- Khmernote Media
- ព័ត៌មានជាតិរដ្ឋបាលខេត្តបន្ទាយមានជ័យ សម្រេចលើកកាលបរិច្ឆេទនៃការប្រណាំងទូក ប្រព្រឹត្តទៅនៅថ្ងៃទី០៤-០៥ ខែវិច្ឆិកាវិញ
ខេត្តបន្ទាយមានជ័យ៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២ បានចេញសេចក្តីជូនដំណឹងស្តីពី ការលើកកាលបរិច្ឆេទនៃការប្រណាំងទូកនៅខេត្តបន្ទាយមានជ័យ អមអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២២។ ដោយសារស្ថានភាពទឹកជំនន់នៅបន្តជន់លិចនៅក្នុងភូមិសាស្ត្រខេត្ត ជាពិសេសទីតាំងប្រារព្ធពិធីនៅដងស្ទឹងសិរីសោភ័ណខាងក្រោយសាកលវិទ្យាល័យជាតិមានជ័យគណៈកម្មាធិការខេត្តរៀបចំបុណ្យជាតិ-អន្តរជាតិ សម្រេចលើកកាលបរិច្ឆេទការរៀបចំពិធីប្រណាំងទូកថ្នាក់ខេត្ត ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី០៤-០៥ ខែវិច្ឆិកា ឆ្នាំ២០២២វិញ។ ទន្ទឹមនឹងនេះ អភិបាល នៃគណៈអភិបាលខេត្ត សូមអំពាវនាវ សប្បុរជនមេត្តាជួយឧត្តមគាំទ្រផ្ដល់អំណោយ ដូចជា ថវិកា គ្រឿងឧបភោគ បរិភោគ ឬសម្ភារៈផ្សេងៗ ដើម្បីជួយទ្រទ្រង់កម្មវិធី ដែលនឹងប្រព្រឹត្តទៅនាពេលខាងមុខនេះ ទទួលបានលទ្ធផលល្អប្រសើរ។ ចំពោះអំណោយសូមយកមកប្រគល់ជូនការិយាល័យរបៀប និងឯកសារនៃទីចាត់ការរដ្ឋបាលសាលាខេត្តបន្ទាយមានជ័យ
October 12, 2022 - អន្តរជាតិ
នាយករដ្ឋមន្ត្រីថៃលោក ប្រាយុទ្ធ ចាន់អូចា កាលពីថ្ងៃចន្ទកន្លងទៅ បានបញ្ជាឱ្យភ្នាក់ងាររបស់គាត់អនុវត្តច្បាប់រឹតបន្តឹងច្បាប់កាន់កាប់កាំភ្លើង និងបង្រ្កាបការប្រើប្រាស់គ្រឿងញៀន បន្ទាប់ពីមានការសម្លាប់រង្គាលដោយអតីតប៉ូលីសនៅមជ្ឈមណ្ឌលថែទាំកុមារកាលពីពេលថ្មីៗនេះ។ រំលឹកដែរថា មនុស្សសរុបចំនួន ៣៦ នាក់ ក្នុងនោះមានកុមារ ២៤ នាក់ ត្រូវបានសម្លាប់ដោយកាំបិត និងកាំភ្លើងកាលពីសប្តាហ៍មុន ដោយអតីតប៉ូលីសម្នាក់ ដែលក្រោយមកបានសម្លាប់ខ្លួននៅក្នុងទីក្រុង Uthai Sawan ចម្ងាយ ៥០០ គីឡូម៉ែត្រ ភាគឦសាននៃទីក្រុងបាងកក។ វាគឺជាចំនួនអ្នកស្លាប់ជាកុមារដ៏អាក្រក់បំផុតមួយ នៅក្នុងការសម្លាប់រង្គាលដោយស្នាដៃឃាតករតែម្នាក់ក្នុងប្រវត្តិសាស្ត្រថៃ។ អ្នកនាំពាក្យរដ្ឋាភិបាលលោក Anucha Burapachaisri បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោក ប្រាយុទ្ធ បានណែនាំអាជ្ញាធរឱ្យស្រាវជ្រាវ និងធ្វើតេស្តយ៉ាងសកម្មចំពោះការប្រើប្រាស់គ្រឿងញៀនខុសច្បាប់
October 12, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ ដោយរាប់ចាប់ពីថ្ងៃបើកឱ្យដំណើរការសាកល្បង នាថ្ងៃទី០១ ខែតុលា ឆ្នាំ២០២២ (ម៉ោង ៧:០០នាទីព្រឹក) ដល់ ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២ (ម៉ោង ២៤:០០នាទីយប់) មានយានយន្តចំនួន ១២៥.៩៩៨គ្រឿង បានធ្វើចរាចរណ៍លើផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ដោយបានចេញចូលតាមស្ថានីយទាំង ០៨ទីតាំង។ សូមជម្រាបជូនដែរថា៖ ក្នុងចំណោមយានយន្តចំនួន ១២៥.៩៩៨គ្រឿង ដែលបានចរាចរណ៍រយៈពេល១០ថ្ងៃកន្លងមកនេះ មានករណីត្រូវការ ការប្រឹក្សាយោបល់ សាកសួរព័ត៌មាន និងស្វែងរកជំនួយសង្គ្រោះ សរុបចំនួន ៣៧៨ខ្សែ ដែលបានធ្វើការទាក់ទងទៅកាន់លេខ១៣៩៩។ ក្រសួងសាធារណការ និងដឹកជញ្ជូន សូមស្នើឱ្យប្រជាពលរដ្ឋគ្រប់រូប ចូលរួមស្វែងយល់ និងអនុវត្តតាមសេចក្តីណែនាំឱ្យបានម៉ឺងម៉ាត់ចំពោះគ្រប់លក្ខខណ្ឌក្នុងការបើកបរលើផ្លូវល្បឿនលឿននេះ
October 11, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២ យោងតាមព្រះរាជក្រឹត្យ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រខ្មែរ បានត្រាស់បង្គាប់តែងតាំងលោក វេង សាខុន ជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី។ ព្រះមហាក្សត្រត្រាស់បង្គាប់ តែងតាំងមុខតំណែងឯកឧត្តម វេង សាខុន ជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី។ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ត្រូវទទួលបន្ទុកអនុវត្តព្រះរាជាក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្តលេខាតទៅ។ សូមបញ្ជាក់ជូនផងដែរថា លោក វេង សាខុន ត្រូវបានព្រះមហាក្សត្រត្រាស់បង្គាប់បញ្ចប់តំណែងជារដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីថ្ងៃទី០៨
October 11, 2022 - ព័ត៌មានជាតិ
ខេត្តសៀមរាប៖ យោងតាមការចុះផ្សាយរបស់ អាជ្ញាធរជាតិអប្សរា នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២ បានឱ្យដឹងថា តាមរយៈនាយកដ្ឋានជំនាញគ្រោងបិទផ្ទៃមុខអប្សរាដែលរបេះចេញពីរូបរាងឡើងវិញ នៅពេលអាកាសធាតុអំណោយផល ជារួមនៅពេលដែលទីតាំងថ្មដែលរបេះនោះស្ងួតល្អវិញ។ លោក សោម ប៊ុនធឿន អនុប្រធានភ្នាក់ងារទេសចរណ៍ប្រចាំប្រាសាទតាព្រហ្ម បានរាយការណ៍ថា ផ្ទៃមុខអប្សរាដែលបាត់នោះ ពុំមានអ្នកណាដាប់ ឬលួចយកនោះទេ។ លោករំឭកថា កាលពីព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ ភ្នាក់ងារទេសចរណ៍បានប្រទះឃើញផ្ទៃមុខអប្សរា ដែលមានទីតាំងនៅជិតដើមត្រាង ដែលទេសចរចូលចិត្តផ្តិតរូបភាព ដោយសារមានឫសឈើធំតោងលើរោងទងប្រាសាទនោះ របេះចេញពីទីតាំងដើម និងបានរាយការណ៍ទៅផ្នែកពាក់ព័ន្ធ ពិសេសផ្នែកអភិរក្ស ដើម្បីមកពិនិត្យ។ អនុប្រធានភ្នាក់ងារទេសចរណ៍ដែលប្រចាំការដោយផ្ទាល់នៅប្រាសាទតាព្រហ្ម រំឭកទៀតថា ក្រោយអ្នកជំនាញត្រួតពិនិត្យរួចឃើញថា រូបខាងលើគឺបានជ្រុះធ្លាក់ដោយសារអាយុកាល
October 11, 2022 - អន្តរជាតិ
កាលពីថ្ងៃចន្ទ ទី១០ ខែតុលា ឆ្នាំ២០២២ ម្សិលមិញនេះ អ្នកស្ម័គ្រចិត្តជាច្រើននាក់បានរៀបចំបោសសម្អាតវាលស្មៅ និងរៀបឥដ្ឋបន្តុបគ្នា ដើម្បីសាងសង់មេរុដ្ឋានតូចៗ ដើម្បីប្រើប្រាស់សម្រាប់ការបូជាសពជនរងគ្រោះ ដែលបានស្លាប់ដោយការសម្លាប់រង្គាលកាលពីពេលថ្មីៗនេះ នៅថ្ងៃអង្គារ ទី១១ ខែតុលា នេះផ្ទាល់តែម្ដង។ រំលឹកផងដែរថា កាលពីថ្ងៃទី០៦ ខែតុលា ប៉ុន្មានថ្ងៃមុននេះ មានការវាយប្រហារដោយកាំភ្លើង និងកាំបិតយ៉ាងសាហាវ ដោយអតីតប៉ូលីសម្នាក់នៅឯកន្លែងមើលថែកុមារនៅក្នុងស្រុក Na Klang ដែលបានធ្វើឱ្យមនុស្ស ៣៨ នាក់បានស្លាប់ ដោយក្នុងនោះមាន ២៤ នាក់ជាកុមារ។ ក្នុងនោះផងដែរ មានមនុស្ស ១០នាក់ បានរងរបួស ហើយមនុស្សចំនួន
October 11, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២– យោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា បានឲ្យដឹងថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែនបានគូសបញ្ជាក់ថា ពេលនេះកម្ពុជាបានត្រៀមផលិតនាឡិការនៅក្នុងប្រទេសចំនួន២៥គ្រឿង ដាក់ម៉ាកអាស៊ាន ដើម្បីធ្វើជាកាដូ សម្រាប់មេដឹកនាំបណ្តាប្រទេសធំៗ និងប្រទេសនានាចូលរួមកិច្ចប្រជុំកំពូលអាស៊ានដែលកម្ពុជាធ្វើម្ចាស់ផ្ទះនៅខែវិច្ឆិកា ឆ្នាំ២០២២នេះ។ ថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រ ជូននិស្សិតសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ (PPIU) នាព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍ជ្រោយចង្វារ រាជធានីភ្នំពេញ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជាត្រៀមផលិតនាឡិកាម៉ាក Made in Cambodia
October 11, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២ បានឱ្យដឹងថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាបានស្នើឱ្យរដ្ឋ មន្ត្រី ក្រសួងអប់រំ យុវជន និងកីឡាពិនិត្យធ្វើយ៉ាងណាឱ្យក្មេងបានរៀនសូត្រ ក្នុងករណីឪពុក ម្តាយធ្វើសំណង់ ហើយកូនតូចៗទៅជាមួយដោយមិនបានចូលរៀននោះ។ ថ្លែងក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ (PPIU) នាព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២ នៅមជ្ឈមណ្ឌលពាណិជ្ជកម្ម និងពិព័រណ៍ ជ្រោយចង្វារ រាជធានីភ្នំពេញ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា៖ «យើងពិការរូប កាយ
October 11, 2022 - អន្តរជាតិ
ថៃ៖ មនុស្ស ២នាក់ត្រូវបានអាជ្ញាធរថៃសម្រេចធ្វើការឃាត់ខ្លួនពាក់ព័ន្ធនឹងករណីកាន់កាប់លុយក្លែងក្លាយជាង ៩០០,០០០ដុល្លារអាមេរិក នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Thaiger កាលពីល្ងាចថ្ងៃចន្ទ ទី១០ ខែតុលានេះ។ បើតាមលោក Torsak Sookwimon ស្នងការរងប៉ូលិសក្រុងបាងកកបានបញ្ជាក់ថា ការសម្រេចឃាត់ខ្លួនជនសង្ស័យទាំង ២នាក់ខាងលើនេះត្រូវបានធ្វើឡើង ក្រោយអាជ្ញាធរថៃបានប្រទះឃើញមានលុយដុល្លារក្លែងក្លាយជាច្រើនសន្លឹកត្រូវដាក់ឲ្យចរាចរណ៍នៅលើទីផ្សារ ហើយក្រោយមកខាងប៉ូលិសជំនាញក៏បានបើកការស៊ើបអង្កេតជាបន្តបន្ទាន់ជាច្រើនដងរហូតរកឃើញមុខសញ្ញាកាន់កាប់និងចែកចាយលុយក្លែងក្លាយខាងលើនេះ។ លោកស្នងការរងរូបនេះបានបន្តថា ជនសង្ស័យទាំង ២រូបនោះរួមមាន ស្រ្តីជនជាតិថៃម្នាក់ឈ្មោះ Monsagee La-ong-nuan អាយុ ៤៩ឆ្នាំ និងម្នាក់ទៀតជាបុរសជនជាតិថៃមានឈ្មោះថា Phanudeth Wongnamnong អាយុ ៥៨ឆ្នាំ ហើយក្រោយពេលឃាត់មនុស្សទាំង ២នាក់នេះ អាជ្ញាធរអាចរឹបអូសបានលុយក្លែងក្លែងក្រដាស
October 11, 2022 - អន្តរជាតិ
ថៃ៖ យោងតាមសារព័ត៌មាន Thairath ដែលបានចុះផ្សាយកាលពីថ្ងៃទី១០ ខែតុលា បានអោយដឹងថា ជនសង្ស័យវ័យក្មេងបានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពចូលទៅប្លន់ហាមាស យកបានមាសជាង២តម្លឹង នៅហាងមាសយ៉ាវ៉ារ៉ាត់ ដោយបានលើកហេតុផលឡើងថា ត្រូវការរកលុយដោះបំណុល ។ ជុំវិញករណីនេះ ជនសង្ស័យម្នាក់បានប្រើកាំភ្លើងភ្ជង់ប្លន់យកមាសក្នុងហាងមាសមួយកន្លែងនៅហាងមាសយ៉ាវ៉ារ៉ាត់ ស្ថិតក្នុងទីក្រុងបាងកក ផ្លូវ Nak Niwat , Soi 17 សង្កាត់ Khwaeng ខណ្ឌ Lat Phrao ទីក្រុងបាងកក យកបានខ្សែកមាសទម្ងន់ ២ជី ចំនួន ១២ខ្សែ ដែលគិតជាតម្លៃសរុបជាង ២តម្លឹង
October 11, 2022









