Khmernote Media
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមព្រះរាជក្រឹត្យ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ទ្រង់បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំងមុខតំណែង រដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការ ចំនួន១០រូប នៃក្រសួងព្រះបរមរាជវាំង។ ព្រះមហាក្សត្រ ត្រាស់បង្គាប់តែងតាំងជារដ្ឋលេធិការ និងអនុរដ្ឋលេខាធិការ នៃក្រសួងព្រះបរមរាជវាំង៖ ១.ឯកឧត្តម សូ ស៊ូនួន ជារដ្ឋលេខាធិការ បន្ថែមលើមុខងារបច្ចុប្បន្ន ២.ឯកឧត្តម ម៉ែន វុទ្ធី ជារដ្ឋលេខាធិការ បន្ថែមលើមុខងារបច្ចុប្បន្ន ៣.ឯកឧត្តម វ៉ាន់ វ៉ាន ជារដ្ឋលេខាធិការ បន្ថែមលើមុខងារបច្ចុប្បន្ន ៤.ឯកឧត្តម ឡាច

    October 20, 2022
  • អន្តរជាតិ

    ឥណ្ឌូនេស៊ី៖ រដ្ឋាភិបាលនៃប្រទេសឥណ្ឌូនេស៊ីកាលពីថ្ងៃពុធ ទី១៩ ខែតុលានេះបានសម្រេចហាមឃាត់ទឹកស៊ីរ៉ូ និងថ្នាំដែលមានលក្ខណៈជាទឹកគ្រប់ប្រភេទទាំងអស់ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Times។ ការសម្រេចហាមឃាត់នេះគឺត្រូវបានធ្វើឡើងក្រោយកើតមានករណីគួរឲ្យបារម្ភមួយ ពោលគឺមានកូនក្មេងជិត ១០០នាក់នៅក្នុងប្រទេសហ្គាំប៊ីបានស្លាប់បាត់បង់ជីវិត ក្រោយពួកគេបានប្រើប្រាស់ទឹកស៊ីរ៉ូសម្រាប់បំបាត់អាការៈក្អកនិងផ្តាសាយរួច។ គួរកត់សម្គាល់ថា ក្មេងៗដែលបានស្លាប់នៅក្នុងប្រទេសហ្គាំប៊ីទាំងអស់នោះសុទ្ធតែមានបញ្ហាក្រលៀនធ្ងន់ធ្ងរ ហើយទឹកស៊ីរ៉ូដែលពួកគេបានប្រើប្រាស់នោះគឺជាផលិតផលរបស់ប្រទេសឥណ្ឌា។ បើតាមអាជ្ញាធរសុខាភិបាលនៃប្រទេសហ្គាំប៊ីបានបញ្ជាក់ថា ករណីដែលកុមារមានបញ្ហាសុខភាពក្រោយប្រើប្រាស់ទឹកស៊ីរ៉ូរួចគឺបានកើតមានរហូតដល់ ២០៦ករណីនៅក្នុងខេត្តចំនួន ២០ផ្សេងគ្នានៅទូទាំងប្រទេសហ្គាំប៊ី ហើយក្នុងនោះគឺមានកុមារចំនួន ៩៩នាក់បានស្លាប់បាត់បង់ជីវិតតែម្តង៕ អត្ថបទ៖ ភក្តី ប្រភព៖ The Strait Times

    October 20, 2022
  • ព័ត៌មានជាតិ

    ខេត្តសៀមរាប៖ យោងតាមការចុះផ្សាយរបស់ អាជ្ញាធរជាតិអប្សរា នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២ បានឱ្យដឹងថា ក្រុមមន្ត្រីនៃអាជ្ញាធរជាតិអប្សរា បានប្រទះឃើញបំណែកព្រះកេសអសុរាធ្វើពីថ្មបុរាណចំនួនមួយកាលពីរសៀលថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២ ក្រោយចុះរៀបចំសណ្តាប់ធ្នាប់ទីតាំងអតីតតូបលក់ដូររបស់អាជីវករនៅមុខខ្លោងទ្វារចូលក្រុងអង្គរធំនាប៉ែកខាងកើតនៃស្ពានទន្លេអុំ ឱ្យល្អប្រសើរឡើងវិញ។ ប្រធានក្រុមការងារចុះបញ្ជីវត្ថុសិល្បៈ របស់នាយកដ្ឋានអភិរក្សប្រាសាទនិងបុរាណវិទ្យានៃ អាជ្ញាធរជាតិអប្សរា លោកឈូក សុម៉ាឡា ឱ្យដឹងថា ទីតាំងដែលរកឃើញបំណែកព្រះកេសអសុរានេះ គឺជាអតីតកន្លែងតូបលក់ដូរវត្ថុអនុស្សាវរីយ៍របស់អាជីវករដែលស្ថិតនៅផ្នែកខាងកើតនៃខ្លោងទ្វារទន្លេអុំ។ ក្រោយពីផ្លាស់ប្តូរតូបលក់ដូរទៅទីតាំងចំណតថ្មី មុខភ្នំបាខែង ក្រុមការងារក៏បានចុះទៅសម្អាតទីតាំងចាស់នោះ ឱ្យមានសណ្តាប់ធ្នាប់ល្អប្រសើរឡើងវិញ ហើយក៏បានប្រទះឃើញបំណែកព្រះកេសអសុរាទាញព្រ័ត្រនេះ។ លោក ឈូក សុម៉ាឡា ឱ្យដឹងទៀតថា ដំបូងឡើយ ក្រុមការងារបានជីកកាយដីជម្រៅប្រមាណពី៣ ទៅ៤តឹក ក៏ប្រទះឃើញបំណែកថ្មបុរាណចំនួន៣ផ្ទាំង

    October 20, 2022
  • ព័ត៌មានជាតិ

    ខេត្តកណ្ដាល៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា នៅព្រឹក ថ្ងៃព្រហស្បតិ៍​ ១០រោច ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញប្តូរព័ត៌មានថ្ងៃខែឆ្នាំកំណើតក្នុងបញ្ជីឈ្មោះបោះឆ្នោត ដោយប្តូរពីថ្ងៃទី០៤ ខែមេសា ឆ្នាំ១៩៥១ ទៅថ្ងៃទី០៥ ខែសីហា ឆ្នាំ១៩៥២ វិញ។ គួររំលឹកថា កន្លងទៅនេះ សម្តេចតេជោ ហ៊ុន សែន

    October 20, 2022
  • អន្តរជាតិ

    វៀតណាម៖ អាជ្ញាធរវៀតណាមសម្រេចធ្វើការពិន័យអ្នកបើកបររថយន្តដឹកទំនិញម្នាក់ជាប្រាក់ចំនួន ២០លានដុង (៨១៩,២៥ដុល្លារអាមេរិក) ក្រោយអ្នកបើកបររូបនេះមិនព្រមបើកផ្លូវអនុញ្ញាតឲ្យរថយន្តសង្គ្រោះបន្ទាន់មួយគ្រឿងបើកវារថយន្តរបស់គាត់។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន VN Express បានឲ្យដឹងថា ហេតុការណ៍នេះបានកើតឡើងនៅក្នុងខេត្ត​ Tuyen Quang ភាគខាងជើងប្រទេសវៀតណាម កាលពីម៉ោង ៥ និង ៣០នាទីល្ងាចថ្ងៃចន្ទដើមសប្តាហ៍នេះ ខណៈជនបង្កហេតុត្រូវបានអាជ្ញាធរវៀតណាមបញ្ជាក់ថា មានឈ្មោះ Vu The Phuong អាយុ ៤៤ឆ្នាំ។ ប្រភពខាងលើបានបន្តថា នៅក្នុងថ្ងៃកើតហេតុនោះគឺមានរថយន្តសង្គ្រោះបន្ទាន់មួយបានព្យាយាមបើកបរយ៉ាងលឿនដើម្បីនាំយកអ្នកជំងឺម្នាក់ពីខេត្ត​ Tuyen Quang ទៅធ្វើការវះកាត់បន្ទាន់នៅក្នុងមន្ទីរពេទ្យ Viet Duc ក្នុងទីក្រុងហាណូយ តែយ៉ាងណាក្តីពេលបើកបរដល់ផ្លូវ National

    October 20, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ អគ្គិសនីកម្ពុជា នៅថ្ងៃទី១៩​ ខែតុលា ឆ្នាំ២០២២ បានចេញសេចក្តីជូនដំណឹងស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរតម្លើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញអគ្គិសនីរបស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២ ដល់ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២២ នៅតំបន់មួយចំនួនទៅតាមពេលវេលា និងទីកន្លែងដូចសេចក្តីជូនដំណឹងលម្អិតខាងក្រោម។ ទោះជាមានការខិតខំថែរក្សាមិនឲ្យមានការប៉ះពាល់ដល់ការផ្គត់ផ្គង់អគ្គិសនីធំដុំ ប៉ុន្តែការផ្គត់ផ្គង់ចរន្តអគ្គិសនីនៅតំបន់ខាងលើអាចនឹងមានការរអាក់រអួលខ្លះៗជៀសមិនផុតដែលយើងខ្ញុំស្នើសុំអភ័យទោសទុកជាមុន ៕ ប្រភព៖ អគ្គិសនីកម្ពុជា – EDC

    October 19, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២ បានឱ្យដឹងថា ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២នេះ។ លោកឧត្តមសេនីយ៍ទោ ចាន់ កិត្តិខុម ស្នងការរងទទួលដឹកនាំការងារការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បានបញ្ជាឲ្យកម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន សហការជាមួយអាជ្ញាធរមូលដ្ឋាន ចុះអនុវត្តចំណារអនុញ្ញាតឲ្យបង្ក្រាបជាក់ស្តែងលេខ ២០៩ អ.យ.ក ចុះថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២ របស់អយ្យកាអមសាលាដំបូងរាជធានីភ្នំពេញ និងធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ព្រមទាំងសង្គ្រោះជនរងគ្រោះបានចំនួន ០៣នាក់

    October 19, 2022
  • បច្ចេកវិទ្យា

    ក្រុមហ៊ុន Apple កំពុងកាត់បន្ថយការផលិត iPhone 14 Plus ក្រោយរយៈពេលប៉ុន្មានសប្តាហ៍នៃការចាប់ផ្តើមការនាំចេញរបស់ខ្លួន បន្ទាប់ពីបានវាយតម្លៃឡើងវិញនូវចំនួនតម្រូវការសម្រាប់ម៉ូដែលកម្រិត mid-range មួយនេះ។ បើយោងតាមទីភ្នាក់ងារ The Information ដែលដកស្រង់ពីប្រភពពាក់ព័ន្ធនឹងខ្សែសង្វាក់ផ្គត់ផ្គង់របស់ក្រុមហ៊ុន Apple បានឱ្យដឹងថា ក្រុមហ៊ុនមានមូលដ្ឋាននៅទីក្រុង Cupertino រដ្ឋកាលីហ្វ័រញ៉ាមួយនេះ បានប្រាប់ក្រុមហ៊ុនផលិតរបស់ខ្លួនយ៉ាងហោចណាស់ ១ នៅក្នុងប្រទេសចិន ឱ្យបញ្ឈប់ជាបន្ទាន់នូវការផលិតគ្រឿងបន្លាស់សម្រាប់ iPhone 14 Plus ។ ការផ្លាស់ប្តូរនេះបានកើតឡើង នៅពេលដែលទីផ្សារស្មាតហ្វូនពិភពលោកកំពុងមានការធ្លាក់ចុះយ៉ាងខ្លាំង ជាមួយនឹងការធ្លាក់ចុះ ៩% នៅក្នុងត្រីមាសទី៣ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន នេះបើយោងតាមការប៉ាន់ស្មានពីក្រុមហ៊ុនស្រាវជ្រាវទិន្នន័យ Canalys

    October 19, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ ព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ឆ្នាំ ២០២៣ ឬហៅកាត់ថា ស៊ីហ្គេមលើកទី ៣២ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៥ ដល់ថ្ងៃទី ១៧ ខែឧសភា ឆ្នាំ ២០២៣ នៅពហុកីឡដ្ឋានជាតិមរតកតេជោ រាជធានីភ្នំពេញ ប្រទេសកម្ពុជា។ យោងតាមគណនីផេកហ្វេសប៊ុកផ្ទាល់របស់ Cambodia 2023 នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២ បានបង្ហាញពីបញ្ជីឈ្មោះកីឡាផ្លូវការទាំង ៣៨ប្រភេទ សម្រាប់ការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ សម្រាប់ឆ្នាំ២០២៣ ក្នុងនោះរួមមាន៖ ១.អត្តពលកម្ម, ២.កីឡាលើទឹក, ៣.វាយសី, ៤.បាល់បោះ, ៥.ប៊ីយ៉ា ស្នូកឃ័រ,

    October 19, 2022
  • ព័ត៌មានជាតិ

    (ខេត្តកណ្ដាល)៖ យោងតាមការបញ្ជាក់ពី អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ បានឲ្យដឹងថា នាថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ មន្រ្តីជំនាញ ក.ប.ប.សាខាខេត្តកណ្ដាលសហការជាមួយសមត្ថកិច្ចចម្រុះ បាននាំយករថយន្តពិសោធន៍ចល័តផ្អែកម្ហូបអាហារចុះត្រួតពិនិត្យកន្លែងលក់ស្ករត្នោត ប្រហុក និងទឹកត្រីមួយកន្លែងស្ថិតនៅឃុំកោះធំ ស្រុកកោះធំ ដើម្បីរកសារធាតុគីមីហាមឃាត់ និងយោងទៅតាមបណ្ដឹងប្រជាពលរដ្ឋផងដែរ៕ តាមលទ្ធផល ឃើញថាមានភាពអនុលោម ដោយមិនមានសារធាតុគីមីឡើយ។ ដោយឡែកថ្ងៃទី១៣ និង១៤ ខែតុលា ឆ្នាំ២០២២ មន្រ្តីជំនាញ ក.ប.ប. សាខាខេត្តឧត្តរមានជ័យ កំពង់ស្ពឺ ត្បូងឃ្មុំ រាជធានីភ្នំពេញ និងកែប បានចុះត្រួតពិនិត្យទំនិញនៅតាមទីផ្សារបន្តទៀត ដើម្បីបញ្ជាក់យ៉ាងច្បាស់ថាមិនមានទំនិញមិនអនុលោមភាពដាក់លក់ជូនប្រជាពលរដ្ឋទាំងពេលបុណ្យអុំទូក និងក្រោយបុណ្យ។

    October 19, 2022