- Khmernote Media
- សង្គម
យោងតាមការបញ្ជាក់ពី រដ្ឋបាលខណ្ឌទួលគោក បានឲ្យដឹងថា កាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២ ឯកឧត្តម ជា ពិសី អភិបាលខណ្ឌទួលគោក បានជួបសំណេះសំណាលជាមួយ លោក ឃ្លោក វណ្ណ: ជាប្រជាពលរដ្ឋ រស់នៅក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក និងមានមុខរបរជាអ្នកម៉ូតូឌុប ។ ជារៀងរាល់ព្រឹក លោកតែងតែចុះជួយសម្រួលចរាចរណ៍ នៅចំណុចកែងផ្លូវលេខ៣១៧និងផ្លូវលេខ៥៦៦ (ក្រោយអតីតសាលាហ្សាម៉ាន់អន្តរជាតិ) ដែលនេះជាការបង្ហាញពីកាយវិការដ៏ល្អ ក្នុងការងារជួយដល់សង្គមជាតិ ដោយការស្ម័គ្រចិត្ត។ ដោយមេីលឃេីញពីចំណុចទាំងអស់នេះ ឯកឧត្តមអភិបាលខណ្ឌ បានស្នេីសុំមតិដឹកនាំពីថ្នាក់លេី បញ្ចូលសមាសភាព លោក ឃ្លោក វណ្ណ: ជាមន្រ្តីជាប់កិច្ចសន្យា
October 19, 2022 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២ បានឱ្យដឹងថា រដ្ឋមន្ត្រីកសិកម្ម បានចុះពិនិត្យស្ថានភាពទីតាំង ដែលមានប្រជាពលរដ្ឋរងគ្រោះ ដោយទឹកជំនន់ ដើម្បីចែកស្រូវពូជ និងជំនួយផ្សេងៗ សម្រាប់ស្តារឡើងវិញនូវការខូចខាត ដោយសារទឹកជំនន់ ។ បន្ទាប់ពីប្រជុំវាយតម្លៃ និងចាត់ចែងការងារនៅក្រសួងពេញមួយថ្ងៃ ម្សិលមិញនោះ នៅព្រឹកថ្ងៃពុធ ៩រោច ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី១៩ ខែតុលា ឆ្នាំ ២០២២នេះ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់
October 19, 2022 - អន្តរជាតិ
យោងតាមសារព័ត៌មាន Thairath ដែលបានចុះផ្សាយកាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២ បានអោយដឹងថា លោកវរសេនីយ៍ឯក Rung Thongmon ប្រធានអន្តោប្រវេសន៍ខេត្តស្រះកែវ រួមនឹងលោកវរសេនីយ៍ទោ Pattanachai Phamonphiboon នាយប៉ុស្តិ៍នគរបាល Khlong Luek និង លោកវរសេនីយ៍ទោ Jirapat Khiaosiri អធិការនគរបាលទេសចរណ៍ស្រះកែវ បានដឹកនាំកងកម្លាំងចុះទៅត្រួតពិនិត្យ និងតាមចាប់ជនជាប់ចោទ ដែលរត់គេចពីដីកាចាប់ខ្លួន ដោយបានត្រៀមរត់ចេញទៅប្រទេសជិតខាង។ ក្រោយមកមន្ត្រីអន្តោប្រវេសន៍ខេត្តស្រះកែវ នៅច្រកទ្វារអន្តោប្រវេសន៍ ខេត្តស្រះកែវ បានត្រួតពិនិត្យលិខិតឆ្លងដែនបុរសជនជាតិម៉ុងហ្គោលី ដែលបង្ហាញឱ្យពួកគេបោះត្រាមុនធ្វើដំណើរមកប្រទេសកម្ពុជា។ ប៉ុន្តែម៉ាស៊ីន scan បានរកឃើញថា ជនជាតិម៉ុងហ្គោលីរូបនេះមានដីកាចាប់ខ្លួនចេញដោយតុលាការព្រហ្មទណ្ឌក្រុងបាងកកភាគខាងត្បូង
October 19, 2022 - ព័ត៌មានជាតិ
ភ្នំពេញ ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២៖ ពិធីចុះអនុស្សរណៈយោគយល់គ្នារវាងធនាគារ ហ្វីលីព ភីអិលស៊ី ដែលជាធនាគារពាណិជ្ជដែលមានភាគទុនិកជនជាតិសិង្ហបុរី និងក្រុមហ៊ុន យក្សាបោកអ៊ុត ត្រូវបានប្រារព្ធធ្វើឡើងនៅភោជនីយដ្ឋាន ទន្លេបាសាក់។ កិច្ចសហការនេះ នឹងស្តែងចេញតាមរយៈការផ្តល់សេវាកម្មឥណទានសម្រាប់អាជីវកររបស់ក្រុមហ៊ុនយក្សាបោកអ៊ុត ក៏ដូចជាការពង្រីកនូវប្រព័ន្ធទូទាត់តាមប្រព័ន្ធឌីជីថល នៅតាមបណ្តាសាខារបស់យក្សាបោកអ៊ុតទូទាំងប្រទេស។ ដោយមើលឃើញនូវការលូតលាស់នៃបច្ចេកវិទ្យា កាន់តែជឿនលឿន និងដើម្បីបង្កើនភាពងាយស្រួលដល់អតិថិជន ក្រុមហ៊ុន យក្សាបោកអ៊ុត បានចាប់ដៃគូសហការជាមួយ ធនាគារ ហ្វីលីព ក្នុងការផ្តល់សេវាកម្មទូទាត់ប្រាក់ តាមប្រព័ន្ធឌីជីថលថ្មីមួយ ដែលមានឈ្មោះថា KHQR។ ប្រព័ន្ធទូទាត់ថ្មីនេះ នឹងបន្ថែមនូវភាព ងាយស្រួល រហ័ស និងកាន់តែទាន់សម័យជាងមុន សម្រាប់អតិថិជនយក្សាទាំងអស់។
October 19, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងសុខាភិបាល នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២ បានចេញសេចក្ដីណែនាំរបស់ក្រសួងសុខាភិបាល ស្ដីពីការការពារការចម្លងវីរុសកូវីដ-១៩ ក្នុងអំឡុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុក។ ក្រសួងសុខាភិបាល បានធ្វើការក្រើនរំលឹក និងអំពាវនាវសារជាថ្មី ជូនដល់សាធារណជន ក្រសួងពាក់ព័ន្ធ អាជ្ញាធរថ្នាក់ក្រោមជាតិ និងបងប្អូនប្រជាពលរដ្ឋទាំងអស់ បន្តចូលរួមទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩ នៅក្នុងសហគមន៍យើង ដោយទាំងអស់គ្នា ត្រូវតែបន្តអនុវត្តតាមការណែនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងការណែនាំរបស់ក្រសួងសុខាភិបាល ដែលបានធ្វើជារឿយៗ។ នៅក្នុងឱកាសនេះប្រសិនបើប្រជាពលរដ្ឋនៅតាមភូមិ-ឃុំ រាជធានី-ខេត្ត មានរៀបចំពិធីអបអរសាទរព្រះរាជពិធីអុំទូក បណ្ដែតប្រទីប សំពះ ព្រះខែ
October 19, 2022 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានលើកទឹកចិត្តដល់សិស្សានុសិស្សក្នុងការចាប់យកជំនាញបច្ចេកវិទ្យាឌីជីថល។ ក្នុងសេចក្តីអំពាវនាវ ឯកឧត្តម ជា វ៉ាន់ដេត បានលើកទឹកចិត្តដល់ក្មួយៗសិស្សានុសិស្សទាំងអស់យកចិត្តទុកដាក់ខិតខំរៀនសូត្រ និងសូមជូនពរឱ្យទទួលបានជោគជ័យនិងនិទ្ទេសល្អក្នុងសម័យប្រឡងមធ្យមសិក្សាទុតិយភូមិសម្រាប់ឆ្នាំសិក្សា ២០២១-២០២២ ដែលនឹងខិតជិតមកដល់ក្នុងពេលដ៏ខ្លីខាងមុខនេះ។ ឯកឧត្តមរដ្ឋមន្ត្រីបន្តថា នៅក្នុងយុគសម័យឌីជីថល បច្ចេកវិទ្យាបានដើរតួនាទីយ៉ាងសំខាន់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ការធ្វើធុរកិច្ច និងការផ្ដល់សេវាសាធារណៈនិងសេវាផ្សេងៗ ប្រកបដោយប្រសិទ្ធភាពខ្ពស់។ ដោយក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ជាសេនាធិការរបស់រាជរដ្ឋាភិបាលទទួលបន្ទុកអភិវឌ្ឍវិស័យទូរគមនាគមន៍និងបច្ចេកវិទ្យាឌីជីថល ឯកឧត្តមធ្វើការអំពាវនាវនិងលើកទឹកចិត្តដល់សិស្សានុសិស្សទាំងអស់ បន្ទាប់ពីទទួលបានលទ្ធផលជាប់ជាស្ថាពរ សូមពិចារណាចាប់យកការសិក្សាជំនាញផ្នែកបច្ចេកវិទ្យាឌីជីថល និងជំនាញពាក់ព័ន្ធ ដើម្បីពង្រឹងសមត្ថភាព ទទួលបានឱកាសការងារល្អមានប្រាក់ចំណូលខ្ពស់សម្រាប់លើកកម្ពស់ជីវភាពគ្រួសារ និងចូលរួមចំណែកសម្រេចបាននូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាលក្នុងការកសាងរដ្ឋាភិបាល សេដ្ឋកិច្ច និងសង្គមឌីជីថលដ៏រស់រវើក។ ជាថ្មីម្ដងទៀត ឯកឧត្តមសូមជូនពរដល់សិស្សានុសិស្សទាំងអស់ទទួលបានជោគជ័យក្នុងសម័យប្រឡងមធ្យមសិក្សាទុតិយភូមិឆ្នាំ ២០២១-២០២២ និងសង្ឃឹមជឿជាក់ថា
October 18, 2022 - អន្តរជាតិ
អាមេរិក៖ សហរដ្ឋអាមេរិកព្រមានដាក់ទណ្ឌកម្មចំពោះប្រទេសអ៊ឺរ៉ង់ក្រោយបានរកឃើញថា រុស្ស៊ីបានប្រើប្រាស់យន្តហោះគ្មានមនុស្សបើកប្រភេទ Kamikaze ដែលស្ថិតក្រោមកម្មវិធីរបស់ប្រទេសអ៊ឺរ៉ង់សម្រាប់ការវាយប្រហារនៅក្នុងទីក្រុងគៀវ និងបណ្តាលឲ្យពលរដ្ឋអ៊ុយក្រែនជាច្រើននាក់ត្រូវស្លាប់បាត់បង់ជីវិត នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Times នៅរលៀសថ្ងៃអង្គារ ទី១៨ ខែតុលានេះ។ គួររម្លឹកជូនថា កាលពីដើមសប្តាហ៍នេះអាមេរិកបានព្រមានខ្លាំងៗថា នឹងដាក់ទណ្ឌកម្មចំពោះប្រទេស ក្រុមហ៊ុន ឬបុគ្គលណាម្នាក់ ដែលបានផ្តល់រំសេវឲ្យទៅរុស្ស៊ី ឬផ្តល់ការគាំទ្រណាមួយដល់កងកម្លាំងរុស្ស៊ីសម្រាប់ការធ្វើសង្គ្រាមនៅអ៊ុយក្រែន។ ក្រោយធ្វើការព្រមានខាងលើបានមួយថ្ងៃប៉ុណ្ណោះ ស្រាប់តែពេលនេះអាមេរិកបានរកឃើញប្រទេសដែលបានជួយគាំទ្ររុស្ស៊ីហើយ គឺប្រទេសអ៊ីរ៉ង់ដែលបានផ្តល់យន្តហោះគ្មានមនុស្សបើកនិងអាចបំផ្ទុះគ្រាប់បែកក្នុងកម្រិតដ៏ធ្ងន់ធ្ងរឲ្យទៅរុស្ស៊ីសម្រាប់ប្រើប្រាស់នៅសមភូមិអ៊ុយក្រែន។ បើតាមលោក Vedant Patel អ្នកនាំពាក្យឲ្យរដ្ឋភិបាលអាមេរិកបានបញ្ជាក់ថា អាមេរិកនឹងមិនស្ទាក់ស្ទើរក្នុងការចាត់វិធានការចំពោះប្រទេសអ៊ីរ៉ង់នោះទេ ហើយក្រុមហ៊ុនទាំងឡាយណាដែលរកស៊ីជាមួយប្រទេសអ៊ឺរ៉ងក្នុងការផលិតអាវុធនិងមីស៊ីលផ្លោង ឬក្រុមហ៊ុនដែលបានជួយសម្របសម្រួលឲ្យមានលំហូរអាវុធពីអ៊ឺរ៉ង់ទៅកាន់រុស្ស៊ីក៏នឹងត្រូវរងនូវការពិន័យពីសហរដ្ឋអាមេរិកដូចគ្នាដែរ៕ អត្ថបទ៖ ភក្តី ប្រភព៖ The Strait
October 18, 2022 - អន្តរជាតិ
មន្ត្រីសុខាភិបាលអាមេរិកកំពុងជំរុញប្រជាជនឱ្យទៅទទួលវ៉ាក់សាំងបង្ការជំងឺ COVID-19 និងគ្រុនផ្តាសាយ ទាំងពីរមុខតែម្ដង នៅចំពេលមានការភ័យខ្លាចថា វាអាចមានការផ្ទុះឡើងនៃជំងឺទាំង ២ ក្នុងពេលតែមួយនៅរដូវរងានេះ។ អ្នកសម្របសម្រួលការឆ្លើយតបរបស់សេតវិមានចំពោះជំងឺ COVID-19 លោក Ashish Jha បាននិយាយថា លោករំពឹងថា នឹងឃើញមានការកើនឡើងនៃជំងឺផ្តាសាយនៅឆ្នាំនេះ ដោយមើលឃើញពីអ្វីដែលបានកើតឡើងនៅក្នុងប្រទេសអូស្ត្រាលី។ លោកបាននិយាយថា មនុស្សរាប់រយនាក់អាចត្រូវបានស្រោចស្រង់ជីវិតជារៀងរាល់ថ្ងៃក្នុងរដូវរងានេះ ប្រសិនបើពួកគេបានចាក់វ៉ាក់សាំងទាំងពីរមុខ។ គួរឱ្យដឹងដែរថា អូស្ត្រាលីមានការរីករាលដាលនៃជំងឺផ្ដាសាយយ៉ាងច្រើននៅឆ្នាំនេះ ដោយមន្ត្រីក្រសួងសុខាភិបាលរបស់ប្រទេសនេះបាននិយាយថា ពួកគេបានបញ្ជាក់ពីករណីជំងឺគ្រុនផ្តាសាយជាង ២២៥,០០០ ករណី និងមានអ្នកស្លាប់ចំនួន ៣០៨ នាក់ ចាប់ពីដើមឆ្នាំ២០២២ ដល់ថ្ងៃអាទិត្យ។ ពួកគេនិយាយថា ក្នុងពេលដូចគ្នាកាលពីឆ្នាំមុនគឺមានតែ ៥៥០
October 18, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ ធនាគារជាតិ នៃកម្ពុជា នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២ បានចេញសេចក្ដីជូនដំណឹង ស្ដីពីការអនុគ្រោះចំពោះអ្នកខ្ចីប្រាក់ ដែលរងផលប៉ះពាល់ដោយសារទឹកជំនន់ធ្ងន់ធ្ងរ។ ក្នុងស្ថានភាពដែលខេត្តមួយចំនួននៃព្រះរាជាណាចក្រកម្ពុជា បាននិងកំពុងជួបប្រទះបញ្ហាទឹកជំនន់ធ្ងន់ធ្ងរ និងអនុវត្តតាមប្រសាន៍អំពាវនាវដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ នាយករដ្ឋមន្ត្រីកាលពីព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២ និងក្រោយពីបានពិភាក្សាជាមួយសមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ធនាគារជាតិនៃកម្ពុជា សូមគាំទ្រចំពោះប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ និងស្នើឱ្យគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ បន្តចូលរួមសហការល្អ ក្នុងក្របខណ្ឌកិច្ចការពារអតិថិជន និងបន្តការអនុគ្រោះតាមរយៈការរៀបចំឥណទានឡើងវីញ តាមលក្ខខណ្ឌដូចខាងក្រោម៖ ប្រភព៖ ធនាគារជាតិ នៃកម្ពុជា – National Bank of Cambodia
October 18, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ទូរទស្សន៍ជាតិកម្ពុជា ទទក នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២ បានឱ្យដឹងថា ឧត្តមសេនីយ៍ឯក ស ថេត បានសម្រេចលុបចោលក្រុមការងារចុះត្រួតពិនិត្យ រឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ ក្នុងភូមិសាស្រ្តខណ្ឌទាំង១៤ នៅរាជធានីភ្នំពេញ។ បើយោងតាមសេចក្តីសម្រេច ស្នងការនគរបាលរាជធានីភ្នំពេញគឺសម្រេចនិរាករណ៍លិខិតបង្គាប់ការ លេខ០៧៧ លបក និងបណ្តាគោលដៅចរាចរណ៍ក្រៅក្របខណ្ឌកំណត់ ចុះហត្ថលេខាដោយលោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាល រាជធានីភ្នំពេញ ចុះថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២ ៕ ប្រភព៖ ទូរទស្សន៍ជាតិកម្ពុជា ទទក
October 18, 2022









