- Khmernote Media
- ព័ត៌មានជាតិ
ខេត្តកណ្ដាល៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា នៅព្រឹកថ្ងៃសុក្រ ៤រោច ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានចាត់រដ្ឋបាលខេត្តកណ្តាល ដែលដឹកនាំដោយ ឯកឧត្តម បណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល ដោយមានការចូលរួមពីលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល។
October 14, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២ ចេញសេចក្ដីប្រកាស ស្ដីពីបទប្បញ្ញត្តិ និងកម្រិតវិន័យចំពោះបេក្ខជនក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ០៥ ធ្នូ ២០២២។ ក្រសួងអប់រំ បានកំណត់អំពីបទប្បញ្ញត្តិ និងកម្រិតវិន័យចំពោះបេក្ខជនក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ តាមប្រកាសនេះ មានគោលដៅដូចក្រោម៖ -រក្សារប្រៀបរៀបរយក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ -កំណត់អំពីសកម្មភាពសម្រាប់បេក្ខជន ដែលត្រូវអនុវត្ដក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ -កំណត់អំពីសកម្មភាពដែលមិនត្រូវអនុវត្ដ និងកម្រិតវិន័យចំពោះបេក្ខជនដែលប្រព្រឹត្ដិខុសឆ្លង ក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ៕ ប្រភព៖ MoEYS Cambodia
October 14, 2022 - ព័ត៌មានជាតិ
ខេត្តកណ្ដាល៖ គិតត្រឹមម៉ោង ៩៖០០នាទីព្រឹកនេះ នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២ អ្នកបាត់បង់ជីវិតឡើងដល់ ៨នាក់ ជួយសង្គ្រោះបាន ៤នាក់ និងបាត់ខ្លួន ៣នាក់ ក្នុងឧប្បទ្ទវហេតុលិចទូកចម្លងដឹកសិស្សានុសិស្សចេញពីសាលាទៅផ្ទះ ស្ថិតនៅឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល កាលពីយប់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២នេះ ។ ក្នុងហេតុការណ៍ដ៏សោកសង្រេងនេះ មានក្មេងស្រីម្នាក់នៅក្នុងករណីលិចទូកដរ រស់រានមានជីវិត នេះពិតជាសំណាង និងជីវិតថ្លៃណាស់ តាមប្រភពហេតុការណ៍ ក្មេងស្រី ប៊ូរ៉ា បានរៀបរាប់ពីហេតុការណ៍ ដែលខ្លួនបានរួចជីវិត ដោយក្មេងស្រីនិយាយថា៖ “មូលហេតុធ្វើឱ្យទូកចម្លងនោះបានលិច ដោយសារតែដឹកច្រើនពេក ទូកពៀបមុខ
October 14, 2022 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានបង្ហោះសាររំលែកទុក្ខ ជាមួយក្រុមគ្រួសារដែលបានបាត់បង់កូនៗនិងចៅៗជាទីស្រឡាញ់នៅក្នុងឧប្បទ្ទហេតុលិចទូកចម្លងដឹកសិស្សានុសិស្សចេញពីសាលាទៅផ្ទះស្ថិតនៅឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល កាលពីយប់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២។ សម្តេចតេជោ ហ៊ុន សែន បានសរសេររៀបរាប់ថា៖ «ខ្ញុំសូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតជាមួយបងប្អូនក្រុមគ្រួសារដែលបានបាត់បង់កូនៗនិងចៅៗជាទីស្រឡាញ់នៅក្នុងឧប្បទ្ទហេតុលិចទូកចម្លងដឹកសិស្សានុសិស្សចេញពីសាលាទៅផ្ទះស្ថិតនៅឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល កាលពីយប់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ ដែលបានបណ្តាលអោយស្លាប់ជាច្រើននាក់ និងមួយចំនួនត្រូវបានជួយសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ និងមួយចំនួនទៀតនៅកំពុងបាត់ខ្លួននៅឡើយ។ សូមសមត្ថកិច្ចនិងអាជ្ញាធរពាក់ព័ន្ធទាំងអស់ចូលរួមបន្តស្វែងរកអ្នករងគ្រោះ និងចូលរួមដោះស្រាយជួយដល់បងប្អូនក្រុមគ្រួសារនៃសពនិងជនរងគ្រោះអោយបានទាន់ពេលវេលដ៏លំបាកបំផុតនេះ។ សូមបងប្អូនប្រជាពលរដ្ឋ ជាពិសេសដែលរស់នៅតាមមាត់ទន្លេមានការប្រុងប្រយ័ត្នខ្ពស់ក្នុងពេលដែលស្ថានភាពទឹកជំនន់កំពុងកើនឡើង»។ សូមជម្រាបថាគិតត្រឹមវេលាម៉ោង ៩:០០នាទីព្រឹកថ្ងៃសុក្រ ទី១៤ ខែតុលា ឆ្នាំ
October 14, 2022 - ព័ត៌មានជាតិ
ខេត្តកណ្តាល៖ យោងតាមការបញ្ជាក់ពី ស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានឲ្យដឹងថា នៅយប់ថ្ងៃព្រហស្បតិ៍ ៣រោច ខែ អស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង២២ៈ៣០នាទី លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាលបានដឹកនាំកម្លាំងចុះត្រួតពិនិត្យនិងជួយសង្គ្រោះករណីលិចទូកដរទទឹង ដែលបានកើតហេតុកាលពីវេលាម៉ោង១៩ និង០០នាទី ស្ថិតនៅចំណុច ទូកដរទទឹងស្ថិតនៅ ភូមិកោះចំរើន ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល។ គិតត្រឹមវេលាម៉ោង ៩:០០នាទីព្រឹកថ្ងៃសុក្រ ទី១៤ ខែតុលា ឆ្នាំ ២០២១នេះ ក្រុមជួយសង្គ្រោះបានបញ្ជាក់ថា
October 14, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២ បានចេញសេចក្ដីជូនដំណឹង ស្ដីពីការពន្យាពេលបង់ពន្ធ និងអាករលើរថយន្តចង្កូតស្ដាំគ្មានពន្ធមានស្រាប់ក្នុងប្រទេសដែលបានចុះបញ្ជីរួច។ ដោយពិនិត្យឃើញពីស្ថានភាពលំបាក ក្នុងរដូវវស្សា ដែលប៉ះពាល់ដល់អាជីវកម្មរបស់ម្ចាស់រថយន្តចង្កូតស្តាំគ្មានពន្ធ មានស្រាប់ក្នុងប្រទេស ដែលបានមកចុះបញ្ជីរួច ប្រមុខរាជរដ្ឋាភិបាល បានផ្ដល់ការអនុញ្ញាតពន្យារពេលជូន ដល់ម្ចាស់រថយន្តចង្កូតស្តាំគ្មានពន្ធ មានស្រាប់ក្នុងប្រទេស ដែលបានចុះបញ្ជីរួច មកបំពេញកាតព្វកិច្ចពន្ធ និងអាកររហូតដល់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២។ ក្នុងន័យនេះ អគរ សូមរំលឹកដល់ម្ចាស់រថយន្តចង្កូតស្ដាំ ដែលបានចុះបញ្ជីរួច ប៉ុន្តែនៅមិនទាន់បានមកបំពេញកាតព្វកិច្ចពន្ធ និងអាកឱ្យប្រញាប់រួសរាន់ ចូលមកបង់ពន្ធ និងអាករនៅតាមបណ្តាអង្គភាពគយ និងរដ្ឋាកររាជធានី-ខេត្ត
October 14, 2022 - ព័ត៌មានជាតិ
ខេត្តកណ្ដាល៖ យោងតាមការចុះផ្សាយរបស់ ទូរទស្សន៍ជាតិកម្ពុជា ទទក បានឱ្យដឹងថា គិតត្រឹមម៉ោង ៩៖០០នាទីព្រឹកនេះ អ្នកបាត់បង់ជីវិតឡើងដល់ ៨នាក់ ជួយសង្គ្រោះបាន ៤នាក់ និងបាត់ខ្លួន ៣នាក់ទៀត។ រហូតមកដល់វេលាម៉ោង ៩៖០០នាទីព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១នេះ ក្រុមជួយសង្គ្រោះបានបញ្ជាក់ថា ជនរងគ្រោះដែលបាត់បង់ជីវិត និងបានរកឃើញសពកើនឡើង ៨នាក់ហើយ ខណៈ ៤នាក់ត្រូវបានជួយសង្គ្រោះ និង ៣នាក់ទៀតកំពុងបន្តបាត់ខ្លួន។ ស្នងការនគរបាលខេត្តកណ្តាល លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត បានបញ្ជាក់ថា នៅក្នុងចំណោមជនរងគ្រោះទាំង ១៥នាក់ ក្រុមជួយសង្គ្រោះ បានរកឃើញ
October 14, 2022 - អន្តរជាតិ
យោធាកូរ៉េខាងត្បូងបាននិយាយថា កូរ៉េខាងជើងបានបាញ់មីស៊ីលផ្លោងរយៈចម្ងាយខ្លីចូលទៅក្នុងសមុទ្រ ពីឆ្នេរសមុទ្រភាគខាងកើតរបស់ខ្លួន ដែលជាការបាញ់បង្ហោះថ្មីចុងក្រោយបង្អស់ចំពេលមានភាពតានតឹងកាន់តែខ្លាំង។ អគ្គសេនាធិការចម្រុះកូរ៉េខាងត្បូង ( JCS) បាននិយាយ កូរ៉េខាងត្បូងក៏បានបញ្ចេញយន្តហោះចម្បាំងផងដែរកាលពីថ្ងៃសុក្រ នៅពេលដែលយន្តហោះយោធាកូរ៉េខាងជើងប្រហែល ១០ គ្រឿង បានហោះទៅជិតព្រំដែនដែលបែងចែកប្រទេសទាំង ២ ហើយកូរ៉េខាងជើងបានបាញ់កាំភ្លើងធំប្រហែល ១៧០ គ្រាប់ ចេញពីឆ្នេរសមុទ្រភាគខាងកើត និងខាងលិចរបស់ខ្លួន។ ក្រុមប្រឹក្សាសន្តិសុខជាតិរបស់កូរ៉េខាងត្បូង បានថ្កោលទោសកូរ៉េខាងជើងចំពោះការបង្កើនភាពតានតឹង ដោយហៅទង្វើរបស់ប្រទេសនេះថា ជាការរំលោភលើកិច្ចព្រមព្រៀងយោធាទ្វេភាគីឆ្នាំ២០១៨ ដែលហាមប្រាម «អំពើអរិភាព» នៅក្នុងតំបន់ព្រំដែន។ ទីក្រុងសេអ៊ូលក៏បានដាក់ទណ្ឌកម្មជាឯកតោភាគីលើកដំបូងក្នុងរយៈពេលជិត ៥ឆ្នាំ ប្រឆាំងនឹងទីក្រុងព្យុងយ៉ាង ដោយដាក់បុគ្គលកូរ៉េខាងជើងចំនួន ១៥ នាក់ និងស្ថាប័នចំនួន ១៦ ក្នុងបញ្ជីខ្មៅ ដែលពាក់ព័ន្ធនឹងការអភិវឌ្ឍន៍មីស៊ីល។
October 14, 2022 - ព័ត៌មានជាតិ
ខេត្តកណ្ដាល៖ យោងតាមការចុះផ្សាយរបស់ ទូរទស្សន៍ជាតិកម្ពុជា ទទក នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២ បានឱ្យដឹងថា ក្នុងឧប្បត្តិហេតុ (លិចទូកដទទឹង) នៅចំណុចកំពង់ដរ ទទឹង ចម្លងពីភូមិអំពិលទឹក ទៅភូមិកោះចំរើន ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល យោងតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានឱ្យដឹងថា៖ គិតមកដល់វេលាម៉ោង ៨៖០០នាទីព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២នេះ ក្នុងចំណោមមនុស្ស ១៥នាក់កម្លាំងសមត្ថកិច្ចយើងបានរាវរក និងជាជួយសង្គ្រោះ សិស្សសាលាបានចំនួន ០៦នាក់ ស្រី០១នាក់ ក្នុងចំណោមសិស្សសាលារងគ្រោះទាំង៦នាក់នេះ គឺ នៅរស់រានមានជីវិត ២នាក់ និងស្លាប់
October 14, 2022 - អន្តរជាតិ
អូស្រ្តាលី៖ អាជ្ញាធរអូស្រ្តាលីនៅព្រឹកថ្ងៃសុក្រ ទី១៤ ខែតុលានេះបានជូនដំណឹងឲ្យពលរដ្ឋខ្លួនរាប់ពាន់នាក់ត្រូវជម្លៀសខ្លួនចេញពីផ្ទះសម្បែងរបស់ពួកគេមួយរយៈសិនដើម្បីរក្សាសុវត្ថិភាពពីទឹកជំនន់។ នៅក្នុងសេចក្តីជូនដំណឹងរបស់អាជ្ញាធរអូស្រ្តាលីនោះបានបញ្ជាក់ថា តំបន់ដែលអាចទទួលរងនូវការគំរាមគំហែងដោយទឹកជំនន់នោះមានដូចជា តំបន់ភាគខាងលិចនៃទីក្រុង Melbourne និងតំបន់សំខាន់ៗជាច្រើននៅក្នុងរដ្ឋ Victoria តំបន់ភាគខាងត្បូងនៃរដ្ឋ New South Wales តំបន់ភាគខាងជើងនិងតំបន់ប្រជុំកោះនៃរដ្ឋ Tasmania ។ គួរកត់សម្គាល់ថា សេចក្តីជូនដំណឹងរបស់អាជ្ញាធរអូស្រ្តាលីត្រូវបានធ្វើឡើងក្រោយតំបន់គោលដៅទាំងអស់នេះមានធ្លាក់យ៉ាងខ្លាំងក្នុងរយៈពេល ២ជាប់គ្នាមកហើយ ខណៈតំបន់ខ្លះទឹកភ្លៀងបានធ្លាក់ក្នុងបរិមាណយ៉ាងច្រើនមិនធ្លាប់មាននោះទេ។ បរិមាណដ៏ច្រើននៃទឹកភ្លៀងបានធ្វើឲ្យកម្ពស់ទឹកនៅទន្លេ Goulburn ដែលមានចម្ងាយ ១០០គីឡូម៉ែត្រពីទីក្រុង Melbourne បានកើនឡើងដល់កម្ពស់ ៧,៦៤ម៉ែត្រ ដែលជាកម្រិតដ៏ខ្ពស់បំផុតមិនធ្លាប់មាននោះទេចាប់តាំងពីឆ្នាំ ១៩៧៤មក។ អ្វីដែលអាជ្ញាធរអូស្រ្តាលីព្រួយបារម្ភបំផុតនោះគឺទឹកអាចហូរចេញពីទន្លេ Goulburn ហើយបន្ថែមដោយជំនន់ទឹកភ្លៀងយ៉ាងឆាប់រហ័សទៀតនោះគឺវានឹងបង្កឲ្យមានទឹកជន់លិចផ្ទះប្រជាពលរដ្ឋក្នុងកម្រិតដ៏គ្រោះថ្នាក់មួយតែម្តង៕ អត្ថបទ៖ ភក្តី
October 14, 2022









