Khmernote Media
  • ព័ត៌មានជាតិ

    ខេត្តសៀមរាប៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ បានឱ្យដឹងថា មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តសៀមរាប ស្តីពីការចុះពិនិត្យផលប៉ះពាល់ការខូចខាតដំណាំស្រូវនិងវិធានការស្តារឡើងវិញ ក្រោយរងគ្រោះដោយទឹកជំនន់ បានបង្ហាញថា គិតត្រឹមថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២ ជំនន់ទឹកភ្លៀងបានធ្វើឱ្យដំណាំស្រូវក្នុងខេត្តសៀមរាបរងផលប៉ះពាល់ចំនួនសរុប ៣៧ ៧៨៥ ហិកតា នៅក្នុងស្រុកចំនួន០៧ ក្នុងនោះមានស្រុកស្រីស្នំ, អង្គរជុំ, ពួក, វ៉ាវិន, ជីក្រែង, ក្រឡាញ់, និងស្រុកប្រាសាទបាគង។ ដំណាំស្រូវ ទទួលរងការខូចខាតសរុប ១៣ ៨៥៥ ហិកតា

    October 13, 2022
  • ព័ត៌មានជាតិ

    យោងតាមសេចក្តីជូនដំណឹងរបស់ ក្រសួងប្រៃសណីយ៍កម្ពុជា បានឲ្យដឹងថា ដោយពិនិត្យឃើញស្ថានភាពជម្ងឺកូវីដ-១៩ មានការថមថយ ប្រៃសណីយ៍កម្ពុជានឹងឈប់លក់តេស្តរហ័សអង់ទីហ្សែនកូវីដ-១៩ (Covid-19 Rapid Antigen Test) ក្នុងពេលឆាប់ៗខាងមុខនេះ។ អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណៈជនទាំងអស់ជ្រាបជាព័ត៌មាន៕

    October 12, 2022
  • អន្តរជាតិ

    មីស៊ីល​រុស្ស៊ី​នៅ​តែ​បន្ត​វាយប្រហារ​លើ​ទីក្រុង​នានា​ទូទាំង​ប្រទេស​អ៊ុយក្រែន បើ​ទោះ​ជា​មាន​រលក​នៃ​ការ​ថ្កោលទោស​ពី​បរទេស​ក៏​ដោយ។ កងទ័ព​រុស្ស៊ីបាន​បើក​ការ​វាយ​ប្រហារ​ជា​ច្រើន​ដង​លើ​ទីក្រុង​អ៊ុយក្រែន​ ដែលជា​ថ្ងៃ​ទី​ពីរ​ជាប់ៗ​គ្នា។ ពោលគឺ មីស៊ីលចំនួន ១២គ្រាប់ បានវាយប្រហារទីក្រុង Zaporizhzhia ដោយបានសម្លាប់មនុស្សនៅទីនោះម្នាក់ផងដែរ។ រុស្ស៊ីនិយាយថា ខ្លួនកំពុងកំណត់គោលដៅលើហេដ្ឋារចនាសម្ព័ន្ធថាមពល និងប៉ុស្តិ៍បញ្ជាការរបស់អ៊ុយក្រែន។ រយៈពេល ២ថ្ងៃនេះ គឺជាពេលវេលាដ៏អាក្រក់បំផុតក្នុងរយៈពេលប៉ុន្មានខែចុងក្រោយសម្រាប់អ៊ុយក្រែន ដែលការវាយប្រហារដោយមីស៊ីលបានសម្លាប់មនុស្ស ២០នាក់ និងរបួសជាង ១០០ នាក់។ ប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelenskyy បាននិយាយថា៖«សត្រូវបាននាំមកនូវការវាយប្រហារភេរវកម្មជាលើកទី២ មកលើប្រទេសរបស់យើង។ នៅព្រឹកនេះ យើងបានបាញ់ស្ទាក់មីស៊ីលចំនួន ២០គ្រាប់ ក្នុងចំណោមមីស៊ីលទាំង ២៨គ្រាប់។ ដ្រូនគ្មានមនុស្សបើកជាង ១៥គ្រឿង ក៏ត្រូវបានស្ទាក់ចាប់ផងដែរ

    October 12, 2022
  • ព័ត៌មានជាតិ

    ខេត្តបាត់ដំបង៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២ បានឱ្យដឹងថា ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង មានកិត្តិយសសូមជម្រាបជូនមហាជន អ្នកសារព័ត៌មាននិងអ្នកនិយមប្រើប្រាស់បណ្តាញសង្គមបានជ្រាបថា៖ នៅរសៀលថ្ងៃពុធ ៣រោច ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១២ ខែតុលាឆ្នាំ២០២២នេះ ប្រជាពលរដ្ឋបានប្រទះឃើញរថយន្តមួយគ្រឿងម៉ាក Audi ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ 2S-8285 មួយគ្រឿង បានត្រូវគេយកមកឈប់ទុកចោលនៅចំណុចភូមិស្នឹងលិច ឃុំស្នឹងស្រុកបាណន់ ខេត្តបាត់ដំបង នាវេលាម៉ោងប្រមាណ០៣និង០០នាទីទៀបភ្លឺ ដោយចាក់សោរបិទជិត ហើយរហូតមកដល់រសៀលនេះ មិនទាន់ឃើញម្ចាស់រថយន្តខាងលើ មានវត្តមាននៅឡើយទេ រីឯសមត្ថកិច្ចនគរបាលស្រុកបាណន់បានដាក់កម្លាំងការពារនៅទីនោះហើយ។ សេចក្តីជូនដំណឹងខាងលើជាព័ត៌មានដល់ម្ចាស់រថយន្ត ឬបងប្អូនណាដែលបានស្គាល់អត្តសញ្ញាណម្ចាស់រថយន្តដូចមានភិនភាគខាងលើ

    October 12, 2022
  • ព័ត៌មានជាតិ

    រាចធានីភ្នំពេញ៖ នៅថ្ងៃពុធ ២រោជ ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២ អគ្គិសនីកម្ពុជា បានចេញសេចក្តីជូនដំណឹងស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរតម្លើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញអគ្គិសនីរបស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ ដល់ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២២ នៅតំបន់មួយចំនួនទៅតាមពេលវេលា និងទីកន្លែងដូចសេចក្តីជូនដំណឹងលម្អិតខាងក្រោម។ ទោះជាមានការខិតខំថែរក្សាមិនឲ្យមានការប៉ះពាល់ដល់ការផ្គត់ផ្គង់អគ្គិសនីធំដុំ ប៉ុន្តែការផ្គត់ផ្គង់ចរន្តអគ្គិសនីនៅតំបន់ខាងលើអាចនឹងមានការរអាក់រអួលខ្លះៗជៀសមិនផុតដែលយើងខ្ញុំស្នើសុំអភ័យទោសទុកជាមុន ៕ ប្រភព៖ អគ្គិសនីកម្ពុជា – EDC

    October 12, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២ បានឱ្យដឹងថា សមត្ថកិច្ចនៃអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ បានឃើញរថយន្ត Prius ចំនួន១គ្រឿង ពាក់ផ្លាកលេខ 2AF-3956 ចតទុកចោលនៅចំណុចមុខភោជនីយដ្ឋាន ត្រើយកោះស្លើយ បឹងឈូក ផ្លូវជាតិលេខ១ ភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ។ បច្ចុប្បន្នរថយន្តខាងលើសមត្ថកិច្ចបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ។ ប្រសិនបើបងប្អូនប្រជាពលរដ្ឋបានបាត់រថយន្តដូចភិនភាគក្នុងរូបដូចខាងក្រោម សូមមកទំនាក់ទំនងនៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ឬតាមរយៈលេខទូរស័ព្ទ 077 622 688៕ ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

    October 12, 2022
  • អន្តរជាតិ

    ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានប្រាប់ CNN ក្នុងអំឡុងពេលបទសម្ភាសន៍មួយ ដែលត្រូវបានចាក់ផ្សាយកាលពីថ្ងៃអង្គារថា លោកមិនគិតថាប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន នឹងប្រើប្រាស់អាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្រ ក្នុងសង្គ្រាមជាមួយអ៊ុយក្រែននោះទេ។ លោក បៃដិន ដែលត្រូវបានសួរដោយអ្នកសម្ភាសរបស់ CNN លោក Jake Tapper ថា តើគាត់ជឿថាលោក ពូទីន នឹងប្រើប្រាស់អាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្រជាមួយអ៊ុយក្រែនទេ? លោកបានឆ្លើយតបថា៖«មែនហើយ ខ្ញុំមិនគិតថាគាត់នឹងធ្វើនោះទេ»៕ អត្ថបទ៖ លីដា ប្រភព៖ រ៉យទ័រ

    October 12, 2022
  • ព័ត៌មានជាតិ

    ស្នងការដ្ឋានននគរបាលខេត្តស្វាយរៀង សូមគោរពជម្រាបជូនប្រជាពលរដ្ឋក្នុងប្រទេសកម្ពុជា ជាពិសេស ប្រជាពលរដ្ឋនៅទូទាំងខេត្តស្វាយរៀង បានដឹងអំពីរូបថតមុខសញ្ញាមួយចំនួនដែលធ្លាប់ប្រព្រឹត្តិបទល្មើស ដើម្បីរាយការណ៍ដល់សមត្ថកិច្ចពាក់ព័ន្ធក្នុងកិច្ចការពារ សន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ ជូនភ្ញៀវជាតិ និងអន្តរជាតិ ក្នុងពិធីបុណ្យអុំទូក នាថ្ងៃទី២៩, ៣០ ខែតុលា ឆ្នាំ២០២២ ខាងមុខនេះ។ ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង សូមសំណូមពរ ដល់បងប្អូនប្រជាពលរដ្ធទាំងអស់ ចូលរួមសហការជាមួយសមត្ថកិច្ចយើងខ្ញុំ តាមដាន និងពិនិត្យរាយការណ៏មកសមត្ថកិច្ច ជាបន្ទាន់ដើម្បីមានវិធានការចំពោះជនទាំងនោះ ដែលអាចមកជ្រៀតចូល ដើម្បីធ្វើសកម្មភាព លូក លួច កាត់ កាបូប ហោប៉ៅ ខ្សែករ បងប្អូនដែលបានអញ្ជើញមកចូលរួមកំសាន្តបុណ្យអុំទូកយើងនេះ ។

    October 12, 2022
  • ព័ត៌មានជាតិ

    ខេត្តព្រះសីហនុ៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខេត្តព្រះសីហនុ នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២ បានចេញសេចក្តីជូនដំណឹង ស្តីពីការហាមឃាត់រថយន្តដឹកជញ្ជូនធុនធ្ងន់គ្រប់ប្រភេទ ដែលមានកំពស់លើសពី២,៣ម៉ែត្រ ធ្វើចរាចរឆ្លងកាត់ផ្លូវលេខ ៨០១, ៨២១, ៨២៣ និងផ្លូវលេខ៨២៧។ ក្នុងរយៈពេលកន្លងមក រដ្ឋបាលខេត្តព្រះសីហនុ បានសង្កេតឃើញថា ការធ្វើចរាចររថយន្តដឹកដីទម្ងន់ ២,៥តោន រថយន្តដឹកអ្នកដំណើរ រថយន្តស្ទួច រថយន្តដឹកទំនិញ និងរថយន្តធុនធ្ងន់ផ្សេងៗទៀត ឆ្លងកាត់ផ្លូវលេខ៨០១ ផ្លូវលេខ៨២១ ផ្លូវលេខ៨២៣ និងផ្លូវលេខ៨២៧ បានបង្កគ្រោះថ្នាក់ជាញឹកញាប់ បណ្ដាលឱ្យបាត់បង់អាយុជីវិតមនុស្ស ខូចខាតទ្រព្យសម្បត្តិប្រជាពលរដ្ឋ និងបរិក្ខាផ្លូវថ្នល់។ ដោយមូលហេតុថា ផ្លូវទាំង៤ ខ្សែខាងលើនេះ

    October 12, 2022
  • អន្តរជាតិ

    ពិធីឡើងសោយរាជ្យរបស់ស្តេចឆាលទី៣ (Charles III) របស់ចក្រភពអង់គ្លេស នឹងត្រូវធ្វើឡើងនៅខែឧសភាឆ្នាំក្រោយ នេះបើតាមការចុះផ្សាយរបស់ The Guardian។ ស្តេចឆាល បានឡើងសោយរាជ្យនៅថ្ងៃទី០៨ ខែកញ្ញា បន្ទាប់ពីការសោយទីវង្គតរបស់ព្រះមាតារបស់ទ្រង់ គឺម្ចាស់ក្សត្រី Elizabeth II។ វិមាន Buckingham បានប្រកាសនៅថ្ងៃអង្គារថា ព្រះរាជពិធីឡើងគ្រងរាជ្យនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៦ ខែឧសភា នៅ Westminster Abbey ក្នុងទីក្រុងឡុងដ៍។ ជម្រាបដែរថា ពិធី​ឡើង​គ្រង​រាជ​សម្បត្តិ​ត្រូវ​បាន​គេ​ប្រារព្ធ​ធ្វើ​នៅប្រាសាទ Westminster Abbey អស់​រយៈពេល ៩០០ ឆ្នាំ​មក​ហើយ ខណៈពិធីបុណ្យសពរដ្ឋរបស់ម្ចាស់ក្សត្រី Elizabeth ក៏ត្រូវបានប្រារព្ធឡើងនៅទីនោះផងដែរ។ ឥស្សរជនជាច្រើនមកពីជុំវិញពិភពលោកត្រូវបានគេរំពឹងថានឹងចូលរួមក្នុងពិធីនេះ។ ស្តេចឆាល

    October 12, 2022