Khmernote Media
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានឱ្យដឹងថា ឧត្តមសេនីយ៍ឯក បណ្ឌិត សាយ ម៉េងឈាង បានឆ្លើយតបនឹងសំណួររបស់អ្នកសារព័ត៌មាន ស្តីពីការកែតម្រូវឈ្មោះ ពាក់ព័ន្ធសេវាអត្តសញ្ញាណកម្ម ក្នុងសន្និសីទសារព័ត៌មានអំពីសមិទ្ធផល ៥ឆ្នាំរបស់ក្រសួងមហាផ្ទៃ។ ឧត្តមសេនីយ៍ឯក បណ្ឌិត សាយ ម៉េងឈាង បានឆ្លើយនឹងសំណួរដោយលើកឡើងថា តើការកែឈ្មោះ គ្រាន់តែដូរត្រកូលពីជីតា ទៅឪពុក ឬពីឪពុកទៅជីតានេះ ចាំបាច់ទៅតុលាការដែរ ឬក៏យ៉ាងណា? “ខ្ញុំសូមជម្រាបជូនផងដែរថា មុនឆ្នាំ២០១៧ ខែ១០ រាល់ការកែតម្រូវទិន្នន័យ អត្រាអង្គដ្ឋានគឺតុលាការជាអ្នកសម្រេច ប៉ុន្តែដោយសារមានការលំបាករវាងប្រជាពលរដ្ឋ បញ្ហាពិបាកទៅតុលាការ ដូច្នេះក្រសួងយុត្តិធម៌បានធ្វើការពិភាក្សាជាមួយក្រសួងមហាផ្ទៃរយៈពេល ១ឆ្នាំ រហូតដល់ឆ្នាំ២០១៦

    October 18, 2022
  • អន្តរជាតិ

    អូស្រ្តាលី៖ ឥទ្ធិពលនៃទឹកជំនន់នឹងបង្ខំឲ្យពលរដ្ឋអូស្រ្តាលីរាប់ពាន់នាក់ត្រូវជម្លៀសខ្លួនចេញពីផ្ទះសម្បែង នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Times  នៅថ្ងៃចន្ទ ទី១៧ ខែតុលានេះ។ បើតាមអាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយអូស្រ្តាលីបានព្រមាណថា យ៉ាងហោចណាស់នឹងមានផ្ទះប្រជាពលរដ្ឋចំនួន ៣៤,០០០ខ្នងនៅក្នុងរដ្ឋ Victoria នឹងត្រូវទឹកជន់លិច ហើយផ្ទះទាំងនោះអាចនឹងត្រូវកាត់ផ្តាច់ពីគេមួយរយៈផងដែរ ពោលគឺផ្លូវថ្នល់និងអគ្គិសនីចូលទៅកាន់ផ្ទះទាំងអស់នោះអាចនឹងត្រូវកាត់ផ្តាច់ក្នុងរយៈពេលខ្លីណាមួយ។ ឆ្លើយតបនឹងបញ្ហាប្រឈមខាងលើនេះ លោក Daniel Andrews អភិបាលរដ្ឋ Victoria បានប្រកាសប្រើប្រាស់កញ្ចប់ថវិកាចំនួន ៣៥១ អូស្រ្តាលី (ជាង ២២១លានដុល្លារ) សម្រាប់ប្រើប្រាស់ក្នុងការបង្កើតកន្លែងស្នាក់នៅបណ្តោះអាសន្នឲ្យប្រជាពលរដ្ឋ សម្រាប់ជម្លៀសពលរដ្ឋ​ និងការប្រើប្រាស់លើការចំណាយបន្ទាន់ផ្សេងៗ។ទន្ទឹមគ្នានេះ លោកនាយករដ្ឋមន្ត្រីអូស្រ្តាលី Anthony Albanese ក៏ប្រាប់ឲ្យពលរដ្ឋរស់នៅក្នុងរដ្ឋ New South

    October 18, 2022
  • អន្តរជាតិ

    ថៃ៖ អាជ្ញាធរសុខាភិបាលនៃប្រទេសថៃបានប្រកាសពីការរកឃើញករណីអ្នកឆ្លងមេរោគបំប្លែងខ្លួនថ្មីប្រភេទ XBB ចំនួន ២ ករណី នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ នៅព្រឹកថ្ងៃអង្គារ ទី១៨ ខែតុលានេះ។ អ្នកជំងឺដែលបានឆ្លងមេរោគរងប្រភេទ XBB នោះគឺជាអ្នកដំណើរដែលទើបត្រលប់មកពីក្រៅប្រទេស ហើយពួកគាត់គឺជាអ្នកដំណើរក្នុងចំណោមមនុស្សចំនួន ១២៨នាក់ ដែលត្រូវបានអាជ្ញាធរថៃយកសំណាកទៅពិនិត្យរកមេរោគនៃជំងឺកូវីដ-១៩។ ប្រភពខាងលើបាន​បន្តថា ក្នុងចំណោមអ្នកធ្វើតេស្តទាំងអស់នោះគឺមាន ១២៦នាក់បានវិជ្ជមានជំងឺកូវីដ-១៩ អូមីក្រុង BA.4 និងBA.5 និង ២ ករណីបានវិជ្ជមានជំងឺកូវីដ-១៩ អូមីក្រុង BA.2 បំប្លែងខ្លួនជាមេរោគថ្មីប្រភេទBA.2.75 ឬតាមធម្មតាក្រុមជំនាញបានហៅថា មេរោគ XBB។ គិតរហូតមកទល់នឹងពេលនេះគេនៅមិនទាន់បានរកឃើញថា អ្នកដែលបានឆ្លងមេរោគបំប្លែងខ្លួន

    October 18, 2022
  • ព័ត៌មានជាតិ

    ខេត្តកំពង់ធំ៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាល ខេត្តកំពង់ធំ នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២ បានចេញសេចក្ដីជូនដំណឹង ស្តីពីការកំណត់កាលបរិច្ឆេទរៀបចំពិធីប្រណាំងទូកខេត្តកំពង់ធំនៅថ្ងៃទី០៤-០៥ ខែវិច្ឆិកា ឆ្នាំ២០២២។ ដោយកម្ពស់ទឹកស្ទឹងសែនបានស្រកចុះជាបន្តបន្ទាប់ ធ្វើឱ្យស្ថានភាពកម្ពស់ទឹកនៅទីតាំងប្រណាំង អាចរៀបចំពិធីប្រណាំងទូកបាន ដូច្នេះ រដ្ឋបាលខេត្ត សម្រេចរៀបចំពិធីប្រណាំងទូក នៅថ្ងៃទី១១-១២កើត ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី០៤-០៥ ខែវិច្ឆិកា ឆ្នាំ២០២២ នាពេលខាងមុខ។ អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន និងបងប្អូនប្រជពលរដ្ឋមេត្តាជ្រាបជាព័ត៌មាន និងចូលរួមកំសាន្តសប្បាយឱ្យបានច្រើនកុះករ ៕ ប្រភព៖ រដ្ឋបាល

    October 18, 2022
  • ព័ត៌មានជាតិ

    ខេត្តពោធិ៍សាត់៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខេត្តពោធិ៍សាត់ នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២ បានឱ្យដឹងថា ក្រោយពីអាក់ខានរយៈពេល២ឆ្នាំ ដោយសារការរីករាលដាលជំងឺកូវីដ១៩ រដ្ឋបាលខេត្តពោធិ៍សាត់ បានរៀបចំព្រឹត្តការណ៍ពិធីប្រណាំងទូក «ង» ខ្នាតអន្តរជាតិឡើងវិញ ជាលើកទី៣ ដែលមានរយៈពេល៣ថ្ងៃ គឺថ្ងៃទី១៦-១៨ ខែតុលា ឆ្នាំ២០២២ ដើម្បីអបអរសាទរ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក, ជាក់ស្តែងថ្ងៃទី១ នៃព្រឹត្តការណ៍នោះ មានភ្ញៀវទេសចរមកទស្សនា និងលេងកម្សាន្ត ប្រមាណ៤៧,៥០០នាក់។ សម្រាប់ពិធីបើកព្រឹត្តការណ៍ប្រណាំងទូក ត្រូវបានធ្វើឡើងនៅវេទិកាអុំទូក នៅរ៉បមាត់ស្ទឹង ជាប់ផ្លូវលេខ១០១ ក្រោមអធិបតីភាព ឯកឧត្តម

    October 18, 2022
  • ព័ត៌មានជាតិ

    ខេត្តកំពត៖ នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២ បានឱ្យដឹងថា រដ្ឋបាលខេត្តកំពត បានបង្ហាញពីគម្រោងស្ថាបនាឆ្នេរព្រែកកំពង់បាយ(ព្រែកកំពត) ស្ថិតនៅភូមិជុំគ្រៀល ឃុំជុំគ្រៀល ស្រុកទឹកឈូ ខេត្តកំពត ប្រវែង២.០០០ម៉ែត្រ។ សមិទ្ធផលថ្មីក្រោមការដឹកនាំ របស់ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិ មកលេងកម្សាន្ត ព្រមទាំងជួយជីវភាពរបស់បងប្អូន ដែលមានមុខរបរបម្រើឱ្យភ្ញៀវទេសចរណ៍មកលេងកម្សាន្ដក្នុងខេត្តកំពត ៕ ប្រភព៖ បេះដូងកំពត

    October 18, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២ បានឱ្យដឹងថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នឹងអញ្ជើញទៅកាន់ខេត្តជុំវិញបឹង ទន្លេសាបចំនួន ៤ គឺ ខេត្តសៀមរាប បន្ទាយមានជ័យ បាត់ដំបង និងពោធិ៍សាត់ ដោយប្រើពេល៥ថ្ងៃ៤យប់ ដើម្បីជួបប្រជាពលរដ្ឋ និងដោះស្រាយជូនប្រជាជនដែលរងគ្រោះដោយជំនន់ទឹកភ្លៀង។ នៅលើផេកផ្លូវការ នាព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២ សម្ដេចតេជោបានសរសេរថា បន្ទាប់ពីទទួលប្រធានាធិបតីទីម័រឡេស្តេ នាថ្ងៃទី២០ ខែតុលា ខ្ញុំនឹងធ្វើដំណើរទៅកាន់ខេត្តចំនួន៤ គឺសៀមរាប បន្ទាយមានជ័យ បាត់ដំបង

    October 18, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២ បានឱ្យដឹងថា សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណា ចក្រកម្ពុជា បានណែនាំដល់មន្ត្រីកសិកម្មនិងអាជ្ញាធរដែនដីទាំងអស់ ត្រូវដោះស្រាយបញ្ហាភ្លាមៗជូនប្រជាពលរដ្ឋ ដោយត្រូវចុះវាយតម្លៃផលប៉ះពាល់ដំណាំស្រូវចែកពូជឱ្យពលរដ្ឋជាបន្ទាន់ ដើម្បីអាចជួយដោះស្រាយជីវភាពរបស់ប្រជាកសិករក្រោយទឹកស្រកទៅវិញ។ ថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រ ជូននិស្សិតនៃសាកលវិទ្យាល័យជាតិគ្រប់គ្រង នៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២ នាមជ្ឈមណ្ឌលពាណិជ្ជកម្មនិងពិព័រណ៍ជ្រោយចង្រវា សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ពាក់ព័ន្ធទៅនឹងសកម្ម ភាពការងារវាយតម្លៃផលប៉ះ ពាល់ដោយទឹកជំនន់មកលើប្រជាកសិករនិងការចែកគ្រាប់ពូជ ជូនដល់ប្រជាពលរដ្ឋ ក្រសួងត្រូវធ្វើការជាបន្ទាន់ នៅពេលវាយតម្លៃរួច ត្រូវដឹកជញ្ជូនគ្រាប់ពូជជូនប្រជាពលរដ្ឋភ្លាមៗ។

    October 18, 2022
  • ព័ត៌មានជាតិ

    ខេត្តកណ្ដាល៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខេត្តកណ្តាល នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២ បានចេញសេចក្តីជូនដំណឹង ស្តីពីការលើកពេលការរៀបចំពិធីប្រណាំងទូកនៅមាត់ទន្លេបាសាក់ ក្រុងតាខ្មៅ ខេត្តកណ្តាល។ ដោយស្ថានភាពកម្ពស់ទឹកទន្លេបាសាក់នៅមានកម្ពស់ខ្ពស់ (កម្ពស់ ៧,៥៤ម៉ែត្រ) ស្ថិតក្នុងកម្រិតគួរប្រុងប្រយ័ត្ន និងយោងតាមសេចក្ដីជូនដំណឹងស្ដីពីស្ថានភាពធាតុអាកាស របស់ក្រសួងធនធានទឹក និងឧតុនិយម ព្រះរាជាណាចក្រកម្ពុជា ទទួលរងទ្រនុងសម្ពាធខ្ពស់ពីប្រទេសចិន ធ្វើឱ្យប្រព័ន្ធសម្ពាធទាបអូសបន្លាយកាត់លើចុងខាងត្បូងដីសណ្ដទន្លេមេគង្គ។ ផ្អែកតាមស្ថានភាពនេះ សូមធ្វើការលើកពេលនៃការរៀបចំពិធីប្រណាំងទូក ពីថ្ងៃសៅរ៍-អាទិត្យ ១២-១៣ រោច ខែ អស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២២-២៣ ខែតុលា ឆ្នាំ២០២២

    October 18, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២ បានចេញសេចក្តីជូនដំណឹង ស្តីពីស្ថានភាពអាកាសធាតុនៅកម្ពុជា ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២ឱ្យបានជ្រាបថា៖ -នៅថ្ងៃទី១៩-២១ ខែតុលា ព្រះរាជាណាចក្រកម្ពុជា បន្តទទួលឥទ្ធិពលនូវទ្រនុងសម្ពាធខ្ពស់ពីប្រទេសចិន។ ចំណែកព្យុះទី២០ ឈ្មោះ នេសាទ ( NESAT) ដែលបានកើតឡើងនៅភាគខាងជើងហ្វីលីពីន និងថមថយឥទ្ធិពល នៅពេលធ្វើដំណើរដល់ប៉ែកខាងក្រោម នៃភាគខាងជើងវៀតណាម នៅថ្ងៃទី២១ខែតុលា។ ចាប់ពីថ្ងៃទី២២-២៥ ខែតុលា ឥទ្ធិពលនៃទ្រនុងសម្ពាធខ្ពស់ ពីចិនចុះខ្សោយ ខណៈដែលជ្រលងសម្ពាធទាបពីសមុទ្រ ចិនខាងត្បូងបង្កើនឥទ្ធិពល មកលើភាគខាងត្បូងកម្ពុជា។

    October 18, 2022