Khmernote Media
  • ព័ត៌មានជាតិ

    ខេត្តបន្ទាយមានជ័យ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២ បានឱ្យដឹងថា អាជ្ញាធរខេត្តបន្ទាយមានជ័យគ្រោងស្តារឡើងវិញ ដំណាំស្រូវដែលរងការខូចខាតជាង ១៥ ០០០ហិកតា លើផ្ទៃដីដំណាំស្រូវ ប្រមាណជាង ៣០ ០០០ហិកតា ដែលទទួលរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង ដែលបានជន់លិចនេះ។ ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះ មហន្ត រាយ បានដឹកនាំក្រុមការងារអាជ្ញាធរដែនដី មន្ត្រីជំនាញ ចុះពិនិត្យស្ថានភាពទឹកជំនន់ ជន់លិច ស្រូវតាមវាលស្រែ នៅក្រុងសិរីសោភ័ណ និងស្រុកមង្គលបូរី ដែលកំពុងរងផល ប៉ះ ពាល់ដោយទឹកជំនន់ជន់លិច ដែលគ្រោងស្តារឡើងវិញចំនួន

    October 10, 2022
  • ព័ត៌មានជាតិ

    ខេត្តកំពង់ឆ្នាំង៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលក្រុងកំពង់ឆ្នាំង នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២ បានចេញសេចក្តីជូនដំណឹង ស្តីពីការផ្អាកចរាចរណ៍ជាបណ្តោះអាសន្នចំពោះរថយន្តគ្រប់ប្រភេទ លើកំណាត់ផ្លូវចូលទៅកាន់វត្តទួលអំពិល ស្ថិតនៅភូមិដំណាក់ពពូល សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។ ដោយសារគ្រោះទឹកជំនន់ទឹកភ្លៀងបានបន្ត ឡើងរហូតដល់កម្រិតប្រកាសអាសន្ន មិនអាចធ្វើចរាចរណ៍បានចំពោះរថយន្តគ្រប់ប្រភេទ។ អាស្រ័យហេតុនេះ រដ្ឋបាលក្រុងកំពង់ឆ្នាំង សូមធ្វើការបិទចរាចរណ៍ទាំងស្រុងជាបណ្ដោះអាសន្ន ចំពោះរថយន្តគ្រប់ប្រភេទទាំងអស់ នៅលើកំណាត់ផ្លូវចូលទៅកាន់វត្តទួលអំពិល ស្ថិតនៅភូមិដំណាក់ពពូល សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ រហូតដល់មានសេចក្ដីជូនដំណឹងសារជាថ្មី ដើម្បីថែរក្សាផ្លូវថ្នល់ កុំឱ្យបាក់ស្រុត និងធានាដល់ការធ្វើដំណើរប្រកបដោយសុវត្ថិភាព ៕ ប្រភព៖ រដ្ឋបាលក្រុងកំពង់ឆ្នាំង

    October 10, 2022
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ នៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២២នេះ លោកឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជារដ្ឋមន្ត្រីស្តីទីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសម្រេចបង្កើតក្រុមការងារក្នុងគោលដៅពន្លឿនការពិនិត្យ តាមដាន និងវាយតម្លៃលើផលប៉ះពាល់ ការខូចខាតដំណាំស្រូវ និងដំណាំរួមផ្សំដោយសារទឹកជំនន់ ដើម្បីអាចផ្តល់គ្រាប់ពូជស្រូវ និងដំណាំរួមផ្សំដល់កសិកររងគ្រោះ ដើម្បីអាចស្តារដំណាំឡើងវិញទាន់ពេលវេលា។

    October 10, 2022
  • ព័ត៌មានជាតិ

    យោងតាមការបញ្ជាក់ពី ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា សេចក្តីបកស្រាយបំភ្លឺរបស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចំពោះការចុះផ្សាយរបស់សារព័ត៌មានដែលមានខ្លឹមសារ ៖ “ទីតាំងបនល្បែងស៊ីសងខុសច្បាប់លួចបើកលេងនៅជាន់ទី៤ ផ្សារបឹងត្របែកផ្លាហ្សា ហ៊ានបើកដោយមិនខ្លាចសមត្ថកិច្ច”។ បន្ទាប់ពីបានឃេីញការចុះផ្សាយពាក់ព័ន្ធនឹងករណីនេះភ្លាម នៅព្រឹកថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២២ សមត្ថកិច្ចនៃប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងត្របែក សហការជាមួយគណៈបញ្ជាការឯកភាពខណ្ឌចំការមន បានចុះត្រួតពិនិត្យទីតាំងជាន់ទី៤នៃផ្សារបឹងត្របែកផ្លាហ្សា ជាលទ្ធផលពុំឃើញមានការលួចលេងឡូតូ និងល្បែងអនឡាញ ដូចការចុះផ្សាយនោះទេ ។ មួយរយ:ពេលចុងក្រោយនេះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបង្ក្រាប និងកំពុងស្រាវជ្រាវបង្ក្រាបទីតាំងល្បែងខុសច្បាប់ ជាបន្តបន្ទាប់ បេីនៅមានទីតាំងលួចលេងល្បែងខុសច្បាប់ សមត្ថកិច្ចនឹងបន្តធ្វេីការស្រាវជ្រាវ ដេីម្បីធ្វេីការបង្ក្រាប៕

    October 9, 2022
  • សិល្បៈ

    កាលពីប៉ុន្មានថ្ងៃនេះ មានការចែករំលែកតៗគ្នាជាច្រើននៅក្នុងបណ្តាញសង្គមហ្វេសប៊ុក ដោយលើកឡើងថា ហេង វិសាល និង ជា ស្រីនា ដែលជា Youtuber ដ៏ល្បីឈ្មោះនឹងភ្ជាប់ពាក្យជាមួយគ្នានៅថ្ងៃនេះ ប៉ុន្តែគេនៅមិនទាន់ច្បាស់ ដោយសារខ្លះថាជាការពិត ហើយខ្លះទៀតថាជាការថត MV។ ឥលូវបានដឹងច្បាស់ការពិតហើយ ដោយសារ ហេង វិសាល បានបញ្ជាក់ថា ពួកគេទាំង២ ពិតជាបានភ្ជាប់ពាក្យជាមួយគ្នាមែន។ ហេង វិសាល បានបង្ហោះនៅលើគណនីហ្វេសប៊ុកឲ្យដឹងថា៖ «សួស្តីពុកម៉ែបងប្អូនមិត្តភក្តិជាទីស្រឡាញ់ទាំងអស់គ្នា ខ្ញុំមកទីនេះដើម្បីមកស្រាយចម្ងល់ថាខ្ញុំនិងនាកំពុងថតMV ឬកម្មវីធីមែនទែន។ ចម្លើយនោះគឺមែនទែន ហើយខ្ញុំនិងនាពិតជាសុំទោសចំពោះការស្ងាត់តាំងពីម្សិលមិញ មូលហេតុដោយសារពួកខ្ញុំភ័យពេក ពួកខ្ញុំអត់ចង់កុហក់ ហើយអត់ដឹងធ្វើម៉េចមានតែស្ងាត់ម៉ងទៅ🙏🏻 ដោយសារគម្រោងរបស់ពួកយើងគឺចង់បង្ហាញទំនាក់ទំនងរបស់យើងនៅពេលកម្មវិធីចាប់ផ្តើមប៉ុណ្ណោះ

    October 9, 2022
  • សិល្បៈ

    នៅយប់ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២២ ម្សិលមិញនេះ គឺជាការប្រកួតប្រឡងចម្រៀងកុមារលំដាប់ពិភពលោក The Voice Kids Cambodia រដូវកាលទី 3 វគ្គ Blind Audition ដោយមានបេក្ខភាពកុមារា កុមារី ជាច្រើនមកពីបណ្តាខេត្តនានាចូលរួមប្រកួត ដែលមានលោក ហ្សូណូ អ្នកនាង ឳក សុគន្ធកញ្ញា និងអ្នកនាង សុគន្ធ នីសា ជាគណៈកម្មការ។ ក្នុងនោះផងដែរ កុមារា វាសនា ធិណារាជ អាយុ៧ឆ្នាំ បេក្ខភាពនៅរាជធានីភ្នំពេញ ដែលបានឈានមកដល់វគ្គនេះ បានធ្វើឲ្យគណៈកម្មការ

    October 9, 2022
  • សិល្បៈ

    នៅយប់ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២២ ម្សិលមិញនេះ គឺជាការប្រកួតប្រឡងចម្រៀងកុមារលំដាប់ពិភពលោក The Voice Kids Cambodia រដូវកាលទី 3 វគ្គ Blind Audition ដែលមានលោក ហ្សូណូ អ្នកនាង ឳក សុគន្ធកញ្ញា និងអ្នកនាង សុគន្ធ នីសា ជាគណៈកម្មការ។ ក្នុងនោះផងដែរ កុមារី ថា ស្រីណុច អាយុ១០ឆ្នាំ មកពីខេត្តមណ្ឌលគីរី បានឆ្លងផុតវគ្គដំបូង ហើយបានបន្តចូលមកដល់វគ្គ Blind Audition នៅឯរាជធានីភ្នំពេញ។ កុមារី

    October 9, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការបញ្ជាក់នៅលើគណនីហ្វេសប៊ុករបស់ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង បានឲ្យដឹងថា នៅព្រឹកថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២២ អាវុធហត្ថរាជធានីភ្នំពេញ បានទទួលបណ្តឹងមួយស្តីពីករណី បង្ខាំងមនុស្សដោយខុសច្បាប់ និងជំរិតទារប្រាក់ អស់ជាង១០ម៉ឺនដុល្លារ ដោយមានប្រើប្រាស់អាវុធចំនួន ០៤ដើម នៅចំណុចខុនដូមួយកន្លែង ស្ថិតនៅផ្លូវ៦០ម៉ែត្រ ភូមិព្រែកតានូ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ បន្ទាប់ពីបានទទួលព័ត៌មានភ្លាម លោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចាត់ កម្លាំងជំនាញ នៃការិយាល័យព្រហ្មទណ្ឌ សហការជាមួយកម្លាំងជំនាញ មូលដ្ឋានអាវុធហត្ថខណ្ឌមានជ័យ

    October 8, 2022
  • អន្តរជាតិ

    ទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី RIA បានរាយការណ៍នៅថ្ងៃសៅរ៍នេះថា ការផ្ទុះមួយបានវាយប្រហារលើស្ពាននៅតំបន់គ្រីមៀ ដែលបណ្តាលឱ្យមានភ្លើងឆាបឆេះឡើង ហើយស្ពានមួយនោះ គឺជាស្ពានតែមួយគត់ភ្ជាប់តំបន់ទៅប្រទេសរុស្ស៊ី។ RIA បានដកស្រង់សម្តីមន្ត្រីក្នុងតំបន់ ដោយបាននិយាយថា «យោងតាមព័ត៌មានបឋម ធុងសាំងមួយបានឆេះនៅលើផ្នែកមួយនៃស្ពានគ្រីមៀនោះ ខណៈកំណាត់ដឹកជញ្ជូនមិនត្រូវបានខូចខាតទេ»។ របាយការណ៍​បាន​និយាយ​ថា​៖ «​ការ​បាក់មួយក៏បានធ្វើឱ្យរថយន្ត ២​គ្រឿងប៉ះគ្នា​។ ក្នុង​ហេតុការណ៍​នោះមិន​មាន​នរណា​ម្នាក់​រង​របួស​នោះ​ទេ​»។ យោងតាមទីភ្នាក់ងារសារព័ត៌មាន TASS បានឱ្យដឹងថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានបង្កើតគណៈកម្មការរដ្ឋាភិបាលមួយ ពាក់ព័ន្ធនឹងការសង្គ្រោះបន្ទាន់នៅលើស្ពាន។ បច្ចុប្បន្ន មិនទាន់មានការឆ្លើយតបជាផ្លូវការពីភាគីអ៊ុយក្រែននៅឡើយទេ។ លោក Mykhailo Podolyak ទីប្រឹក្សានយោបាយរបស់ប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelenskyy

    October 8, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខណ្ឌ៧មករា នៅថ្ងៃសៅរ៍ ១៣កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង ០៨៖៣០នាទីព្រឹក ដោយមានការចង្អុលបង្ហាញពីលោក ថេង សុថុល អភិបាល នៃគណៈអភិបាលខណ្ឌ៧មករា និងដោយមានការអនុញ្ញាតពីលោក ហេង ផេង ព្រះរាជអាជ្ញារងប្រចាំខណ្ឌ៧មករា កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ៧មករា ដឹកនាំដោយលោក ណុប ផា អភិបាលរងខណ្ឌ៧មករា បានចុះត្រួតពិនិត្យទីតាំងលក់ម៉ូតូក្នុងស្ដង់បុរីកីឡា និងទីតាំងផ្ញើម៉ូតូក្នុងអគារស្នាក់នៅបុរីកីឡា ស្ថិតក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា ។

    October 8, 2022