Khmernote Media
  • ព័ត៌មានជាតិ

    សម្តេចអ្នកមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រគល់សញ្ញាបត្រ ជូននិស្សិតសាកលវិទ្យា ល័យជាតិគ្រប់គ្រង(NUM) ថ្នាក់បរិញ្ញា បត្រ បរិញ្ញាបត្រជាន់ខ្ពស់ និង ថ្នាក់បណ្ឌិតចំនួន ៦,៤១១នាក់(នារី ៣,៥៦០នាក់) ដែលពិធីនេះប្រារព្វធ្វើនៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២ នេះ នៅមជ្ឈមណ្ឌលពាណិជ្ជកម្មនិងពិព័រណ៍ជ្រោយចង្វា ។ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ថានិស្សិតជ័យលាភីទាំងនេះសុទ្ធតែមានការងារធ្វើ និងប្រមាណ ១០ ភាគរយនៃនិស្សិតថ្នាក់បរិញ្ញាបត្រមានអាជីវកម្មខ្លួនឯង។ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងទៀតថា

    October 17, 2022
  • PR

    កត្តាទម្រង់ថ្មីទាំងអស់ជាមួយនឹងការលេងគ្មានកំណត់ ចំណុចសំខាន់ •All-new form factor: ណែនាំថេប្លេតហ្គេមដ៏មានឥទ្ធិពលបំផុតរបស់ពិភពលោក ជាមួយនឹងប្រព័ន្ធដំណើរការ Intel® Core™ ជំនាន់ទី12 និងក្រាហ្វិក NVIDIA® GeForce RTX™ •វិធីជាច្រើនក្នុងការលេង : មឆាន Robust ដែលគាំទ្រដ៏រឹងមាំសម្រាប់ mouse និងក្តារចុច gamepad ឬ touch based gaming •XG Mobile ecosystem: GPU ខាងក្រៅដ៏មានអានុភាពបង្កើនដំណើរការក្រាហ្វិក ថេប្លេតហ្គេម ASUS ROG

    October 16, 2022
  • PR

    ភ្នំពេញ ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២២៖ ធនាគារ ហ្វីលីព បានធ្វើការដឹកជញ្ជូនរថយន្ត Lexus LX570 ស៊េរីឆ្នាំ 2021 ដែលជារង្វាន់ធំពីកម្មវិធី ”សន្សំនិងឈ្នះ” ជូនដល់អតិថិជន និងរៀបចំកម្មវិធីអបអរសាទរនៅទីរួមខេត្តស្ទឹងត្រែង។ បន្ទាប់ពីបានស្វែងរកឃើញម្ចាស់រង្វាន់ធំ រថយន្ត Lexus LX570 Kuro Black Edition ស៊េរីឆ្នាំ 2021 នៅកម្មវិធីចាប់ឆ្នោតផ្សងសំណាងកាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២ ធនាគារ ហ្វីលីព បានរៀបចំដឹកជញ្ជូនរថយន្តទំនើបនេះ ក៏ដូចរៀបចំកម្មវិធីអបអរសាទរនៅទីតាំងផ្ទាល់របស់អតិថិជន ស្ថិតនៅក្នុងក្រុងស្ទឹងត្រែង។ កម្មវិធីនេះ ត្រូវបានប្រារព្ធឡើងក្រោមអធិបតីភាព

    October 16, 2022
  • ព័ត៌មានជាតិ

    មុននេះបន្តិច ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ឲ្យដឹងថា៖ មន្ត្រីចរាចរណ៍ដែលប្រេីប្រាស់ពាក្យសម្តី និងកាយវិការមិនសមរម្យ ជាមួយពលរដ្ឋដែលបេីកបរល្មេីសច្បាប់ ត្រូវបានកោះហៅមកធ្វេីការណែនាំអប់រំ ធ្វេីកិច្ចសន្យា ដាក់វិន័យកងកម្លាំង និងដកយកមកបញ្ឈរជេីង ។ ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បន្ទាប់ពីបានឃើញឃ្លឹបវីដេអូផ្សព្វផ្សាយនៅលើបណ្តាញសង្គមទាក់ទងទៅនឹងមន្ត្រីនគរបាលចរាចរណ៍មួយរូបឈ្មោះ ពុត ធារី បានប្រេីប្រាស់ពាក្យពេចន៍ និងកាយវិការមិនសមរម្យទៅលើប្រជាពលរដ្ឋដែលបេីកបរល្មើសច្បាប់ចរាចរណ៍ នៅគោលដៅផ្លូវជាតិលេខ៥ ការិយាល័យបុគ្គលិក នៃផែនការងារធនធានមនុស្ស បានធ្វើការកោះហៅឲ្យមន្ត្រីរូបនោះចូលខ្លួនដើម្បីសួរនាំ និងអនុវត្តវិន័យកងកម្លាំង ដោយធ្វើការណែនាំអប់រំ ធ្វើកិច្ចសន្យា និងដកមកបញ្ឈរជើងរយៈពេល០៣ខែ ហើយត្រូវបង្ហាញមុខនៅការិយាល័យបុគ្គលិកជារៀលរាល់ថ្ងៃម៉ោងធ្វេីការ ។ ជាចុងបញ្ចប់ក្នុងនាមស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមថ្លែងអំណរគុណដល់បងប្អូនប្រជាពលរដ្ឋដែលបានផ្តល់ជាព័ត៌មាន

    October 15, 2022
  • ព័ត៌មានជាតិ

    (កណ្តាល)៖ នៅព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២២ កម្លាំងនគរបាលជំនាញបានឃាត់ខ្លួនជនសង្ស័យ៣នាក់ គឺម្ចាស់ទូកដរ២នាក់  និងអ្នកបើកទូកម្នាក់ ក្រោយជាប់ពាក់ព័ន្ធហេតុការណ៍លិចទូកនៅភូមិកោះចំរើន ឃុំកំពង់ភ្នំ ស្រុកលើកដែក។ ជនសង្ស័យទាំង៣នាក់ ដែលសមត្ថកិច្ចឃាត់ខ្លួនរួមមាន៖ ទី១៖ ឈ្មោះ ឆឹង វណ្ណា ភេទស្រី អាយុ ៥២ឆ្នាំ ជាម្ចាស់ទូកដរ ទី២៖ ឈ្មោះ ឆឹង ស្រីនាង ភេទស្រី អាយុ៦៩ឆ្នាំ ជាម្ចាស់ទូកដរ និងទី៣៖ ឈ្មោះ ថេត ចន្ធី ភេទប្រុស អាយុ១៥ឆ្នាំ ជាអ្នកបើកទូក

    October 15, 2022
  • ព័ត៌មានជាតិ

    អាមេរិក៖ សហរដ្ឋអាមេរិកកាលពីថ្ងៃសុក្រ ទី១៤ ខែតុលាកន្លងទៅនេះបានព្រមានថា នឹងដាក់ទណ្ឌកម្មចំពោះប្រទេស ក្រុមហ៊ុន ឬបុគ្គលណាម្នាក់ ដែលបានផ្តល់រំសេវទៅកាន់ប្រទេសរុស្ស៊ី ឬគាំទ្រកម្លាំងយោធារុស្ស៊ីសម្រាប់ការធ្វើសង្គ្រាមនៅអ៊ុយក្រែន។ សេចក្តីព្រមានខាងលើនេះត្រូវបានធ្វើឡើងដោយលោក Wally Adeyemo អនុរដ្ឋលេខាធិការអាមេរិកក្នុងឱកាសដែលរូបលោកបានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំមួយជាមួយតំណាងប្រទេសចំនួន ៣២ផ្សេងទៀត ដើម្បីពិភាក្សាគ្នាអំពីវិធានការដែលពិភពលោកត្រូវដាក់សម្ពាធ ឬដាក់ទណ្ឌកម្មទៅកាន់ប្រទេសរុស្ស៊ី។ នៅក្នុងកិច្ចប្រជុំនោះលោក Wally Adeyemo ក៏បានបញ្ជាក់ថា  ពេលនេះរុស្ស៊ីកំពុងប្រើប្រាស់អាវុធក្នុងកម្រិតច្រើនបំផុតតាមតែអាចធ្វើទៅបាន ពោលគឺជាកម្រិតដែលគ្មាននិរន្តភាពនោះទេ។ នៅចំពោះមុខស្ថានភាពនេះរុស្ស៊ីក៏បានងាកទៅស្វែងរកការគាំទ្រនិងការផ្គត់ផ្គង់គ្រឿងសភាវុធពីបណ្តាប្រទេសជាសម្ព័ន្ធមិត្តមួយចំ​នួនផងដែរ ដូចជាប្រទេសកូរ៉េខាងជើងនិងប្រទេសអ៊ីរ៉ង់ជាដើម។  អនុរដ្ឋលេខាធិការអាមេរិករូបនេះបានបន្ថែមទៀតថា ចំពោះគ្រឿងសភាវុធដែលរុស្ស៊ីកំពុងត្រូវការបំផុតនោះមានដូចជា យន្តហោះគ្មានមនុស្សបើក គ្រាប់រ៉ុកកែត កាំភ្លើងធំ និងជាពិសេសនោះគឺរំសេវតែម្តង៕ អត្ថបទ៖ ភក្តី ប្រភព៖ Channel

    October 15, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២ បានឱ្យដឹងថា រដ្ឋមន្ត្រីក្រសួងសាធារណការ សង្ឃឹមថា គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត និងគម្រោងសាងសង់ផ្លូវល្បឿនលឿនម៉ុកបៃ-ហូជីមិញ នឹងចប់រួចរាល់ដំណាលគ្នា ដើម្បីតភ្ជាប់ក្នុងពេលនោះតែម្តង។ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអនុញ្ញាតឱ្យឯកឧត្តម ង្វៀន ហ៊ុយថាំង(Nguyen Huy Tang) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពសាធារណរដ្ឋសង្គមនិយមវៀតណាម ប្រចាំព្រះរាជាណាចក្រកម្ពុជា និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ កាលពីពេលថ្មីៗនេះ នាទីស្តីការក្រសួង ។ ឯកឧត្តមឯកអគ្គរដ្ឋទូត បានសម្តែងនូវសេចក្តីសោមនស្សរីករាយ

    October 14, 2022
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២ បានឱ្យដឹងថា ព្រះករុណា​ ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា នៅរសៀលថ្ងៃនេះ បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំងមុខតំណែង លោក ឌិត ទីណា ជារដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

    October 14, 2022
  • ព័ត៌មានជាតិ

    ខេត្តកណ្តាល៖ គិតត្រឹមម៉ោង១៖៤០នាទី នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២នេះ ក្រុមជួយសង្គ្រោះបានបញ្ជាក់ថា ជនរងគ្រោះដែលបាត់បង់ជីវិត និងបានរកឃើញសពកើនឡើង ១០នាក់ហើយ ខណៈ៤នាក់ត្រូវបានជួយសង្គ្រោះរួចផុតពីសេចក្តីស្លាប់ និង១នាក់ទៀតកំពុងបន្តបាត់ខ្លួន។ កម្លាំងចម្រុះ និងក្រុមការងារ បានចុះរុករកសពជនរងគ្រោះបានចំនួន០១នាក់ បន្ថែមទៀត ឈ្មោះ រី ស្រីលីន ភេទស្រី អាយុ១២ឆ្នាំ មុខរបរសិស្ស មកដល់ពេលនេះបានរកឃើញសរុបចំនួន ១៤នាក់ ស្លាប់១០នាក់ (ស្រី០៣នាក់)។ នៅសល់ចំនួន០១នាក់ ឈ្មោះ មាស សុវណ្ណរាជ ភេទប្រុស អាយុ ១៤ឆ្នាំ មុខរបរសិស្ស បច្ចុប្បន្ន

    October 14, 2022
  • ព័ត៌មានជាតិ

    ខេត្តកណ្ដាល៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលខេត្តកណ្តាល នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២ បានចេញព័ត៌មានបន្ថែមឱ្យដឹងថា គិតមកត្រឹមថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង១២៖៣០នាទីថ្ងៃត្រង់ កម្លាំងចម្រុះ និងក្រុមការងារចុះរុករកសពជនរងគ្រោះបានចំនួន ០១នាក់ បន្ថែមទៀត ឈ្មោះ សុវត្ថិ សក្ខិណា ភេទស្រី អាយុ១៣ឆ្នាំ មុខរបរសិស្ស។ រកឃើញសរុបចំនួន ១៣នាក់ បង់ជីវិតចំនួន ០៩នាក់ (ស្រី០២នាក់)។ នៅសល់ចំនួន ០២នាក់ ស្រី០១នាក់ មានឈ្មោះដូចខាងក្រោម៖ ១-ឈ្មោះ មាស សុវណ្ណរាជ ភេទប្រុស

    October 14, 2022