគម្រោងជួសជុលច្រាំងកសិន្ធុអង្គរវត្តប៉ែកខាងត្បូងស្ពានហាល ប្រវែងសរុប២៥ម៉ែត្របន្ថែមទៀត ខណៈដែលស្ថានភាពទីតាំងមានសភាពទ្រុឌទ្រោម និងស្រុតខ្លាំង។ អ្នកស្រី ស៊ឹម ដានី មន្រ្តីបច្ចេកទេសផ្នែកអភិរក្ស និងជួសជុលច្រាំងកសិន្ធុអង្គរវត្តប៉ែកខាងត្បូងស្ពានហាល លើកឡើងថា នេះជាគម្រោងដំណាក់កាលទី៣ ដែលបានចាប់ផ្តើមពីខែ សីហាមក។ ការងារទាំងនេះគឺផ្តោតលើការពង្រឹងគ្រឹះ និងចំណុចដែលមានហានិភ័យខ្លាំងនូវច្រាំងកសិន្ធុដោយសារស្ថានភាពមានការស្រុតខ្លាំង។ ចំពោះដំណើរការជួសជុល អ្នកស្រី ស៊ឹម ដានី ពន្យល់ថា ក្រុមការងារកំពុងរើថ្មរំកិលទៅទីតាំងផ្សេង ដើម្បីងាយស្រួលជួសជុល និងរៀបចំបុកបង្ហាប់ដីឱ្យមានសភាពរឹងមាំនៅផ្នែកគ្រឹះ មុននឹងរៀបចំដំឡើងថ្មឡើងវិញ។ អ្នកជំនាញពន្យល់ថា
October 25, 2022 - ព័ត៌មានជាតិ
ខេត្តពោធិ៍សាត់៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ព្រឹកថ្ងៃអង្គារ ទី២៥ ខែតុលា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នឹងអញ្ជើញប្រគល់ស្រូវពូជ ៥១៤,៥០០គីឡូក្រាម ជូនកសិករប្រមាណ ៥,១៤៥គ្រួសារ រងគ្រោះដោយសារគ្រោះទឹកជំនន់នៅខេត្តពោធិ៍សាត់។ ឯកឧត្ដមចេង ឡៃ អភិបាលស្តីទីនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានឱ្យដឹងថា ទឹកជំនន់ បានបង្កឱ្យប៉ះពាល់ភូមិសាស្រ្ត ៧ក្រុង/ស្រុក. ប៉ះពាល់ប្រជាពលរដ្ឋសរុបចំនួន ១៣.៧៧៥គ្រួសារ ស្មើនឹងចំនួន ៦,៧០៩ខ្នងផ្ទះ។ ជម្លៀសប្រជាជនរយៈពេលខ្លីទៅកាន់ទីទួលសុវត្ថិភាពចំនួន ១៧៤គ្រួសារ។ ក្នុងនោះ លង់ទឹកស្លាប់ចំនួន ៤នាក់។ ទឹកជំនន់
October 25, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២ បានចេញសេចក្ដីជូនដំណឹង ស្ដីពីស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី២៦ ខែតុលា ដល់ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២ ឱ្យបានជ្រាបថា៖ ទ្រនុងសម្ពាធខ្ពស់ពីភាគខាងជើង (ប្រទេសចិន) បានលាតសន្ធឹងចុះមកក្រោមលើប្រទេសកម្ពុជា ប្រសព្វនិងសម្ពាធទាបពីសមុទ្រចិនខាងត្បូង។ ទន្ទឹមនោះខ្យល់ក៏បានប្ដូរទិសជាបណ្ដើរៗ។ លក្ខណៈបែបនេះនឹងធ្វើឱ្យ៖ ១៖តំបន់ទំនាបកណ្តាល – សីតុណ្ហភាពអប្បបរមា មានពី ២២-២៤ °C – សីតុណ្ហភាពអតិបរមា មានពី ២៩-៣១ °C – បណ្ដាខេត្ត-រាជធានី
October 25, 2022 - អន្តរជាតិ
អាជ្ញាធរហ្វីលីពីនបាននិយាយនៅថ្ងៃចន្ទ ទី២៤ ខែតុលា នេះថា យន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ Korean Air បានរអិលធ្លាក់ពីលើផ្លូវរត់ កំឡុងពេលចុះចតនៅអាកាសយានដ្ឋានអន្តរជាតិ Cebu ក្នុងប្រទេសហ្វីលីពីន ដែលបណ្តាលឱ្យមានមនុស្សរបួស ហើយអាកាសយានដ្ឋានត្រូវបានបិទបណ្ដោះអាសន្ន។ អាជ្ញាធរអាកាសចរណ៍ស៊ីវិលហ្វីលីពីន (CAAP) បាននិយាយនៅក្នុងរបាយការណ៍មួយថា អ្នកដំណើរ និងអាកាសយានិកទាំង ១៧៣នាក់ របស់ក្រុមហ៊ុនអាកាសចរណ៍ Korean Air ជើងហោះហើរលេខ KE631 ចេញដំណើរពីទីក្រុង Incheon ត្រូវបានជម្លៀសចេញដោយសុវត្ថិភាព បន្ទាប់ពីយន្តហោះ Airbus A330 បានក្រឡាប់ផ្លូវរត់កាលពីថ្ងៃអាទិត្យ ខណៈអ្នកដែលរងរបួសស្រាល ក៏ត្រូវបានបញ្ជូនទៅគ្លីនិករបស់អាកាសយានដ្ឋានផងដែរ។ លោក
October 25, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ទូរទស្សន៍ជាតិកម្ពុជា ទទក នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២ បានឱ្យដឹងថា រដ្ឋបាលខណ្ឌសែនសុខ សម្រេចបិទផ្លូវលេខ១៩៨៦ ចំណុចកែងផ្លូវលេខ១០០៧ ជាបណ្តោះអាសន្នដើម្បីបើកការដ្ឋានកាត់ផ្លូវដាក់ប្រព័ន្ធលូថ្មី១,៥ម៉ែត្រ ភ្ជាប់ទៅប្រព័ន្ធលូដែលមានស្រាប់នៅលើផ្លូវ១០០៧ (ខាងត្បូងផ្លូវលេខ១៩៨៦)។ ដើម្បីរំដោះទឹកពីប្រឡាយ អូរអាគុជ ទៅប្រឡាយម៉ុងរិទ្ធីដោយដំណើការការដ្ឋានចាប់ពីថ្ងៃទី១៧ តុលា ២០២២ នឹងបញ្ចប់ការដ្ឋាននៅថ្ងៃទី២៤ តុលា២០២២ ដែលមានរយៈពេលសរុបចំនួន ៧ថ្ងៃ បណ្តាលឲ្យមានការរំខានដល់ការធ្វើចរាចររបស់បងប្អូនប្រជាពលរដ្ឋនិងម្ចាស់យានយន្តដែលធ្វើដំណើរឆ្លងកាត់តំបន់នេះ។ រដ្ឋបាលខណ្ឌសែនសុខ សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ម្ចាស់រថយន្ត និងទោចក្រយានយន្ត គ្រប់ប្រភេទដែលធ្វើដំណើរឆ្លងកាត់ការរដ្ឋានផ្លូវលេខ ១៩៨៦ កែងផ្លូវ១០០៧ សូមធ្វើការពង្វាងចរាចរតាមកាលបរិច្ឆេទដូចបានជម្រាបជូនខាងលើ ។ផុតរយៈពេលនេះការដ្ឋាននឹងបញ្ចប់ការងារ ហើយបើកអោយធ្វើចរាចរជាធម្មតាវិញ
October 24, 2022 - ព័ត៌មានជាតិ
ខេត្តបាត់ដំបង៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២ បានឱ្យដឹងថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានស្នើសុំកុំឱ្យប្រើប្រាស់ ថង់ប្លាស្ទិកហួសកម្រិតពេក ដែលអាចបង្កឲ្យប៉ះពាល់ដល់បរិស្ថាន និងមនុស្សផ្ទាល់តែម្តង ខណៈប្លាស្ទិកវាត្រូវការរយៈពេលប្រហែលជា១០០០ឆ្នាំទើបរលាយ ព្រោះថង់ប្លាស្ទិកជារបស់ដែលមិន ងាយរលាយឡើយ។ នៅព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ថា ក្នុងពេលដែលទឹកជំនន់កំពុងតែជះឥទ្ធិពលមកលើតំបន់អាស៊ីអាគ្នេយ៍ ពិសេសគឺ ប្រទេសកម្ពុជាយើងផ្ទាល់ វាជាកត្តាដែលធ្វើឲ្យប្រជាជនយើងមានការព្រួយបារម្ភយ៉ាងខ្លាំង ដែលវាគឺជាគ្រោះ ធម្មជាតិដ៏អាក្រក់បំផុតក្នុងទសវត្សរ៍នេះ មានមនុស្សជាច្រើនបានដាក់កំហុសទៅលើមូលហេតុ នៃបម្រែ
October 24, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២ បានចេញសេចក្ដីណែនាំ ស្ដីពីការចូលរួមថែរក្សាសោភ័ណភាព អនាម័យបរិស្ថាន សណ្ដាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ក្នុងអំឡុងពេលកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ ដែលនឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនានា នៅរាជធានីភ្នំពេញ។ ដើម្បីឱ្យកិច្ចដំណើរការនៃការរៀបចំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនានា ឱ្យប្រព្រឹត្តទៅដោយភាពរលូន និងទទួលបានជោគជ័យ រដ្ឋបាលរាជធានីភ្នំពេញ សូមសំណូមពរដល់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅក្នុងរាជធានីភ្នំពេញ មេត្តាចូលរួមអនុវត្តតាមការណែនាំដូចខាងក្រោម៖ ប្រភព៖ រដ្ឋបាលរាជធានីភ្នំពេញ
October 24, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២ បានឱ្យដឹងថា ដំណើរការប្រឡងមធ្យមសិក្សាបឋមភូមិបានប្រព្រឹត្តទៅដោយរលូនតាមការគ្រោងទុក នៅព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២ ដោយសិស្សានុសិស្សចូលរួមប្រឡងបានបង្ហាញទឹកមុខសប្បាយរីករាយ ប្រកបដោយទំនុកចិត្ត។ សម្រាប់ឆ្នាំសិក្សា ២០២១-២០២២ ក្រសួងអប់រំបានកំណត់កាលបរិច្ឆេទ នៃការប្រឡងសញ្ញាបត្រមធ្យម សិក្សាបឋមភូមិឬហៅថាឌីប្លូម នៅថ្ងៃទី២៤-២៥ ខែតុលា ឆ្នាំ២០២២ នឹងគ្រោងប្រកាស លទ្ធផលនៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២។ គួររំឭកថាកាលពីពេលថ្មីៗនេះ ឯកឧត្តម រស់ សុវាចា អគ្គលេខាធិការ និងជាអ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានអំពាវនាវនិងផ្តាំផ្ញើដល់បេក្ខជន
October 24, 2022 - ព័ត៌មានជាតិ
ខេត្តបាត់ដំបង៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២ បានឱ្យដឹងថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានស្នើឱ្យរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទថ្មីធ្វើការសិក្សារៀបចំយុទ្ធសាស្ត្រត្រៀមពូជស្រូវ ផលិតផលសម្រាប់ប្រជាជនដើម្បីឱ្យពួកគាត់ចំណាយពូជតិច និងទទួលបានប្រាក់ចំណេញច្រើន។ ក្នុងពិធីជួបសំណេះសំណាល និងផ្ដល់ពូជស្រូវដល់ប្រជាកសិករដែលរងគ្រោះ ដោយទឹកជំនន់ចំនួន ១១ ៥២៨ គ្រួសារ ក្នុងខេត្តបាត់ដំបង នាព្រឹក ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទចាំបាច់ត្រូវរៀបចំឱ្យមានការបណ្តុះពូជស្រូវ ដោយចាប់ផ្តើមពីការកំណត់ប្រជាពលរដ្ឋដែលត្រូវប្រើប្រាស់ពូជ។
October 24, 2022









