- Khmernote Media
- អន្តរជាតិ
ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បានថ្កោលទោសអ៊ីរ៉ង់ ចំពោះការផ្គត់ផ្គង់យន្តហោះគ្មានមនុស្សបើកដល់រុស្ស៊ី ដោយសារវាកំពុងមានផលប៉ះពាល់យ៉ាងខ្លាំងដល់ជីវិតមនុស្ស។ នៅក្នុងបទសម្ភាសន៍ជាមួយប្រព័ន្ធផ្សព្វផ្សាយកាណាដាកាលពីថ្ងៃពុធ លោក Zelenskyy បាននិយាយថា៖«អ៊ីរ៉ង់ផ្គត់ផ្គង់ឱ្យពួកគេនូវយន្តហោះគ្មានមនុស្សបើក។ ផ្គត់ផ្គង់ការសម្លាប់ពួកគេ។ ការសម្លាប់ជនជាតិអ៊ុយក្រែន។ នេះជាអ្វីដែលពួកគេបានយល់ព្រម។ យល់ព្រមលើលុយ។ លុយបង្ហូរឈាមនេះដែលអ៊ីរ៉ង់រកបាន»។ លោកបាននិយាយថា យន្តហោះគ្មានមនុស្សបើកបានវាយប្រហារហេដ្ឋារចនាសម្ព័ន្ធ សាលារៀន និងសាកលវិទ្យាល័យរាប់រយកន្លែងនៅអ៊ុយក្រែន។ លោកប្រធានាធិបតីក៏បាននិយាយផងដែរថា ការវាយប្រហារលើប្រព័ន្ធថាមពលរបស់អ៊ុយក្រែន កំពុងគំរាមកំហែងដល់អាយុជីវិតរបស់មនុស្សដែលឈានចូលដល់រដូវរងា។ នៅសហរដ្ឋអាមេរិកឯណោះវិញ មន្ត្រីកំពូលរបស់អាមេរិកកំពុងចោទប្រកាន់អ៊ីរ៉ង់ថា បានជួយទាហានរុស្ស៊ីក្នុងការប្រតិបត្តិការយន្តហោះគ្មានមនុស្សបើក។ អ្នកសម្របសម្រួលក្រុមប្រឹក្សាសន្តិសុខជាតិសម្រាប់ទំនាក់ទំនងជាយុទ្ធសាស្ត្រ លោក John Kirby បាននិយាយថា អ៊ីរ៉ង់បានបញ្ជូនទាហានទៅគ្រីមៀ ដើម្បីបណ្តុះបណ្តាលទាហានរុស្ស៊ី។ ចំណែកសហភាពអឺរ៉ុប និងអង់គ្លេស
October 21, 2022 - កូវីដ-១៩
ខេត្តសៀមរាប៖ នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញសំណេះសំណាលជាមួយប្រជាពលរដ្ឋជាច្រើនគ្រួសារបន្ថែមទៀត ដែលបានស្ម័គ្រចិត្តរើលំនៅឋាន និងសំណង់ផ្សេងៗចេញពីតំបន់រមណីយដ្ឋានអង្គរ និងតំបន់ស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា មករស់នៅតំបន់អភិវឌ្ឍន៍ថ្មី រុនតាឯក។ នៅក្នុងនោះផងដែរ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា នៅថ្ងៃទី២០ ខែតុលានេះ គឺគ្មានអ្នកកើតកូវីដ១៩ទេ។ សំឡេង៖ “ឆ្នាំទៅនៅពេលកូវីដ វាយប្រហារខ្លាំងរយៈពេលតែប៉ុន្មានថ្ងៃ ស្លាប់ ៣០០៦នាក់ ខ្ញុំបញ្ជាឱ្យធ្វើក្ដាមឈូស ហើយធ្វើបច្ឆា សម្រាប់បូជាសព រកដីសម្រាប់កប់ទៅតាមទំនៀមទម្លាប់របស់បងប្អូនជនជាតិដើមភាគតិច និងឥស្លាម គេថាខ្ញុំប្រមាថជីវីតប្រជាជន ប៉ុន្តែបើមិនឱ្យខ្ញុំធ្វើបែបនេះ
October 21, 2022 - ព័ត៌មានជាតិ
ខេត្តសៀមរាប៖ យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានឱ្យដឹងថា នៅព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងបន្តជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋជាច្រើនគ្រួសារបន្ថែមទៀត ដែលបានស្ម័គ្រចិត្តរើលំនៅឋាន និងសំណង់ផ្សេងៗចេញពីតំបន់រមណីយដ្ឋានអង្គរ និងតំបន់ស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា មករស់នៅតំបន់អភិវឌ្ឍន៍ថ្មី រុនតាឯក។ តាមការឲ្យដឹងពី ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បានឲ្យដឹងថា គិតចាប់ពីថ្ងៃចាប់ឆ្នោតដំបូង នាថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២ រហូតមកដល់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២ នេះ
October 21, 2022 - អន្តរជាតិ
អង់គ្លេស៖ យោងតាមប្រភពព័ត៌មាន BBC និង TheSun បានអោយដឹងថា នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២ នេះ លោកស្រី Liz Truss នាយករដ្ឋមន្ត្រីនៃចក្រភពអង់គ្លេស បានធ្វើការប្រកាសលាលែងពីតំណែងនៅម៉ោង ១ និង ៣០ នាទីរសៀលម៉ោងក្នុងស្រុក ឬប្រមាណជាម៉ោង ៧:៣០ យប់ម៉ោងនៅកម្ពុជា។ លោកស្រី Liz Truss បានឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីនៃចក្រភពអង់គ្លេសត្រឹមតែ៤៤ថ្ងៃប៉ុណ្ណោះ បន្ទាប់ពីត្រូវបានបោះឆ្នោតជ្រើសរើសជានាយករដ្ឋមន្ត្រីអង់គ្លេសថ្មីបន្តពីលោក Boris Johnson ដែលបានលាលែងពីតំណែងមុននេះដែរ នេះក៏ដោយសារតែមានសម្ពាធពីក្នុងបក្សអភិរក្ស (អភិរក្សនិយម)៕ អត្ថបទ៖ Bee
October 20, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២ បានចេញសេចក្ដីជូនដំណឹង រដ្ឋបាលរាជធានីភ្នំពេញ សូមជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋមួយចំនួនដែលជាជនរងគ្រោះ ដោយសារបទល្មើសលួច ឬអំពើប្លន់ (លួចដោយមានស្ថានភាពទម្ងន់ទោស) ដែលមិនទាន់បានយកឯកសារសក្ខីកម្មពាក់ព័ន្ធបទល្មើសរួមមាន៖ អត្តសញ្ញាណប័ណ្ណ បណ្ណសម្គាល់យានយន្ត (កាតគ្រី) ពាក្យបណ្ដឹង និងឯកសារពាក់ព័ន្ធដទៃទៀត រួសរាន់មកបង្ហាញជូនតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងក្រុមការងាររដ្ឋបាលរាជធានីភ្នំពេញ ក្នុងរយៈពេល ១៤ថ្ងៃ គិតចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ ៕ ប្រភព៖ រដ្ឋបាលរាជធានីភ្នំពេញ
October 20, 2022 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២ បានឱ្យដឹងថា មន្ត្រីជាន់ខ្ពស់ក្រសួងអប់រំ យុវជន និងកីឡា បានស្នើដល់ភាគីប្រទេសគុយបា ក្នុងការផ្ដល់ មន្ដ្រីបច្ចេកទេស និងគ្រូកម្រិតខ្ពស់ ជួយដល់វិស័យកីឡាមួយចំនួនរបស់កម្ពុជា ដើម្បីពង្រឹងសមត្ថភាព កីឡាករ-កីឡាការិនី ឆ្ពោះទៅដណ្ដើមមេដាយមាស ពេលកម្ពុជាទទួលរៀបចំធ្វើម្ចាស់ផ្ទះ ការប្រកួតកីឡា ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ជាប្រវត្តិសាស្រ្តដំបូងរបស់កម្ពុជា។ នៅក្នុងជំនួបរវាងឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ជាមួយឯកឧត្តម Raul
October 20, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ យោងតាមការចុះផ្សាយរបស់ អគ្គលេខាធិការដ្ឋាន នៃគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២ បានចេញសេចក្តីណែនាំ ស្តីពីការគ្រប់គ្រងប្រតិបត្តិការកាស៊ីណូ នៅព្រះរាជាណាចក្រកម្ពុជា។ អនុលោមតាមមាត្រ ៤ នៃច្បាប់ស្ដីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្ម ចែងជា “គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា មានសមត្ថកិច្ចក្នុងការស្នើឡើងនូវគោលនយោបាយ ចេញបទប្បញ្ញត្តិ គ្រប់គ្រង ត្រួតពិនិត្យ ផ្ដល់អាជ្ញាបណ្ណ ប្រមូលចំណូល និងចាត់វិធានការចាំបាច់ទាំងឡាយពាក់ព័ន្ធនឹងការគ្រប់គ្រងមណ្ឌលល្បែងពាណិជ្ជកម្មសមាហរ័ណ និងល្បែងពាណិជ្ជកម្ម”។ ក្នុងគោលដៅធានាឱ្យការធ្វើប្រតិបត្តិការកាស៊ីណូ អាចប្រព្រឹត្តទៅបានស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ នឹងការគ្រប់គ្រងល្បែងពាណិជ្ជកម្ម អគ្គលេខាធិការដ្ឋាននៃ គ.ល.ក សូមធ្វើការណែនាំដូចខាងក្រោម៖ ប្រភព៖ អគ្គលេខាធិការដ្ឋាន នៃគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា
October 20, 2022 - អន្តរជាតិ
អ៊ុយក្រែនបាននិយាយថា ខ្លួនបានបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើកពិឃាដផលិតដោយអ៊ីរ៉ង់ចំនួន ២២៣ គ្រឿង ចាប់តាំងពីថ្ងៃទី១៣ ខែកញ្ញា។ យោធាអ៊ុយក្រែនបាននិយាយកាលពីថ្ងៃពុធថា ខ្លួនបានប្រើប្រាស់មីស៊ីលប្រឆាំងការវាយប្រហារតាមអាកាស យន្តហោះចម្បាំង កាំភ្លើងយន្ត និងអាវុធផ្សេងទៀត ដើម្បីកម្ទេចយន្តហោះគ្មានមនុស្សបើក Shahed-136 ដែលជាផលិតផលអ៊ីរ៉ង់ ប្រើប្រាស់ដោយរុស្ស៊ីក្នុងការវាយប្រហារតាមអាកាសលើរដ្ឋធានីអ៊ុយក្រែន។ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បាននិយាយនៅក្នុងសារវីដេអូមួយកាលពីថ្ងៃអង្គារថា៖«ការពិតនៃការអំពាវនាវរបស់រុស្ស៊ីទៅកាន់ប្រទេសអ៊ីរ៉ង់សម្រាប់ជំនួយបែបនេះ គឺការទទួលស្គាល់របស់វិមានក្រឹមឡាំងចំពោះការក្ស័យធនផ្នែកយោធា និងនយោបាយរបស់ខ្លួន។ យ៉ាងណាក៏ដោយ អ៊ីរ៉ង់បានបដិសេធថាខ្លួនមិនផ្តល់ឱ្យរុស្ស៊ីនូវយន្តហោះគ្មានមនុស្សបើកដែលប្រើក្នុងការវាយប្រហារនោះទេ៕ អត្ថបទ៖ លីដា ប្រភព៖ CGTN
October 20, 2022 - ព័ត៌មានជាតិ
ខេត្តត្បូងឃ្មុំ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា នារសៀលថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២នេះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ អមដំណើរ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ បានបន្តចុះសួរសុខទុក្ខនាំយកស្រូវពូជ ចំនួន ៣០,២៥០គីឡូក្រាម ជាជំនួយរបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ទៅចែកផ្ដល់ជូនប្រជាកសិករអាទិភាព មានដីស្រែអាចស្ដារឡើងវិញបានចំនួន៣៩៦គ្រួសារ ក្នុងឃុំទន្លេបិទ ឃុំជីរោទ៍ទី ១
October 20, 2022 - ព័ត៌មានជាតិ
ខេត្តសៀមរាប៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២ បានឱ្យដឹងថា ភ្ញៀវទេសចរជាតិ អន្តរជាតិ ក្នុងរយៈពេល ៩ខែ ឆ្នាំ២០២២នេះ សរុបចំនួន ១,៦៣៤,៣៥២នាក់ បានមកទស្សនាកម្សាន្តនៅខេត្ត សៀមរាប ដែលនេះជាសញ្ញាវិជ្ជមានមួយ បង្ហាញថាកំណើនភ្ញៀវទេសចរ នឹងវិលទៅរកភាពល្អប្រសើរឡើងវិញ។ យោងតាមរបាយការណ៍ពីគ្រឹះស្ថានអង្គរ បានបង្ហាញថា ក្នុងរយៈពេល៩ខែ ឆ្នាំ ២០២២នេះ ខេត្តសៀមរាបមានភ្ញៀវទេសចរសរុបចំនួន ១,៦៣៤,៣៥២នាក់ ក្នុងនោះភ្ញៀវទេសចរអន្តរជាតិមាន ១៣៤,១៥២នាក់ កើនឡើង ២០៧៥.៣២% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២១ ចំនួន ៦,១៦៧ នាក់
October 20, 2022









