- Khmernote Media
- ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ ទូរទស្សន៍ជាតិកម្ពុជា ទទក នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២២ បានឱ្យដឹងថា នៅក្នុងរយៈពេល ១៨ខែ ក្នុងឆ្នាំ ២០២១ និង ២០២២ ការបង្រ្កាប ការជួញដូរ សាច់សត្វព្រៃ នៅខេត្តមណ្ឌលគិរី មានចំនួន ១.៣៥៣ គីឡូក្រាម និងរយៈពេល ៦ខែ ក្នុងឆ្នាំ២០២២ នៅខេត្តមណ្ឌលគិរី បានបង្រ្កាបសាច់សត្វព្រៃ បាន ២៣៥ គីឡូក្រាមផងដែរ។ នេះជាការថ្លែងបញ្ជាក់ដោយឯកឧត្តម នេត្រ ភក្រ្តា រដ្ឋលេខាធិការ និងជាមន្រ្តីនាំពាក្យក្រសួងបរិស្ថាន ធ្វើឡើងក្នុងសន្និសីទសារព័ត៌មាន
October 22, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ មូលនិធិគន្ធបុប្ផាកម្ពុជា នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២២ បានឱ្យដឹងថា ក្នុងត្រីមាសទី៣ ឆ្នាំ២០២២នេះ មូលនិធិគន្ធបុប្ផាកម្ពុជា បានទទួលថវិកាបរិច្ចាគសរុបចំនួន ៨២៣ ៩៤៩ ដុល្លារអាមេរិក និង ១ ៦៥៥ ០២៤ ៨០០ រៀល គិតរួមទាំងថវិកាដែលសប្បុរសជនបានបរិច្ចាគដោយផ្ទាល់នៅមន្ទីពេទ្យគន្ធបុប្ផាភ្នំពេញ និងនៅមន្ទីរពេទ្យជ័យវរ្ម័នទី៧ (ឬគន្ធបុប្ផាសៀមរាប) ចំនួន ៤២៩ ៣០៩ ដុល្លារអាមេរិក។ ថវិកាទាំងនេះ ទទួលបានពីការបរិច្ចាគពីសំណាក់សប្បុរសជន ៣៦ ៦១៧ រូប ដែលរួមមានសមាជិកកិត្តិយស ៨
October 22, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២២ បានឱ្យដឹងថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញអនុក្រឹត្យតែងតាំងឧត្តមសេនីយ៍ទោ ឃឹង សារ៉ាត់ ជានាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ជំនួសឧត្តមសេនីយ៍ឯក ឡឹក វណ្ណៈ ដែលចូលនិវត្តន៍។ សូមបញ្ជាក់ថា លោក ឃឹង សារ៉ាត់ ជានាយករងមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ហើយនៅពេលនេះត្រូវបានតែងតាំងនាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន។ រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីគ្រប់ក្រសួង និងប្រធានគ្រប់ស្ថាប័ន ដែលពាក់ព័ន្ធ និងសាមីខ្លួនដូចមានចែងខាងលើ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ៕
October 22, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ បានឱ្យដឹងថា នៅវេលាម៉ោង ១៦:០០ នាទីល្ងាច ថ្ងៃសុក្រ ១១រោច ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២ មានករណីអគ្គិភ័យមួយកន្លែងបានកើតឡើងនៅចំណុច ផ្ទះលេខ១៧២ តាមបណ្តោយផ្លូវ៦៣ កែ២៨២ ភូមិ៤ សង្កាត់បឹងកេងកងទី០១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។ + ម្ចាស់ឈ្មោះ : ខៀវ ចាន់ធូ ភេទ ស្រី អាយុ ៦០ឆាំ្ន
October 22, 2022 - ព័ត៌មានជាតិ
ខេត្តសៀមរាប៖ យោងតាមការចុះផ្សាយរបស់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានឱ្យដឹងថា នៅព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២នេះ សិស្សានុសិស្សចំនួន ១៨២នាក់ ក្នុងនោះមានសិស្សថ្នាក់ទី៥ ចំនួន២ថ្នាក់ និងសិស្សថ្នាក់ទី៦ ចំនួន២ថ្នាក់ នៃសាលាបឋមសិក្សាក្របីរៀល ស្ថិតក្នុងសង្កាត់ក្របីរៀល ក្រុងសៀមរាប បានមកទស្សនកិច្ចសិក្សា អំពីកិច្ចការងារអភិរក្សប្រាសាទអង្គរវត្ត។ នេះជាលើកទី១ហើយ ដែលសិស្សានុសិស្ស មកពីសាលាបឋមសិក្សាក្របីរៀល បានចូលមកទស្សនកិច្ចសិក្សានៅតំបន់រមណីយដ្ឋានអង្គរ បន្ទាប់ពីអាជ្ញាធរជាតិអប្សរា សហការណ៍ជាមួយអាជ្ញាធរក្នុងតំបន់ បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី អប់រំបេតិកភណ្ឌ កាលពីខែឧសភា ឆ្នាំ២០២២នេះ។ សូមជម្រាបផងដែរថា ដើម្បីបណ្តុះគំនិតយុវជនជំនាន់ក្រោយ ឱ្យបានយល់ដឹងអំពី ការថែរក្សាបេតិកភណ្ឌ ចាប់តាំងពីឆ្នាំ២០០៧មក
October 22, 2022 - អន្តរជាតិ
Twitter កំពុងរៀបចំសម្រាប់ការបញ្ឈប់បុគ្គលិកមួយចំនួនធំ មិនថាជាលោក Elon Musk ទិញយកក្រុមហ៊ុននេះ ឬអត់នោះទេ ហើយវាអាចចាប់ផ្ដើមភ្លាមៗនៅថ្ងៃសុក្រនេះ នេះបើយោងតាមរបាយការណ៍ពី The Washington Post។ ម្យ៉ាងវិញទៀតលោក Musk ក៏ធ្លាប់ប្រាប់អ្នកវិនិយោគហើយដែរថា លោកគ្រោងនឹងបញ្ឈប់បុគ្គលិកប្រមាណ ៧៥% ក្នុងចំណោមបុគ្គលិកទាំង ៧៥០០ របស់ Twitter នៅពេលដែលកិច្ចព្រមព្រៀងរបស់គាត់នឹងបញ្ចប់ ដែលជាការផ្លាស់ប្តូរដែលទំនងជានឹងធ្វើឱ្យខូចប្រតិបត្តិការរបស់ Twitter និងចុះខ្សោយសមត្ថភាពក្នុងការសម្របសម្រួលមាតិកា និងធានាសុវត្ថិភាពរបស់អ្នកប្រើប្រាស់។ . ម៉្យាងវិញទៀត ឯកសារផ្ទៃក្នុងដែលទទួលបានដោយកាសែត The Washington Post បានបង្ហាញថា នៅមុនពេលកិច្ចព្រមព្រៀងជាមួយលោក Musk,
October 22, 2022 - អន្តរជាតិ
គ្រោះរញ្ជួយដីកម្រិត ៥.១រ៉ិចទ័រ បានវាយប្រហារខេត្ត Fukushima ភាគឦសានប្រទេសជប៉ុន នៅវេលាម៉ោង ៣៖១៩ នាទីរសៀលមុននេះបន្ដិច។ ទីភ្នាក់ងារឧតុនិយមនិយាយថា គ្មានការគំរាមកំហែងនៃរលកយក្សស៊ូណាមិទេ។ ទីភ្នាក់ងារនេះនិយាយថា ការរញ្ជួយដីនេះបានកើតឡើងនៅឆ្នេរសមុទ្ររបស់ខេត្ត ចេញពីជម្រៅ ៣០ គីឡូម៉ែត្រ។ គ្រោះរញ្ជួយដីនេះ មានកម្រិតទាបជាង ៥ នៅលើមាត្រដ្ឋានរញ្ជួយដីជប៉ុន ពី ០ ដល់ ៧ នៅក្នុងទីប្រជុំជន Naraha របស់ខេត្ត។ កម្រិតអាំងតង់ស៊ីតេទី ៤ ត្រូវបានចុះបញ្ជីនៅក្នុងទីក្រុង Hirono, Tomioka, Okuma និង Futaba
October 21, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២ បានឱ្យដឹងថា នាពេលថ្មីៗនេះ មានការប្រើល្បិចលួចយកគណនីតេឡេក្រាម តាមរយៈ ការបោកបញ្ឆោតដោយចោរបច្ចេកវិទ្យា (Hackers) ឬអ្នកបោកប្រាស់បានបង្កើតតំណភ្ជាប់ក្លែងក្លាយដោយដាក់រូបភាពមានចលនា(Gift) និងតំណភ្ជាប់ មើលទៅហាក់ដូចជាសាររបស់ក្រុមហ៊ុនតេឡេក្រាម ក្នុងគោលដៅបោកបញ្ឆោតអ្នកប្រើប្រាស់ដើម្បីលួចយកគណនី។ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ សូមជម្រាបជូនសាធារណជនអំពីឧបាយកលបោកបញ្ជោត និងវិធានការបង្ការដូចខាងក្រោម៖ ឧបាយកលបោកបញ្ឆោត ការបោកបញ្ឆោតនេះធ្វើឡើងតាមរយៈការជូនដំណឹងទៅម្ចាស់គណនីតេឡេក្រាម ក្រោមទម្រង់រូបភាពមានចលនា(Gif) ដែលមានពាក្យថា “Gift 74/100 Free Premium” ដើម្បីបំពេញព័ត៌មានទទួលបានគណនីប្រើប្រាស់គ្មានដែនកំណត់ នៅពេលម្ចាស់គណនីតេឡេក្រាមចុចលើរូបភាពមានចលនា ឬតំណភ្ជាប់ នឹងមានការតម្រូវឱ្យបញ្ចូលព័ត៌មានសំខាន់ៗដូចជា ឈ្មោះ ពាក្យសម្ងាត់គណនី
October 21, 2022 - ព័ត៌មានជាតិ
ខេត្តសៀមរាប៖ យោងតាមការចុះផ្សាយរបស់ ទូរទស្សន៍ជាតិកម្ពុជា ទទក នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២ បានឱ្យដឹងថា សម្តេចតេជោ ហ៊ុន សែន បង្ហាញបញ្ជីរាយនាមសប្បុរសជន ចូលរួមឧបត្ថម្ភ ដើម្បីកសាងហេដ្ឋារចនាសម្ព័ន្ធ និងវត្តអារាម នៅតំបន់អភិវឌ្ឍ រុនតាឯក ខេត្តសៀមរាប រួមមាន៖ ១. សម្តេចតេជោ ហ៊ុន សែន និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ១០ម៉ឺន ២. ឯកឧត្ដម ជា សុផារ៉ា ១០ម៉ឺន ៣. ឯកឧត្ដម ជា
October 21, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមលិខិតរបស់ក្រសួងពាណិជ្ជកម្ម ចុះផ្សាយថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២ ស្តីអំពីតម្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយទាំងអស់ក្នុងព្រះរាជាណាចក្រកម្ពុជាសម្រាប់អនុវត្តទៅតាមតម្លៃមធ្យមប្រេងឥន្ធនៈលើទីផ្សារអន្តរជាតិ ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២ បានឲ្យដឹងថា តម្លៃប្រេងសាំងធម្មតាមានតម្លៃ ៤,២៥០រៀលក្នុងមួយលីត្រ ចំណែកឯប្រេងសាំងម៉ាស៊ូតមានតម្លៃ ៥,២០០រៀលក្នុងមួយលីត្រប៉ុណ្ណោះ។ ហើយតម្លៃនេះបើធៀបនឹងតម្លៃ ដែលក្រសួងបានកំណត់កាលពី១០ថ្ងៃមុន មានការឡើងបន្តិចបន្តួច ដោយកាលពី១០ថ្ងៃមុន សម្រាប់ប្រេងសាំងធម្មតាគឺមានតម្លៃ ៤,២៥០រៀល មានន័យថាតម្លៃដដែល និងតម្លៃប្រេងសាំងម៉ាស៊ូតមានតម្លៃ ៥,១៥០រៀលក្នុងមួយលីត្រ មានន័យថាឡើង ៥០រៀលក្នុងមួយលីត្រ ៕
October 21, 2022









